Tuesday, September 15, 2015

ពលករខ្មែរចំនួន៥៨នាក់ក្នុងចំណោម៩២នាក់ ដែលជាប់ឃុំនៅប្រទេសថៃពីបទចូលទៅកាប់ឈើខុសច្បាប់ ត្រូវបានអាជ្ញាធរថៃដោះលែង

ឯកឧត្តមជុំ ​សុន្ទរី អ្នក​នាំពាក្យក្រសួង​ការទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានឲ្យដឹងនៅថ្ងៃ​ទី១៦ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះថា ​ដោយមាន​ការអន្តរាគមន៍​របស់ស្ថានឯក​អគ្គរាជទូតកម្ពុជាប្រ​ចាំប្រទេសថៃ ​ពលរដ្ឋខ្មែរ​ ដែលជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​ខេត្តនគរ​រាជសីម៉ា ចំនួន​ ៥៨ នាក់​ក្នុងចំណោម ​៩២ នាក់ ​ពីបទចូលទៅ​កាប់ឈើខុស​ច្បាប់ក្នុងព្រៃឧ​ទ្យានជាតិ ខេ​ត្តនគររាជ​សីម៉ា ប្រទេស​ថៃ  ត្រូវបាន​ អាជ្ញាធរថៃដោះ​លែងកាលពី​ថ្ងៃទី១១ខែ ​កញ្ញា ឆ្នាំ ២០១៥ ​តាមច្រក​ឆុងចម​-អូស្មាច់ ដោយ ​គ្រាន់តែបង់​ប្រាក់ពិន័យ​ក្នុងម្នាក់ៗចំនួន ​៤២៥០ បាត។ ​

ឯកឧត្តម ​ជុំ សុន្ទរី ​បានបន្ថែមថា ​ពលរដ្ឋខ្មែរ​ខាងលើបា​នអោយដឹងថា ​មេខ្យល់បាន​បោកប្រាសពួក​គាត់អោយ​ចូលទៅ ធ្វើ​ការក្នុងទឹក​ដីថៃ ដោយប្រា​ប់ថាជាការងារ​ស្របច្បាប់​ត្រឹមត្រូវអាច​ទទួលកំរៃ​ ១០០០​ បាត ក្នុង ​មួយថ្ងៃ។​

អ្នកនាំពាក្យ​ក៏បានឲ្យដឹ​ងដែរថា ​កន្លងមក​ក្រសួងការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ បានធ្វើការ​តវ៉ាយ៉ាងស្វិតស្វា​ញជាមួយអា​ជ្ញាធរថៃ ​អោយជៀសវាង​ការបាញ់ប្រ​ហារទៅលើពលរដ្ឋកម្ពុជា ​ដែល ចូលទៅកា​ប់ឈើក្នុងទឹ​កដីថៃ៕​

No comments:

Post a Comment