Tuesday, June 25, 2013

បទវិចារណកថា ៖ តើការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​ ពិត​ជាជួយ​ជាតិ​ឬជួយ​បុគ្គល?


ប​ទ​​វិ​ចា​រ​ណ​ក​ថា​​ ​៖ ​ម​ហិ​ច្ឆិ​តា​រ​ប​ស់​ក្រុ​ម​​​បក្ស​​ក្​រ​មួ​ន​ដ៏​អ​ស​ម​ត្ថ​ភា​ព


បទវិចារណ​​កថា៖ ​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ឃើញ​កាន់​តែ​ច្បាស់នូវ ពុត​ត្បុត​ទុច្ចរិត​របស់​​គណបក្ស​ប្រឆាំង


ប្រតិទិន​នៃការ​ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់ថ្ងៃទី១២ខែតុលានៃឆ្នាំនីមួយៗរៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ផ្តល់​​សិទ្ធិដល់ប្រជាពល​រដ្ឋក្នុង​ការ​បំ​ពេញ​សិទ្ធិ​ និង​កាតព្វ​កិច្ចតាម​ច្បាប់​សម្រាប់ការបោះ​ឆ្នោត​​ជ្រើសរើសតំ​ណាង​របស់​ខ្លួននៅ​មូល​ដ្ឋាន និង​មេ​ដឹក​នាំប្រទេស។

 ស្របជាមួយគ្នា​ពេលនោះគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ក៏បានជូនដំណឹង និង ប្រកាស​​​ជា​សាធារណៈ ក៏ដូចជា​ផ្តល់ពត៌មានដល់​គ្រប់​​គណបក្ស​នយោ​បាយ​ទាំង​អស់​ឲ្យ​ត្រៀម​ឬរៀបចំ​ និង​​បញ្ជូន​បញ្ជី​ឈ្មោះ​​អ្នក​សង្កេតការណ៏រ​បស់គណ​បក្ស​នយោបាយ​នីមួយៗ​ឲ្យចូល​រួម​ពិនិត្យ​​ឈ្មោះ​ក៏ដូចជាជួយត្រួតពិនិត្យ ដើម្បីលប់ឈ្មោះ​ស្ទួន​ក្នុងបញ្ជីបោះឆ្នោត ដែលជា​គោល​បំណង​​ឲ្យ​​មានតម្លាភាព និងមាន​ភាព​ស្មើ​គ្នា​ក្នុង​សិទ្ធិ​នយោ​បាយ  ប៉ុន្តែបំណងដ៏ល្អនេះត្រូវបាន​គណ​បក្ស​​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្សបដិសេធមិន​ចូល​រួម​ទេ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្សប្រឆាំង​ទាំងពីរនេះ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៏ប្រកាសថា  « មិន​បញ្ជូន​តំណាង​គណ​បក្ស​ទៅ​ចូល​រួម​សង្កេតការណ៏ អំពីដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២.......ក្រោម​លេសចោទ​ប្រកាន់​ថា ដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ​ និងចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ២០១២ដែលរៀបចំដោយ​គណៈ​កម្មាធិ​ការ​ជាតិ​​រៀបចំការបោះ​ឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកលឆ្នាំ២០១៣ ប្រព្រឹត្ត​​ដោយសេរី ត្រឹមត្រូវ​ និ​ង​យុត្តិធម៌បានឡើយ»។

ការពិត​ ជុំ​វិញ​ការ​បដិសេធ​មិន​ចូល​រួម​ វាគ្រាន់​តែជាសិទ្ធិ​នៃការ​សម្រេច​ចិត្តផ្នែក​នយោបាយរបស់​គណបក្ស​នីមួយៗតែប៉ុណ្ណោះ ដែល​វាមិន​បាន​បង្កជាឧបសគ្គដល់​ដំ​ណើ​រការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខឡើយ ពី​ព្រោះ​បើ​ទោះបី​​ជា​គ្មាន​គណបក្ស​ប្រឆាំង​ពីរនេះ ក៏​គ្មាន​រាំង​ស្ទះ​ការ​ងារ​បោះ​ឆ្នោត​ដែរ ​ដោយ​យោង​ថា ក្រៅ​ពី​គណបក្ស​នយោបាយជាច្រើន​ទៀតដែល​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ ក៏​មាន​អង្គការ​ជាង​១០ បាន​បញ្ជូន​ក្រុម​ការងារ​របស់​ខ្លួន​សម្រាប់​ដំ​ណើរការ​ការងារនេះ​ដែរ។

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ ការ​បង្កើត​គណបក្ស​នយោបាយ​ហើយ បែរជា​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ពិនិត្យការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ គឺវាគ្រាន់​តែជាបទ​ចម្រៀង​ចាស់​ដដែល​ៗដែល​គេចាក់​ឡើង​វិញ​នៅ​ពេល​រដូវ​បោះ​ឆ្នោត​​ខិតជិត​ចូល​មក​ដល់​តែប៉ុណ្ណោះ។

 ការបដិសេធមិ​​នចូល​រួម​ គឺជា​ការ​បោះ​បង់​ចោល​សិទ្ធិ​របស់​ខ្លួនឯង ដូច្នេះ ក៏ពុំ​គួរ​នឹង​មាន​ហេតុផល​ណា​មួយ​​មក​ចោទ​ប្រកាន់​ថា​ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខមិន​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌បាន​ដែរ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ​ទង្វើនេះ គឺជា​ការ​បង្ហាញឲ្យឃើញកាន់តែច្បាស់​នូវ​ពុតត្បុត​ទុច្ចរិត​​នៃក្រុមគណបក្ស​ប្រឆាំង គឺការ​ដេក​​ចាំតែប្រឆាំងផ្កាប់មុខ​ ដោយពួក​គេ​គ្មាន​បាន​បំ​​​​ពេ​​ញ​​កាតព្វ​កិច្ច​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ឡើយ​។
        រៀងរាល់មុនការបោះឆ្នោតម្តងៗ ក្រុមគណបក្សប្រឆាំង ជាទម្លាប់​តែង​តែ​រិះ​គន់ និង​ស្តី​បន្ទោសដល់គ.ជ.ប ថា មិនឯករាជ្យ មិនបាន​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំទូលាយ និងបង្ក​ការ​រាង​ស្ទះ​​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឲ្យចូលរួមសង្កេត​ការ​ណ៍​ដោយសេរី​  ។ល។

គណបក្សប្រឆាំងចេះតែរិះគន់មកលើ គ.ជ.ប ឬរាជរដ្ឋាភិបាលក្រោម​ហេតុ​ផល​ជាច្រើន។​​ មាន​ជាសំ​នួរ​ចោទ​សួរ​ថា ចុះ​ហេតុ​អ្វីនៅពេល​ដែលគ.ជ.ប ប្រកាសឲ្យ​បញ្ជូន​តំណាង​គណបក្ស​ចូលរួមសង្កេតការណ៏​ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលជា​ឱកា​ស​របស់គណបក្ស​ប្រឆាំងដើម្បីពិនិត្យ​មើលនូវចំណុចខ្សោយរបស់គ.ជ.ប ប្រសិន​បើ​មាន​ចំណុចអវិជ្ជមាននោះ តែបែជា​កំសាក​មិន​ហ៊ានបញ្ជូនតំណាងអ្នកសង្កេតការណ៏​របស់​គណ​បក្សខ្លួន​ឬក៏គ​ណបក្ស​សម រង្ស៊ី និងតំណាង​គណ​បក្សសិទ្ធិមនុស្ស គ្មានអ្នកសង្កេតការណ៏ ហើយម្យ៉ាងទៀតក៏​គ្មានថវិការ​ផ្តល់​ថ្លៃសេវា​ដល់​អ្នក​សង្កេត​ការរបស់ខ្លួន ហើយចាំតែ​ស្រែ​​ក​នោះ? ។

បញ្ហា​ដូចគ្នា​នេះ​ដែរ គេនៅចាំបាន​ថា នៅពេលមិនទាន់មានច្បាប់​ប្រឆាំងអំពើពុក​រលួយ ក្រុមគណបក្សប្រឆាំង​ទាំងនោះ​តែង​តែយក​អំពើ​ពុក​រលួយ​មកធ្វើជា​យុទ្ធ​សាស្រ្ត ឬយក​ធ្វើ​ជា​គោលនយោបាយរបស់ខ្លួនថា បើសិនគណបក្សខ្លួនឈ្នះឆ្នោតនោះ គណបក្ស​នឹង​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​  ប៉ុន្តែដល់ពេលដែលរដ្ឋាភិបាលមាន​ឆន្ទៈ​បង្កើត​ច្បាប់​ប្រឆាំ​ង​អំពើពុករលួយរួចហើយ ស្រាប់តែក្រុមគណបក្សប្រឆាំងបន្ត​ស្រែកទៀតថា ច្បាប់​ប្រឆាំង​​អំពើ​ពុករលួយ​ដែលរាជរដ្ឋាភិបាលបង្កើតនោះដូចជាឆាប់រហ័សណាស់ ហើយ​យក​លេស​ថា ​រាជ​​រដ្ឋា​ភិបាលមិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​គណ​បក្ស​ប្រឆាំង  និងអង្គការសង្គមស៊ីវិលចូលរួ​ម​ផ្តល់​​ម​តិ​​យោ​បល់​ជាដើម​។ ការពិត​ច្បាប់​នេះ​ត្រូវ​បាន​អនុញ្ញាត្តឱ្យ​អ្នក​ជំ​​នាញ​ច្បាប់​ទាំង​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​​អង្គការ​សង្គម​ស៊ីវិលជាច្រើ​នចូល​រួម ​រហូត​បង្កើត​បាន​ជាច្បាប់​ ដែល​ត្រូវ​បាន​អនុម័ត​ដោយរដ្ឋសភា ប៉ុន្តែ​ ជាទម្លាប់របស់​​ក្រុមគណបក្ស​ប្រឆាំង​មិន​បាន​អបអរសាទ ​ឬកោត​សរសើរ​ម្តងណាឡើយ ពីព្រោះ​គេមាន​ឈ្មោះ​ជាបក្ស​ប្រឆាំងទៅ​ហើយ​ បើ​សិន​ជាគាំទ្រ គឺវា​អាច​ខុសពីគោល​នយោបាយ​របស់​ពួក​គេ ដូច្នេះហើយ បើ​ទោះ​ណាជា​ឃើញ​ថាត្រូវ ក៏​ពួក​គេបដិសេធ​ដែរ  នេះ​ គឺជាវប្ប​ធម៌​របស់​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ចម្លែក​នោះ​ទេ។

ដូច្នេះ ការ​បដិសេធមិនបញ្ជូនអ្នក​សង្កេត​ការណ៏​ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះ​បោះ​ឆ្នោត​​នោះ​ គឺជា​ការ​យក​រឿង​ចាស់​មក​ផ្សាយ​ឡើង​វិញដោយ​ក្រុម​បក្ស​ប្រឆាំង​ ពី​ព្រោះ​ខួរ​ក្បាល​របស់​​ពួក​គេ គិត​អ្វី​មិន​ចេញ​រឿង​ល្អ​ទេ គឺគិត​ចេញតែវិធិ​ណា​ដែល​ប្រឆាំង​ ៗ ៗ ប្រឆាំង​គ្រប់​ទិដ្ឋភាព​ ប្រឆាំងទាង​ច្បាប់ ប្រឆាំង​ទាំង​ផ្កាប់មុខ។​
        ជារួមទង្វើរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស​ គឺគ្រាន់​តែជា​ពុតត្បុត​ទុច្ចរិតរបស់​បក្ស​ប្រឆាំង​ និង​បានបង្ហាញឲ្យ​ប្រជា​ពល​រដ្ឋ​ឃើញ​កាន់​តែច្បាស់ក្រឡែត​នូវ​មាយាទអាក្រក់ និងខ្ជឹល​ច្រ​អូស ចាំតែថា មិនដែលធ្វើជាដុំកំភួនក្នុងការជួយជាតិសោះ វាផ្ទុយ​ពីគណបក្ស​ប្រជា​ជន​​កម្ពុជា​​តែងតែខិតខំកសាងអភិវឌ្ឍន៏ប្រទេស និងរក្សាបាននូវសន្តិសុខ សន្តិភាព ដែល​ជា​ទីកក់​ក្តៅ​របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕
អត្ថបទ​ដោយៈ រួម ជាតិ

បទវិចារ​ណកថា៖ ដល់​ពេល​ដែល កឹម សុខា ចេញ​ល្បិច​ដាក់ សម រង្ស៊ី ហើយ



ប​ទ​វិ​ចា​រ​ណ​ក​ថា​ ​មេ​រៀន​ស​ម្រាប់​ក្រុ​មប្រឆាំ​ង​ផ្កាប់​មុខ​៖ ​គួ​រយ​ល់​ឲ្យ​ច្បាស់​ពី​កត្តា​ប្រវ​ត្តិ​សា​ស្ត្រ



បទវិចារ​ណ​កថា៖ គណ​បក្ស​ប្រឆាំង​ពិបាក​ពន្យល់ !


បទវិចារណកថា៖ ល្បិចថ្មី៖ បក្ស​​អ្នក​​ចាញ់ សង្គ្រោះ​​បក្ស​​អ្នក​​ទោស

          គណបក្សប្រឆាំងពីរ « ​មួយ​ជា​បក្ស​អ្នក​ចាញ់ និង​បក្ស​មួយ​ទៀតដែល​មាន​មេបក្ស​ជាអ្នក​ទោស ​»  ​បាន នឹង​កំពុងទូងស្គរ ប៉ាវឃ្មោះ​ ប៉ុន្មានថ្ងៃនេះ ដោយយកលេស​ថា អំពាវនាវ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រលាញ់ប្រជាធិបតេយ្យឲ្យចូលរួម​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​​​ជាតិ។

តើសង្គម​ជាតិ​ដែលមាន​សន្តិភាព​ពេញ​បរិបូរណ៍ និង​ការ​អភិវឌ្ឍរីកចំ​រើន​ដូចសព្វ​ថ្ងៃ​នេះ ត្រូវ​​ការ​សង្គ្រោះ​​​ ដូច​អ្វី​​ដែល​ពួក​គេបាន​នាំគ្នាចុះ​ហត្ថ​លេខាព្រមព្រៀង​គ្នា​រវាងលោក កឹម សុខា ប្រធានគណ​បក្ស​សិទ្ធិ​មនុស្ស និងទណ្ឌិតសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពីនដែរឬ​ទេ។ ការពិត​មិន​មែន​ជាចលនា​សង្គ្រោះជាតិ​ទេ គឺពួក​គេនាំគ្នា​បង្កើត​ចល​នា​​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កេង​ចំ​ណេញ​នយោបាយ​របស់​ក្រុម​ប្រឆាំង​ ដើម្បី​សម្រេច គោល​បំណង​ផ្តួលរំលំរដ្ឋាភិបាលតែ​ប៉ុណ្ណោះ​។ ប៉ុន្តែ ផែន​ការ​នោះ​នឹង​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ឡើ​យ​ ពី​ព្រោះ​សន្តិភាព​សព្វ​ថ្ងៃ​បាន​ស្ថិត​ជ្រៅ​ដក់​ជាប់​នៅ​ក្នុង​ដួង​ចិត្តរបស់​ប្រជាពល​រដ្ឋទៅ​ហើយ​។

​គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែលប្រកាសធ្វើ​ចលនាសង្រ្គោះ​ជាតិ​និង​យកមកឃោសនាយ៉ាង​គគ្រឹក​គគ្រេងនោះ​ ត្រូវបាន​អ្នកវិភាគ​វាយតម្លៃ​ថា ហាក់ដូចជា ​គណបក្ស​ទាំង​ពីរ​​ប្រើពាក្យសង្រ្គោះជាតិខុសសម័យកាល​ទៅហើយ ពី​ព្រោះ​ថា បើនិយាយនៅទ​ស​វត្សទី​៧០​​ទើប​សមជាង ពី​ព្រោះ​​​នៅទសវត្សឆ្នាំ១៩៧០ ដល់១៩៧៨ ប្រទេសកម្ពុជាជួប​ការលំបាក​ដូចជា​មានសង្រ្គាម ខ្មែរ​បាក់បែកគ្នាមានខ្មែរ ស ខ្មែរក្រហម ខ្មែរស៊ីជម្ពូរ ខ្មែរឥស្សរៈ។​ ជាពិសេស​សម័យ៣​ឆ្នាំ៨ខែ​និង​២០ថ្ងៃ ពេលនោះប៉ុលពតកាប់សម្លាប់ ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ នៅ​សម័យ​នោះ​បើប្រើពាក្យថាសង្រ្គោះទើបត្រូវ តែមកដល់ សម័យតេជោសែន ប្រជាពល​រដ្ឋ​មាន​ជីវ​ភាព​សមរម្យ មានហេដ្ឋារចនា ផ្លូវថ្នល់ ស្ពានតូចធំ មន្ទីរពេទ្យ សាលារៀន​នៅជិត​ប្រជា​ពលរដ្ឋ សួរថា ​តើចលនា​សង្រ្គោះ​ជាតិ​នេះ​ សង្រ្គោះពីប្រជាពលរដ្ឋដែលរស់​នៅសុខដ​មរម្យ​នា ជួប​ជុំ​​ក្រុម​គ្រួសារ រស់នៅ​ក្នុង​ប្រទេស​ដែល​មានសន្តិភាព និងសន្តិសុខស្ងប់ស្ងាត់ដូចសព្វថ្ងៃតើនាំ​គ្នា​រត់ចោល​ផ្ទះ​សម្បែង​ទៀតឬ? គឺប្រជាពល​រដ្ឋនឹង​មិន​ចូល​រួម​ចលនានោះឡើយ។

ប្រទេស​កម្ពុជា ​បាន ​និង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាកអន្តរជាតិ​ ជា​​ពិសេ​ស​​ឆ្នាំ​២០១២​នេះរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធានអា​ស៊ានគួរណាស់​គណបក្ស​ប្រឆាំង​ចូលរួម​គាំទ្រ និងមានមោទភាពជាមួយគ្នា ហេតុអ្វីគណបក្ស​ប្រឆាំងទាំងនោះ​ចេះតែធ្វើ​ព្យុះ​ធ្វើផ្គរទៅវិញ ? ។ 

          កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ វិទ្យុបរទេសដែលផ្សាយជាខេមរៈភាសារបាន​បំពងសំឡេង ឬបន្ទរនូវចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ និងគ្រោងបង្កើតគណបក្សថ្មី​ដែល​​​ក្នុង​នោះលោក សម រង្ស៊ី ជាប្រធានលោក កឹម សុខា អនុប្រធាន និងបាន​រៀបចំរចនា​សម្ព័ន្ធ​ជាបីគណៈកម្មាការ គឺគណៈកម្មាធិការ​នីតិប្រតិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និង​គណៈ​កម្មា​ធិ​ការ​វិន័យ​។

តាមការវិភាគនិងការតាមដានសភាពការណ៍នយោបាយប៉ុន្មានសប្តាហ៏នេះ ចាប់​តាំង​ពី​គណបក្សប្រឆាំងទាំងពីរជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ -១៧  កន្លង​មក​យើងឃើញមានវិទ្យុបរទេសនិយាយខេមរៈភាសារមួយចំនួ​នតូច ជួយបន្ទរនូវយុទ្ធនា​ការ​គណ​បក្ស​ប្រឆាំង នេះសបញ្ជាក់ឲ្យឃើញថា ទាំងគណបក្សប្រឆាំង ទាំងវិទ្យុ ទាំងនោះបាន នឹង​កំពុង​តែ​ប្រើ​ការឃោសនាបោកប្រាស់ប្រជាពល​រដ្ឋម្ចាស់​ឆ្នោតដោយ​គ្មាន​ការ​អៀន​ខ្មាស ពី​ព្រោះ​ប្រជា​ពលរដ្ឋ​បានដឹង​ហើយ​ថា គណ​បក្ស​ប្រឆាំងទាំងពីរនេះធ្លាប់ចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ​២០០៩ ក្រោយពេលដែល​គណ​បក្ស​ប្រ​ឆាំង​​ទាំងពីរនេះ​ចាញ់ឆ្នោតកាលពីឆ្នាំ២០០៨ ហើយក៏​ធ្លាប់​​ធ្វើ​​កិច្ចព្រមព្រៀង​ជា​មួយ​គ្នា​ តើសា​ធារ​ណៈជនបានដឹងទេថា មិនបានប៉ុន្មានខែផងស្រាប់តែ​ក្រុម​គណបក្សទាំងពីរបានឈ្លោះ​ទាស់​ទែង​គ្នា ហែកហួរគ្នាមិនចេះអៀនខ្មាសម្តង​ហើយម្តង​ទៀត​ប្រៀ​​​ប​​ដូច​ជា​ប្តី​ប្រពន្ធ​ដែល​ធ្លាប់​ឈ្លោះ​ទាស់​ទែង​គ្នា រហូតដល់​ឈានដល់ការលែងគ្នាទោះបីជួប​ជុំ​រស់​នៅ​ជាមួយ​គ្នាវិញ​ ក៏មិន​ដូច​ការ​ស្រលាញ់​​នាគ្រាដំបូងឡើយ។ ចំណែកគណបក្សសិទ្ធមនុស្ស និង គណបក្សសម រង្ស៊ី គឺខុសគ្នា​ប៉ុន្មាននោះទេ មានតែពិបាកជាងប្តីប្រពន្ធទៅទៀតពី ព្រោះប្តី ប្រពន្ធមានគ្នាតែពីរនាក់ ចំណែកគណបក្ស​នយោបាយមានរចនាសម្ព័ន្ធ និងសមាជិកដែលសុទ្ធ តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៏។​

ការចុះហត្ថលេខានៅឆ្នាំ២០០៩ នៅទីស្នាក់ការគណបក្ស​សិទ្ធ​មនុស្ស​នៅ​ភ្នំ​ពេញ​នៅ​ពេល​នោះ​​ គឺលោក សម រង្ស៊ី មិនទាន់មានទោសជាប់ខ្លួនផងបែរជាកិច្ចព្រៀម​ព្រៀង​នោះ នៅ​តែ​រក្សា​មិនបានទម្រាំស្ថានភាពឥឡូវនេះ​លោក សម រង្ស៊ី គ្មាន​កន្លែង​ឈរ​នឹង​ផង​ ម្តង​នៅ​ប្រទេស​បារាំង ម្តងនៅប្រទេសហ្វីលីពីន ជាពិសេសលោក សម រង្ស៊ី មាន​ទោស​ មិ​ន​មាន​សិទ្ធិ​បោះ​ឆ្នោ​ត នឹង​ក៏​គ្មានសិទិ្ធឲ្យគេបោះឆ្នោតឱ្យ​ផង​ វារិត​តែ​ងាយប្រេះ​បែក​ខ្លាំង​ណាស់​នូវ​សម្ព័ន្ធ​ភាព​នោះ​។

          បើគណបក្សទាំងពីបង្កើតគណបក្សថ្មីមួយ ត្រូវតែមានសមាជិកថ្មី ហើយត្រូវ​ឆ្លងកាត់​ការ​ចុះ​បញ្ជីពីក្រសួងមហាផ្ទៃនឹងត្រូវបញ្ជូនឈ្មោះគណបក្សឲ្យមុន៩០ថ្ងៃនៃការបោះឆ្នោត បើតាមការ​ធ្វើបទសម្ភាសន៏របស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២​ពីទីក្រុងម៉ានីល​ប្រទេសហ្វីលីពីន តាមរយៈវិទ្យុសំឡេង​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ថ្មីមិន​ទាន់​បង្កើត ​ប៉ុន្តែ​នៅ​ពេលបោះឆ្នោតសកលឆ្នាំ២០១៣ លោក នឹងបញ្ជូនឈ្មោះអ្នកដែលឈរឈ្មោះ​តំណាង​រាស្រ្ត​នៃ​ខេត្ត​នីមួយៗក្នុងបញ្ជីគណបក្សថ្មី។

ចំណុចនេះ អ្នកវិវាគឯករាជ្យបានកត់សម្គាល់ឃើញថា បើសិន​បេក្ខជនឈរ​ឈ្មោះបោះ​ឆ្នោតរវាងគណបក្សទាំងពីត្រូវ​រួម​គ្នា​មែន​នោះ ​​ប្រាកដជាបាត់សមា​សភាព៥០​ភាគរយ​នៃ​គណ​ប​ក្ស​​​និមួយៗ ហើយ​បើ​ស្ថានភាពអញ្ចឹងពិតណាស់វា  នឹងមានជម្លោះផ្ទៃក្នុងរវាង​សមាជិកធ្លាប់​ឈរ​ឈ្មោះកន្លងមកក៏ដូចជាសមាជិកនៃគណៈកម្មាធិការ​នីមួយៗនៃគណបក្សនីមួយ​ៗអន់ចិត្ត។​ ឧទាហរណ៏​បុគ្គល «ក»​ធ្លាប់​ឈរ​ឈ្មោះនៅ​​មណ្ឌលភ្នំពេញនៅក្នុងបញ្ជីគណបក្សសិទ្ធិមនុស្ស ឬគណបក្ស​សម រង្ស៊ី នោះបានន័យ​ថា ​មាន​ចំនួន​៤៨នាក់ ដោយគិតពីអ្នកពេញសិទ្ធ និងអ្នកបំរ៉ុង បើសិន​បញ្ជូន​ឈ្មោះ​ចូល​គណ​បក្ស​ថ្មី​ គឺ​បញ្ជូនបានតែ២៤តែប៉ុណ្ណោះ រួមទាំងអ្នកពេញសិទ្ធិ និងបំរ៉ុង តើគួរ​យក​ឈ្មោះពី​គណ​បក្ស​សិទ្ធិ​មនុស្ស​ប៉ុន្មាន​ និងគណបក្សសម រង្ស៊ី​ ប៉ុន្មាននាក់​? ត្រង់នេះ​គឺជាចំណុចរសើប​ និង​ជា​ចំណុច​ដែល​មាន​ជម្លោះជាមិនខាន។

          ជារួម ចលនាសង្គ្រោះ​ជាតិ​ដែល​ប្រកាសបង្កើត​ឡើង​ដោយ​បក្ស​ប្រឆាំង​ទាំង​ពីរ ​វាគ្រាន់​តែ​ជាចលនាបោកប្រាស់ថ្មី​មួយ​ទៀត ​ ដើម្បី​កេង​នយោបាយ​ពីគ្នាទៅ​វិញ​ទៅ​មក​ ជាពិសេស បង្កើត​ឡើង​ដើម្បី​ជួយ​សង្គ្រោះមេបក្ស​​ទណ្ឌិត​ ដែល​នីរទេស​ខ្លួន​តែប៉ុណ្ណោះ​។
អត្ថបទ​ដោយៈ រួម ជាតិ

ទស្សនៈ ៖ មេបក្ស​ទាប​ថោក​មិន​ឲ្យ​តម្លៃ​រាស្ត្រ



បទ​អត្ថា​ធិប្បាយ៖ កឹម សុខា ប្រដូច​ខ្លួន​ឯង​ដូច​សត្វ​ឆ្កែ




បទវិចារណកថា ដំបូន្មាន​ចំពោះ​បក្ស​សិទ្ធិ​មនុស្ស ៖ ដក​មេ​បក្ស​មុខ​លុយ​ ដាក់​មេ​បក្ស​ថ្មី​វិញ​ប្រសើរ​ជាង ​!


យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត ប្រជែង បាន​កន្លង​ផុតជិត​ពីរ​សប្តាហ៍ទៅ​ហើយ ដោយ​គណបក្ស​នីមួយៗ​តែងរិះ​រកគ្រប់​មធ្យោបាយ ដើម្បី​ធ្វើការ​ទាក់​ទាញ​ម្ចាស់​ឆ្នោត​ឲ្យ ងាក​មករក​ការគាំទ្រ​លើ​គោល​នយោបាយ នៃ​គណបក្ស​របស់​ពួកគេ​រៀងៗ​ខ្លួន ។
យ៉ាងណាមិញ ក្រុម​គណបក្ស​ប្រឆាំង​បានព្យាយាម​លើកយក​ចំណុចមួយ​ចំនួន​មកធ្វើ​ការ​រិះគន់ និង ជេរប្រមាថ រាជរដ្ឋាភិបាល​យ៉ាងចាស់​ដៃ ដោយ​គ្មាន​គោរព​នូវ​ក្រម​សីលធម៌​អ្វីទាល់​តែ​សោះ ក្នុង​នាមជា​គណបក្ស​នយោបាយ នៃ​ប្រជាជាតិ​មួយ ។ មិនតែ​ប៉ុណ្ណោះ​ពួក​ក្រុម​គណបក្ស​ប្រឆាំង​ទាំងនោះ បានឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា នេះ មក​ធ្វើការ​បន្តុះបង្អាប់​ដល់​មេ​ឃុំ/​ចៅសង្កាត់​យ៉ាង​អយុត្តិធម៌​បំផុត ដោយ​មិនខ្វល់​នឹងការ​អភិវឌ្ឍន៍​ជាក់ស្តែង​នៅ​នឹងកន្លែង​ឡើយ ។
 ទោះបី​ក្នុង​អំឡុង​ពេលកំពុង​តែធ្វើ​យុទ្ធនាការ​នោះ ពួកគេ​បានដើរ​លើផ្លូវ ឆ្លង​តាមស្ពាន ជ្រក​ក្រោម ម្លប់វត្ត ឬ​សាលា​រៀន ដែល​សុទ្ធ​សឹងតែ​ជា​សមិទ្ធផល​ជាក់ ស្តែង​កើត​ចេញពី​ការកសាង មួយ​ចំណែក របស់​រាជ​រដ្ឋាភិបាល និង​មួយចំណែក​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី ក៏ពួក​ក្រុម​គណបក្ស​ប្រឆាំង​ទាំងនោះ ហាក់បី​ដូចជា​ពុំមាន​ការ​ខ្មាសអៀន​សោះ នៅ​តែស្រែក​ក្តែងៗ​ទាំង​បំពាន​ថា គ្មាន​ការរីក​ចំរើន​នៅតាម​មូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ជា​ដដែល ។
នេះសបញ្ជាក់​ឲ្យឃើញ​ថាក្រុម​គណបក្ស​ទាំងនោះ ខ្វះ​ការទទួល​ខុសត្រូវ​លើ​មនសិការ​របស់​ខ្លួន ដែល​នេះមាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែពុះ​ពារ​គ្រប់​ឧបសគ្គ​ធ្វើអ្វីៗ ដើម្បី​ប្រជាជន ទោះ​ជាស្ថិត​នៅក្នុង​កាលៈទេសៈ​ដ៏លំបាក​លំបិន​យ៉ាងណា​ក៏ដោយ ក៏មិន​រាថយ ឬរត់​ចោល ស្រុក តួយ៉ាង​ដូចថ្ងៃ​រំដោះ ៧​ មករា ១៩៧៩ ជាដើម ។
ប៉ុន្តែអ្វី​ដែល​គួរឲ្យ​អស់​សំណើច និង​ភ្ញាក់​ផ្អើលខ្លាំង​បំផុត​នោះ គឺ​សកម្មជន​ឃោសនិក នៃ​គណបក្ស សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា បាន​ដើរស្រែក​ទាំង​មិនដឹង​អីទាល់​តែសោះ​ថា ដូរ​មេឃុំ​មុខ​លុយ ដាក់​មេ​ឃុំ​បំរើ​រាស្រ្ត នេះ ជារឿង​អណោច​អធម​បំផុត ដែល​សកម្មជន​ឃោសនិក​ពុំ​ដែល​បាន​ដឹង​រឿង​ពិត​ហើយ​ស្រែកតាម​លោក កឹម សុខា ។
ឆ្លៀត​ក្នុងឱកាស​ដ៏​កម្រ​នេះ ក្នុងនាម​ខ្ញុំធ្លាប់​ជា​សមាជិក​ស្ថាបនិក និង​ជាអ្នក​ដឹកនាំ​ម្នាក់​ក្នុង​ជួរ​គណបក្ស ដើម្បី​បង្ក​បង្កើត​គណបក្ស​សិទិ្ធ​មនុស្ស​នេះ​ឡើង ជា​មួយ​លោក កឹម សុខា និង​មិត្តភក្តិ​បងប្អូន​ខ្មែរ​នៅ​ក្នុង​ស្រុក និង​បងប្អូន​ខ្មែរ នៅ​បរទេស​មួយ​ចំនួន​ធំ ជាពិសេស​បំផុត​នោះ គឺលោក​អគ្គលេខា​ធិការ យ៉ែម ប៉ុញ្ញាឫទ្ធិ ដែល​ជាអ្នក​តំណាង​រាស្រ្ត មណ្ឌល​ព្រៃ​វែង​បច្ចុប្បន្ន និង​លោក​អគ្គលេខា​ធិការ​រង ជុន យ៉ុង នៃ​គណបក្ស សិទ្ធិ​មនុស្ស​បច្ចុប្បន្ន នេះ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ជា​ច្រើន​ទៀត​ ពិតជា​បាន​ដឹង យ៉ាង​ច្បាស់​មិនអាច​ប្រកែក បាន លុះត្រា​តែមនុស្ស​ទាំង​នោះគ្មាន​ឧត្តមគតិ គ្មាន​ភាព​សច្ចៈ គ្មាន​ខួរក្បាល ឬថ្លើម​ប្រមាត់ និង​ក្បត់មិត្ត​ភក្តិ តែ​ប៉ុណ្ណោះ​ទេ ទើប​អាច​និយាយ​បានថា អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ជាការ​មិនពិត ។
ប៉ុន្តែ​ខ្ញុំនៅ​តែ​សង្ឃឹម​យ៉ាងមុត​មាំ​ថា​អ្នកទាំង​នោះ មិនទាន់​ភ្លេចអស់​នៅឡើយ​ទេ ថា​លោក កឹម សុខា បាន​ទាម​ទារ​យ៉ាង​ស្វិតស្វាញ​នូវ​ប្រាក់​ខែ ១០,០០០ ដុល្លារ រហូត​មក​សល់​នៅ​ត្រឹម​តែ ៥,០០០ ដុល្លារ ក្នុង ១ខែ សម្រាប់​តួនាទី​ជា​ប្រធាន​គណបក្ស ។
ខ្ញុំគិតថា​បងប្អូន​ប្រជាពល​រដ្ឋអាច​ធ្វើ​ការពិចារណា​ឲ្យបាន​ច្បាស់​បន្តិច​ទៅមើល ហើយ​ថែម​ទាំង​សួរនាំ​អ្នក​ដែល ធ្លាប់​ស្គាល់​លោក កឹម សុខា តើ​ប្រវត្តិ​រូបបុគ្គល​នេះ​យ៉ាង​ដូចម្តេច​ដែរ ?
ទី១ ពេល​ប្រជាជន​ទើប​ងើប​ចេញ​ពី​របបខ្មែរ​ក្រហម​ ក៏លោក កឹម សុខា អាច​លួច​អង្ករជាតិ​ដើម្បី​ធ្វើ​មាន​បាន​ដែរ។
ទី កាលនៅ​ជាប្រធាន​អង្គការ​​វីជីលេន លោក​ កឹម សុខា កិបកេង​លុយ​ជំនួយ​យ៉ាងច្រើន​យកទៅ​ធ្វើ នយោបាយ​ជាមួយ​គណបក្ស​លោក​តា សឺន សាន ។
ទី កាលនៅ​ជាប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បានកិប​កេង​លុយ​អង្គការ​ជាច្រើន រហូត​ដល់​សហរដ្ឋ​អាមេរិក បាន​កាត់​ជំនួយ​តែ​ទុក​មុខ​មាត់​ឲ្យ ដោយ​មិន​ហែក​កេរ្តិ៍ នេះ​តាម​ទម្លាប់​របស់​សហរដ្ឋ អាមេរិក ។
ទី  កិបកេង​លុយ​បេក្ខជន និង​សមាជិក​គណបក្ស យក​ទៅ​បំពេញ​ភាព​ហឺហារ និង ទិញដី សម្រាប់ ធ្វើ​ចំការ​កៅស៊ូ​នៅ​ខេត្ត​កំពង់​ចាម ។
ទី  បោកប្រាស់​លុយ​ពីអតីត​អគ្គហិរ​ញ្ញឹក ១៧,៣០០ ដុល្លារ ខ្ចី​សម្រាប់​ទិញ​រថយន្ត​ម៉ាក លុចស៊ីស ៤៧០ ពណ៌​ខ្មៅ តែ​មិនព្រម​សង​ត្រឡប់​វិញ ទោះ​ជាមាន​ប្រាក់​ខែ​តំណាង​រាស្រ្ត​ហើយ​ក៏ដោយ ។
សរុប​សេចក្តី​មក តើ​ពាក្យថា ដក​មេឃុំ​មុខ​លុយ ដាក់​មេឃុំ​បំរើ​រាស្ត្រ វាសាកសម​នឹង​លោក កឹម សុខា ឬ​សកម្មជន​ឃោសនិក នៃ​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ស្រែក​ដែរឬទេ ? ចំពោះ​ខ្ញុំ​គិត​ថា ត្រូវ​ពិចារ​ណា​ថា គួរ ដក​មេ​បក្ស​មុខ​លុយ ដាក់​មេបក្ស​ថ្មី​វិញ​ ប្រសើរ​​ជាង ហើយ​ខ្ញុំសូម​ផ្តល់ យោបល់​ទៅចុះ ដើម្បី​កុំ​ឲ្យ​ពិបាក​គិត​គឺលោក សឺន សូបែរ្តិ៍  កូន​ប្រុស លោកតា សឺន សាន សម​ជា​មេ​គណបក្ស​សិទិ្ធ​មនុស្ស​ជាង។
ម្យ៉ាង​ទៀត ពេលដក​មេបក្ស​មុខលុយ​ហើយ គឺ​សកម្មជន​ឃោសនិក និង​ថ្នាក់​ដឹកនាំ​ទាំង​អស់ នៃ គណបក្ស​សិទិ្ធ​មនុស្ស​ក៏គួរ​រក​មធ្យោបាយ​រ៉ៃអង្គាស​គ្នា​យ៉ាង​ម៉េច ដើម្បី​សង​លុយ លោក រាជ សម្រេច ជា​អតីត​អគ្គហិរញ្ញឹក ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​ផង ចៀស​វាង​ខូច​ពូជ​ខាង​លោក កឹម សុខា ខាន​បាន​ធ្វើ​នយោបាយ​បោកប្រាស់​គ្នាឯង​ទៀត ព្រោះ​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​សូម​ជ្រាប ។
ពីខ្ញុំ ភូមិន្ទ
សូម​លោក​ចាងហ្វាង​កាសែត​ទាំងអស់​មេត្តា​ជួយ​ចុះ​យក​តែ
បុណ្យ​ផង ដើម្បី​កុំឲ្យ​រាស្រ្ត​ខែ្មរ​ចាញ់​ឧបាយ​កល​បោក​ប្រាស់
លោក កឹម សុខា ទៀត ព្រម​ទាំង​បងប្អូន​ខ្មែរ​បាន​ដឹង​ដំណើរ
រឿង​ពិត​ខ្លះ​របស់​បុគ្គល​មេគណបក្ស​មុខ​លុយ​នេះ​ផង ។

បទ​វិចារណកថា៖ ប្រជា​ពល​រដ្ឋ​​នៅតែ​គាំទ្រ​​បោះ​ឆ្នោត​ជូន​​​គណ​បក្ស​ប្រជាជន​កម្ពុជា​​បន្ត​ទៀត​


ថ្មីៗនេះ​មេបននយោបាយតូច​មួយដដែល​ ​បានប្រឹងប្រែង​សន្យាភូតកុហក​ប្រជា​ពលរដ្ឋ​​បន្តទៀត​ហើយ​ ទោះបីជាពីមុនៗមកការភូតរបស់ជននោះ​ត្រូវបានប្រជាពលរដ្ឋ​មើលឃើញ​ថា​​ជា​​នយោបាយ​រវើរវាយ​ ធ្វើឲ្យរាស្ត្រ​ត្រេកត្រអាល​ក៏ដោយ​។ តាមពិតការ​ស្រែក​របស់​គាត់នោះ​គឺ​មិនមែន​ជាគោលនយោបាយនោះទេ​ តែជាការសន្យា​ខ្យល់​ ពីព្រោះ​ជននោះ​តែងតែ​​ប្រើ​ពាក្យ​ថា​ ប្រសិនបើៗ​ ជាប់មិនដាច់ពីមាត់ឡើយ​។

ជាក់ស្តែងគេបានស្រែកថា​ ប្រសិន​បើ​មេឃុំ​របស់ខ្លួន​ជាប់ឆ្នោត​ នឹងធ្វើនេះ ឬធ្វើនោះ​ជាដើម​។​ ចំណុច​ដែលគួរ​ឲ្យ​កត់​​សំគាល់​​នោះ​គឺ សមាសភាពឈរឈ្មោះ​មេឃុំរបស់បន​នយោបា​យ​មួយនេះ​ គឺគ្មាន​សមត្ថភាព​​ដឹកនាំ​ជម្រុញ​ការ​អភិវឌ្ឍឃុំសង្កាត់តែម្តង​ ពីព្រោះ​មេបន​​នយោបាយ​នេះ​បាន​បញ្ជាក់​​ច្បាស់​ណាស់​​ថា​ ប្រសិនបើមេឃុំរបស់ខ្លួនឈ្នះឆ្នោត គឺគេនឹង​យក មេឃុំ​នោះ​ទៅ​បង្រៀន​​សិន ទើប​​អាច​​ធ្វើការ​កើត​​។ ដូច្នេះបើ​ធនធាន​មនុស្ស​របស់​បក្សនយោបាយ នោះ​ខ្សោយ​យ៉ាងនេះ តើឲ្យប្រជាពលរដ្ឋ​បោះ​ឆ្នោតឲ្យម្តេចកើត​?​។

ជនប្រជាភិថុតមួយ​នេះ ក៏បានប៉្រូទៀតថា​ ប្រសិនបើ ឃុំណាគេឈ្នះ គេអាចស្នើ​ខ្ចី​លុយ​ពី​អង្គការ​នានា​ដើម្បីអភិវឌ្ឍភូមិឃុំ​ទាំងនោះ​។​ ត្រង់​នេះ​ គឺ​ប្រជាពលរដ្ឋគ្មានជំនឿឡើយ​ ពីព្រោះ​មេ​បន​​នយោបាយនេះក៏ធ្លាប់បានខ្ចីលុយ​ប្រជា​ពលរដ្ឋ​ម្នាក់​ចំនួន​១ម៉ឺន​ ៧ពាន់​បីរយ​ដុល្លារ​ យក​ទៅ​ទិញ​​​​រថ​យន្ត ឡិចស៊ីស​ ជិះមក​ទល់​ពេល​​នេះ គឺពុំទាន់សង​នៅឡើយទេ ហើយពលរដ្ឋម្នាក់នោះ ធ្វើ​​​​អ្វីមិនកើត​មានតែពាក្យ​ទារប្រាក់វិញថា « សង ឬមិនសង​ »​ តែ​ប៉ុណ្ណោះ ដូច្នេះ​ តើ​ជន​កំហូច​នោះ​​​​​មាន​​សមត្ថភាព​ឯណា​ទៅស្នើ​ខ្ចី​លុយ​អង្គការ​នានា​នោះ​?​ គឺ​ប្រាកដ​​ជា​មិនសង​គេទៀត​ឡើយ​​។ នេះ​បានចំជា​កំពូល​ជន​បោក​ប្រាស់​ពិតៗ​មែន​។​ ​​

ដូច្នេះ​មុន​នឹង​បោះឆ្នោត​សូមប្រជាពលរដ្ឋ​ពិចារណា​អំពីភាពគ្មាន​គុណធម៌ អំពី​ចរិត​មាយា​ទ​​​​មិន​ថ្លៃថ្នូរ​ និងឧបាយកលទុច្ចរិត​របស់មេបននយោបាយ​​មួយនេះ​ឲ្យបាន​ច្បាស់​លាស់​​សិន​​។​​

ចំណែកគណបក្ស​ប្រជាជនកម្ពុជា​ មិនមែន​ជាគណបក្សដែលដើរសន្យានោះទេ​ តែ​ជា​​គណបក្ស​​ដែល​កើតចេញពីប្រជាជន​ ហើយ​ហ៊ាន​​ធ្វើអ្វីៗ ចេញជាសមិទ្ធផលពិតៗ​​ជូន​​ប្រជាជន និង​បាន​រំដោះ​ប្រជាជន​​​ឲ្យរស់រានមានជីវិត​ពីរបប​ប្រល័យ​ពូជសាសន៍ រស់នៅ​រួមសុខ​រួមទុក្ខ​​ជា​មួយ​​​ប្រជាជន​ ​​ហើយបានកសាងប្រទេសពីបាតដៃទទេរ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ច្រើនសន្ធឹក​សន្ធាប់​​ មានស្ពាន ថ្នល់ វត្តអារាម សាលារៀន​ ប្រព័ន្ធធារាសាស្ត្រ​ ភ្លើងអគ្គិសនី​​​​ ទៅដល់​ទី​ជនបទ​​ជាបន្តបន្ទាប់​។​

ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ ទាំង​បង​ប្អូន​នៅ​ជន​បទ​ ទាំង​បង​ប្អូន​នៅ​ទី​ក្រុង​​ គឺ​គាត់​​សប្បាយ​រីក​រាយ​ណាស់​ ចំពោះ​សមិទ្ធផល​ជាតិ​ ដូច​ជា​ស្ពាន ​ផ្លូវ​ សាលារៀន​ មន្ទីរពេទ្យ ដែល​​កើត​មាន​​នៅ​លើ​ទឹក​ដី​របស់​យើង​​​ បងប្អូនតែងតែយល់ថា​​ សុទ្ធសឹង​ជា​​សមិទ្ធផលដែល​បង​ប្អូន​ទាំង​នោះ​អាច​ទាញ​យក​ប្រយោជន៍​​ ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន​ប្រសើរ​​ឡើង​ជាលំដាប់​។​ ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​ ជាពិសេសបននយោបាយ​តូចតាច​មួយនោះ​ ត្រូវបានប្រជាពលរដ្ឋ​​មើលមិនឃើញ​​​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍន៍​​អ្វី​សោះឡើយ​។​ ប្រជាពលរដ្ឋ​ឃើញ​មាន​តែ​រាជ​រដ្ឋាភិបាល​​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​តែ​ម្តង។

 ដូច្នេះហើយទើប រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​​ការដឹក​នាំ​របស់​ សម្តេចតេជោ ហ៊ុន សែន​ ​មានការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​រហូត​​ដល់​​ទៅ​​ជាង​៨០%​ ឯណោះ​។​ នេះបញ្ជាក់ថា​ប្រជាពលរដ្ឋ​ មាន​ជំនឿ​ជឿជាក់​​ចំពោះ​គណបក្ស​​ប្រជាជន​កម្ពុជា​​ ហើយ​នៅ​តែបន្តបោះឆ្នោត​គាំទ្រ​គណបក្ស​​​នេះ​តទៅ​​ទៀត ដើម្បីបន្ត​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​បងប្អូន​​ឲ្យកាន់​តែ​​​រីកចម្រើន​ និង​ដើម្បី​​កាត់​​បន្ថយ​​នូវ​ភាព​ក្រីក្រ​​​នៅជនបទ​ឲ្យ​បាន​ជាអតិប្បរមា​៕​​​
អត្ថបទដោយៈ ពង្ស សុក្រិត

បទវិចារណកថា៖ ដឹង​មុន​ថា​ចាញ់​ឆ្នោត ខិត​ខំ​បង្កើន​ការ​ភូត​​កុហក

ក្នុងរយៈពេល​​ដែល​គណបក្ស​​នយោបាយ​នានា​​កំពុង​ធ្វើការ​ឃោសនា​ ស្វែងរក​សម្លេង​ឆ្នោត​​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១២​ ខាងមុខ​នេះ​ យើង​សង្កេត​ឃើញថា​​គណបក្ស​ប្រឆាំង​​បានប្រើប្រាស់​នូវយុទ្ធសាស្ត្រ​ប្រជាភិថុត​ ដើម្បី​បោកប្រាស់​​​ ភូតភរ​​​ប្រជា​ពលរដ្ឋ​​ដោយគ្មាន​​អៀនខ្មាស់​​។​ ជាក់ស្តែង​មេបននយោបាយ​របស់ បក្ស​​​រវើរវាយ​មួយ​នោះ ​តែងតែលើកឡើង​ទាំង​ប្រថុយប្រថាន​​ឲ្យរួច​ពីមាត់ថា​ បើខ្លួនឈ្នះឆ្នោត​​នឹងរក​ប្តី​ឲ្យ​ស្ត្រី​ម៉េម៉ាយ​ សន្យា​ដាក់ធ្មេញ​មាស​ឲ្យ​លោកតា លោកយាយ​ ឬយក​មេឃុំ​ដែល​ជាប់​ឆ្នោត​​ទៅ​ដើរ​លេង​នៅ អាមេរិក​ជាដើម​។​ ថ្មីៗ​នេះ​គាត់បាន​ភូតទៀត​ថា ផ្លែចេក​គឺគាត់​អាចលក់​បាន១ផ្លែ ថ្លៃ១ដុល្លារ​ អញ្ចឹង​បើផ្លែចេក​មួយ​ស្និត​ឡើង​ដល់​ប៉ុន្មាន? មួយស្ទងឡើងដល់ប៉ុន្មាន​? ដល់មួយចំការ​ឡើង​ដល់​ប៉ុន្មាន?​ យើងឃើញ​ថាការកុហក​របស់គាត់​នេះ​គឺ​ថោកជាង​ចៅ​ចាក់​ស្មុគ្រ​​ទៅទៀត​​​។​​​ សូម្បី តែ​ប្រមុខ រដ្ឋាភិបាល ​​ក៏លោក​បានស្នើឲ្យ​​រដ្ឋមន្ត្រី​កសិកម្ម​ជួយ​សម្រួល​ដល់​ការ​​នាំចេញ​​របស់ក្រុមហ៊ុន​ អា រហ័ន​ មួយនេះ​ផង​ដែរ​។ មួយទៀត គាត់បានលើក​ឡើងថា នៅ​​អាមេរិក​​គឺគេ​គោរព​ទៅដល់​សិទ្ធិ​របស់​កង្កែប​ទៅទៀត​ ដូចជា​បើរដ្ឋាភិបាល​អាមេរិក​ធ្វើ​ផ្លូវ​ណា​​មួយ​ ហើយ​ប៉ះ​នឹងរូង​កង្កែប​នៅ​ខាង​មុខនោះ ​​គឺគេ ធ្វើផ្លូវនោះ​វាង​ទៅ​ទៀត​​។​ នេះគឺជារឿង​មួយ​​ដែលគួរ​ឲ្យចង់​សើច​មែនទែន​។​​ ដូច្នេះយើង​ឃើញ​​ថា​​ នយោបាយ​ភរភូត​​របស់បក្ស​រវើរវាយ​មួយនេះ​ ​គួរតែប្រជាពលរដ្ឋ​​​គិតពិចារណា​ឲ្យមែនទែន។​
ពាក្យសម្តី​ឃោសនា​បែបនេះ​គឺគ្មានបាន​បញ្ជាក់អំពី​គោលនយោបាយ​របស់​គណបក្ស​ខ្លួន​​ដើម្បី​ចូលរួម​ជម្រុញ​ការអភិវឌ្ឍ​ ឃុំ សង្កាត់​​នោះទេ​ ផ្ទុយទៅវិញ​ គឺជា​ពាក្យ​បោកប្រាស់​ប្រជា​ពលរដ្ឋ​មួយសុទ្ធសាធ​​ ដើម្បីឲ្យ​អារម្មណ៍​ប្រជា​ពលរដ្ឋ​រំភើប​ ស្រើបស្រាល​ ដើម្បី​បន​នយោបាយ​​កំប៉ិក​កំប៉ុក​នេះ​​អាចទទួលសម្លេង​ឆ្នោត​បាន​ច្រើន​​មួយ​ពេល​តែប៉ុណ្ណោះ​។​
បើនិយាយ​ពីប្រវត្តិ​មេបន​នយោបាយ​នោះវិញ​ យើងឃើញថា​ គឺជា​បុគ្គល​ដែល​គ្មាន​លក្ខណៈ​​​ជាមេដឹក​នាំ​ទាល់តែ​សោះ​ ពីព្រោះ​ធ្លាប់មាន​ប្រវត្តិ​ជាចោរ​លួច​ជា​បន្តបន្ទាប់​ ដូចជា​លួចអង្ករ​​ដែល​ជារបប​ប្រជាពលរដ្ឋ​ លួចគោ​ និងបានប្រើ​បទពិសោធន៍​បោក​អង្គការ IRI ដើម្បី​លួច​លុយ​ដុល្លារ​បាន​យ៉ាងស្អាត​ នៅពេល​ដែលខ្លួន​កាន់ការ​តូចមួយ​​​។​ ដូច្នេះ​យើង​ឃើញ​ថា​​ តាម​រយះ​ប្រវត្តិ និង​បទពិសោធន៍​របស់​មេ​បក្ស​នេះ​ គ្រាន់​តែកាន់​ការងារ​កំប៉ិកកំប៉ុក​គឺ​ហ៊ា​ន​លួច​ប៉ុណ្ណឹង​ទៅហើយ​ ចុះទម្រាំ​ក្លាយ​ជាអ្នក​ដឹកនាំ​ប្រទេស​ តើ​ជននោះ​នឹងលួច​ប៉ុណ្ណា​?​ ដូច្នេះ​​សូម​បងប្អូន​ប្រជាពលរដ្ឋ​​ពិចារណាឲ្យ​បានច្បាស់​​កុំចាញ់​​ឧបាយកល​ទុច្ចរិត​ និង​នយោ​បាយ​​រវើរវាយ​​​របស់​ក្រុមនេះ​ឲ្យសោះ​។​
ម្យ៉ាងទៀត​ មេបក្ស​រវើរវាយ​ដល់ឋាន​ព្រះចន្ទ័​មួយនេះ​​​ ក៏ធ្លាប់មានប្រវត្តិជំពាក់​លុយ​សមាជិក​បក្ស​របស់ខ្លួន​រហូតដល់​ជាង​១ម៉ឺន​ដុល្លារ​មិនព្រម​សងទៀត​ផង​ ហើយ​ឥឡូវនេះ​ម្ចាស់​បំណុល​​គេ​ទារ​​លុយវិញ​ ហើយ​សួរថា « សង ឬ មិនសង ​» ពីព្រោះដល់​រដូវ​បោះឆ្នោត​ហើយ​ ប្រយ័ត្ន​ត្រូវបណ្តា​សារ​ម្ចាស់បំណុល​នាំឲ្យ​ចាញ់​ឆ្នោត​ខ្មាស់គេ​។​ មាន​ន័យ​ថា ភាព​បរាជ័យ​របស់​ខ្លួន​គឺ​ត្រូវ​ប្រជាពលរដ្ឋ​​ គ្មាន​សេច​ក្តី​ទុក​ចិត្ត​ មិន​មាន​ជំនឿ​​​លើ​គណបក្ស​​​រវើរវាយ​ហ្នឹង​ហើយ​ ដែល​​គេនឹង​​មិន​បោះ​ឆ្នោត​ឲ្យ​នោះឡើយ​។​ ម្យ៉ាង​ទៀត​ ដោយសារ​ភាព​អាណាធិបតេយ្យ​របស់​ខ្លួន ​អ្នក​​បោះ​ឆ្នោត​ ​គេ​នឹង​ពិនិត្យ​​​តាំង​​ពី​គុណ​សម្បត្តិ ពី​មាយាទ​ ​ពាក្យ​សំដី សកម្មភាព​ការងារ ចុះ​បើ​​បននយោបាយ​ខ្លួន​ ​​ពី​មួយ​អាណត្តិ​ ទៅ​មួយ​អាណត្តិ​៥ឆ្នាំ​ ​មិនដែល​ឃើញ​ចូលរួម​ដោះ​ស្រាយ​​នូវទុក្ខ​លំបាក​ដល់​ប្រជាពល​រដ្ឋ​បែប​នេះ​ តើ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យយ៉ាងម៉េច​?​​
ទាក់ទងរឿងលទ្ធផល​បោះឆ្នោត​នេះ​ គណបក្ស​ប្រឆាំង​​គួរ​កែ​​​ចរឹត​​ដែល​មិន​ថ្លៃ​ថ្នូររបស់​ខ្លួនហើយត្រូវ​​​ធ្វើ​នយោបាយ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​​​។​​ នៅ​ពេល​ដែល​បោះឆ្នោត​ ​​ហើយ​​ ទោះបីជា​ គ ជ ប ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ឬក៏​មិ​ន​ទាន់​ប្រកាស​ក៏ដោយ ក៏​អ្នក​អង្កេត​ការណ៍​​គេមាន​តួលេខ​ពិនិត្យ​រួចទៅ​ហើយ​ និង​អាច​ដឹង​​​ថា​នរណា​ឈ្នះ​ឬ​ អ្នក​ណាចាញ់។​​ ដូច្នេះនាំ​គ្នា​ទទួល​យក​លទ្ធផល​នោះ​ទៅ​​។​​ គណបក្ស​នីមួយៗ​មាន​សេរីភាព​ពេញលេញ​​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍របស់ខ្លួន​​​ គឺគ្មានអ្វី​ដែល​ គ.ជ.ប​ ធ្វើ​តែ​ឯងនោះ​ទេ​ ដូច្នេះ​​ខ្លួន​គួ​រ​តែ​ពង្រឹង​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ ឲ្យ​បាន​១០០%​ ​​​ ហើយ​ជៀស​វាង​ប្រើ​វប្បធម៌​ដ៏​​សែន​ថោក​ទាប​ក្នុង​ការ​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ។​ ​​ការ​​ចោទ​​ប្រកាន់​ គ.ជ.ប គឺ​ត្រូវ​​​​ឲ្យ​មាន​ភស្តុតាង​​បញ្ជាក់​​​នូវ​អ្វី ដែល​ គ.ជ.ប មិន​គោរព​ច្បាប់​ តែ​បើ​​គ្រាន់​តែ​ចោទ​ច្បោលៗ​ថា គ.ជ.ប មិន​​ឯករាជ្យ​ គឺ​ជា​អំណះអំណាង​ដែល​គ្មាន​​ប្រយោជន៍​​​នោះ​ទេ។
​នេះ​គ្រាន់​តែ​ជា​ការ​មួយ​ដាស់​តឿន​ក្រើន​រំលឹក​​ ដល់​គណបក្ស​ប្រឆាំង​កុំឲ្យ​ប្រើ​យុទ្ធសាស្ត្រ​​​ឡាំប៉ា​នៅពេល​ដែល​ដឹង​ថាខ្លួន​ចាញ់ឆ្នោត​​ ហើយ​​​យើង​ចង់​ឃើញ​អ្នក​នយោបាយ​មាន​ចេតនា​សុច្ចរិត​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​​ពិត​ប្រាកដ​ ដើម្បី​ចូលរួម ​​កសាង​ជាតិ​ អភិវឌ្ឍន៍​ជាតិ បំរើ​ប្រយោជន៍​ប្រទេស​​ជាតិ​យើង​ទាំង​អស់​គ្នា​៕​
អត្ថបទដោយៈ​  ពង្ស សុក្រិត

វិចារណកថា៖ការចោទ​​ប្រកាន់​ដោយ​គ្មាន​វិចារណ​ញ្ញាណ​ចំពោះ​ករណី​ដី​សម្បទាន​សេដ្ឋកិច្ច


វិចារណកថា
ការចោទប្រកាន់ដោយគ្មានវិចារណញ្ញាណចំពោះករណីដីសម្បទានសេដ្ឋកិច្ច
ដោយ រាជ្យ សុវណ្ណនគរ
         
នៅក្នុង​រយៈពេល​ថ្មីៗ​នេះ និង ជា​ពិសេស បន្ទាប់​ពីពិធី​សំណេះ​សំណាល​របស់ សម្តេច​អគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ជាមួយ​យុវជន​ស្ម័គ្រចិត្ត ជាង​១០០០ នាក់ ដើម្បីជួយ​វាស់វែង និង កសាង​ប័ណ្ណសំគាល់​សិទ្ធិកាន់​កាប់ដី​ធ្លីជូន​ប្រជាពល​រដ្ឋនៅ​ទូទាំង​ប្រទេស​រួច​មក យើងសង្កេតឃើញថា កាសែត The Cambodia Daily បានធ្វើកា​រចុះផ្សាយ​កែ​តម្រូវ​ឡើងវិញ​កាលពី​ថ្ងៃ​ទី២៧ ខែមិថុនា​នេះ តាមរបៀប អង្អែល​ខ្នង ខោក​ក្បាល និង អ្នក​ចេះដឹង​ខុស​តម្រា គ្មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ និង មិនស្គាល់​បែប​បទនី​តិវិធី​រដ្ឋបាល​បន្តិច​សោះ​នោះ បាន​បន្ត​ចោទ​ប្រកាន់​វិធាន​ការ​របស់​សម្តេច​តេជោ គឺជា​ការខុស​នឹង​ច្បាប់។
          អ្នកសារ​ព័ត៌មាន​ដែល​តាំងខ្លួន​ឯង​ថាជា​អ្នកមាន​វិជ្ជាជីវៈ​ អ្នក​សង្គម​ស៊ីវិល និង អ្នកន​យោ​បាយ​ ដែល​បង្ក​បញ្ហា​ដើម្បី​បំផ្លិច​ផ្លាញ ត្រូវសិក្សា​ស្វែង​យល់​ឲ្យបាន​ច្បាស់អំពី​វិធាន​ការរ​បស់​សម្តេច​តេជោ និង បទបញ្ជា​លេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ស្តីពី​ការពង្រឹង ​និង​ បង្កើន​ប្រសិទ្ធ​ភាព​នៃការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋ​កិច្ច ទាំង​ពាក្យ​ពេជ្រ និង បែប​បទ​នីតិវិធី​រដ្ឋបាល​នៃចំណាត់​ការ​ការងារ។
នៅក្នុង​បទ​បញ្ជា​នេះ បាន​ចែង​យ៉ាង​ច្បាស់​អំពី ១.ការ​ផ្អាក​ជាប​ណ្តោះ​អាសន្ន​នូវកា​រផ្តល់​សម្បទាន​ដី​​​សេដ្ឋ​កិច្ច ដោយ​រួមទាំង​គម្រោង​ស្នើសុំទាំង​ឡាយណា​ដែលមិន​ទាន់​ទទួល​បានកា​រឯកភា​ព​ជាគោល​ការណ៍​​ដោយ​អាជ្ញាធរ​រដ្ឋបាល​មាន​សមត្ថ​កិច្ច ២.ពង្រឹង​ការអនុវត្ត​គោល​នយោបាយ និង លក្ខខណ្ឌ​ទាំងឡាយ​ដែល​ចេញ​ដោយ​រាជរ​ដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច ការអនុវត្ត​កិច្ចសន្យា សៀវភៅ​បន្ទុក​របស់​សម្ប​ទានិក និង ជាពិសេស​ការអនុវត្ត​គោល​នយោបាយ​រូបមន្ត​ស្បែក​ខ្លា មាន​ន័យថា បើប៉ះ​ពាល់ដី​សហ​គមន៍ ដីប្រជាពល​រដ្ឋ ត្រូវផ្តល់​អត្ថប្រ​យោជន៍​ពិត​ប្រាកដ និង អត្ថិភា​ពជូន​ប្រទេសជាតិ និង ប្រជាពល​រដ្ឋ ៣.ក្រុមហ៊ុន​ទាំងឡាយ​ដែលមិន​អនុវត្តតាម​កិច្ច​សន្យា សៀវភៅ​បន្ទុក គោល​នយោបាយ និង បទបញ្ជា​របស់​រាជរដ្ឋាភិបាល នឹងត្រូវ​ដកហូត​មកវិញ និង ៤.ចំពោះ​សម្បទាន​ដីសេដ្ឋ​កិច្ចដែល​ទទួល​បាន​ការ​អនុញ្ញាត​ជាគោល​ការណ៍​ពីរដ្ឋា​ភិបាល​រួចហើយ មុនបទ​បញ្ជា​ចេញ ត្រូវបន្ត​អនុវត្ត​តាមគោល​ការណ៍​ច្បាប់ និង នីតិវិធី​ជាធរមាន។ ទាំងនេះ គឺជានីតិ​វិធីច្បាប់​ដែលត្រូវ​ប្រកាន់​ភ្ជាប់ក្នុង​នាមជា​ប្រទេស​គោរពច្បាប់។
នៅត្រង់​ចំណុចទី ៤ ចុង​ក្រោយ​នេះហើយ​ដែលអ្នក​សារព័ត៌មាន និង អ្នក​នយោបាយ​មួយចំនួន បានចោទ​ប្រកាន់​រាជរដ្ឋា​ភិបាល និង ជាពិសេស សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ថាបាន​អនុវត្ត​ខុសច្បាប់ និង បទបញ្ជា​របស់ខ្លួន​ឯងដែល​បានចេញ​រួចហើយ។ ក៏ប៉ុន្តែ​ផ្ទុយទៅវិ​ញ អ្នក​ទាំងនេះ មានចេត​នារិះគន់ ដើម្បី​បង្កភាព​រាំងស្ទះ​ដល់ការ​អនុវត្តគោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល បំភាន់​មតិសាធារ​ណៈជន និង កេង​យកចំណេញ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។
តែទោះ​បីជាយ៉ាង​ណាក៏ដោយ ការ​សម្រេចចិត្ត និង បទបញ្ជា​របស់រាជ​រដ្ឋាភិបាលនេះ គឺជាការ​សម្រេច​ដ៏ត្រឹមត្រូវ និង ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ដែល​ជាវិធាន​ការដោះ​ស្រាយបញ្ហា​ដីធ្លីស៊ី​ជម្រៅ ដល់ឫស​គល់ និង ឈ្នះ-ឈ្នះ សម្រាប់ប្រជា​ជាតិ និង​ប្រទេស​ជាតិ​ខ្មែរ​ទាំងមូល ដែល​ជាបុរេ​លក្ខខណ្ឌ​មួយដ៏សម​ស្របបំផុត ដោយ​មានការ​អប់អរ​សាទរ​ទទួល​យក និង ចូល​រួម​ពីសំណាក់​ប្រជាជន​គ្រប់ជាន់​ថ្នាក់ ក្នុងការ​បញ្ចប់​ទំនាស់ ការមន្ទិល​សង្ស័យ និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមប្រក​បដោយ​ចីរភាព​ ជាពិសេស​ការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ​នៅសហគមន៍​ជនបទ៕

ទស្សនៈ​វិភាគ​៖ តើ​​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃខ្លួន​របស់​មេបក្សនយោបាយប្រឆាំង​១រូប គឺលោក កឹម សុខា បច្ចុប្បន្ននេះ​បាន​ចុះ​មក​នៅ​ត្រឹមប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃការ​គាំទ្ររបស់​​ប្រជាជន​កម្ពុជា​ នេះបើពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែងនៃជីវិត​នយោបាយ​របស់​មេបក្សស្តី​ទី​រូប​នេះ​​ក្នុង​ដំ​ណាក់​កាលចុង​ក្រោយ​​​។

ការសន្មត់សម្លេង​គាំទ្រចំ​ពោះ​ កឹម សុខា ​ក្នុង​កំ​រិត​ក្រោម​៣ភាគ​រយ​នេះ  វាជារបៀប​ដ៏​សាមញ្ញបំ​ផុត​ និង​ងាយ​យល់សម្រាប់​ការ​វិភាគរបស់​ប្រជាពល​រដ្ឋ​ខ្មែរ ​ ហើយវាក៏ជា​តួលេខ​ថ្មី​ ដែល​គួរ​ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុងការ​ស្ទង់មតិរបស់​ IRI ផង​ដែរ ពី​ព្រោះ​វាជាស្ថាន​ការណ៍ពិត​​នៅ​កម្ពុជា ប៉ុន្តែ វា​ពិត​​​ជាខុស​ចិត្ត​ទាំង​ស្រុង​​ទៅ​នឹង​​​ការ​ស្ទង់​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន ​ដែល​គាំទ្រ​បក្ស​​​ប្រឆាំង មាន​ទំ​លា​ប់​​​លើក​ជើង​ បញ្ចើ​ច​បញ្ចើ​ និង​តែង​តែធ្វើ​របាយ​ការណ៍​ភូតកុហក។

បញ្ហា​ធំ​ៗយ៉ាង​តិចចំ​នួន​បួន​ ដែលបង្ហាញថា « ការព្យាករណ៍ចុង​ក្រោយ​នេះមាន​ភាព​​ច្បាស់​លាស់​ » ពីព្រោះ​ វាបាន​ផ្អែក​លើហេតុ​ផល​ជាក់​ស្តែង​ដ៏រឹង​មាំ​ និង​បាន​កើតឡើង​ក្នុង​ពេល​តែមួយ​ចំ​ពោះ​អ្វី​ដែល​ លោក កឹម សុខា បាន​ប្រព្រឹត្ត ជាប់​ពាក់​ព័ន្ធ​ និង​​ទាម​ទារ​ឱ្យ​ លោក កឹម សុខា ត្រូវ​ប្រឈម​មុខដោះ​ស្រាយ​ ។ ប៉ុន្តែ បញ្ហាទាំង​អស់​នោះ គ្មាន​វិធី​ណាមួយ​ដែល​អាចនឹង​​ជួយសម្រាល​ ​ដោះ​ស្រាយ​ ឬ​ជួស​ជុល​​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ឡើយ គឺ​វាប្រៀប​បាន​ទៅ​នឹង​ កឹម​ សុខា កំ​ពុង​ជួប​​នូវ​ពហុ​គ្រោះ បាបកម្ម ឬ​ក៏​ដល់​ថ្ងៃត្រូវ​បណ្តាសារ​ ដូច្នោះ​ដែរ

បញ្ហាទី១‑ គឺការ​ធ្វើ​សកម្មភាព​នយោបាយ​បោក​ប្រាស់​នៅ​តាម​មូល​ដ្ឋានដែល​ប្រជាពល​រដ្ឋ​ធុញ​ទ្រាន់ មិន​ចង់​ឮ មិន​ចង់ស្តាប់​ ហើយ​វា​ក៏បាន​រំ​ខានដល់​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នោះ​គឺ ការ​សន្យា​ខ្យល់​ច្រើន​រាប់​មិន​អស់នៅ​ពី​ក្រោយ​អ្វី​ដែលលោក កឹម សុខា និង​​បក្ខពួក បញ្ឆោត​ប្រជាពល​រដ្ឋ​ថា បក្ស​ប្រឆាំង​​​នឹង​ឈ្នះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ខណៈពួក​គេ​កំ​ពុង​ខ្សោះខ្យល់ បែក​បាក់​ផ្ទៃ​ក្នុង​​ ប្រេះស្រាំ ខ្ទេចខ្ទាំ និង​ជួប​នូវវិបត្តិដ៏ធ្ងន់​ធ្ងរ គឺ « បក្ស​មាន​តែខ្លួន​អត់​ក្បាល » ហើយដងខ្លួន​នោះ​​ទៀត​សោត​ ត្រូវ​បាន​កាត់​ផ្តាច់​សរសៃ។ អ្នក​កាត់​ផ្តាច់​សរសៃបក្សនោះ គឺ សម រង្ស៊ី និង​ កឹម សុខា នេះ​​តែម្តង ​ដែល​អតី​តជាគូសត្រូវឈ្លោះ​ប្រកែក​គ្នា​​ដ៏ខ្លាំង​ក្លា បាន ​និង​កំ​ពុង​ប្រើល្បិចកល​បោក​ប្រាស់​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀង​ៗខ្លួន គឺ​អ្នក​ទាំង​ពី​រនេះ​ហើយ​ ជាអ្នក​បង្ករបង្កើត​បញ្ហាដោយ​ខ្លួន​ឯង​ ហើយ​រកលេសទម្លាក់​កំ​ហុសមកលើ​រាជ​រដ្ឋា​ភិបាល​ថា ជាអ្នក​បំ​បែក​បំ​បាក់​ផ្ទៃក្នុង​របស់​ពួក​គេទៅ​វិញ​​។

បញ្ហាទី២‑ ការបន្លំ​ប្រជាពល​រដ្ឋ តាម​រយៈសកម្មភាពឃោសនានៅ​តាម​មូល​ដ្ឋាន ដែល មាន​តែ​ពាក្យ​ភូត​កុហកដ៏សំ​បូរបែប ដូចជា សន្យាដាក់​ធ្មេញ​មាសឱ្យ​ចាស់​ៗ សន្យាតម្លើង​ប្រាក់​បៀវ ត្សរ៍ សន្យារក​ប្តី​ឱ្យ​ស្រ្តី​មេម៉ាយនៅ​ទូទាំង​ប្រទេស​..........។ ស្តាប់ទៅ​ វាជារឿង​គួរឱ្យ​អស់​សំ​ណើច និង​មិន​អាច​ជឿបាន​  ហើយ​ដែល​ពុំ​គួរគប្បីគណបក្សប្រឆាំង​ជ្រើសរើសយក​មក​ធ្វើ​ជាល្បែង​នយោ​បាយ​បោកប្រាស់​​ប្រជាពល​រដ្ឋឡើយ។​

បញ្ហាទី៣‑ មហាបាតុកម្ម​អហិង្សារដឹក​នាំដោយ​លោកអ៊ុំ ជុំ​ ម៉ី និង​ប្រជាពល​រដ្ឋគាំទ្របាតុកម្ម​នៅទូ​ទាំង​ប្រទេស​ វាដូចជាខ្យល់​កំ​បុតត្បូង​ ឬ​រលកយក្សស៊ូណាមិ បក់​រុញ​ផ្ទប់​អ្នក​នយោបាយ​រូប​នេះ​បោក​ទៅ​​នឹង​ផ្ទាំង​ថ្ម។ វា ជាកំ​ហឹងរបស់ជន​រង​គ្រោះ​កម្ពុជាក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដែល​ឈឺ​ចាប់​​នូវ​ពាក្យ​សម្តី​ប្រមាថកាត​ទាន​ចំពោះ​វិញ្ញាណ​ក្ខ​ន័្ធអ្នក​ស្លាប់ និង​ជន​រងគ្រោះដែល​នៅ​រស់​រាន​មាន​ជីវិត​​ ឆ្លើយ​តប​ទៅ​នឹង​ការ​គេចវេសមិន​ទទួល​ខុសត្រូវ​របស់ កឹម សុខា ដែលបាន​និយាយថា «គុក​ទួលស្លែង ជាកន្លែង​សប្បនិម្មត្តិ»។ កម្លាំង​មហា​បាតុកម្មកាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣  ក៏​អាច​ថាជាសារ​មួយផង​ដែរបង្ហាញ​អំពី​ទឹក​ចិត្តរបស់​ប្រជាពល​រដ្ឋ​ដែល​ស្អប់​ខ្ពើម​អ្នក​នយោបាយ​ក្រឡិចក្រឡុច ប្រជាភិថុត​ បែប​បុគ្គល កឹម សុខា ក៏ដូច​​​ជាអ្នក​នយោបាយ​ប្រឆាំង​ដ៏ទៃទៀ​ត​ដែលនិយម​បោក​ប្រាស់​ និង​កែកាឡៃប្រវត្តិ​សាស្ត្រ។

និង​បញ្ហាទី​៤ ដែល​ជាចំ​ណោទសម្រាប់​លោក កឹម សុខា ត្រូវ​ដោះ​ស្រាយ​ជាបន្ទាន់​នោះ​ គឺ ការ​លេចមុខប្រពន្ធ​ចុង​ទី​២ របស់ កឹម សុខា និង​ម្តាយ​ក្មេក ក្នុង​ហ្វូង​បាតុកម្មមហាជន​ប្រឆាំង​លោក​ កឹម សុខា និង​ទាម​ទារ​ឱ្យ​លោក កឹម សុខា ទទួល​ខុសត្រូវ​ជួយ​ចិញ្ចឹម​កូន​តូចៗ២នាក់ក្នុង​បន្ទុក ម្នាក់​ជាកូន​ស្រីអាយុ​​ ៨ឆ្នាំ និង​ម្នាក់​ទៀត​ជាកូន​ប្រុសរបស់ កឹម សុខា អាយុ​៦ឆ្នាំ។​ជាពិសេសទៅ​​ទៀត​នោះ លោក កឹម សុខា ត្រូវ​តែជាអ្នក​ធានាទទួល​ខុសត្រូវ​ក្នុង​ការព្យាបាល​ជម្ងឺរបស់​ប្រពន្ធ​ដែល​មាន​ការ​វះកាត់​បេះ​ដូង និង​របួសបាក់​ដៃ កំ​ពុង​រស់​នៅ​យ៉ាង​វេទនា។ ប្រសិន​បើ​បញ្ហា​ក្នុង​រង្វង់​គ្រួសារផ្ទាល់​ខ្លួន​ លោក កឹម សុខា មិន​មាន​សមត្ថភាព​​ដោះស្រាយ​បាន​ទេនោះ ឬ​ក៏គេចវេសពី​ការ​ទទួល​ខុសត្រូវ​ បាន​ន័យ​ថា ការ​សន្យាឧបត្ថម​​ថវិកាដល់​ចាស់ៗ និង​ការ​សន្យា​ផ្សេង​ៗទៀត​ សុទ្ធតែ​ជា​នយោ​បាយ​​ភូត​កុហកទាំង​ស្រុង​។

បញ្ហា២ចំ​ពោះមុខ ក្នុង​ចំ​ណោម​បញ្ហា​ជាអាទិភាពទាំង​​៤ ដូចបាន​ជម្រាប​ជូន​សាធារណ​ជន​ ដោយ​មិន​រាប់​បញ្ចូល​ផង​នូវ​ការ​ចេញ​មុខបកស្រាយ​អំពី​ ​នយោបាយ​ភូត​កុហករបស់ កឹម សុខា ដោយ​​ប្អូន​ប្រុសបង្កើតរបស់លោក គឺ លោក កឹម សុខុន នាពេល​ថ្មី​ៗនេះ គឺ​បាន​ទាញ​ទម្លាក់​ប្រជា​ប្រិយ​ភាព​របស់​ កឹម សុខា ធ្លាក់ចុះដល់​កម្រិត​មួយ​ដ៏អាក្រក់​បំ​ផុត​ ដែល​វា គឺ​កើត​ចេញ​ពីការ​ថ្លោះ​ធ្លោយ​​គំ​និត​ផ្ទាល់​របស់​ កឹម សុខា ប្រៀប​បាន​នឹង​ កឹម សុខា ​សម្រេច​ចិត្ត​ហែក​​បំ​ផ្លាញ​សន្លឹក​ឆ្នោត​ចោល​ដោយ​ខ្លួន​ឯង​ ​។ 

ការបន្ទាប​បន្ថោក​​តម្លៃកិត្តយស សេចក្តី​ថ្លៃថ្នូររបស់​ខ្លួនដោយ​ខ្លួន​ឯង​​ បាន​នាំឱ្យ​លោក កឹម សុខា យល់​ខុសអំពី​អ្វី​ទៅ​ហៅ​ថា ​«​ខ្លឹម​»ក្នុង​អត្តភាព​ជាអ្នក​នយោបាយ​ ដែល​គួរត្រូវ​តែជាអ្នក​មាន​ការ​​ទទួល​ខុស​ត្រូវ​កំ​រិត​​ខ្ពស់​បំ​ផុត​។

ការ​ដក​សេចក្តី​ទុកចិត្តរបស់​​អ្នក​គាំទ្រចំពោះ​បុគ្គល​ កឹម សុខា ​ដែល​មាន​តែពាក្យ​ភូត​កុហក បោក​​​ប្រាស់​ ដើម្បី​ធ្វើ​ជាមធ្យោបាយក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ជាមួយ​គណ​បក្ស​​ប្រ​ជា​​​ជន​​​​​​​កម្ពុ​ជាដ៏មាន​ឥទ្ធិពល​ គឺជារឿង​មួយ​ដ៏ពិបាកជាទី​បំ​ផុត​ ដែល​ពុំ​គួរគប្បី​​ក្រុមប្រឆាំង​មាន​សុទិដ្ឋិ​និយ​ម​​​ជ្រុល​ពេក​នោះ​ទេ។

ម៉្យាង​វិញ​ទៀត បក្សប្រឆាំងរិត​តែ​ពុំ​គួរគប្បី​ទៅ​ទៀត ក្នុង​ការ​យក​ភាព​ក្មេង​ខ្ចី​នៃនយោបាយ​របស់​ក្រុម​​ខ្លួន​ មក​សំ​ដែង​ឬទ្ធិ៍រំ​លោភលើ​ភាព​ចាស់​ទុំ​នៃការ​ចាក់​ឬស​ដ៏ជ្រៅ និង​រឹង​មាំរបស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​សំ​បូរទៅ​ដោយ​ធនធាន​មនុស្ស ។

កម្ពុជាបច្ចុប្បន្ន បាននិង​កំ​ពុង​រស់​នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ និង​ការ​បើ​ក​សិទ្ធិ​សេរីភាព​ដ៏ទូលាយ ហើយ​សិទ្ធិ​សេរីភាព​នេះ ត្រូវ​បាន​បក្សប្រឆាំង​ ​កំ​ពុង​ប្រើប្រាស់​យ៉ាង​ពេញ​ទំ​ហឹង​។​

វាគ្រាន់​តែជាការបង្ហាញ​នូវ​ភាព​ប៉ិនប្រសប់​ក្នុង​ល្បែង​​លាប​ពណ៌ និង​​ចោទ​ប្រកាន់​ដ៏ហួស​សម័យ​ ក្នុង​ភាសាដដែល​ៗ​ និង​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​នយោ​បាយ​​បក្សប្រឆាំង​តែ​ប៉ុណ្ណោះ​ ដែល​ទន្ទេញ​​ចាំមាត់នូវ​របៀប​ជេរដ៏ស្ទាត់​ជំ​នាញ​ ដើម្បី​ប៉ុនប៉ង​ផ្តួលរំ​លំ​​គណបក្សកាន់​អំ​ណាច​ តាម​​រយៈ​ការ​​លើក​ឡើង​ពី​បញ្ហា​ព្រំ​ដែន​​​ ការ​ចោទ​ដ៏គ្រោតគ្រាត​ថា មាន​ការ​ដឹកនាំតាម​របៀប​កុម្មុយ​នីស្ត​​ផ្តាច់​ការ​ និង​ចោទ​ថា បក្សប្រជាជន​កម្ពុជា ជាអាយ៉ង​របស់​ប្រទេស​វៀត​ណាម​ជាដើម។ល។

ប៉ុន្តែ ការ​ឃោសនាទាំង​អស់​នេះ វា​មិន​អាច​ទទួលបាននូវ​លទ្ធផល​ល្អ​ត្រឡប់​មក​វិញ​ឡើយ នៅ​ពេល​ដែល​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​ ថៃ វៀត​ណាម និង​ឡាវ​ ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន បកស្រាយ​ពន្យល់​យ៉ាង​ច្បាស់​លាស់​ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ ផែន​ទី​ កត្តាប្រវត្តិ​សាស្ត្រ​និង​ការ​រស់​នៅ​ជាក់​ស្តែងរបស់​ប្រជាពល​រដ្ឋ​ គឺបាន​នាំឱ្យ​បក្សប្រឆាំង​អស់​ឥទ្ធិពល​ដោយ​ងាយ​បំ​ផុត​។

ដូច្នេះ គ្មាន​អ្វី​ដែល​ជាគ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ជាតិ​ ដូចជា​ការ​ទូង​ស្គររបស់​បក្សប្រឆាំង​ ដែល​មាន​ចេតនារុញច្រាន​​ប្រជាពល​រដ្ឋឱ្យ​ងើប​ឡើង​បះបោរប្រឆាំង​រាជរដ្ឋាភិបាលក្នុងដំ​ណាក់​កាល​នេះ​ទេ​។

បច្ចុប្បន្ន​ ពល​រដ្ឋកម្ពុជា​កំ​ពុង​រស់​នៅ ​និង​សាទរ​ជាមួយ​សន្តិភា​ព​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​រីក​ចំ​រើន​គ្រប់​វិស័យ ​ដែល​សមិទ្ធផល​ទាំង​នេះ ពិត​ជាកើត​ចេញ​ពី​ស្នាដៃរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា ជា​អ្នក​​បាន​ធ្វើ កំ​ពុង​ធ្វើ និង​បន្ត​ធ្វើ​ទៅ​អនាគត ដើម្បី​បំ​រើប្រជាពល​រដ្ឋខ្មែរដោយ​ឥត​ងាក​រេ។​

ផ្ទុយ​​​ទៅ​វិញ​ ការ​ធ្វើ​នយោបាយ​ប្រជាភិថុត​ បោកប្រាស់ បំ​ភ្លៃប្រវត្តិសាស្ត្រ​​ ដូចបុគ្គល​ ​កឹម សុខា ដែល​ពល​រដ្ឋខ្មែរគ្រប់​រូប​បាន​ដឹង បាន​ឮ និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ វាសក្តិសម​បំ​ផុត​ដែលគួរ​ត្រូវ​​បាន​ថ្កោល​ទោស​ពី​មហាជន ប្រសិន​បើ​ អ្នកនយោបាយ​ ហ៊ាន​និយាយ ហ៊ាន​បោក​ប្រាស់​ប្រជា​ពល​​រដ្ឋ​ដើម្បី​កេង​ចំ​ណេញ​នយោបាយរបស់​ខ្លួន​ ប៉ុន្តែ ពុំមាន​សេចក្តី​ក្លាហាន​ហ៊ាន​សុំ​ទោស។

បើលោក កឹម សុខា នៅ​តែបន្ត​រឹង​រូស​​ មិនទៅ​អុជធូប​សុំទោស នៅ​គុក​ទួល​ស្លែង​ និង​មិន​មាន​សេចក្តី​ក្លាហាន​ ចេញ​មុខទទួល​ខុសត្រូវ​លើការ​ប្រព្រឹត្តបំ​ពាន​ចំពោះស្ត្រី​ភេទដែល​ជា​ប្រពន្ធ​ចុង​ទី​​២ និង​​​កូន​២នាក់​ទេនោះ  គឺ កឹម សុខា គេចមិន​ផុត​ពី​ភាព​បរាជ័យ​ចំ​ពោះ​មុខឡើយ។

ម៉្យាង​វិញ​ទៀត គេ​នៅ​​​​ចាំបាន​ថា ការ​ឃោសនានៅ​តាម​ទី​កន្លែង​មួយ​ចំ​នួន​កន្លង​មក កឹម សុខា បាន​ជេរប្រមាថ​មក​លើ​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ពាក្យ​ដ៏អសុរោះ​បំ​ផុត ថា បក្សប្រជាជន​កម្ពុជា ជាបក្ស «យក្ខិនី​លើក​ជើង​» ដែល​ការ​ប្រមាថ​ទៅ​លើរូប​ទេវតាបែប​នេះ​ ជាប្រផ្នូល​អាក្រក់​បំ​ផុត​សម្រាប់​ជី​វិត​នយោបាយ​របស់​ កឹម សុខា។ គ្រោះ​ថ្នាក់​ដែល កឹម សុខា បាន និង​កំ​ពុង​ជួប​ប្រទះ​ និង​ប្រឈម​មុខនេះ តើ​វាជាបាបកម្ម ឬ​ក៍ត្រូវ​បណ្តាសារ? ៕
ដោយៈ​  ទិត សុធា​

ទស្សន​វិភាគ៖ ភាព​ខុស​គ្នា​នៃ​ស្នាដៃ​ពិត​របស់​គណ​បក្ស​ប្រជាជន​​កម្ពុជា និងការ​សន្យា​ខ្យល់​របស់​​បក្ស​ប្រឆាំង​


សមដូចពាក្យចាស់លោកពោលថា «អ្នកថា ចាំតែថា អ្នកធ្វើ ចេះតែធ្វើ»។  ពា​ក្យ​ពុំ​នោ​ល​ខា​ង​លើនេះ កំពុងតែឆ្លុះ​បញ្ចាំង​អំពីត​ថភាព​ជាក់​ស្តែង​នៅក្នុងសង្គមកម្ពុជាបច្ចុ​ប្ប​ន្ន​យ៉ា​ង​ប្រ​ត្យ​ក្ស ស្តែងទ្បើងតាមរយៈតួរអង្គពីរ គឺរាជរដ្ឋាភិបាលដែល​ដឹក​នាំដោយ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង ដែ​ល​កំ​ពុ​ង​ប្រកួត​គ្នា​នៅលើទីលាន​ប្រជាធិបតេយ្យសេរីពហុបក្ស។

តើតួអង្គណាមួយជាអ្នកសន្យាខ្យល់ ហើយតួអង្គណាជាអ្នកមាន​ស្នាដៃពិតប្រាកដសម្រាប់​ជូន​ជាតិមាតុភូមិ? ​ដោយ​សេ​ចក្តី​ស្រេ​ក​ឃ្លា​ន និងភាពចង់ឈ្នះទាំង​ពុំផ្អែកលើ​អ្វីដែល​ជាការពិត​ នៃគោល​នយោបាយរបស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​អ្នកន​យោ​បាយ​ក្នុង​សង្គ​មក​ម្ពុ​ជា​មួយ​ចំនួ​ន​ង​ប់​ង​ល់​ឆ្កួត​វង្វេ​ង​ទៅ​នឹងមហិច្ឆតាចង់កាន់​អំណាច ដោយមិនខ្វល់អំពីភាពត្រឹមត្រឹមត្រូវ ឬអ្វីជាគុណធម៌ សី​ល​ធម៌ សច្ចធម៌ក្នុងភាពជាមនុស្ស។

ជាក់ស្តែង ដោយចេតនាចង់​ឈ្នះជ្រុល​ហួសលើគណបក្សប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ចេ​ញ​នូវ​គោល​នយោបាយ​បែបប្រជាភិថុតិប្រាសចាកពីការពិត ដោយគ្មាន​ភា​ព​​ខ្មាសអៀន ដើ​ម្បី​តែ​ទា​ក់ទាញនូវការគាំទ្រ ដែលក្នុងនោះ គេសង្កេតឃើញមានដូចជា ការ​សន្យា​ឱ្យ​ចាស់ៗពីអាយុ៦៥ឆ្នាំទ្បើងទៅ ៤០.០០០ រៀល ក្នុង១ខែ  សន្យាតម្លើងប្រាក់​បៀវត្សរ៍​ដល់​កម្មករ មន្រ្តីរាជការ​ កសិករ​ទទួល​បាន​ការ​​ធានា​តម្លៃ​កសិផល ប្រជាពលរដ្ឋក្រីក្រ ទទួលបាន​ការ​ព្យាបាល​ជំងឺដោយឥតគិតប្រាក់ និង​ការសន្យាបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះ​អត្រាការប្រាក់ ជាដើម។

ការពិត​គោល​នយោបាយរបស់​គណ​បក្សប្រ​ឆាំង ​ត្រូវបាន​ក្រុមអ្នក​តាម​ដា​នស្ថានការណ៍​នយោបាយកម្ពុជា យល់ឃើញថា​ គណបក្សស​ង្គ្រោះជាតិ​កំពុងតែ​ខិត​ខំបំ​ប៉ោ​ង ជាអតិបរមា​នូវសារនយោបាយ​ភូត​កុហក បោកប្រាស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត ក្នុង​គោ​ល​ដៅ​បិទ​បាំ​ង​នូវ​សមិទ្ធ​ផល​ដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានា​យក​រដ្ឋម​ន្ត្រី នៃ​ព្រះ​រាជា​ណា​ច​ក្រ​​កម្ពុជា។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុង​គោ​ល​ន​យោ​បា​យ​ដែ​ល​បាន​លើ​ក​ទ្បើ​ង​ដោ​យ​គណបក្សប្រឆាំង គឺមិន​មែន​ជាភាព​អច្ឆរិយ​នៃ​នយោបាយដ៏មហាអស្ចារ្យដល់សង្គម​នោះឡើយ ផ្ទុយទៅ​វិញ​ ពួក​គេបាន​និង​កំ​ពុង​ទាញ​យក​ផល​ចំ​ណេញ​ពី​សន្តិភាព​ និង​ក៏ដើម្បី​បំ​ផ្លាញ​សន្តិភាព​ឱ្យ​ខ្ទេចខ្ទាំតែប៉ុណ្ណោះ​។ ការពិត​ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់​បំ​ផុត​ ក្នុង​ការធានាបាន នូវ​ស្ថិរភាព​ សន្តិសុខ និង​ការ​អភិវឌ្ឍន៍ រីក​ចំ​រើន​គ្រប់​វិស័យ​។
ដូច្នេះ គោលនយោបាយរបស់បក្សប្រឆាំង មិនមានឥទ្ធិពល ដើម្បី​គ្រប​ដណ្តប់​លើ​ជោគ​ជ័យ​ និង​សមិទ្ធផល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​គណបក្សប្រជាជន​កម្ពុជាបាន​ឡើយ។ ម៉្យាង​វិញ​ទៀត​ ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ គឺពួក​គាត់​នឹង​មិនអាចផ្លាស់ប្តូរផ្នត់គំនិតនៃកា​រស្រលាញ់​គាំទ្រ​របស់ខ្លួន​ចំ​ពោះ​គណបក្សប្រជាជនកម្ពុជាបាន​ទេ ។ ដោយគ្រាន់​តែលើក​ឡើង​នូវ សមិទ្ធផល និង​ស្នាដៃធំៗ ៨ យ៉ាង របស់​គណ​បក្ស​ប្រជាជនកម្ពុជា ក៏មាន​តម្លៃលើសលប់​សម្រាប់​សារឈ្នះ​នៃការដណ្តើម​ប្រជាប្រិយ៍ភាព​លើ​គូប្រកួត​បាន​ដែរ នេះ​មិន​គិត​អំ​ពី​មហាសមិទ្ធផល​ថ្មីៗជាច្រើន​ដែល​គ្រប​ដណ្តប់​ក្នុង​សង្គម​ខ្មែរ​។

សមិទ្ធផល​ និង​ស្នាដៃធំៗ៨យ៉ាង​របស់​គណបក្សប្រជាជន​កម្ពុជា​ រួម​មាន៖
​​
ទី១‑  គណបក្សប្រ​ជាជន​កម្ពុជាបានសង្រ្គោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ រួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់​មិនឲ្យ​របប​ដ៏យង់ឃ្នង​នេះ​ វិល​ត្រឡប់​មកវិញ និង​បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ត្រូវ​រលំរលាយ​ទាំងស្រុង​ រក​យុ​ត្តិ​ធ​​ម៌​​ជូន​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​ផ្តើម​គំនិត និង​ជំរុញ​ដំណើរការ​នៃ​អង្គ​ជំ​នុំ​ជ​ម្រះ​​វិសាមញ្ញ ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​របប​កម្ពុជា​ប្រ​ជាធិ​ប​តេ​យ្យ​។

ទី២‑ បាន​ដណ្តើម​មក​ ជូន​ប្រជាជន​វិញ និង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នូវ​សិ​ទ្ធិ​​សេរីភាព​គ្រប់យ៉ាង កិត្តិ​យស​ សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ក្នុង​របប​ប្រល័យ​ពូជសាសន៍។ សម្រេចបាន​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ជាបន្តបន្ទាប់ ទាំ​ង​​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន ទាំង​សកល និង​អសកល។

ទី៣‑ បាន​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ដំណើរការ​បង្រួបបង្រួម​ជាតិ រហូត​បានសម្រេច​កិ​ច្ច​ព្រ​ម​ព្រៀ​ង​​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​ ២៣ ខែតុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី ២ ដែល​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ ​សេរី​ពហុប​ក្ស។

ទី៤‑ បាន​អនុវត្ត​ដោយ​ជោគជ័យ ​នូវ​ដំណើរការ​សន្តិភាវូបនីយកម្ម​ប្រទេសជាតិ​ទាំ​ង​មូ​ល តាមរយៈ​នយោបាយឈ្នះឈ្នះ លើ​មូលដ្ឋាន​ការ​បង្រួបបង្រួម​ជាតិ​ ដែល​បាន​នាំមក​នូវ​សន្តិ​ភា​ព ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុងជា​លើក​ដំបូង។

ទី៥‑ បាន​ការពារ​យ៉ាងគត់មត់​នូវ​រាល់​សមិទ្ធផល​របស់​ជាតិ ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​ ក្រោយ​ពេល​បោះឆ្នោត ហើយ​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការដោះស្រាយ​ស្ថិរភាព​នៃ​រាជបល្ល័ង្ក ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២/៣ មក​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត និង​ការ​រក្សា​​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​បានរឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ា​ង​សុខសាន្ត។

ទី៦‑ បាន​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម​ឡើងវិញ​ ជា​ជំហានៗ តាំងពី​លេខសូន្យ រហូត​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន។ ទាក់ទាញ​បាន​អ្នកវិនិយោគទុន​ក្នុងប្រទេស និង​ក្រៅ​ប្រ​ទេ​ស បង្កើត​រោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិដ្ឋាន សំណង់​ធំៗ សេ​វា​ក​ម្ម​​ទេសចរណ៍ បង្កើន​បាន​ការងារ និង​មុខរបរ​ជូន​ប្រជាជន។ កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ មាន​ផ្លូវ ស្ពាន ទំនប់​ ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌល​អភិវឌ្ឍ សាលារៀន មន្ទីរ​ពេទ្យ វត្ត​អារាម។ល។ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង។

ទី៧‑ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យនូវ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ ធ្វើឲ្យ​ការងារ​គ្រ​ប់​គ្រង​រដ្ឋ គ្រប់គ្រង​សង្គម គ្រប់គ្រង​សេដ្ឋកិច្ច និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាន់តែ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​​ឡើង ដែល​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ការពង្រឹង​លទ្ធិ​ប្រជា​ធិប​តេ​យ្យ និង​នីតិរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌សង្គម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ។

ទី៨‑ បាន​ស្តារ​កិតិ្តយស កិត្យានុភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើវិញ​ នៅលើ​ឆា​ក​​អន្តរជាតិ ធ្វើឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ស្មើភាព និង​ស្មើ​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក មាន​ទំនាក់ទំនង​មិត្ត​ភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​ដៃគូ​អន្តរជាតិ​នានា ដែល​ជំរុញ​បាន​ខ្លាំងក្លា​ការអភិវឌ្ឍនសង្គម​ជាតិ។ សម្រេចបាន​ជោគជ័យ​ ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង តា​ម​រ​យៈ​​ការចរចា​ដោ​យ​ស​ន្តិ​វិ​ធី ការពារ​បាន​យ៉ាងគត់មត់​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ។

ដូច្នេះ ស្នាដៃពិត ដែលស្តែងទ្បើងតាមរយៈសមិទ្ធផលទាំងអស់នេះហើយ ដែលជា​គ្រឹះ​ដ៏រឹងមាំ មិ​ន​អាច​ដួល​រលំ​បាន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា តាំង​ថ្នា​ក់​លើ រ​ហូ​ត​ដល់​មូល​ដ្ឋា​ន ​នៃ​កម្លាំ​ង​គាំ​ទ្រ​របស់ប្រជាពលរដ្ឋ ហើយពួកគាត់ទាំងនោះថែមទាំងសច្ចាគាំទ្របេក្ខភាព សម្តេច ហ៊ុន សែ​ន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិបន្តទៀត សមតាមការប្រកាសរបស់សម្តេចតេជោថា «បើស្រលាញ់ បើអាណិត បើ​ពេញចិត្ត បើជឿទុកចិត្ត ហ៊ុន សែន​ សូមបោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា»។

សរុបមក សេចក្តីពិត និងអំពើល្អ រមែងតែឈ្នះអំពើអាក្រក់។ សមិទ្ធផលពិត តែ​ង​តែ​ឈ្នះ នូវការសន្យាខ្យល់ បោកប្រាស់ ប្រជាភិថុតិ ព្រោះ​ប្រជាពលរដ្ឋកម្ពុជាលោកមាន​គតិ​វិនិ​ច្ឆ័​យ​ច្បាស់លាស់ យល់ និងស្គាល់នូវអ្វីដែលជាអំពើល្អ អ្វីជាអំពើអាក្រក់ ខុស ឬត្រូវ ពិសេ​ស​ពួ​ក​គា​ត់​មិ​ន​​​បណ្តោយខ្លួនឲ្យក្រុមបក្សប្រឆាំងបោកបញ្ឆោត​ពង្វ​ក់​បា​ន តា​ម​តែ​ទំនើ​ងចិ​ត្តរ​បស់​ពួកគេ​នោះ​​បានឡើយ។
អត្ថបទដោយៈ ឧត្តម សក្តិ