Thursday, May 21, 2015

ការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសកលនៅអាណត្តិក្រោយនេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ


ការចុះ​ឈ្មោះបោះ​ឆ្នោត​សម្រាប់ ការបោះ​ឆ្នោត​ក្រុមប្រឹក្សាបឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសកល​ឆ្នាំ២០១៨ ខាងមុខនេះ ​នឹងត្រូវធ្វើ​ឡើងតាមប្រព័ន្ធ​កុំព្យូទ័រ ដោយការប្រើស្នាម​មេដៃ និងរូបថត អ្នកបោះ​ឆ្នោតបញ្ចូល​ទៅក្នុងកុំព្យូទ័រ ដើម្បី​បង្កើត​បញ្ជីបោះ​ឆ្នោត, នេះបើតាម​ការលើក​ឡើង​របស់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈ​កម្មាធិការ​ជាតិរៀប​ចំ ការបោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សេចក្តីជូន​ដំណឹង​មួយរបស់ គ.ជ.ប ចុះ​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
សេចក្តី​ជូនដំណឹង របស់គណៈកម្មាធិការ​ជាតិរៀប​ចំការបោះ​ឆ្នោត បាន​ឲ្យដឹង​ថានៅក្នុង​ជំនួនរវាង គ.ជ.ប និងសហគមន៍អឺរ៉ុប ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងសហគមន៍​អឺរ៉ុបដែល​ដឹកនាំ​ដោយ ឯកឧត្តម អគ្គរដ្ឋ​ទូត Jean Francois Cautain  និងលោក Silvio Gonzato រួម​មានសហការី​ចំនួន ៧រូបទៀត  ដែល​បានប្រព្រឹត្ត​នៅទីស្តីការ គ.ជ.ប នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៥ ឯក​ឧត្តមប្រធាន គ.ជ.ប បានជម្រាប​ជូនគណៈ​ប្រតិភូថា មកដល់ថ្ងៃ​នេះគ.ជ.ប ថ្មី ទើប​បានបំពេញ​ការងារបាន​រយៈពេល ១ខែគត់ ហើយ គ.ជ.ប មានការងារច្រើន​ត្រូវ​ធ្វើ ដើម្បី​ត្រៀម​រៀប​ចំការចុះ​ឈ្មោះបោះ​ឆ្នោត និង​បង្កើតបញ្ជី​បោះឆ្នោត​ថ្មីនៅ​ឆ្នាំ២០១៦ សម្រាប់បម្រើឲ្យការបោះឆ្នោត ឃុំ សង្កាត់ នៅដើមឆ្នាំ ២០១៧។
ឯកឧត្តម ស៊ិក ប៊ុនហុក បាន​បន្ថែមទៀត​ថា ការចុះឈ្មោះ​បោះឆ្នោតលើក​នេះ ត្រូវ​ធ្វើឡើងតាមប្រព័ន្ធ​កុំព្យូទ័រ ដោយ​ប្រើស្នាម​មេដៃ និង​រូបថត​អ្នកបោះ​ឆ្នោត​បញ្ចូលក្នុងកុំ​ព្យូទ័រ ​ដើម្បីបង្កើត​ប
ញ្ចី​បោះឆ្នោត។ ការងារ​ថ្មីនេះ​ត្រូវធ្វើការអប់រំ​ជាចម្បង​ទាំង​ក្រុមចុះ​ឈ្មោះ និង​ប្រជាពលរដ្ឋផងដែរ ដើម្បីអោយ​ឲ្យយល់​ដឹង។ ឯកឧត្តម​បាន​បន្ថែមថា ឯកឧត្តម សូម​ស្វាគមន៍ចំពោះ EU ដែល​មាន​បំណង ជួយ​ដល់ គ.ជ.ប ដើម្បី​ឲ្យ​ដំណើរការទទួល​នូវលទ្ធផល​ល្អ។
ប្រជាពលរដ្ឋន​ខ្មែរ
លោក Silvio Gonzato ប្រធាន​ប្រតិភូ​សហគមន៏អឺរ៉ុប បាន​មាន​ប្រសាសន៍ថា EU ត្រៀម​ខ្លួនជួយ​ដល់ គ.ជ.ប ហើយ​បាន​ស្វាគមន៍ គ.ជ.ប ដែល​ថ្មីៗ​នេះ​បាន​បង្កើត​គណៈកម្មាការ​ចំពោះកិច្ចការ​សម្រាប់​ធ្វើ​ការជា​មួយ EU  និង Japan។ ចំពោះ​ការអបរំ​អ្នក​បោះ​ឆ្នោត​លោក Silvio Gonzato បាន​ចាប់​អារម្មណ៍ដល់​ការអបរំស្ត្រី និងជន​ពិការ ដើម្បី​ឲ្រយល់​ដឹង​ពីការបោះ​ឆ្នោត៕

អត្ថបទ៖ ច័ន្ទ ទេវី

តុលាការខ្មែរក្រហម បានចាប់ផ្តើមសវនាការវគ្គទី២ ក្នុងសំណុំរឿង ០០២ ដោយផ្តោតទៅលើការដ្ឋានការងារ


លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យដឹង​ថា អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា បាន​ចាប់​ផ្តើម​សវនាការ​វគ្គទី២ហើយ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ ដែល​ផ្តោត​ទៅលើការដ្ឋាន​ការងារ​ហើយ ។

លោក នេត្រ ភក្ត្រា បាន​បន្តឲ្យ​ដឹងថា អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​នឹង​ធ្វើ​សវនាការ​លើ ការដ្ឋានការងារ​ចំនួន​បី តាម​លំដាប់​លំដោយ​ដូចតទៅ៖ ទំនប់ ១ មករា, ការដ្ឋាន​ព្រលាន​​យន្តហោះខេត្តកំពង់​ឆ្នាំង និងទំនប់​ត្រពាំង​ថ្ម។ អង្គ​ជំនុំ​ជម្រះនឹង​រៀបចំ​ស្តាប់ការផ្តល់​សក្ខីកម្ម​ពី​ដើម​បណ្តឹងរដ្ឋប្បវេ​ណី និងសាក្សីចំនួន ១០ រូប សម្រាប់​អង្គ​ហេតុទាក់​ទងនឹង​ការដ្ឋាន​ការងារ​ទំនប់ ១ មករា នៅក្នុងខេត្ត​កំពង់​ធំ។ សាក្សីទី១ ដែល​ត្រូវ​បាន​កោះ ហៅ មកផ្តល់សាក្សីកម្មនៅចំពោះមុខអង្គ​ជំនុំ​ជម្រះសាលា​ដំបូង គឺលោក ឱ ហូ អតីតកម្មា​ភិបាល​ខ្មែរ​ក្រហមដែល​បាន​ធ្វើការ​នៅនៅតំបន់​នោះ។
គួរបញ្ជាក់​ថា សវនាការ​លើអង្គហេតុ​ថ្មី​ក្នុង​វគ្គ​ទី២​នៃ​សំណុំរឿង ០០២ វគ្គ០២ នេះធ្វើឡើងបន្ទាប់​ពីអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងបាន បញ្ចប់​សវនាការវគ្គទី១ លើអង្គហេតុ​សហករណ៍​ត្រាំ​កក់ និងមន្ទីរសន្តិសុខ​ក្រាំង​តាចាន់​។ ចាប់​តាំង​ពីបើក​សវនាការ ​ស្តាប់​សក្ខីកម្ម​នៅថ្ងៃទី៨​ ខែមករា ឆ្នាំ ២០១៥ រហូតមក​ដល់ថ្ងៃទី១៨ ខែឧសភា អង្គជំនុំជម្រះសាលាដំបូង  បានបើកសវនាការរយៈពេល ៥៩០ ថ្ងៃ និងបានស្តាប់បការផ្តល់បសក្ខីកម្មរបស់​សាក្សី អ្នក​ជំនាញ និងដើម បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣៧ រូប ក្នុង​នោះ​សាក្សី ១៨ រូប ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ១៨ រូប និងអ្នកជំនាញ ១ រូប៕

អត្ថបទ៖ ច័ន្ទ ទេវី


វេទិកាតុមូល ស្តីពី បញ្ហាព្រំដែនកម្ពុជា-វៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥