Tuesday, September 15, 2015

ក្រុមហ៊ុនChen Ting មកពីប្រទេសម៉ាឡេស៊ី ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

ឯកឧត្តម ​ តាន់ ស៊្រី ​លីម កុកថៃ(​Tan Sri Lim kok Thay)​ បានមាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះការ​អភិវឌ្ឍរបស់​ប្រទេសកម្ពុជា ​ដោយបាន​សំដែង​នូវការ​អបអរ​សាទរ​ចំពោះរាជ​រដ្ឋា​ភិបា​លកម្ពុជា​ ដែលបាន​ជំរុញការ​អភិវឌ្ឍ ​ប្រទេសកម្ពុជារី​កចំរើន​យ៉ាងឆាប់​រហ័ស។

​ការលើកឡើងនេះ​ នៅក្នុង​ជួបសំដែងការគួរ​សមរវាង​ ឯកឧត្តម ​តាន់ ស៊្រី ​លីម កុក​ថៃ ប្រធាន​ក្រុមហ៊ុនChen Ting មកពី​ប្រទេសម៉ា​ឡេស៊ី ​និង សម្តេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរា​ជាណាច​ក្រកម្ពុជា នាព្រឹកថ្ងៃទី១៤​ខែកញ្ញា​នៅ​វិមាន​សន្តិ​ភាព។​

ក្នុងជំនួបនោះ​ ឯកឧត្តម​ តាន់ ​ស៊្រី លីម​ កុកថៃបានជំរាប​ជូនសម្តេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ថា ​កម្ពុជា​នៅពេល​នេះ ជាពេលមួ​យគួរជាទី​ចាប់អារម្ម​ណ៍បំផុត​សម្រាប់​ឱកាស​វិនិ​យោគ ខណៈដែល​ក្រុមហ៊ុនchen Ting កំពុង​ស្វែងរកការ​វិនិយោគនៅ​ក្រៅប្រទេស ​ហើយបច្ចុប្បន្ន​ក្រុម​ហ៊ុនកំពុង​វិនិយោគ​នៅប្រទេស​សឹង្ហបូរី ​សហរដ្ឋអាមេរិក ​ចក្រភពអង់​គ្លេស ហ្វីលី​ពីន និង​ម៉ាឡេស៊ី​ជាដើម។​ នៅពេលនេះ ​លោកមាន​ការចាប់អារម្មណ៍ ​យ៉ាងខ្លាំង​សម្រាប់​ឱកាស​វិនិយោគ​នៅកម្ពុជា ​ក្នុងវិស័យក​សិកម្ម វិស័យ​អគ្គិសនី ​និងវិស័យ​ផ្សេងៗទៀត។ ​ក្នុងន័យនេះ លោកបាន​គោរព​ស្នើសុំ​ការណែនាំ​អនុសាសន៍​ពីសម្តេច​តេជោនាយ​ករដ្ឋមន្ត្រី ​អំពីឱកាស​វិនិយោគ ​នៅក្នុងប្រទេស​កម្ពុជា។  ​ 

សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី ​បានឆ្លើយតបថា ​ចំពោះការវិ​និយោគ ​លើវិស័យទេ​សចរណ៍​នៅ​តំបន់​​តារាសាគរ​ ខេត្តកោះកុង ​ជាតំបន់ដ៏​ល្អប្រសើរមួយ ​គឺមានស​ក្តានុ​ពលសម្រាប់​អនាគត ព្រោះនៅទី​នោះជាតំបន់​សមុទ្រដ៏ស្រស់​ស្អាត។


សម្តេច​បានបន្តជំរា​បជូនភ្ញៀវ​ពីកំណើនសេ​ដ្ឋកិច្ចរបស់​កម្ពុជាថា ​បើគិតពីរយៈពេល១០ឆ្នាំ​មុន កំណើនសេដ្ឋ​កិច្ចកម្ពុជា​មាន៨.៨% ​ និងបានជំរាប​ជូន​ពី​ស្ថានភាព​កសិកម្មនៅកម្ពុជា​គឺបាន​នាំ​អង្ករ​ចេញ ទៅ​ក្រៅប្រទេស ​ការកែច្នៃកៅ​ស៊ូធម្មជាតិ​ ហើយ​ទាក់​ទិនអំពីដី​សម្បទាន ​សម្តេច​បានមាន​ប្រសាសន៍ថា ​នៅពេលនេះរាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រឹត​បណ្តឹងលើបញ្ហាដី​សម្ប​ទាន​ និង​ជំរុញឱ្យក្រុមហ៊ុនដែលទទួល​បានដីសម្ប​ទានហើយ ​ត្រូវ​ធ្វើការ​ដាំដុះស្របទៅ​តាមផែន​ការ​មេ ។ បើមិនបាន​អនុវត្តតាមទេ ​រាជរដ្ឋាភិបាល​នឹងដកយក​មកវិញ៕​





No comments:

Post a Comment