Wednesday, June 15, 2016

Samdech HUN Sen Prime Minister of Cambodia Receives European Tourism Academy

 On the occasion of World Tourism Conclave, held between 11 and 13 June 2016, the members of European Tourism Academy had elected in vigorous appreciation H.E. Samdech HUN SEN as honorary member of European Tourism Academy for his contribution to World Tourism Development and for upholding the values of cultural tourism on universal level during 2015-World Conference on Culture and Tourism.
OFFICIAL LETTER REGARDING THE ELECTIONS AS HONORARY ACADEMICIAN FOR CAMBODIA PRIME MINISTER- SAMDECH AKKA MOHA SENA PADEI TECHO HUN SEN
The EUROPEAN TOURISM ACADEMY announced today the election of H.E.SAMDECH AKKA MOHA SENA PADEI TECHO HUN SEN-Prime Minister of Kingdom of Cambodia in the highest academic fora in recognition of his distinguished and continuing achievements in original research, policies and activities.
This international recognition come for for his role in promoting fair tourism, cultural legacy heritage, hosting 2015 World Tourism and Culture conference and for decision to uphold the principles of European Tourism Academy: to support education, to foster education, to encourage global action and citizenship via education development, to uphold the system of higher education, to advance peace, sustainability and development on world arena.
The full text of the EUROPEAN TOURISM ACADEMY leaders can be read here:
Your Excellency,
It is with pleasure and clear sense of proud that we inform you that: in full unanimity, the Academic Board of the European Council on Tourism and Trade (ECTT) has elected you as a Honorary Member of EUROPEAN TOURISM ACADEMY, in your capacity as a WORLD LEADER IN TOURISM DEVELOPMENT in clear appreciation of your influential vision in carving cultural and heritage of Cambodia as conducive instruments in building tourism and in insuring development for your people.
This outstanding vision has being transformed in a general politic and enacted under your leadership as a world instrument for development during 2015- World Conference on Tourism and Culture.
In 2015, Your acumen and diplomatic astuteness made it possible for the international community, in the World Conference on Tourism and Culture forum of UNESCO and UNWTO to carve out the first world level instruments in developing tourism, creating the bases of sustainable tourism on the pillars of cultural richness, religious tolerance and historical platform.
In the new millennium Cultural and Historical Tourism becomes the beacon on which the life of billions of peoples is improved and enriched. Cultural tourism is today a part of nation building and an intricate part of the nation’s international image.
In today`s world, a nation cannot project his external dimension, and cannot imagine his diplomatic activity in the absence of promoting his historic patrimony and boost his cultural prowess.


មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ «គុកនៅតែស្វាគមន៍ជានិច្ច​ចំពោះអ្នកទាំងឡាយណា​ដែលធ្វើខុស, បើទោះអ្នកឯងមិនចង់​ក៏ដោយ ក៏ត្រូវនាំចូលគុកដែរ»

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប សុំមិនបញ្ចេញឈ្មោះបានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែមិថុនានេះថា គុកនៅតែស្វាគមន៍ជានិច្ច ចំពោះអ្នកទាំងឡាយណាដែលធ្វើខុសនឹងច្បាប់របស់កម្ពុជា បើទោះបីអ្នកឯងមិនចង់ក៏ដោយ ក៏ច្បាប់ត្រូវតែនាំអ្នកឯងចូលគុកដែរ
មន្រ្តីជាន់ខ្ពស់ដដែលរូបនោះ បានទម្លាយឲ្យដឹងទៀតថា ចំពោះញត្តិថ្វាយព្រះមហាក្សត្រ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃរកឃើញ ភាពក្លែងក្លាយកាន់តែច្រើនឡើងៗ មានទាំងកូពី មានទាំងមនុស្សម្នាក់ផ្តិតជាច្រើនដង ដូច្នេះបញ្ហានេះគុកនៅរង់ចាំជានិច្ចអ្នកប្រព្រឹត្តិខុស។
ការថ្លែងប្រតិកម្ម និងព្រមានរបស់មន្រ្តីជាន់ខ្ពស់​របស់រាជរដ្ឋាភិបាលខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថា នឹងសុខចិត្តដើរចូលគុក បើមានទោស រឿងហែញត្តិថ្វាយព្រះមហាក្សត្រ។
សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ​ស្នាមមេដៃ ដែលមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាន បានបើកការពិនិត្យ និងធ្វើកោសល្យវិច័យ​លើស្នាមមេដៃនេះ ​នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង​នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ​ស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា ទីបំផុតលទ្ធផលលើ ការធ្វើកោសល្យវិច័យលើស្នាមមេដៃ ក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ (CNRP) បានរកឃើញមានភាពមិនប្រក្រតីជាច្រើន។​ នៅក្នុងញត្តិនោះបាន រកឃើញថា មានស្នាមមេដៃតែមួយ បានផ្តិតនៅលើឈ្មោះច្រើននាក់ ហើយស្នាមមេដៃខ្លះទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយខ្លះទៀតមិនបានបញ្ជាក់​អាសយដ្ឋាននោះ​ឡើយ។ ដំណើរការធ្វើកោសល្យវិច័យ​នេះសំរេចបាន ៣០ភាគរយហើយ ដែលអាចឲ្យគណៈកម្មការវាយតម្លៃបានថា ស្នាមមេដៃនៅលើញត្តិនោះមានភាពមិនប្រក្រតី៕
ប្រភព៖ Fresh News




មន្រ្តីជំនិតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន៖ «សម្តេចតេជោ មិនស្កប់ស្កល់នឹងលិខិតរបស់លោក សម រង្ស៊ី នោះទេ»

មន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា​ «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី នោះទេ ព្រោះលិខិតនេះមិនបានបង្ហាញពីភាពទទួលខុសត្រូវរបស់លោក សម រង្ស៊ី ក្នុងនាមជាប្រធាន​គណបក្សនោះទេ»
មន្រ្តីជំនិតបំផុតដដែលរូបនោះបានបញ្ជាក់ទៀតថា ការលើកឡើងនៅក្នុងលិខិតនោះមានលក្ខណៈកេងចំណេញផ្នែកនយោបាយ, ហើយការពិតគណបក្ស សង្គ្រោះជាតិ ជាបក្សដែលចូលចិត្ត​ប្រើប្រាស់អំពើហឹង្សា លាបពណ៌ ប្រមាថ និងវាយប្រហារគេឯង ប៉ុន្តែបែរជាលើកឡើងថា ខ្លួនជាអ្នកប្រឆាំងនឹងទង្វើនេះទៅវិញ។
ចំណែកមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលលឺនឹងត្រចៀកផ្ទាល់បានទម្លាយប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះដែរថា ការពិតលោក សម រង្ស៊ី ជាអ្នកនិយាយនៅក្នុងអង្គប្រជុំផ្ទាល់តែម្តង ដោយបញ្ជា និងបង្គាប់ឲ្យសកម្មជន របស់ខ្លួន (Brady N Young ឈ្មោះនៅក្នុង Facebook) ឲ្យធ្វើទង្វើវាយប្រហារ និងប្រមាថកាត​ទានចំពោះភរិយា និងកូនប្រុសរបស់សម្តេចតេជោ ប៉ុន្តែនៅពេលនេះបែរជាធ្វើលិខិតសម្តែងការសោកស្តាយទៅវិញ។​
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា លិខិតដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គឺគ្រាន់តែជាលិខិតបោកប្រាស់តែប៉ុណ្ណោះ និងជាការសារភាពរបស់លោក សម រង្ស៊ី ជាសាធារណៈថា គ្មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុង​ការគ្រប់គ្រងសកម្មជន​គាំទ្ររបស់ខ្លួន។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនោះបានបញ្ជាក់ថា «សារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មួយច្បាប់នេះ មិនអាចជ្រៀតចូលកិច្ចការ របស់ស្ថាប័នតុលាការ​នោះទេ»៕


ប្រភព៖ FRESH NEWS

នេប៉ាល់​សុំស្វែង​យល់ បទ​ពិសោធន៍​នៃការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​បន្ទាប់​ពីបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ

ប្រតិ​ភូ​គណៈ​កម្មការ​ស្វែ​ងរកកា​រពិត​ ​និងបង្រួប​បង្រួម​ជាតិ​នេប៉ា​ល់សុំ​ស្វែ​ង​យល់​អំពី​ប​ទ​ពិសោ​ធន៍ នៃ​កា​រ​កសា​ង និង​អ​ភិវឌ្ឍន៍​​ប្រ​ទេស​ក​ម្ពុជា  ​ ក្រោយ​​ពេល​ដែល​កម្ពុ​ជា​បាន​​បញ្ចប់នូ​វ​ជម្លោះ​ប្រដា​ប់​អា​វុធ។
នៅ​ក្នុង​ជំនួប​ជាមួ​យឯ​កឧត្តម​បណ្ឌិ​តសភា​ចារ្យ​ សុខ ​​អានឧបនាយ​ករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទ​ទួលបន្ទុ​ក​ទីស្តីកា​រគណ​រដ្ឋ​មន្ត្រី​​ នៅព្រឹ​កថ្ងៃទី​១៤ មិថុនា​ នៅ​វិមាន​មិ​ត្តភាព​ ទីស្តីការគ​ណៈរដ្ឋម​ន្ត្រី ប្រតិ​ភូគណៈ​កម្មការ​ស្វែ​ង​រក​ការពិត និង​ប​ង្រួប​​​បង្រួ​ម​​ជាតិ​​នេ​ប៉ាល់​ ដឹកនាំ​ដោយ​​លោ​ក​ប​ណ្ឌិត​ Narendra  Manshrestha  បានសុំ​ការ​ពន្យល់​ពី ឯកឧត្តម​ សុខ អា​ន ​ទាក់​ទង​​​និ​ងហេ​តុផ​លទាំ​ង​ឡា​យ​ដែ​ល​​ធ្វើឲ្យ​ប្រទេ​ស​កម្ពុជា​​មាន​កា​ររី​ក​ចំរើ​ន​យ៉ាង​ឆា​ប់​រហ័​ស​នា​​សព្វ​ថ្ងៃ​​នេះ។
គណៈ​ប្រតិភូ​ ​ក៍ចង់​ស្វែ​ងយ​ល់​ផង​ដែ​រអំពីរ​​បៀបរបប​ ​នៃការដឹ​ក​នាំប្រ​ទេស​រ​បស់​ក​ម្ពុជា  ដែលរ​ក្សា​បាន​យ៉ា​ង​ល្អ​នូវ​សុ​ខស​ន្តិភា​ព និងស្ថេ​រភាព​នយោ​បាយ​ធ្វើឲ្យ​ប្រជាជន​រ​ស់នៅ​ដោ​យសុខដុ​មរមនា​គ្មាន​ការភ័​យ​ខ្លាចនូ​វ​សង្គ្រា​ម​​ដូច​មុន​ទៀតនោះ។
​​​នៅក្រោ​យ​ជំ​នួបបញ្ចប់ លោក ឯកថា ​អនុប្រ​ធាន​នាយក​​ដ្ឋាន​ព័ត៌មាន អង្គភាព​​ព័ត៌មាន និង​ប្រតិកម្ម​រ​ហ័ស ទីស្តីកា​រ​គណរដ្ឋ​មន្ត្រី បាន​ឲ្យអ្ន​ក​យកព័ត៌មាន​​ដឹងថា ឆ្លើយតប និងការ​ស្វែង​​យល់​របស់​គណៈប្រ​តិភូ​នេប៉ាល់​​នេះ ឯក​ឧត្តមបណ្ឌិ​តសភា​​ចារ្យ សុខ​ អាន បានធ្វើ​​បាឋកថា​ជា​ង​ពីរម៉ោ​ង​ ដោយ​បា​​ន​​ពន្យល់​​ចា​ប់​ពី​​កម្ពុជា​​​បាន​​ផ្តួ​ល​​រំលំ​រប​ប​​ខ្មែរក្រ​​ហ​មគឺ​កម្ពុជា​​បានប្រឹង​ប្រែង​កសា​ង​ប្រទេស​ជាតិពី​​គំនរផេះ​ផង់​ដោយ​មាន​តែបាត​ដៃ​ទទេ។
ឯកឧត្ត​មបណ្ឌិតស​ភាចារ្យ សុខ អាន បា​នជំ​រាបជូន​ថាខ​ណៈ​ពេល​នោះ​កម្ពុជា​ជួ​បការ​លំបា​ក​ជា​ខ្លាំង​គឺដៃ​ម្ខាង​​ប្រឹង​ប្រែង​ស្តារ ​និង​អភិវឌ្ឍ​ន៍​​ប្រទេ​សជាតិ ​និង​​ដៃម្ខាង​​ការពារ​មិនឲ្យ​​របប​ប្រល័យ​​ពូជសាស​ន៍​វិល​ត្រឡប់​មកវិញ​សារ​​ជាថ្មី។ ឯកឧត្តម បានគូស​​បញ្ជាក់​ទៀត​ថា​​ក្រោមកិ​ច្ចខិ​ត​ខំប្រឹង​ប្រែង​ដឹកនាំ​ប្រ​ទេស​ជាតិ​រប​ស់​សម្តេចតេ​ជោ ហ៊ុន សែន សន្តិ​ភា​ព​​បានកើ​ត​លើង​ដូ​ចការ​រំពឹ​ងទុ​ក តាម​រ​យៈការច​រចារ​ស្វែ​ងរកស​​ន្តិភាព​រវា​ងភាគី​ច​ម្លោះ​ប្រដា​ប់​អាវុធ​និង​​​ដោយ​​មា​ន​​ការគាំ​ទ្រ​ពីអង្គ​ការ​សហ​​ប្រជា​ជា​តិ​ក្នុងកា​រ​​មក​ជួយ​រៀ​បចំការ​បោះឆ្នោ​ត ជាពិសេស​ការ​ដា​ក់​ចេញ​នូវ​​នយោ​​បា​យ​ឈ្នះឈ្នះ​របស់​​សម្តេច​នា​យករដ្ឋ​មន្ត្រីហ៊ុន ​សែន ​​​នៅ​ឆ្នាំ​១៩​៩៨ បាន​​បញ្ចប់​ទាំ​ងស្រុង​​នូវ​អប​គមន៍​​​ទឹកដី។ ​ខ្មែរ​មាន​ការ​រួបរួមជាតិ​​នៅក្រោ​ម​រដ្ឋធម្មនុញ្ញ​តែ​មួយ ក្រោ​ម​បាវច​នា​តែ​មួយ គឺជាតិ សាសនា ព្រះមហា​​ក្សត្រ​  ហើយចា​ប់​ពីពេលនោះ​មក​កម្ពុជាទ​ទួលបាន​សុ​ខ សន្តិភាព  និងរក្សាបា​ន​នូវស្ថេរភា​ពន​​យោបាយ​យ៉ា​ងល្អ​​រហូត​ម​ក​ដល់​​សព្វ​​ថ្ងៃនេះ។
ឯកឧត្ត​ម ឧបនាយក​រដ្ឋ​មន្ត្រីបា​នជំ​រាបជូ​នផ​ង​ដែរថា​ ដោយ​សារ​កត្តា​សុខ សន្តិភា​ព និងកា​​ររក្សា​បាន​នូ​វ​ស្ថេរ​ភាព​នយោ​បាយ​ដ៍ល្អ​នេះ​ហើ​យ​ដែល នាំឲ្យកម្ពុ​ជា​មានការ​អភិវឌ្ឍ​ន៍​រីកចំរើន​លើ​គ្រប់វិស័យ​​យ៉ាងឆាប់​​​រហ័ស​នេះ​​។
គួរ​បញ្ជាក់ថា​ កម្ពុជា​សព្វថ្ងៃ​​រក្សា​បានកំ​​ណើន​សេ​ដ្ឋកិច្ច ៧% ក្នុងមួ​យឆ្នាំ​ ​ដែលមា​នអតិ​ផ​ណា​​ទាប់​បំផុត​គឺ​ត្រឹ​ម​៣%​ប៉ុ​ណ្ណោះ។​ ​ដោយសា​រកម្ពុជា​មា​នសក្តានុ​ព​ល​ខ្លាំងទាំង​​ធនធាន​ធម្ម​​ជាតិ និង​សម្ប​ត្តិ​​វប្ប​ធម៌​​បានធ្វើ​ឲ្យ​វិនិ​យោគ​​​បរទេ​ស​សម្រុក​ចូ​លមក​រកស៊ីនៅ​​កម្ពុជា​យ៉ាង​ច្រើ​ន។ ដោយ​ឡែកខាងវិស័យ​ទេ​សចរ​ណ៍ ​ក៍កម្ពុជា​មា​នការ​រីកចំរើ​ន​ខ្លាំង​​​ផងដែ​រ​ ជាក់ស្តែកា​ល​ពីអំឡុង​ឆ្នាំ១៩៩៣ កម្ពុ​ជា​ទទួល​បាន​ទេសច​រណ៍​ប្រមា​ណ​តែជាង​​២០០ពាន់​នាក់​ប៉ុ​ណ្ណោះ​​​ប៉ុន្តែរហូត​ម​កដល់​ពេល​នេះ​កម្ពុជាមាន​កំ​ណើនភ្ញៀវ​ទេ​សចរណ៍​បរទេ​ស ដល់ជា​ង​៤លាន៥​​សែន​នាក់។​​ជារួម​​​ការ​រីក​​ចំរើន​​លើគ្រប់​វិ​ស័យ​រប​ស់កម្ពុជា ដោយ​សារ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ និងរក្សា​​បាននូវ​ស្ថេ​រភាព​​នយោ​បាយ​​ល្អ ដែលផ្តល់​​នូវភាព​កក់​ក្តៅ និង​ទំនុ​កចិត្ត ក្នុងកា​រស្រូប​ទា​ញទាំង វិនិយោគ និងទេ​សចរ​ ឲ្យ​ចូ​ល​មក​​កាន់​​​កម្ពុជា​កាន់តែ​​ច្រើនពីមួយ​​ឆ្នាំទៅមួ​​យឆ្នាំ៕








សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​បន្ដរៀបចំ​ពិធីស្រាយ​បួសខែ​រ៉ាម៉ាឌន​នៃសាសនា​អ៊ីស្លាមកម្ពុជា​បន្ដទៀត ក្នុងអាណត្ដិ​ដែល​សម្ដេច​ជានាយក​រដ្ឋមន្រ្ដី

សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា​ចក្រកម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន នៅល្ងាចនេះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូល​រួម​ពិធី​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​នៃសាសនាអ៊ី​ស្លាម​កម្ពុជា ដែលពិធីនេះ​ប្រារព្ធ​ឡើង​​នៅ​​មជ្ឈ​ម​ណ្ឌ​ល​​​កោះ​​ពេ​ជ្រ ​នឹង​ដោយ​មាន​​ការ​​អញ្ជើញ​ចូលរួម​​ពីសំណាក់​បងប្អូន​ ខ្មែរ-អ៊ីស្លាម និងភ្ញៀវជាតិ​អន្ដរជាតិ ចូលរួម​​ជា​ច្រើ​ន​​ទៀត។ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្ដី មានប្រសាសន៍​នាឱកាស​នេះ​ថា នេះជាលើកទី៣ ​ហើយ​ដែល​ស​ម្ដេច​ និងភរិយា បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន ជាមួយសាស​និកអ៊ីស្លាម​នៅកម្ពុជា ដោយកាល​ពីឆ្នាំ២០១៤ មានបង​ប្អូនខ្មែរ-អ៊ីស្លាម​ចូលរួម​ចំនួន ១៣០០នាក់, ឆ្នាំ២០១៥ បានចូលរួម​ចំនួ​ន​​ជិត​៤០០០នាក់, និងឆ្នាំ២០១៦​នេះ មានការ​អញ្ជើញ​ចូលរួម​ប្រមាណ​ជា៤៥០០នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមាន​ប្រសាសន៍​​បន្ដ​ថា ក្នុង​អាណត្ដិទី​៥ ដែល​សម្ដេច​ធ្វើ​ជា​​​នា​យ​ក​រដ្ឋមន្រ្ដី​រហូត​ដល់​ឆ្នាំ២០១៨ នោះ​គឺមានការរៀបចំ​ពិធីស្រាយ​​បួស​ខែរ៉ាម៉ាឌន​ នៃសាសនា​អ៊ី​ស្លាមកម្ពុជា​ជាបន្ដ​បន្ទាប់​ទៀត​ ហើយ​សម្ដេច​តេជោ​ នឹងធ្វើបេក្ខភាព​នាយករដ្ឋមន្រ្ដី សម្រាប់​អាណត្ដិទី៦ ​បន្ដ​ទៀត ក្នុង​នោះ​សម្ដេច​សង្ឃឹម​ថា នឹងអាចបន្ដ​រៀបចំ​ពិធីស្រាយ​​បួស ខែរ៉ាម៉ាឌន​នេះ ជូនបង​ប្អូនខ្មែរ-អ៊ីស្លាមរ​ហូត​ឆ្នាំ​២០២៣​ទៀត​ផង​ដែរ។ សម្ដេចតេជោ​នាយក​រដ្ឋមន្រ្ដី បានលើក​ឡើងថា នៅប្រទេ​ស​​​​ក​ម្ពុ​ជា​មិនមាន​ភាពវឹកវរ​ផ្នែកសាសនា​នោះទេ ខុស​ពីបណ្ដា​ប្រទេស​មួយចំនួន ដែលកំពុងមា​ន​ជំ​លោះ​ផ្នែ​ក​សាសនានេះ។ សម្ដេចតេជោ បាន​មានប្រសាសន៍​បន្ដ​ទៀត​ថា ប្រទេស​កម្ពុជាមាន​សុខុមនី​យ​កម្ម​ផ្នែក​សាសនា ក្នុងនោះភាព​ខុសគ្នា​ចំពោះ​ជំនឿលើ​សាសនា មិន​បាន​រារាំង​ដល់ការ​អភិ​វឌ្ឍន៍​ប្រ​ទេ​ស​​ក​ម្ពុ​ជា​​ឡើយ ហើយសម្ដេច​តេជោក៏បាន​អំពាវនាវ​ដល់បង​ប្អូនជន​រួមជាតិ​កម្ពុជា​ទាំងអស់ បន្ដ​ចូល​រួមថែរ​ក្សា,​ និងកា​​រពារនូវ​​សុ​ខុមនីយកម្ម​ផ្នែកសាសនា នៅប្រទេស​កម្ពុជា​បន្ដ​ទៅមុខ​ទៀត។ 
ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូម​អមនាយក​រដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មាធិការ​​រៀប​ចំពិ​ធី​ស្រាយ​បួស​ខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាម​កម្ពុជា បានមាន​ប្រសាសន៍ថា យប់​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០​១៦ ត្រូវ​នឹង​ថ្ងៃទី៩ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៧ មហាំម៉ាត់​ សករាជ ដែលសាសនិក​​ឥស្លាម​​កម្ពុជា ក៏ដូច​ជា​​សាសនិក​​អ៊ី​ស្លាម​ក្នុង​ពិភព​លោក កំពុងបួស​តមអាហា​រពី​ព្រលឹម​រហូតដល់​ថ្ងៃលិ​ច​រយៈពេល​ជាង១៤​ម៉ោង កំ​ឡុ​​ង​ពេល១ខែ ក្នុង​មួយ​ឆ្នាំៗ​ ​ដែលជា​កាតព្វកិច្ចទី៤ នៅក្នុងចំណោមកា​តព្វកិច្ច​ទាំង៥ នៃអ្នក​កាន់​​​សាស​នា​​ឥស្លាម​នៅលើសកល​លោក។
ឯកឧត្តមមាន​ប្រសាសន៍បន្ត​ថា ការបួសបាន​តម្រូវលើ​ជន​មូស្លីម​គ្រប់​រូ​បឲ្យ​អនុវត្ត​ទាំងចាស់​​ទាំង​ក្មេង-ប្រុស ស្រី ហើយ​សូម្បី​កុមារ​ក៏ត្រូវ​ស្ថិតក្នុង​ការរៀនបួស តាមលទ្ធភាព​របស់ខ្លួនដែរ។ ក្នុងនោះ​ដើ​ម្បី​ឲ្យ​​បួសបាន​ពេញលេញ អ្នកបួ​សត្រូវ​តមពីការ​និយាយ​ស្តីអាក្រក់ និងតមពី​ការធ្វើ​អំពើ​មិនគប្បី តមការ​​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​អ្នកដ៏ទៃ។ ឯកឧត្តម អូស្មាន ហាស្សាន់បានថ្លែង​បន្ដទៀត​ថា សាសនិក​ឥស្លាម ថ្លែងអំណរ​គុ​ណ​​ចំ​ពោះ​​ស​ម្តេ​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែលបានជួ​យដោះស្រាយកា​រលំបាក និងកង្វល់​​របស់​សហគមន៍​ឥស្លាម ដែលមាន​​ជាយូរ​​មកហើយ នោះគឺការ​ផ្គត់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់គ្រូ​ឥស្លាម ដែលបង្រៀន​នៅតាម​ភូមិនានា​នៅ​​​​ទូទាំងប្រទេស។
ប៉ុន្ដែបញ្ហានេះ​កាលពីឆ្នាំ​កន្លង​ទៅ​សម្តេចតេជោ បានដោះស្រាយ​​ជូនដោយ​​ស​ម្រេ​​ច​បញ្ចូលគ្រូឥ​ស្លាម​ទៅ​​ក្នុងក្រប​ខណ្ឌក្រសួង​អប់រំយុវជន និងកីឡា​ចំនួន​១៥០០នាក់ ឲ្យ​ក្លាយជា​មន្ត្រី​រាជ​ការ​របស់រដ្ឋ ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូចគ្រូអប់រំជាតិ​ទៅតាម​កម្រិត។ លើសពីនេះ​ទៀត​​សម្តេ​ច​​តេជោ​នាយក​រដ្ឋម​ន្រ្ដី បាន​យល់ព្រម​ឲ្យ​បុរស​អ៊ីស្លាម ថតពាក់​កាតឹប និង​នារីអ៊ីស្លាម ថតទទូល​​ហ៊ីចាប គ្របក្បាល ដើម្បី​ធ្វើលិខិត​ឆ្លងដែន អត្តសញ្ញា​ណប័ណ្ណ ឬ​ឯកសារស​ម្រាប់​ប្រើប្រាស់​ផ្លូវ​កា​​រ​ផ្សេងៗផងដែរ​៕​









សម្តេចតេជោ ហ៊ុន សែន ៖ រឿងបុគ្គលធ្វើខុសមិន​គួរយកអង្គការ​ចាត់តាំងនយោបាយ ឬក៏អង្គការក្រៅ​រដ្ឋាភិបាល មកធ្វើជាអាវក្រោះ​ការពារខ្លួននោះទេ

ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុជា​​សម្តេចតេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បានមាន​ប្រសាសន៏​​លើកឡើង​ថា ​​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​បក្ស​ប្រឆាំង​គឺជា​រឿង ​បុគ្គល​ធ្វើខុស ​មិនគួរ​​យក​​អង្គ​ការ​ចាត់តាំង​​​នយោបាយ ឬក៏អង្គការ​ក្រៅរដ្ឋា​ភិបាល មក​ធ្វើជា​អាវក្រោះ​ការ​ពារខ្លួន​​នោះទេ។ ការលើក​ឡើងនេះក្នុង​ជំនួប​ជាមួយ​ឯកឧត្តម Gerd Moller រដ្ឋមន្ត្រី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍​អាល្លឺម៉ង់ ចូលជួបសំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅវិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។
បន្ទាប់ពីជំនួប រវាង​ឯកឧត្តម Gerd Moller​ និងសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា​ ឯកឧត្តម​ Gerd Moller​ បានគោរព​​ជំរាប​​ជូន​​​​សម្តេច​​តេជោ ហ៊ុន សែន ថា​ដំណើរ​​ទស្សន​កិច្ច​របស់​ឯកឧត្តម មកកាន់​កម្ពុជា​នាពេលនេះ​ ទី១ គឺសំខាន់​ពិនិត្យមើល​​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​កម្ពុជា និងអាល្លឺម៉ង់ និងទី២ ដើម្បីជួប​​ជាមួយ​​គណប​ក្ស​​ប្រឆាំង​​ដើម្បី​ស្វែងយល់​ពីស្ថាន​ភាព នា​ពេល​បច្ចុប្បន្ន​នេះ។ ឯកឧត្តម បានលើក​ឡើងថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា២៥​ឆ្នាំ​កន្លង​មកនេះ​កម្ពុជាកំពុង​តែមានការ​អភិវឌ្ឍ​រីកច​ម្រើន​ខ្លាំង​ឡើងៗ ហើយ​សន្តិភាព ស្ថេរភាព សេដ្ឋកិច្ច ក៏កំពុងតែ​មាន​ស្ថេរភាពនិង រីកចំរើន​ផងដែរ។  ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិ​បត្តិការ​ ឯកឧត្តម​ បានមាន​ប្រសាសន៍​ថា ​ប្រទេស​អាល្លឺម៉ង់ និងកម្ពុជា កំពុងតែ​ដំណើរ​ការ​លើ​ផ្លូវល្អ ហើយ​យើ​ងនឹងធ្វើការ​រួមគ្នា ធ្វើយ៉ាង​ណាជំរុញ​វិមជ្ឈការ ផ្ទេរ​អំណាច​ឱ្យបាន​ច្រើន​ដល់មូល​ដ្ឋាន​​ដោយ​ធ្វើ យ៉ាងណា​យកចិត្ត​ទុកដាក់​ពីផល​ប្រយោជន៍ ដល់ប្រជា​ពលរដ្ឋ  និង​​រួមគ្នា ក្នុង​ការ​ទប់ស្កាត់នូវ​ការបម្រែប​ម្រួលអាកាសធាតុ ។

ជាការ​ឆ្លើយតប​​សម្តេចតេជោ បានថ្លែង​អំណរ​គុណ​ចំពោះ​អាល្លឺម៉ង់​ដែល​បាន​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ច្បាប់  វិស័យផ្សេងៗ ដូចជា​វិមជ្ឈការ និងសហវិមជ្ឈការ​ផងដែរ ដែល​កម្ពុជា បាន​និង​កំពុង​ទទួល​ផល ពីការ​កែ​ទម្រង់​ទាំងនេះ ហើយភាពក្រីក្រ​ក៏ត្រូវ​បាន​កាត់ បន្ថយ​​ផងដែរ។ សម្តេច​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចស​ហប្រតិបត្តិការនេះ ដោយឡែក​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​បក្សប្រឆាំង​វិញ សម្តេចបាន​មានប្រសាសន៍​ថា បុគ្គលធ្វើ​ខុសមិនគួរ ត្រូវ​យក​​អង្គ​ការ​ចាត់​តាំង​​ន​យោបាយ ឬក៏អង្គការ​ក្រៅ​រដ្ឋាភិបាល មកធ្វើជា​អាវក្រោះ​ការពារ​ខ្លួន​នោះ​ទេ។ សម្តេច​ក៏​បាន​​ជំរាបជូន ឯកឧត្តម Gerd Moller ផងដែរ​ថា សម្តេច​បាន​ស្នើសុំ ឱ្យធ្វើ​កា​រ​កែ​ទម្រង់​ស្តីអំពី​ទទួល​ព័ត៌មាន ធ្វើយ៉ាង​ណាឱ្យស្គាល់​ពីអង្គហេតុ អង្គច្បាប់ ជុំវិញព័ត៌មាន ដែលទទួលបាន៕

លិខិតមិត្តអ្នកអាន៖ ស្លាប់បាត់បង់ជីវិតដើម្បីតែការពារជនល្មើស គ្រួសារសពឈឺចាប់ព្រោះហាមឃាត់ប្តីមិនស្តាប់!



រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងផ្ដល់កិត្ដិយសគ្រប់កាលៈ​ទេសៈចំពោះសាសនាអ៊ិស្លាម

ទោះបីសាសនាអ៊ិស្លាមមិនមែនជាសាសនារបស់រដ្ឋ តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និង​ផ្ដល់កិត្ដិយស គ្រប់កាលៈ ទេសៈ មិនរើសអើងពូជសាសន៍អ្វីឡើយ។ នេះបើតាម ការ​បញ្ជាក់​​ឱ្យដឹងពី ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី ខណៈ​ដែល​ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ឯកឧត្ដម Yousef Alotha imeen អគ្គនាយកខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) តំណាង ឯកឧត្ដម Iyad Ameen Madani អគ្គលេខាធិការ OIC ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បី​ស្វែងយល់ពីសភាពការណ៍នយោបាយនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៦។
ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ វិស័យ​សាស​នាក៏ត្រូវបានរីកចម្រើន ពីគ្រប់ទិសទីនិងមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ឯកឧត្ដមបន្ដថា ទោះបីសាស នាអ៊ិស្លាម មិនមែនជាសាសនា របស់រដ្ឋតែត្រូវបាន រាជរដ្ឋា​ភិ​បាល កម្ពុជា គាំទ្រ និងផ្ដល់កិត្ដិយស គ្រប់កាលៈ ទេសៈ មិនរើសអើងពូជសាសន៍អ្វីឡើយ។
ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីការផ្តល់ជូនសព្វបែបយ៉ាង ពីសំណាក់​រាជ​រដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍អ៊ិស្លាមកម្ពុជា។ បើទោះជា សាសនាអ៊ិស្លាម ពុំមែន​ជា​សាសនារបស់រដ្ឋ តែសាសនិកអ៊ិស្លាមកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ​ក្នុងការប្រតិបត្តិ​សាសនារបស់ខ្លួន ដោយគ្មានការរារាំងណាមួយទេ ថែមទាំងមានថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចូលរួមក្នុងកម្មវិធីសម្ពោធ សមិទ្ធផលអ៊ិស្លាមនានា និងពិធីផ្សេងៗទៀតផងដែរ។
ក្រៅពីនេះ សាសនិកអ៊ិស្លាម ក៏ទទួលបាននូវការអនុគ្រោះជាច្រើន ដូចជាការអនុញ្ញាតឱ្យ​សិស្ស​​និស្សិត អាចគ្របក្បាលចូលរៀនក្នុងសាលារដ្ឋ ថតរូបធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិត​ឆ្លងដែន មិនយកពន្ធលើ ការនាំចូលសំភារៈសាងសង់សមិទ្ធផលអ៊ិស្លាម ក៏ដូច​ជាការ​នាំចូល​ជំនួយផ្សេងៗ ហើយបានបើកទូលាយ ទទួលជំនួយសប្បុរសធម៌។
ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល បានរៀបចំឱ្យមានស្ថាប័ន កំពូលរបស់អ៊ិស្លាម​នៅ​កម្ពុជាគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ហើយបានផ្តល់ជូនជាហូរហែ រហូត​ថ្មីៗនេះ បានសម្រេចជាគោលការណ៍ បញ្ចូលគ្រូខ្មែរអ៊ិស្លាមចំនួន ១៥០០នាក់ នៅក្នុងក្រប​ខ័ណ្ឌ​មន្ត្រីរាជការ ក្នុងក្រសួងអប់រំ យុវជន និង កីឡា។
ឯកឧត្ដម Dr. Yousef Alothaimeen បានសម្តែងនូវក្តីសប្បាយរីករាយព្រមជាមួយ នឹងការថ្លែង អំណរគុណ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ហើយបាន​យកចិត្តទុកដាក់ ចំពោះសាសនិកអ៊ិស្លាម នៅកម្ពុជា ដោយសារ ប្រទេសកម្ពុជាគឺជាប្រទេស គំរូសម្រាប់ប្រទេស ផ្សេងទៀត។
ឯកឧត្ដម ក៏សូមអំពាវនាវឱ្យសហគមន៍អ៊ិស្លាមនៅកម្ពុជា សូមរក្សាឱ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ចៀសវាងការបែកបាក់ណាមួយ ខណៈដែលបញ្ហា​ជា​ច្រើនកើតឡើង នៅជុំវិញពិភពលោក បាននិងកំពុងត្រូវបានប្រើប្រាស់ឈ្មោះអ៊ិស្លាម។
ឯកឧត្ដមបន្ដថា អង្គការសហប្រតិបត្តិការអ៊ិស្លាម OIC មានប្រភពធនធានគ្រប់គ្រាន់ ដែលអាច​ជួយកម្ពុជា បាន ឬក៏អាចបញ្ជូនបន្តនូវសំណើរបស់កម្ពុជា ទៅប្រទេសជាសមាជិកទាំង ៥៧ ហើយ OIC ក៏បានបើកភ្លើងខៀវ ដល់កម្ពុជាក្នុងការធ្វើសំណើតែងតាំងអ្នក​តំណាងឱ្យ​កម្ពុជា​នៅ OIC ផងដែរ។ចំពោះកម្ពុជាបានស្នើសុំចូលជាសមាជិកអង្កេតការ របស់ OIC ឯកឧត្ដម សង្ឃឹមថា ប្រទេស​កម្ពុជា រួមជាមួយសមាជិកទាំងអស់ នឹងបោះឆ្នោតគាំទ្រនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹង​ធ្វើ​ឡើង​នៅថ្ងៃ ទី១៨-១៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះជាមិនខាន៕


សារលិខិតថ្វាយព្រះពររបស់សម្តេចក្រឡាហោម ស ខេង សូមក្រាបបង្គំទួលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨0 យាងចូល៨១ ព្រះរាជវស្សា



សារលិខិតថ្វាយព្រះពររបស់ឯកឧត្ត ថោង ខុន សូមក្រាបបង្គំទួលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨0 យាងចូល៨១ ព្រះរាជវស្សា


សារលិខិតថ្វាយព្រះពររបស់លោកជំទាវ ម៉ែន សំអន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨0 យាងចូល៨១ ព្រះរាជវស្សា


សារលិខិតរំលែកទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជូនចំពោះក្រុមគ្រួសារ នៃសព ឯកឧត្តម សាយ ភូថង


សារលិខិតរំលែកទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជូនចំពោះ លោកស្រី កែវ ភូថង និងក្រុមគ្រួសារ


សារលិខិតរំលែកទុក្ខ លោកជំទាវ ម៉ែន សំអន គោរពជូនលោកជំទាវ កែវ ភូថង និងក្រុមគ្រួសារ


សារលិខិតថ្វាយព្រះពររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨0 យាងចូល៨១ ព្រះរាជវស្សា


សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨0 យាងចូល៨១ ព្រះរាជវស្សា


ទស្ស​នៈ តើអ្នក​ណានឹង​រងការចោ​ទប្រ​កាន់ បន្ទា​ប់ពីរក​ឃើញថាស្នា​មមេ​ដៃដែល CNRP​ ហែញ​ត្តិថ្វាយព្រះម​ហាក្សត្រ ពិតជា​មិនប្រ​ក្រតីមែ​ននោះ?​

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ទីបំផុតលទ្ធផលលើការធ្វើកោសល្យវិច័យ លើស្នាមមេដៃក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ បានរកឃើញមានភាពមិនប្រក្រតីជាច្រើន។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការ​​​​ស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការពិនិត្យ និងកោសល្យវិច័យអស់ជាច្រើនថ្ងៃ នៅក្នុងញត្តិនោះ បានរកឃើញថា ភាពមិនប្រក្រតីមួយចំនួនដូចជា៖ ទី១- មានស្នាមមេដៃតែអត់មានឈ្មោះ ទី២-មានឈ្មោះអត់មានស្នាមមេដៃ ទី៣-មានស្នាមមេដៃតែ​​បានផ្តិតនៅលើឈ្មោះច្រើននាក់ និងទី៤-ស្នាមមេដៃខ្លះទៀត មិនមានអត្តសញ្ញាណច្បាស់លាស់ និងមិនបានបញ្ជាក់អាស័យដ្ឋានឡើយ។
គួររំលឹកថា កាលពីដំបូងឡើយ នៅពេលបែកធ្លាយវីដេអូឃ្លីប ស្តីអំពីភាពមិនប្រក្រតីនៃការផ្តិតមេដៃ​​របស់គណបក្សសង្គ្រោះជាតិ ហើយរដ្ឋាភិបាលនឹងរៀបចំធ្វើការត្រួតពិនិត្យរកការពិតនៃស្នាមមេដៃនោះ គឺគេបានឃើញមន្ត្រីជាន់ខ្ពស់បក្សនេះ ចេញមុខមកអះអាងថា គម្រោងត្រួតពិនិត្យស្នាមមេដៃរបស់រដ្ឋាភិបាល គឺជាការប្រមាថដល់ស្ថាប័នព្រះមហាក្សត្រ។ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ហើយថា ការធ្វើកោសល្យវិច័យស្នាមមេដៃនេះ គឺធ្វើឡើងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងចំណារផ្ទាល់មកកាន់នាយករដ្ឋមន្ត្រីប៉ុណ្ណោះ មិនមែនរដ្ឋាភិបាល ធ្វើឡើងដោយចិត្ត​​ឯងនោះទេ។
រដ្ឋាភិបាលនៅបានបញ្ជាក់ទៀតថា ការធ្វើកោសល្យវិច័យស្នាមមេដៃ គឺគ្រាន់តែធ្វើឡើងដើម្បីរកការពិតប៉ុណ្ណោះ ហើយបើស្នាមមេដៃទាំងនោះ គ្មានភាពមិនប្រក្រតីទេ គណបក្សប្រឆាំងក៏មិនចាំបាច់​​ព្រួយបារម្ភដែរ។ តែផ្ទុយទៅវិញ បើសិនជារកឃើញថា ពិតជាមានភាពមិនប្រក្រតីនៃស្នាមមេដៃមែន អ្នកដែលប្រមាថព្រះមហាក្សត្រនោះ គឺគណបក្សសង្គ្រោះជាតិ ដែលជាអ្នកប្រមាថអង្គព្រះមហាក្សត្រ ដោយការប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងបំណងបោកប្រាស់ទាំងប្រជាពលរដ្ឋ និងទាំងព្រះមហាក្សត្រ។ ឥឡូវនេះពន្លឺបានលេចចេញជាបណ្តើរៗហើយ ខណៈដែលការប្រកាសលទ្ធផលដំណាក់កាលទី១ បានបង្ហាញពីភាពមិនប្រក្រតីរួចទៅហើយ ដែលនេះគ្រាន់តែចំនួននៃកាត្រួតពិនិត្យមិនទាន់បាន៥០% នៃចំនួនស្នាមមេដៃ សរុបក្នុងញត្តិផង
អ្វីដែលគេត្រូវព្រួយបារម្ភនៅពេលខាងមុខនោះ គឺអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះភាពមិនប្រក្រតីនៃស្នាមមេដៃ និងញត្តិវិញម្តង ដែលពីដំបូងឡើយ ពួកគាត់គ្រាន់តែធ្វើតាមបញ្ជាថ្នាក់លើ ឱ្យដើរប្រមូល និងបង្កើតឱ្យបានស្នាមមេដៃច្រើន ក្នុងបំណងជួយលោក កឹម សុខា ប៉ុណ្ណោះ ប៉ុន្តែ បើរកឃើញថា មានភាពមិនប្រក្រតីនៃស្នាមមេដៃនៅក្នុងញត្តិនោះ បញ្ហាវានឹងលែងជារបស់លោកកឹម សុខា តែម្នាក់ទៀតហើយ គឺអាចនឹងត្រូវបង្វែជាបញ្ហារបស់អ្នកម្រូលផងក៏មិនដឹង។ ការពិតនៃស្នាមមេដៃ នឹងជំរុញឱ្យពួកគេត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ហើយដល់ពេលនោះ រឿងតូចនឹងក្លាយជារឿងធំវិញម្តង ពោលគឺរឿងរបស់បុគ្គល កឹម សុខា ម្នាក់ នឹងក្លាយទៅជារឿង របស់មនុស្សជាច្រើននាក់ ហើយលោក កឹម សុខា ប្រាកដជាមិនអាចចេញមុខ មកជួយកូនចៅខ្លួនបានឡើយ ដូចករណីអ្នកជាប់ពន្ធនាគារដោយសារ រឿងគាត់មួយចំនួនអីញ្ចឹង គឺគាត់មិនអាចជួយអ្វីបាន ក្រៅពីទៅសួរសុខទុក្ខនោះទេ ចុងក្រោយអ្នករងគ្រោះ ប្រាកដជាកើនឡើង កាន់តែច្រើន ដោយសារបុគ្គល កឹម សុខា តែម្នាក់៕