Wednesday, June 15, 2016

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាចំនួន ០២ខ្នង ជូនចាស់ជរាគ្មានទីពឹងនៅ ខេត្តបាត់ដំបង

កាលពីព្រឹកថ្ងៃទី ១៤ ​ខែមិថុនា ឆ្នាំ២០១៦ នេះលោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័នបានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន០២ ខ្នង ជូនចាស់ជរាគ្មានទីពឹងនៅខេត្តបាត់ដំបង។
ផ្ទះលេខ ២៩ ប្រគល់ជូនលោកអ៊ុំ ជ័យ ប៊ុនឈឿ អាយុ៧៩ឆ្នាំ។ លោកអ៊ុំ ជ័យ ប៊ុនឈឿអតីតជាគ្រូបង្ហាត់ក្បាច់គុណបុរាណខ្មែរ និងជាអាជ្ញារកណ្តាលដ៏ល្បីឈ្មោះក្នុងកម្មវិធីប្រដាល់​​ក្បាច់គុណបុរាណ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ជាច្រើន។ បច្ចុប្បន្នលោកអ៊ុំចូល​​វ័យចាស់ជរា   ​​    ​​ និងមានជម្ងឺប្រចាំកាយរស់នៅភូមិវត្តលាភ      ​​  ​​​​សង្កាត់ចំការសំរោង
ក្រុង​​បាត់ដំបង ខេត្តបាត់ដំបង និងផ្ទះលេខ ១៣០ ប្រគល់ជូនលោកយាយ ឆយ ហាយ អាយុ៧០ ឆ្នាំ រស់នៅភូមិពពាលខែឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។                                                                  
អំណោយផ្ទះទាំង០២ ខ្នងនេះ បានមកពីសប្បុរសជន លោកឧកញ៉ា ជឹង ធានគាត និងលោកជំទាវ ព្រមទាំងបុត្រ លោក ពេជ អភិរៈ និងលោកស្រី។

ក្នុងឱកាសប្រគល់ផ្ទះចំនួន ០២ ខ្នងនោះ ក្រុមការងារក៏បានចែកអំណោយរបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់លោកតា លោកយាយ ជាច្រើននាក់ដែលកំពុងជួបនូវជីវភាពខ្វះខាតផងដែរ៕




No comments:

Post a Comment