Wednesday, June 15, 2016

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​បន្ដរៀបចំ​ពិធីស្រាយ​បួសខែ​រ៉ាម៉ាឌន​នៃសាសនា​អ៊ីស្លាមកម្ពុជា​បន្ដទៀត ក្នុងអាណត្ដិ​ដែល​សម្ដេច​ជានាយក​រដ្ឋមន្រ្ដី

សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា​ចក្រកម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹ​ទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន នៅល្ងាចនេះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូល​រួម​ពិធី​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​នៃសាសនាអ៊ី​ស្លាម​កម្ពុជា ដែលពិធីនេះ​ប្រារព្ធ​ឡើង​​នៅ​​មជ្ឈ​ម​ណ្ឌ​ល​​​កោះ​​ពេ​ជ្រ ​នឹង​ដោយ​មាន​​ការ​​អញ្ជើញ​ចូលរួម​​ពីសំណាក់​បងប្អូន​ ខ្មែរ-អ៊ីស្លាម និងភ្ញៀវជាតិ​អន្ដរជាតិ ចូលរួម​​ជា​ច្រើ​ន​​ទៀត។ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្ដី មានប្រសាសន៍​នាឱកាស​នេះ​ថា នេះជាលើកទី៣ ​ហើយ​ដែល​ស​ម្ដេច​ និងភរិយា បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន ជាមួយសាស​និកអ៊ីស្លាម​នៅកម្ពុជា ដោយកាល​ពីឆ្នាំ២០១៤ មានបង​ប្អូនខ្មែរ-អ៊ីស្លាម​ចូលរួម​ចំនួន ១៣០០នាក់, ឆ្នាំ២០១៥ បានចូលរួម​ចំនួ​ន​​ជិត​៤០០០នាក់, និងឆ្នាំ២០១៦​នេះ មានការ​អញ្ជើញ​ចូលរួម​ប្រមាណ​ជា៤៥០០នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមាន​ប្រសាសន៍​​បន្ដ​ថា ក្នុង​អាណត្ដិទី​៥ ដែល​សម្ដេច​ធ្វើ​ជា​​​នា​យ​ក​រដ្ឋមន្រ្ដី​រហូត​ដល់​ឆ្នាំ២០១៨ នោះ​គឺមានការរៀបចំ​ពិធីស្រាយ​​បួស​ខែរ៉ាម៉ាឌន​ នៃសាសនា​អ៊ី​ស្លាមកម្ពុជា​ជាបន្ដ​បន្ទាប់​ទៀត​ ហើយ​សម្ដេច​តេជោ​ នឹងធ្វើបេក្ខភាព​នាយករដ្ឋមន្រ្ដី សម្រាប់​អាណត្ដិទី៦ ​បន្ដ​ទៀត ក្នុង​នោះ​សម្ដេច​សង្ឃឹម​ថា នឹងអាចបន្ដ​រៀបចំ​ពិធីស្រាយ​​បួស ខែរ៉ាម៉ាឌន​នេះ ជូនបង​ប្អូនខ្មែរ-អ៊ីស្លាមរ​ហូត​ឆ្នាំ​២០២៣​ទៀត​ផង​ដែរ។ សម្ដេចតេជោ​នាយក​រដ្ឋមន្រ្ដី បានលើក​ឡើងថា នៅប្រទេ​ស​​​​ក​ម្ពុ​ជា​មិនមាន​ភាពវឹកវរ​ផ្នែកសាសនា​នោះទេ ខុស​ពីបណ្ដា​ប្រទេស​មួយចំនួន ដែលកំពុងមា​ន​ជំ​លោះ​ផ្នែ​ក​សាសនានេះ។ សម្ដេចតេជោ បាន​មានប្រសាសន៍​បន្ដ​ទៀត​ថា ប្រទេស​កម្ពុជាមាន​សុខុមនី​យ​កម្ម​ផ្នែក​សាសនា ក្នុងនោះភាព​ខុសគ្នា​ចំពោះ​ជំនឿលើ​សាសនា មិន​បាន​រារាំង​ដល់ការ​អភិ​វឌ្ឍន៍​ប្រ​ទេ​ស​​ក​ម្ពុ​ជា​​ឡើយ ហើយសម្ដេច​តេជោក៏បាន​អំពាវនាវ​ដល់បង​ប្អូនជន​រួមជាតិ​កម្ពុជា​ទាំងអស់ បន្ដ​ចូល​រួមថែរ​ក្សា,​ និងកា​​រពារនូវ​​សុ​ខុមនីយកម្ម​ផ្នែកសាសនា នៅប្រទេស​កម្ពុជា​បន្ដ​ទៅមុខ​ទៀត។ 
ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូម​អមនាយក​រដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មាធិការ​​រៀប​ចំពិ​ធី​ស្រាយ​បួស​ខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាម​កម្ពុជា បានមាន​ប្រសាសន៍ថា យប់​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០​១៦ ត្រូវ​នឹង​ថ្ងៃទី៩ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៧ មហាំម៉ាត់​ សករាជ ដែលសាសនិក​​ឥស្លាម​​កម្ពុជា ក៏ដូច​ជា​​សាសនិក​​អ៊ី​ស្លាម​ក្នុង​ពិភព​លោក កំពុងបួស​តមអាហា​រពី​ព្រលឹម​រហូតដល់​ថ្ងៃលិ​ច​រយៈពេល​ជាង១៤​ម៉ោង កំ​ឡុ​​ង​ពេល១ខែ ក្នុង​មួយ​ឆ្នាំៗ​ ​ដែលជា​កាតព្វកិច្ចទី៤ នៅក្នុងចំណោមកា​តព្វកិច្ច​ទាំង៥ នៃអ្នក​កាន់​​​សាស​នា​​ឥស្លាម​នៅលើសកល​លោក។
ឯកឧត្តមមាន​ប្រសាសន៍បន្ត​ថា ការបួសបាន​តម្រូវលើ​ជន​មូស្លីម​គ្រប់​រូ​បឲ្យ​អនុវត្ត​ទាំងចាស់​​ទាំង​ក្មេង-ប្រុស ស្រី ហើយ​សូម្បី​កុមារ​ក៏ត្រូវ​ស្ថិតក្នុង​ការរៀនបួស តាមលទ្ធភាព​របស់ខ្លួនដែរ។ ក្នុងនោះ​ដើ​ម្បី​ឲ្យ​​បួសបាន​ពេញលេញ អ្នកបួ​សត្រូវ​តមពីការ​និយាយ​ស្តីអាក្រក់ និងតមពី​ការធ្វើ​អំពើ​មិនគប្បី តមការ​​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​អ្នកដ៏ទៃ។ ឯកឧត្តម អូស្មាន ហាស្សាន់បានថ្លែង​បន្ដទៀត​ថា សាសនិក​ឥស្លាម ថ្លែងអំណរ​គុ​ណ​​ចំ​ពោះ​​ស​ម្តេ​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែលបានជួ​យដោះស្រាយកា​រលំបាក និងកង្វល់​​របស់​សហគមន៍​ឥស្លាម ដែលមាន​​ជាយូរ​​មកហើយ នោះគឺការ​ផ្គត់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់គ្រូ​ឥស្លាម ដែលបង្រៀន​នៅតាម​ភូមិនានា​នៅ​​​​ទូទាំងប្រទេស។
ប៉ុន្ដែបញ្ហានេះ​កាលពីឆ្នាំ​កន្លង​ទៅ​សម្តេចតេជោ បានដោះស្រាយ​​ជូនដោយ​​ស​ម្រេ​​ច​បញ្ចូលគ្រូឥ​ស្លាម​ទៅ​​ក្នុងក្រប​ខណ្ឌក្រសួង​អប់រំយុវជន និងកីឡា​ចំនួន​១៥០០នាក់ ឲ្យ​ក្លាយជា​មន្ត្រី​រាជ​ការ​របស់រដ្ឋ ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូចគ្រូអប់រំជាតិ​ទៅតាម​កម្រិត។ លើសពីនេះ​ទៀត​​សម្តេ​ច​​តេជោ​នាយក​រដ្ឋម​ន្រ្ដី បាន​យល់ព្រម​ឲ្យ​បុរស​អ៊ីស្លាម ថតពាក់​កាតឹប និង​នារីអ៊ីស្លាម ថតទទូល​​ហ៊ីចាប គ្របក្បាល ដើម្បី​ធ្វើលិខិត​ឆ្លងដែន អត្តសញ្ញា​ណប័ណ្ណ ឬ​ឯកសារស​ម្រាប់​ប្រើប្រាស់​ផ្លូវ​កា​​រ​ផ្សេងៗផងដែរ​៕​









No comments:

Post a Comment