Tuesday, September 15, 2015

ពលករខ្មែរចំនួន៥៨នាក់ក្នុងចំណោម៩២នាក់ ដែលជាប់ឃុំនៅប្រទេសថៃពីបទចូលទៅកាប់ឈើខុសច្បាប់ ត្រូវបានអាជ្ញាធរថៃដោះលែង

ឯកឧត្តមជុំ ​សុន្ទរី អ្នក​នាំពាក្យក្រសួង​ការទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានឲ្យដឹងនៅថ្ងៃ​ទី១៦ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះថា ​ដោយមាន​ការអន្តរាគមន៍​របស់ស្ថានឯក​អគ្គរាជទូតកម្ពុជាប្រ​ចាំប្រទេសថៃ ​ពលរដ្ឋខ្មែរ​ ដែលជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​ខេត្តនគរ​រាជសីម៉ា ចំនួន​ ៥៨ នាក់​ក្នុងចំណោម ​៩២ នាក់ ​ពីបទចូលទៅ​កាប់ឈើខុស​ច្បាប់ក្នុងព្រៃឧ​ទ្យានជាតិ ខេ​ត្តនគររាជ​សីម៉ា ប្រទេស​ថៃ  ត្រូវបាន​ អាជ្ញាធរថៃដោះ​លែងកាលពី​ថ្ងៃទី១១ខែ ​កញ្ញា ឆ្នាំ ២០១៥ ​តាមច្រក​ឆុងចម​-អូស្មាច់ ដោយ ​គ្រាន់តែបង់​ប្រាក់ពិន័យ​ក្នុងម្នាក់ៗចំនួន ​៤២៥០ បាត។ ​

ឯកឧត្តម ​ជុំ សុន្ទរី ​បានបន្ថែមថា ​ពលរដ្ឋខ្មែរ​ខាងលើបា​នអោយដឹងថា ​មេខ្យល់បាន​បោកប្រាសពួក​គាត់អោយ​ចូលទៅ ធ្វើ​ការក្នុងទឹក​ដីថៃ ដោយប្រា​ប់ថាជាការងារ​ស្របច្បាប់​ត្រឹមត្រូវអាច​ទទួលកំរៃ​ ១០០០​ បាត ក្នុង ​មួយថ្ងៃ។​

អ្នកនាំពាក្យ​ក៏បានឲ្យដឹ​ងដែរថា ​កន្លងមក​ក្រសួងការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ បានធ្វើការ​តវ៉ាយ៉ាងស្វិតស្វា​ញជាមួយអា​ជ្ញាធរថៃ ​អោយជៀសវាង​ការបាញ់ប្រ​ហារទៅលើពលរដ្ឋកម្ពុជា ​ដែល ចូលទៅកា​ប់ឈើក្នុងទឹ​កដីថៃ៕​

ពលការិនីខ្មែរចំនួន ៤រូប នឹងធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ីវិញ នៅថ្ងៃទី១៧ ខែកញ្ញា

ឯកឧត្តម ​ជុំ សុន្ទរី​ អ្នកនាំ​ពាក្យក្រសួងកា​របរទេស​ និងសហប្រតិ​បត្តិការអន្តរ​ជាតិ នៅរសៀល​ថ្ងៃទី១៥​ ខែកញ្ញានេះ ​បានចេញសេ​ចក្តីប្រកាស​ព័ត៌មាន ​ដោយបាន​បញ្ជាក់ថា​ស្ថានឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំប្រទេស​ម៉ាឡេស៊ី បា​នអន្តរាគមន៍​ជួយពលការិនី​ខ្មែររងគ្រោះចំនួន ​០៤រូប​ ដែលបានចាញ់បោ​កមេខ្យល់នាំ​យកទៅធ្វើកា​របម្រើតាមផ្ទះ ​នៅប្រទេសម៉ាឡេស៊ី ​ឲ្យបានវិ​លត្រឡប់​មកកម្ពុជាវិញ ​។ 

ពលការិនី​ខ្មែររង​គ្រោះទាំង ​០៤រូប ​មានឈ្មោះ ៖ ​១- អ៊ូច ​ វីន  អាយុ ​៣២ឆ្នាំ ​ នៅភូមិដំណាក់​ត្រយឹង ​ឃុំតាកែន ​ស្រុកឈូក ​ខេត្តកំពត ​ បានមកស្ថាន​ទូតនៅថ្ងៃទី៣០ ​ខែសីហា ឆ្នាំ ២០១៥ ​ សុំជួយអោយ​បានវិលត្រឡប់ ​មកកម្ពុជាវិញ ​២- ផេន ឆុន ​អាយុ ៤៥ឆ្នាំ នៅ​ភូមិអណ្ដូងច្រោះ​ ឃុំអំពិល ​ស្រុកកំពង់​សៀម ​ខេត្ត កំពង់ចាម ​បានមកស្ថានទូ​តនៅថ្ងៃទី០៣ ​ខែកញ្ញា  ឆ្នាំ ​២០១៥ ​ សុំជួយអោយ​បាន វិលត្រឡ​ប់មកកម្ពុជា​វិញ ៣- ទី ​ជា អាយុ៣៦​ឆ្នាំ នៅភូមិឫស្សីក្រាំង ​ឃុំឫស្សីក្រាំង ​ស្រុកមោង​ឫស្សី ខេត្ត ​បាត់ដំបង​ បានមកស្ថាន​ទូតនៅថ្ងៃទី០៧ ​ខែកញ្ញា ​ ឆ្នាំ ២០១៥ ​ សុំជួយអោយ ​បានវិលត្រ​ឡប់មក​កម្ពុជាវិញ ​និងទី ៤-​ ឈ្មោះ ឡាប ខទីជះ​ អាយុ១៦ឆ្នាំ ​នៅភូមិច័ន្ទ​និមិត្ត ឃុំរកាពរប្រាំ ​ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ ​បានមកស្ថានទូតនៅ​ថ្ងៃទី០៩ ​ខែកញ្ញា ​ ឆ្នាំ ២០១៥ ​ សុំជួយអោយ ​បានវិលត្រ​ឡប់មកកម្ពុជាវិញ។​

ចំពោះនាង​ ឡាប ​ខទីជះ ស្ថានទូតម្ពុជា ​បានជួយចេញថ្លៃ​បង់ពិន័យអោ​យរដ្ឋាភិបាល​ ម៉ាឡេស៊ី និង​ទិញសំបុត្រហោះ​អោយ ​ ដោយឳពុក​ម្តាយរបស់នាង​ពុំមានលទ្ធភាព​។
ក្នុងកំឡុងពេល​រង់ចាំកា​រត្រឡប់មក​កម្ពុជាវិញ ​ស្ថានទូតបាន​ផ្ដល់កន្លែង​ស្នាក់នៅ ​ហូបចុក និងចេញលិ​ខិតធ្វើដំណើរ​បណ្ដោះអាសន្ន​អោយពលកា​រិនីទាំង០៤​រូបនេះ។

​ពលការិនីខ្មែ​ររងគ្រោះទាំង៤រូប ​ខាងលើ ​នឹងមកដល់អា​កាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ ថ្ងៃទី ​១៧ ខែ ​កញ្ញា ឆ្នាំ ​២០១៥ វេលាម៉ោង ​៧:៣៥ នា​ទី ព្រឹក ​តាមជើងយន្តហោះ AK 536

តើលោកប៊្រែដអាដាមពិតជាមិនស្គាល់ ហ៊ុន សែន ឬយ៉ាងណា?



សម្តេចតេជោនាយករដ្ឋមន្រ្តី កោតសរសើរបេក្ខជនចំនួន ១០៨នាក់ ដែលទទួលបាននិទ្ទេសA ពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ

សម្តេចតេជោ​នាយរដ្ឋមន្រ្តី ​ហ៊ុន សែន ​នាព្រឹក​ថ្ងៃទី១៥ ​ខែកញ្ញានេះ ​បានជួបសំ​ណេះ សំណាល​ជាមួយសិ​ស្សពូកែ​ទាំង១០៨​នាក់ដែលទ​ទួលបាននិទ្ទេសA ​នៃការប្រ​ឡងសញ្ញាបត្រ មធ្យម​សិក្សាទុតិ​យភូមិឆ្នាំ២០១៥​នេះ។
នៅក្នុង​ជំនួបសំណេះសំ​ណាលនៅវិ​មានសន្តិភាពនេះ ​សម្តេច​តេជោ ​ហ៊ុនសែន ​បានមាន ប្រសាសន៍​ចាត់ទុកថា ​លទ្ធផល​និទ្ទេសAរ​បស់ចៅៗ​ទាំង១០៨​នាក់នេះ ​គឺអាចទទួល​បាន ដោយសារ​មានកត្តា​ចំនួនពីរ​ ទី១‑ ​គឺដោយសារ​ការខិតខំប្រឹង​ប្រែងរៀន​សូត្រផ្ទាល់រ​បស់សិស្ស និងទី២‑​ គឺដោយសារ​ការខិតខំ​របស់រាជ​រដ្ឋាភិបាលដែ​លបានផ្តល់ឱ​កាសឲ្យ​មានសន្តិភាព ស្ថេរភាព​ និងហេដ្ឋា​រចនាសម្ព័ន្ធ ​សាលារៀន ​និងគ្រូប​ង្រៀន។ ​បើមិន​មានកត្តា​រួមគ្នា​ទាំង​នេះទេ ក៏មិនអាច​មានលទ្ធផល​ដូចពេលនេះ​ដែរ។ ​សម្តេចតេជោ ក៏​បានចាត់ទុក​ថាការ​ប្រឡង​មធ្យមសិក្សា ​ទុតិយភូមិ​ឆ្នាំនេះពិត​ជាមានសុក្រឹតភាព ​ដោយសារក្នុ​ងចំណោម​សិស្ស​ទទួល​បាន​និទ្ទេសA ​ទាំង១០៨នាក់ ​គឺមានបណ្តាខេត្ត​ផ្សេងៗគ្នា ​ទាំងខេត្តធំ ​និងខេត្តតូច​ផងដែរ។
ជា​ការលើក​ទឹកចិត្ត​ សម្តេចតេជោ ​បានផ្តល់ថ​វិកា២លានរៀល ​កាក់ប្រាក់​អនុស្សាវរីយ៍​ចំនួន​មួយ ​សៀវភៅអនុស្សាវ​រីយ៍មួយក្បាល ​និងសាមស៊ុង​ថេប្លេតមួយគ្រឿង ​បន្ថែមពីលើ​អាហា​រូបករណ៍ ​ដែលសាកល​វិទ្យាល័យនានា​ផ្តល់ជូន​ដល់សិស្សពូ​កែម្នាក់ៗ​ផងដែរ។ ​
សូមបញ្ជាក់ថា ​ក្នុងចំនោមសិ​ស្សនិទ្ទេស​Aទាំង១០៨នាក់ ​មានសិស្សចំ​នួន៤៨នាក់​មកពី រាជធានី​ភ្នំពេញ។ ​ខេត្តសៀមរាប​ចំនួន១៤នាក់។ ​ខេត្តបាត់​ដំបងចំនួន​៧នាក់។ ​ខេត្តត្បូងឃ្មុំ និង​ខេត្តតាកែវ​មានចំនួន​៦នាក់ដូចគ្នា។​ ខេត្តកណ្តាលនិ​ងខេត្តកំព​ង់ចាមមាន​ចំនួន៥នា​ក់ដូចគ្នា។ ​ខេត្តខេត្តកំពត​ចំនួន៤នាក់​។ ខេត្ត​ព្រះវិហារ ​ខេត្តកំពង់ធំ ​ខេត្តបន្ទាយមា​នជ័យ ខេត្តក្រចេះ ​ខេត្តព្រះសីហនុ ​មានចំនួន២​នាក់​ដូចគ្នា។ ​រីឯខេត្តកំ​ពង់ស្ពឺ ​ខេត្តស្វាយ​រៀង និងខេត្ត​ប៉ៃលិន ​មានចំនួន​១នាក់ដូចគ្នា។​   លទ្ធផល​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៥​ដែលចេញ​ដោយក្រសួង​អប់រំ​ យុវជន ​និងកីឡា​កាលពីថ្ងៃ​ទី១២​ខែកញ្ញា គឺមានបេ​ក្ខជនប្រឡង​ជាប់ចំនួន​៤៦៥៦០នាក់ ​ត្រូវ៥៥,​៨៨ភាគរយ ​នៃបេក្ខជន​សរុប៨៣៣២៥​នាក់។ ក្នុងនោះ​សិស្សទទួល​បាននិទ្ទេសA ​មានចំនួន​១០៨នាក់។ ​និទ្ទេសB ​មានចំនួន​១០៨៥នាក់។ និទ្ទេសC ​មានចំនួន​៣២៩២នាក់។​ និទ្ទេសD ​មានចំនួន​៦០៩៣នាក់។ ​និងនិទ្ទេសE មានចំនួន​៣៥៩៨២នាក់៕ ​  





ក្រសួងបរិស្ថានជូនដំណឹងស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ អំពីការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

យោងតាម​សេចក្តីជូន​ដំណឹងរបស់ ​ក្រសួងប​រិស្ថាន ​នៅថ្ងៃទី១៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ បានឲ្យដឹងថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួម​ចំណែករបស់ក​ម្ពុជា ​ដើម្បី​អនុវត្ត ​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធា​តុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ​ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ វេលា​ម៉ោង ៨​:០០ ព្រឹ​ក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ​សាយ ​សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។ ​

ក្រសួងបរិស្ថា​នបាន​បញ្ជាក់ថា ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​​ប្រមូលមតិយោបល់​ និង​អនុសាសន៍​នានា​ពី​គ្រប់​បណ្តាក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ ទៅ​លើ​របាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញា​ក្របខ័ណ្ឌ​​​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ ដែលជា​របាយការណ៍សំខាន់​បញ្ជាក់​អំពីការរួម​ចំណែក​របស់ភាគី​​​​កម្ពុជា​​ក្នុងការឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អនុសញ្ញានេះ ក្នុងគោលបំណងជំរុញ​ឱ្យ​​ពិភព​លោកធ្វើ​សកម្មភាព​​ដោះស្រាយ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ។ បន្ទាប់មក របាយការណ៍នេះ ​នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​លេខា​ធិការដ្ឋាន​អនុសញ្ញាក្រប​ខ័ណ្ឌសហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​ មុន​ការ​រៀបចំសន្និសីទកំពូលបណ្តា​ភាគីជា​សមាជិកនៃអនុសញ្ញា ​លើកទី​២១ នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ខាងមុខ ​នៅ​ទីក្រុង​ប៉ារីស៕




សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Dherar Nazer ឯកអគ្គរដ្ឋទូតគុយវ៉េត ចូលជួប សំដែងការគួរសមនិងជំរាបលា

នៅក្នុងជំនួប​សម្តែងការ​គួរសម​និងជំរាប​លាឯកឧត្តមDherar Nazer Al-Tuwaijri បាន​ពាំនាំការ​ផ្តាំផ្ញើ​សួរសុក​ទុក្ខពីនាយក ​រដ្ឋមន្រ្តីគូវ៉េត​ ចំពោះសម្តេច​ តេជោ ​ហ៊ុន សែន ​នាយករ​ដ្ឋមន្រ្តី ​។
ឯកឧត្ត​មអគ្គរដ្ឋទូត​ បានមាន​ប្រសាសន៏ថា ឯកឧត្តម និងចាក​ចេញ​ពីកម្ពុជានៅពេល​ឆាប់ខាង​មុខនេះ ប៉ុន្តែឯកឧត្តមនិងនាំទៅជាមួយនូវការចងចាំ​ល្អៗពីប្រ​ទេសកម្ពុជា។​
នៅក្នុងជំនួបនេះ ​ឯកឧត្តមបាន​ជំរាបជូន​សម្តេច​តេជោនាយករដ្ឋមន្រ្តីថា ​ការដែល​ឯកឧត្តម​មកដល់​កម្ពុជា​បំពេញបេស​កកម្មការទូតគឺមានទឹស​ដៅចំនួន២​ ទី១‑ គឺតភ្ជាប់ទំនាក់​​ទំនងរវាងប្រទេសទាំ​ងពីរ និង ទី២​‑ លើកស្ទួយនិ​ងពង្រីក​ទំនាក់ទំ​នងរ​វាង​ប្រទេស ​ទាំងពីរ ​។ ឯកឧត្ត​មមានប្រសាសន៏​ថារ​យៈ​ពេល៤ឆ្នាំម​កនេះ ​ឯកឧត្តម​បានទទួល​ជោគជ័យយ៉ាង​ខ្លាំងនៅក្នុង​បេស​ក​កម្មការទូត​​នៅកម្ពុជា នេះ​សោ​ត​​ក៏ដោយ​សារមានការជួយគាំទ្ររបស់រា​ជរដ្ឋាភិបាល​កម្ពុជា ។ ​ជាមួយនេះឯកឧត្តម​បានគោរព​ថ្លែងអំណរ គុណចំ​ពោះរាជរដ្ឋាភិ​បាលកម្ពុជា ​និង ​មន្រ្តីរាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បាន​ផ្តល់កិច្ចស​ហការយ៉ាងល្អ ​ ។ ឯកឧត្តមអគ្គរដ្ឋទូតបាន​បន្តថាក្នុង​រយៈពេល ​៤ ឆ្នាំមកនេះលោក​បាន​សង្កេតឃើ​ញ​ថាកម្ពុជា​មាន​ការរីក ចំរើនយ៉ាង​ខ្លាំង 
ជាការឆ្លើយ​តបសម្តេច​តេជោ ហ៊ុន ​សែន ​បានថ្លែងអំណរ​គុណចំពោះការ​ផ្តាំផ្ញើរសួរសុខ​ទុក្ខពីនា ​យករដ្ឋ មន្រ្តីគុយវ៉េត ​ហើយក៏បាន​អរគុណចំពោះពាក្យ​ពេជ្រដ៏ល្អរ​បស់លោកឯ​កអគ្គរដ្ឋទូត ​។ សម្តេចតេ​ជោ បានមាន​ប្រសាសន៍ថា ​ប្រទេសយើងទាំ​ងពីរបា​នចុះហត្ថលេខា​លើអនុស្សារណៈ ​និងកិច្ចសន្យា​កន្លង មក ហើយ​យើងកំពុង​អនុវត្តអ្វីដែល​បានចុះហត្ថលេខា​ហើយ ក៏ប៉ុន្តែ ​ទោះយ៉ាង​ណាក៏​ដោយយើងនៅ​មាន សក្តានុព​លលើសពីនេះទៀត​ដែលយើងអាច​សហការគ្នា​បាន ក្នុង​ន័យនេះ ​សម្តេច បានថ្លែង អំណរគុណ​ចំពោះលោកទូតដែលបាន​ខិតខំធ្វើ​ឲ្យផ្លែផ្កាល្អ ​ហើយបាន​ស្នើឲ្យ​បានការខិត​ខំស្វែង​រកកិច្ច​សហការ​ថ្មីៗទៀតពិសេសនៅពេលដែលទូតថ្មីមក​ដល់កម្ពុជា ​៕




ក្រុមហ៊ុនChen Ting មកពីប្រទេសម៉ាឡេស៊ី ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

ឯកឧត្តម ​ តាន់ ស៊្រី ​លីម កុកថៃ(​Tan Sri Lim kok Thay)​ បានមាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះការ​អភិវឌ្ឍរបស់​ប្រទេសកម្ពុជា ​ដោយបាន​សំដែង​នូវការ​អបអរ​សាទរ​ចំពោះរាជ​រដ្ឋា​ភិបា​លកម្ពុជា​ ដែលបាន​ជំរុញការ​អភិវឌ្ឍ ​ប្រទេសកម្ពុជារី​កចំរើន​យ៉ាងឆាប់​រហ័ស។

​ការលើកឡើងនេះ​ នៅក្នុង​ជួបសំដែងការគួរ​សមរវាង​ ឯកឧត្តម ​តាន់ ស៊្រី ​លីម កុក​ថៃ ប្រធាន​ក្រុមហ៊ុនChen Ting មកពី​ប្រទេសម៉ា​ឡេស៊ី ​និង សម្តេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរា​ជាណាច​ក្រកម្ពុជា នាព្រឹកថ្ងៃទី១៤​ខែកញ្ញា​នៅ​វិមាន​សន្តិ​ភាព។​

ក្នុងជំនួបនោះ​ ឯកឧត្តម​ តាន់ ​ស៊្រី លីម​ កុកថៃបានជំរាប​ជូនសម្តេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ថា ​កម្ពុជា​នៅពេល​នេះ ជាពេលមួ​យគួរជាទី​ចាប់អារម្ម​ណ៍បំផុត​សម្រាប់​ឱកាស​វិនិ​យោគ ខណៈដែល​ក្រុមហ៊ុនchen Ting កំពុង​ស្វែងរកការ​វិនិយោគនៅ​ក្រៅប្រទេស ​ហើយបច្ចុប្បន្ន​ក្រុម​ហ៊ុនកំពុង​វិនិយោគ​នៅប្រទេស​សឹង្ហបូរី ​សហរដ្ឋអាមេរិក ​ចក្រភពអង់​គ្លេស ហ្វីលី​ពីន និង​ម៉ាឡេស៊ី​ជាដើម។​ នៅពេលនេះ ​លោកមាន​ការចាប់អារម្មណ៍ ​យ៉ាងខ្លាំង​សម្រាប់​ឱកាស​វិនិយោគ​នៅកម្ពុជា ​ក្នុងវិស័យក​សិកម្ម វិស័យ​អគ្គិសនី ​និងវិស័យ​ផ្សេងៗទៀត។ ​ក្នុងន័យនេះ លោកបាន​គោរព​ស្នើសុំ​ការណែនាំ​អនុសាសន៍​ពីសម្តេច​តេជោនាយ​ករដ្ឋមន្ត្រី ​អំពីឱកាស​វិនិយោគ ​នៅក្នុងប្រទេស​កម្ពុជា។  ​ 

សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី ​បានឆ្លើយតបថា ​ចំពោះការវិ​និយោគ ​លើវិស័យទេ​សចរណ៍​នៅ​តំបន់​​តារាសាគរ​ ខេត្តកោះកុង ​ជាតំបន់ដ៏​ល្អប្រសើរមួយ ​គឺមានស​ក្តានុ​ពលសម្រាប់​អនាគត ព្រោះនៅទី​នោះជាតំបន់​សមុទ្រដ៏ស្រស់​ស្អាត។


សម្តេច​បានបន្តជំរា​បជូនភ្ញៀវ​ពីកំណើនសេ​ដ្ឋកិច្ចរបស់​កម្ពុជាថា ​បើគិតពីរយៈពេល១០ឆ្នាំ​មុន កំណើនសេដ្ឋ​កិច្ចកម្ពុជា​មាន៨.៨% ​ និងបានជំរាប​ជូន​ពី​ស្ថានភាព​កសិកម្មនៅកម្ពុជា​គឺបាន​នាំ​អង្ករ​ចេញ ទៅ​ក្រៅប្រទេស ​ការកែច្នៃកៅ​ស៊ូធម្មជាតិ​ ហើយ​ទាក់​ទិនអំពីដី​សម្បទាន ​សម្តេច​បានមាន​ប្រសាសន៍ថា ​នៅពេលនេះរាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រឹត​បណ្តឹងលើបញ្ហាដី​សម្ប​ទាន​ និង​ជំរុញឱ្យក្រុមហ៊ុនដែលទទួល​បានដីសម្ប​ទានហើយ ​ត្រូវ​ធ្វើការ​ដាំដុះស្របទៅ​តាមផែន​ការ​មេ ។ បើមិនបាន​អនុវត្តតាមទេ ​រាជរដ្ឋាភិបាល​នឹងដកយក​មកវិញ៕​





ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ជួបជាមួយឯកឧត្តម David Scheffer ដើម្បីពង្រឹងកិច្ចសហការបន្ថែមពាក់ព័ន្ធ នឹងសាលាក្តីខ្មែរក្រហម

នៅរសៀលថ្ងៃទី​ ១៤ ​ខែ កញ្ញា ​ឆ្នាំ ២០១៥​ នៅវិមាន​មិត្តភាព ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋ​មន្ត្រី និងជាប្រ​ធានក្រុម​ការងារ​​កម្ពុជា ​នៃអង្គជំនុំជំ​រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា ​បានអនុ​ញ្ញាត្តឲ្យឯកឧត្តម​ David Scheffer អ្នកជំនាញ​ការពិសេស​នៃអង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុកការងារ​សាលាក្តីខ្មែរ​ក្រហម​ចូលជួប​ពិភាក្សាការ​ងារ។

​ការពិភាក្សា​បានផ្តោត​សំខាន់លើចំ​ណុច៣​ ទី១.ភាគី​ទាំងពីរ​ គឺកម្ពុជា ​និងអង្គកា​រសហប្រជាជាតិ បា​នស្វាគមន៍ការ​មកដល់របស់​ចៅក្រមថ្មី ​លោក ​Michael BOUHLANDER ​គាត់ត្រូវបានតែង​តាំងជាចៅក្រ​មស៊ើបអង្កេត​ថ្មីនៅអង្គ​ជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការក​ម្ពុជា ដែលបានមក​ដល់កម្ពុជា​នៅថ្ងៃទី ​១៤ ខែកញ្ញា ឆ្នាំ​២០១៥។​

ទី២.ភាគី​ទាំងពីរ​ គឺខាងរាជ​រដ្ឋាភិបាល​កម្ពុជា ដែលមា​នឯកឧត្តម​បណ្ឌិតស​ភាចារ្យ​ សុខ​ អាន ​ជាតំណាង ​និងអង្គកា​រសហប្រជា​ជាតិ ដែលមាន​ ឯកឧត្តម​ David Scheffer​ បានពិភាក្សាប្រ​កបដោយល​ក្ខណៈស្ថាបនា ​ស្តីពីបញ្ហាផ្សេងៗ​នាពេលបច្ចុប្បន្ន​នេះនិងភាពប្រឈមរ​បស់តុលាការ ​ដែលតុលាកា​រខ្មែរក្រហមកំពុង​ជួបភាព​ប្រឈមមួយចំ​នួន នៅក្នុងនោះរាប់​បញ្ជូលទាំង​ថវិកាសំរាប់​ឆ្នាំ២០១៦​ផងដែរ។​


ទី៣.គឺថាភា​គីទាំងពីរ​បានកត់​សំគាល់នូវ​ប្រតិបត្តិការ​ពេញលេញតែ​ម្តង របស់​អង្គជំនុំជំរះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា។ ​គួរបញ្ជាក់ថា ​អង្គជំនុំជំរះវិ​សាមញ្ញក្នុង​តុលាការក​ម្ពុជា គឺមានការចូលរួម​ពីមហាជន​យ៉ាងច្រើនកុះករ​ ដោយក្នុង​នោះមានប្រ​មាណជា​៤០០នាក់ក្នុ​ងមួយថ្ងៃ ហើយ​ដំណើរការរ​បស់សាលាក្តី ​គឺបានប្រ​ព្រឹត្តទៅដោយ​ប្រក្រតី៕