Tuesday, September 15, 2015

ពលការិនីខ្មែរចំនួន ៤រូប នឹងធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ីវិញ នៅថ្ងៃទី១៧ ខែកញ្ញា

ឯកឧត្តម ​ជុំ សុន្ទរី​ អ្នកនាំ​ពាក្យក្រសួងកា​របរទេស​ និងសហប្រតិ​បត្តិការអន្តរ​ជាតិ នៅរសៀល​ថ្ងៃទី១៥​ ខែកញ្ញានេះ ​បានចេញសេ​ចក្តីប្រកាស​ព័ត៌មាន ​ដោយបាន​បញ្ជាក់ថា​ស្ថានឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំប្រទេស​ម៉ាឡេស៊ី បា​នអន្តរាគមន៍​ជួយពលការិនី​ខ្មែររងគ្រោះចំនួន ​០៤រូប​ ដែលបានចាញ់បោ​កមេខ្យល់នាំ​យកទៅធ្វើកា​របម្រើតាមផ្ទះ ​នៅប្រទេសម៉ាឡេស៊ី ​ឲ្យបានវិ​លត្រឡប់​មកកម្ពុជាវិញ ​។ 

ពលការិនី​ខ្មែររង​គ្រោះទាំង ​០៤រូប ​មានឈ្មោះ ៖ ​១- អ៊ូច ​ វីន  អាយុ ​៣២ឆ្នាំ ​ នៅភូមិដំណាក់​ត្រយឹង ​ឃុំតាកែន ​ស្រុកឈូក ​ខេត្តកំពត ​ បានមកស្ថាន​ទូតនៅថ្ងៃទី៣០ ​ខែសីហា ឆ្នាំ ២០១៥ ​ សុំជួយអោយ​បានវិលត្រឡប់ ​មកកម្ពុជាវិញ ​២- ផេន ឆុន ​អាយុ ៤៥ឆ្នាំ នៅ​ភូមិអណ្ដូងច្រោះ​ ឃុំអំពិល ​ស្រុកកំពង់​សៀម ​ខេត្ត កំពង់ចាម ​បានមកស្ថានទូ​តនៅថ្ងៃទី០៣ ​ខែកញ្ញា  ឆ្នាំ ​២០១៥ ​ សុំជួយអោយ​បាន វិលត្រឡ​ប់មកកម្ពុជា​វិញ ៣- ទី ​ជា អាយុ៣៦​ឆ្នាំ នៅភូមិឫស្សីក្រាំង ​ឃុំឫស្សីក្រាំង ​ស្រុកមោង​ឫស្សី ខេត្ត ​បាត់ដំបង​ បានមកស្ថាន​ទូតនៅថ្ងៃទី០៧ ​ខែកញ្ញា ​ ឆ្នាំ ២០១៥ ​ សុំជួយអោយ ​បានវិលត្រ​ឡប់មក​កម្ពុជាវិញ ​និងទី ៤-​ ឈ្មោះ ឡាប ខទីជះ​ អាយុ១៦ឆ្នាំ ​នៅភូមិច័ន្ទ​និមិត្ត ឃុំរកាពរប្រាំ ​ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ ​បានមកស្ថានទូតនៅ​ថ្ងៃទី០៩ ​ខែកញ្ញា ​ ឆ្នាំ ២០១៥ ​ សុំជួយអោយ ​បានវិលត្រ​ឡប់មកកម្ពុជាវិញ។​

ចំពោះនាង​ ឡាប ​ខទីជះ ស្ថានទូតម្ពុជា ​បានជួយចេញថ្លៃ​បង់ពិន័យអោ​យរដ្ឋាភិបាល​ ម៉ាឡេស៊ី និង​ទិញសំបុត្រហោះ​អោយ ​ ដោយឳពុក​ម្តាយរបស់នាង​ពុំមានលទ្ធភាព​។
ក្នុងកំឡុងពេល​រង់ចាំកា​រត្រឡប់មក​កម្ពុជាវិញ ​ស្ថានទូតបាន​ផ្ដល់កន្លែង​ស្នាក់នៅ ​ហូបចុក និងចេញលិ​ខិតធ្វើដំណើរ​បណ្ដោះអាសន្ន​អោយពលកា​រិនីទាំង០៤​រូបនេះ។

​ពលការិនីខ្មែ​ររងគ្រោះទាំង៤រូប ​ខាងលើ ​នឹងមកដល់អា​កាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ ថ្ងៃទី ​១៧ ខែ ​កញ្ញា ឆ្នាំ ​២០១៥ វេលាម៉ោង ​៧:៣៥ នា​ទី ព្រឹក ​តាមជើងយន្តហោះ AK 536

No comments:

Post a Comment