Wednesday, June 15, 2016

ទស្ស​នៈ តើអ្នក​ណានឹង​រងការចោ​ទប្រ​កាន់ បន្ទា​ប់ពីរក​ឃើញថាស្នា​មមេ​ដៃដែល CNRP​ ហែញ​ត្តិថ្វាយព្រះម​ហាក្សត្រ ពិតជា​មិនប្រ​ក្រតីមែ​ននោះ?​

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ទីបំផុតលទ្ធផលលើការធ្វើកោសល្យវិច័យ លើស្នាមមេដៃក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ បានរកឃើញមានភាពមិនប្រក្រតីជាច្រើន។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការ​​​​ស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការពិនិត្យ និងកោសល្យវិច័យអស់ជាច្រើនថ្ងៃ នៅក្នុងញត្តិនោះ បានរកឃើញថា ភាពមិនប្រក្រតីមួយចំនួនដូចជា៖ ទី១- មានស្នាមមេដៃតែអត់មានឈ្មោះ ទី២-មានឈ្មោះអត់មានស្នាមមេដៃ ទី៣-មានស្នាមមេដៃតែ​​បានផ្តិតនៅលើឈ្មោះច្រើននាក់ និងទី៤-ស្នាមមេដៃខ្លះទៀត មិនមានអត្តសញ្ញាណច្បាស់លាស់ និងមិនបានបញ្ជាក់អាស័យដ្ឋានឡើយ។
គួររំលឹកថា កាលពីដំបូងឡើយ នៅពេលបែកធ្លាយវីដេអូឃ្លីប ស្តីអំពីភាពមិនប្រក្រតីនៃការផ្តិតមេដៃ​​របស់គណបក្សសង្គ្រោះជាតិ ហើយរដ្ឋាភិបាលនឹងរៀបចំធ្វើការត្រួតពិនិត្យរកការពិតនៃស្នាមមេដៃនោះ គឺគេបានឃើញមន្ត្រីជាន់ខ្ពស់បក្សនេះ ចេញមុខមកអះអាងថា គម្រោងត្រួតពិនិត្យស្នាមមេដៃរបស់រដ្ឋាភិបាល គឺជាការប្រមាថដល់ស្ថាប័នព្រះមហាក្សត្រ។ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ហើយថា ការធ្វើកោសល្យវិច័យស្នាមមេដៃនេះ គឺធ្វើឡើងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងចំណារផ្ទាល់មកកាន់នាយករដ្ឋមន្ត្រីប៉ុណ្ណោះ មិនមែនរដ្ឋាភិបាល ធ្វើឡើងដោយចិត្ត​​ឯងនោះទេ។
រដ្ឋាភិបាលនៅបានបញ្ជាក់ទៀតថា ការធ្វើកោសល្យវិច័យស្នាមមេដៃ គឺគ្រាន់តែធ្វើឡើងដើម្បីរកការពិតប៉ុណ្ណោះ ហើយបើស្នាមមេដៃទាំងនោះ គ្មានភាពមិនប្រក្រតីទេ គណបក្សប្រឆាំងក៏មិនចាំបាច់​​ព្រួយបារម្ភដែរ។ តែផ្ទុយទៅវិញ បើសិនជារកឃើញថា ពិតជាមានភាពមិនប្រក្រតីនៃស្នាមមេដៃមែន អ្នកដែលប្រមាថព្រះមហាក្សត្រនោះ គឺគណបក្សសង្គ្រោះជាតិ ដែលជាអ្នកប្រមាថអង្គព្រះមហាក្សត្រ ដោយការប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងបំណងបោកប្រាស់ទាំងប្រជាពលរដ្ឋ និងទាំងព្រះមហាក្សត្រ។ ឥឡូវនេះពន្លឺបានលេចចេញជាបណ្តើរៗហើយ ខណៈដែលការប្រកាសលទ្ធផលដំណាក់កាលទី១ បានបង្ហាញពីភាពមិនប្រក្រតីរួចទៅហើយ ដែលនេះគ្រាន់តែចំនួននៃកាត្រួតពិនិត្យមិនទាន់បាន៥០% នៃចំនួនស្នាមមេដៃ សរុបក្នុងញត្តិផង
អ្វីដែលគេត្រូវព្រួយបារម្ភនៅពេលខាងមុខនោះ គឺអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះភាពមិនប្រក្រតីនៃស្នាមមេដៃ និងញត្តិវិញម្តង ដែលពីដំបូងឡើយ ពួកគាត់គ្រាន់តែធ្វើតាមបញ្ជាថ្នាក់លើ ឱ្យដើរប្រមូល និងបង្កើតឱ្យបានស្នាមមេដៃច្រើន ក្នុងបំណងជួយលោក កឹម សុខា ប៉ុណ្ណោះ ប៉ុន្តែ បើរកឃើញថា មានភាពមិនប្រក្រតីនៃស្នាមមេដៃនៅក្នុងញត្តិនោះ បញ្ហាវានឹងលែងជារបស់លោកកឹម សុខា តែម្នាក់ទៀតហើយ គឺអាចនឹងត្រូវបង្វែជាបញ្ហារបស់អ្នកម្រូលផងក៏មិនដឹង។ ការពិតនៃស្នាមមេដៃ នឹងជំរុញឱ្យពួកគេត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ហើយដល់ពេលនោះ រឿងតូចនឹងក្លាយជារឿងធំវិញម្តង ពោលគឺរឿងរបស់បុគ្គល កឹម សុខា ម្នាក់ នឹងក្លាយទៅជារឿង របស់មនុស្សជាច្រើននាក់ ហើយលោក កឹម សុខា ប្រាកដជាមិនអាចចេញមុខ មកជួយកូនចៅខ្លួនបានឡើយ ដូចករណីអ្នកជាប់ពន្ធនាគារដោយសារ រឿងគាត់មួយចំនួនអីញ្ចឹង គឺគាត់មិនអាចជួយអ្វីបាន ក្រៅពីទៅសួរសុខទុក្ខនោះទេ ចុងក្រោយអ្នករងគ្រោះ ប្រាកដជាកើនឡើង កាន់តែច្រើន ដោយសារបុគ្គល កឹម សុខា តែម្នាក់៕


No comments:

Post a Comment