Thursday, June 18, 2020

លិខិតមិត្តអ្នកអាន៖ «ទោះទៅដល់ក្រហែងមេឃណា ក៏សម រង្ស៊ីគេច មិនផុតពីសំណាញ់ច្បាប់»

ពិតដូចលោកហ៊ុន សែនធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំពានច្បាប់និងយកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជាទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាច រួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់
ច្បាប់នៅស្រុកបារាំងតែម្តង។

តុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានសម្រេចដាក់ សម រង្ស៊ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល»តាមពាក្យបណ្តឹង របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មានតម្រុយនិងភស្តុតាងគ្រប់គ្រាន់និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសដូចពាក្យបណ្តឹងចោទប្រកាន់មែន»។

បណ្តឹងរបស់លោក ហ៊ុន សែន ត្រូវបានដាក់ទៅតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបន្ទាប់ពី សម រង្ស៊ី បានចោទប្រកាន់ដោយ មួលបង្កាច់តាមទម្លាប់របស់ខ្លួនមកលើលោកនាយក រដ្ឋមន្ត្រីពាក់ព័ន្ធនឹង
មរណៈភាពរបស់ លោក ហុក ឡងឌី។

ដោយសារតែទម្លាប់និយាយ មួលបង្កាច់គ្មានភស្តុតាង សម រង្ស៊ី បានជាប់បណ្តឹងរាប់មិនអស់នៅឯតុលាការកម្ពុជា ហើយតាមរយៈ បណ្តឹង ទាំងនោះ សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំនិងត្រូវបង់ប្រាក់ពិន័យជាច្រើនទៀត។
ប៉ុន្តែ ដោយសារតែចរិតដ៏ក្រឡិចក្រឡុចនិង ពោរពេញដោយពុតត្បុតរបស់ខ្លួន សម រង្ស៊ី តែងតែ បិទបាំងកំហុសរបស់ខ្លួន ដោយចោទប្រកាន់តុលាការកម្ពុជាថា លម្អៀងនិងធ្វើតាម បញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែ បណ្តឹងរបស់លោក ហ៊ុន សែននិងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺបានតាមជាន់ក សម រង្ស៊ី ដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ យើងក៏រង់ចាំមើលថាតើ «សម រង្ស៊ី ហ៊ានចោទប្រកាន់តុលាការក្រុង ប៉ារីសថា លម្អៀងនិងធ្វើតាម បញ្ជាលោក ហ៊ុន សែន ទៀតឬទេ?

ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំង សម រង្ស៊ី នៅ តុលាការបារាំងពិតជា មានអត្ថន័យច្រើនយ៉ាង៖

ទី១៖ វាបានសបញ្ជាក់ឲ្យឃើញថា «មាសសុទ្ធមិនខ្លាចភ្លើង» ពោលគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សបរិសុទ្ធមិនដូចការចោទប្រកាន់មួលបង្កាច់របស់ សម រង្ស៊ី ឡើយ។ ដូច្នេះ ទោះជាត្រូវតតាំងក្តីនៅចំពោះមុខតុលាការណា ក៏ដោយ ក៏លោកហ៊ុន សែន មិនខ្លាចដែរដើម្បីការពារភាពស្អាត ស្អំរបស់ខ្លួនក៏ដូចជាដើម្បីយុត្តិធម៌។

ទី២៖ វាបានសបញ្ជាក់ឲ្យឃើញ
ថា ជនទុច្ចរិតដូច សម រង្ស៊ី ដែលធ្វើនយោបាយជិត៣០ឆ្នាំ នៅ កម្ពុជាដោយយកច្បាប់ទ្រាប់អង្គុយនិងដោយប្រើនយោបាយប្រជាភិថុតិ ទុច្ចរិត មួលបង្កាច់ ទីបំផុតមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយទោះជាខំរត់គេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។

ទី៣៖ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសចំពោះបុគ្គល សម រង្ស៊ី មិនត្រឹមតែផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាអំណះអំណាងយ៉ាងច្បាស់ លាស់ដែលបញ្ជាក់ថា : បណ្តឹង ទាំងប៉ុន្មានប្រឆាំង សម រង្ស៊ី នៅ តុលាការកម្ពុជានិងចំណាត់ការរបស់តុលាការភ្នំពេញដែលដាក់ទោសលើ សម រង្ស៊ី គឺជា រឿងត្រឹមត្រូវដើម្បីបុព្វហេតុ
យុត្តិធម៌ គឺមិនមែនដូចការ មួលបង្កាច់របស់ សម រង្ស៊ី និងគូកនមកលើតុលាការកម្ពុជានោះឡើយ។

ទី៤៖ វាក៏ជាសារមួយ ច្បាស់លាស់សម្រាប់គូកនរបស់ សម រង្ស៊ី ដែលបង្កប់ខ្លួនក្នុង បណ្តាញសារព័ត៌មាន
អង្គការសង្គមស៊ីវិល ឬអ្នក ដែលប្រកាសខ្លួនឯងថាជាអ្នកវិភាគឯករាជ ទាំងឡាយ ឲ្យប្រយ័ត្ន ចំពោះពាក្យសម្តីបំភ្លៃ បំប៉ោង មួលបង្កាច់របស់ខ្លួនផង ពីព្រោះបើទោះជាអ្នកទៅសម្ងំនៅទីណាក៏ដោយ ក៏ពាក្យបណ្តឹងអាចទៅដល់ទីនោះបាន ដែរ។

គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានអួតក្អេងក្អាង និងបានពន្យុះ ឲ្យលោក ហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅតុលាការបារាំងដោយចាត់ទុកថានោះគឺជាអន្ទាក់របស់ខ្លួន។ តាមពិតទៅ នេះគ្រាន់តែ ជាយុទ្ធវិធី «គោះទឹកបង្អើលត្រី»របស់ សម រង្ស៊ី ដើម្បីបន្ទុច
បង្អាក់លោក ហ៊ុន សែន កុំឲ្យប្តឹងទៅតុលាការបារាំងតែប៉ុណ្ណោះពីព្រោះ សម រង្ស៊ី ដឹងខ្លួនច្បាស់ណាស់ថា បើមានពាក្យបណ្តឹង មែន ខ្លួនច្បាស់ជាចាញ់ក្តីយ៉ាងពិតប្រាកដ ដោយសារតែអ្វីដែលខ្លួនបាននិយាយគឺជាការចោទ ប្រកាន់ដោយគ្មានភស្តុតាងអ្វីទាំងអស់។
ចំណុចខ្សោយរបស់សម រង្ស៊ី នៅត្រង់ថា គាត់គឺជាអ្នកនយោបាយដែល និយាយនិងសំរេចចិត្តតាមតែអារម្មណ៍និងគ្មានទស្សនះគ្រប់ជ្រុងជ្រោយហើយជាពិសេស គឺអ្វីៗ ទាំងអស់ដែលគាត់ និយាយនិងធ្វើតែងតែ បង្កប់ដោយគំនុំសងសឹកដូច ប៉ុល ពត។ ប៉ុន្តែ នៅក្នុងតុលាការ ទោះជា នៅស្រុកណាក៏ដោយ គឺគេសម្រេចក្តីទៅតាមផ្លូវច្បាប់ដោយយក ភស្តុតាងជាសំអាង។

ម៉្យាងវីញទៀត សម រង្ស៊ី ភ្លេចគិត នូវចំណុចពិសេសដ៍ធំបំផុតមួយនោះគឺ លោក ហ៊ុន សែន គឺជាអ្នកយុទ្ធសាស្ត្រដ៏ជំនាញ ម្នាក់ដែលធ្លាប់រំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុងដែលសូម្បីតែអង្គការសហប្រជាជាតិក៏មិនអាចធ្វើបានផង។ ជាពិសេស ការឈរជើងបានយ៉ាងរឹងមាំក្នុងដំណែងកំពូលក្នុងការដឹកនាំគ្រប់គ្រងប្រទេសខ្មែរបាន៤១ឆ្នាំហើយនេះ ក៏ជាភស្តុតាងមិនអាចប្រកែកបានដែល បញ្ជាក់អំពី« លក្ខណះ ពិសេស  ភាពខ្លាំង និងភាពឈ្លាសវៃគ្រប់ជ្រុង ជ្រោយរបស់បុរសខ្លាំងកម្ពុជារូបនេះ» ផងដែរ។ សរុបមកវិញ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសដែលបានដាក់ សម រង្ស៊ី ឲ្យស្ថិតនៅ ក្រោមការចោទប្រកាន់ពី បទ«បរិហារកេរ្តិ៍ជា សាធារណៈចំពោះបុគ្គល» ធ្វើឲ្យសម រង្ស៊ី
កាន់តែល្ងិតមុខនិងរឹងថ្គាមមិនអាចបៀមឈាមព្រួសដាក់គេឯងតាមអំពើចិត្តបានទៀតឡើយ ពោលគឺ អ្នកបំពានច្បាប់ ទោះជារត់ទៅពួនសម្ងំដល់ក្រហែងមេឃណាក៏គេចមិនផុតពី សំណាញ់ច្បាប់ដែរដូចអ្វីដែល លោក ហ៊ុន សែន ធ្លាប់បាន បញ្ជាក់រួចហើយថា «ទោះជាសត្រូវរបស់លោកទៅដល់ក្រហែងមេឃណា ក៏លោកតាមវ៉ៃបានដែរ»៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

បទវិភាគ « ទីបំផុតជីវិតនយោបាយទណ្ឌិត សម រង្ស៊ី នឹងត្រូវបញ្ចប់ដោយញញួរតុលាការបារាំង »!

នៅពេលនេះប្រជាពលរដ្ឋខ្មែរបានដឹងថា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌបារាំងសម្រេចដាក់ទណ្ឌិត សម រង្ស៊ី ដែលមានសញ្ជាតិ២ ខ្មែរផង និងបារាំងផងនោះ ឲ្យស្ថិតក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ហើយចៅក្រមស៊ើបសួររបស់បារាំងថែមទាំងបានបញ្ជាក់ទៀតថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា ទណ្ឌិតសម រង្ស៊ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់។

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា កូនប្រុសបង្កើតលោក ហុក ឡងឌី ដាក់ពាក្យបណ្តឹងទៅតុលាការបារាំង កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២០កន្លងទៅ។

ការចោទប្រកាន់នេះ ច្បាស់ណាស់ថាតុលាការបារាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើទណ្ឌិត សម រង្ស៊ី រួមទាំងសំណងជំងឺចិត្តតាមការទាមទាររបស់ដើមបណ្តឹងផងដែរ។ ក្រៅពីសំណងជំងឺចិត្ត ស្របពេលជាមួយគ្នានោះ ជីវិតនយោបាយរបស់ទណ្ឌិតរត់ចោលស្រុកម្នាក់នេះ ក៏នឹងត្រូវបញ្ចប់ក្រោមញញួររបស់តុលាការជនជាតិបារាំង ខណៈដែលទណ្ឌិត សម រង្ស៊ី ពុំមានមូលដ្ឋានផ្លូវច្បាប់ដែលអាចប្រកែក និងដោះបន្ទុកបាន ពាក់ព័ន្ធទៅនឹងការនិយាយបំផ្លើសករណីមរណៈភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។

បំណងសំខាន់បំផុតនៃពាក្យបណ្តឹងនេះ គឺចង់បង្ហាញប្រាប់មហាជនបានដឹងថា ពាក្យមុសារ កុហករោលរាលរបស់ ទណ្ឌិតក្បត់ជាតិរូបនេះកន្លងមក គឺសុទ្ធតែជាពាក្យមិនពិត។ ក្នុងនោះក៏បូករួមទាំងពាក្យតិះដៀលកូនប្រុសច្បងលោក ហ៊ុន សែន ថាជាកូនយួន...ថាលោក ហ៊ុន សែន ជាអ្នកលក់ជាតិ...ថាជាអ្នកលួចសន្លឹកឆ្នោត ឬថាជាជនពុករលួយជាដើមនោះ គឺសុទ្ធតែជាពាក្យមុសាកុហកមិនពិតទាំងអស់ និយាយរួមគឺវាជាព័ត៌មានក្លែងក្លាយ និងបរិហារកេរ្តិ៍ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ការចាញ់ក្តីលើកនេះក៏នឹងជាសារ បញ្ជាក់ជូនពលរដ្ឋខ្មែរ ត្រូវតែឈប់ជឿលើរាល់សំដី និងព័ត៌មានផ្សេងៗដែលផ្សាយដោយទណ្ឌិតក្បត់ជាតិតសន្តាន សម រង្ស៊ី នេះតទៅទៀត។

សំណុំរឿងប្តឹងផ្តល់លើកនេះ គឺត្រូវតស៊ូក្តីនៅក្នុងប្រព័ន្ធយុត្ថាធិការ បារាំងសែស មិនមែនតុលាការទីក្រុងភ្នំពេញនោះឡើយ មានន័យថាពីពេលនេះ ទៅមុខ គេមិនអាចចោទថាតុលាការបារាំងស៊ីសំណូក រឺបក្ខពួកនិយម ដូចដែលធ្លាប់ចោទប្រកាន់ លាបពណ៌មកលើតុលាការខ្មែរបានទៀតទេ។ ហើយក៏ចង់បញ្ជាក់ទៀតថាការវិនិច្ឆ័យរបស់តុលាការបារាំង និង ការវិនិច្ឆ័យរបស់តុលាការកម្ពុជា គឺសំអាងលើភស្តុតាង និងអង្គហេតុ អង្គច្បាប់ដូចគ្នា គ្មានភាពលម្អៀងដូចការលើកឡើងរបស់ក្រុមឧទ្ទាមកន្លងមកនោះទេ។

ក្នុងន័យនេះ សាលក្រមឬសាលដីការរបស់តុលាការខ្មែរយើងចំពោះទណ្ឌិតរូបនេះកន្លងមក គឺពិតជាត្រឹមត្រូវ និងនៅតែមានសុពលភាពអនុវត្តជានិច្ច ហើយតាមរយៈការកាត់ក្តីនៅស្រុកបារាំងលើកនេះក៏ជាទម្ងន់ សម្រាប់អ្នកប្រវត្តិសាស្រ្តកម្ពុជា បន្តសសេរយ៉ាងច្បាស់ថា ឪពុក សម រង្ស៊ី គឺ សម សារី ជនក្បត់ជាតិ ហើយបន្ត ហ្សែនក្បត់ជាតិនេះមកដល់កូន ដែលជាប់ពូជ តសន្តានមកដល់ សម រង្ស៊ី ដែលមានម្តាយជាជនជាតិវៀតណាម គឺជាជនក្បត់ជាតិ ក្បត់រាជបល្ល័ង្ក ឃុបឃិតជាមួយបរទេស ក្បត់ប្រជាជនកម្ពុជា។ " សម រង្ស៊ី ក្បត់កម្ពុជាហើយ! "

សរុបរួមមក ឆ្លងកាត់ការកាត់ក្តីនៅបារាំងលើកនេះ នឹងធ្វើឲ្យដំណើរជីវិតនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដើរដល់ទីបញ្ចប់។ អ្វីទាំងនេះគឺជាបាបកម្មរបស់ទណ្ឌិតរូបនេះបានសាងឡើងដោយខ្លួនឯង ដោយសារតែក្នុងមួយជីវិតនយោបាយរបស់ជនក្បត់ជាតិនេះ ចាប់ផ្តើមដោយគំនុំ ចង់សងសឹកឲ្យឪពុកមានចេតនារំលាយរបបរាជានិយម ។ ពីព្រោះតែគំនុំសងសឹក ទណ្ឌិតដែលមានម្តាយជាយួនរូបនេះព្យាយាមចិញ្ចឹមចិត្ត ហ៊ានធ្វើគ្រប់យ៉ាង ហ៊ានក្បត់ជាតិសាសន៍កំណើតខ្លួនឯង កាត់ទឹកដីឲ្យយួន ម៉ុងតាញ៉ា ហើយសុខចិត្តធ្វើជាអាយ៉ងបរទេស រុញពលរដ្ឋខ្មែរឲ្យទៅស្លាប់ជំនួស ជាថ្នូរនឹងការសន្យាបោកប្រាស់ ហើយទណ្ឌិតរូបនេះក៏ជាមេក្លោងនៃបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ២០១៣-២០១៤ និងចេតនាធ្វើបដិវត្តន៍ប្តូររបប ៩ វិច្ឆិការ ២០១៩ ក្រោមលេសមាតុភូមិនិវត្តន៍។ បូករួមនឹងសកម្មភាពបង្កចលាចលសង្គមផ្សេងៗ ហើយទណ្ឌិតរូបនេះក៏ជាមេក្លោងក្នុងការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ និងក៏ជាមេគំនិតទាមទារឲ្យបរទេសកាត់ជំនួយ ដើម្បីធ្វើបាបប្រជាពលរដ្ឋខ្មែរទៀតផង។

ទោះជាយ៉ាងណា ថ្ងៃអន្សារបស់ជនក្បត់ជាតិរូបនេះ ជិតចូលមកដល់ ភាពអាម៉ាសក៏មកទន្ទឹមគ្នាបន្តបន្ទាប់ ហើយជីវិតនយោបាយក៏ត្រូវបញ្ចប់ទាំងភាពគ្រោធគ្រាត និងស្អុយអសោច ទាំងដែលបរទេសដែលជាមេកើយ ក៏មិនឲ្យតម្លៃ ប្រើប្រាស់លែងបាន។

មកដល់ពេលនេះអ្នកគាំទ្រមួយចំនួនតូចរបស់ជនក្បត់ជាតិនេះ ល្មមភ្ញាក់ខ្លួន ឈប់ជឿ ឈប់ដើរខុសផ្លូវ ហើយងាកមករួមគ្នារក្សាសុខសន្តិភាពដែលកំពុងមាន និងបន្តអភិវឌ្ឍន៍ជាតិយើងឲ្យកាន់តែរីកចម្រើន សម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ៕

អត្ថបទដោយ៖ សេនាជ័យ







សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់ត្រកាលនឹងលេចរូបរាងឡើង នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗ

FN (តាកែវ)៖ ការសាងសង់សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់ត្រកាលនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់សម្ដេចវិបុលបញ្ញា សុខ អាន កំពុងតែចាប់ផ្ដើមដំណើរការសាងសង់ហើយ។
សួនវប្បធម៌នេះមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹកទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់សោភោនេះ ឧបត្ថម្ភគាំទ្រថវិកាការសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់សម្ដេចវិបុលបញ្ញា សុខ អាន មានផ្ទៃក្រឡាផ្ទៃទទឹង១០០ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ ដែលមានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈនិងទីលានប្រារព្វពិធីផ្សេងៗ។
សមិទ្ធផលដ៏ធំធេងសម្រាប់ជាចំណងដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកគីរីវង់ របស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន នឹងជួយលើកកម្ពស់មុខមាត់សោភ័ណ្ឌភាព ស្រុកគីរីវង់ ឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចគ្រូសារ របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង តាមរយៈសួនវប្បធម៌ដ៏ស្រស់ ត្រកាលនេះដែលអាចឱ្យគេមើលឃើញប្រាសាទបាយ៉ង់កោ ដែលស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត នៅទីនេះកាន់តែច្រើនថែមទៀត។
លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានថ្លែងឲ្យដឹងថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគាំទ្រថវិកា ដោយក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋមកលម្ហែកាយ ហាត់ប្រាណ លេងកីឡា ទស្សនាការប្រណាំងទូក ហើយសួនវប្បធម៌នេះ នឹងលើកកម្ពស់ សោភ័ណ្ឌភាពស្រុកគីរីវង់ទាំងមូលឱ្យកាន់តែស្រស់បំព្រងថែមទៀត ជាពិសេសទៅទៀតសួនវប្បធម៌នេះ និងក្លាយទៅជាទីកន្លែងមួយដែលធ្វើការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។
អ្នកស្រី វណ្ណារី ប្រជាពលរដ្ឋស្រុកគីរីវង់ដែលប្រកបរបលក់អាហារ បានសម្ដែងនូវក្ដីត្រេកអនិងសប្បាយរីករាយជាទីបំផុត នៅពេលដែលមានការសាងសង់សួនវប្បធម៌ សម្ដេចវិបុលបញ្ញា សុខ អាន នៅលើទឹកដីស្រុកគីរីវង់។ ការសាងសង់សួនវប្បធម៌ដ៏ធំនៅក្នុងស្រុកគីរីវង់នេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាពស្រុកឲ្យកាន់តែស្រស់បំព្រង វាក៏និងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារជាងមុន តាមរយៈការលក់ដូចំណីអាហារដល់ភ្ញៀវទេសចរណ៍ ដែលនឹងមកកម្សាន្តនៅសួនវប្បធម៌នេះកាន់ តែច្រើនថែមទៀត៕










ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល











ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
រូបថត៖ AKP & ព្រះបរមរាជវាំង

តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្ស៊ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ " បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល" តាមបណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា






វីដេអូ៖ ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន

ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន

(បារាំង)៖ តុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។
នេះបើតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនសម្តេចតេជោ នៅទីក្រុងប៉ារីស ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស បានសម្រេចដាក់បុគ្គល សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណ:លើបុគ្គល» គឺបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។
ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង។
តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕