Tuesday, September 15, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ជួបជាមួយឯកឧត្តម David Scheffer ដើម្បីពង្រឹងកិច្ចសហការបន្ថែមពាក់ព័ន្ធ នឹងសាលាក្តីខ្មែរក្រហម

នៅរសៀលថ្ងៃទី​ ១៤ ​ខែ កញ្ញា ​ឆ្នាំ ២០១៥​ នៅវិមាន​មិត្តភាព ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋ​មន្ត្រី និងជាប្រ​ធានក្រុម​ការងារ​​កម្ពុជា ​នៃអង្គជំនុំជំ​រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា ​បានអនុ​ញ្ញាត្តឲ្យឯកឧត្តម​ David Scheffer អ្នកជំនាញ​ការពិសេស​នៃអង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុកការងារ​សាលាក្តីខ្មែរ​ក្រហម​ចូលជួប​ពិភាក្សាការ​ងារ។

​ការពិភាក្សា​បានផ្តោត​សំខាន់លើចំ​ណុច៣​ ទី១.ភាគី​ទាំងពីរ​ គឺកម្ពុជា ​និងអង្គកា​រសហប្រជាជាតិ បា​នស្វាគមន៍ការ​មកដល់របស់​ចៅក្រមថ្មី ​លោក ​Michael BOUHLANDER ​គាត់ត្រូវបានតែង​តាំងជាចៅក្រ​មស៊ើបអង្កេត​ថ្មីនៅអង្គ​ជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការក​ម្ពុជា ដែលបានមក​ដល់កម្ពុជា​នៅថ្ងៃទី ​១៤ ខែកញ្ញា ឆ្នាំ​២០១៥។​

ទី២.ភាគី​ទាំងពីរ​ គឺខាងរាជ​រដ្ឋាភិបាល​កម្ពុជា ដែលមា​នឯកឧត្តម​បណ្ឌិតស​ភាចារ្យ​ សុខ​ អាន ​ជាតំណាង ​និងអង្គកា​រសហប្រជា​ជាតិ ដែលមាន​ ឯកឧត្តម​ David Scheffer​ បានពិភាក្សាប្រ​កបដោយល​ក្ខណៈស្ថាបនា ​ស្តីពីបញ្ហាផ្សេងៗ​នាពេលបច្ចុប្បន្ន​នេះនិងភាពប្រឈមរ​បស់តុលាការ ​ដែលតុលាកា​រខ្មែរក្រហមកំពុង​ជួបភាព​ប្រឈមមួយចំ​នួន នៅក្នុងនោះរាប់​បញ្ជូលទាំង​ថវិកាសំរាប់​ឆ្នាំ២០១៦​ផងដែរ។​


ទី៣.គឺថាភា​គីទាំងពីរ​បានកត់​សំគាល់នូវ​ប្រតិបត្តិការ​ពេញលេញតែ​ម្តង របស់​អង្គជំនុំជំរះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា។ ​គួរបញ្ជាក់ថា ​អង្គជំនុំជំរះវិ​សាមញ្ញក្នុង​តុលាការក​ម្ពុជា គឺមានការចូលរួម​ពីមហាជន​យ៉ាងច្រើនកុះករ​ ដោយក្នុង​នោះមានប្រ​មាណជា​៤០០នាក់ក្នុ​ងមួយថ្ងៃ ហើយ​ដំណើរការរ​បស់សាលាក្តី ​គឺបានប្រ​ព្រឹត្តទៅដោយ​ប្រក្រតី៕





No comments:

Post a Comment