Wednesday, June 15, 2016

សម្តេចតេជោ ហ៊ុន សែន ៖ រឿងបុគ្គលធ្វើខុសមិន​គួរយកអង្គការ​ចាត់តាំងនយោបាយ ឬក៏អង្គការក្រៅ​រដ្ឋាភិបាល មកធ្វើជាអាវក្រោះ​ការពារខ្លួននោះទេ

ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុជា​​សម្តេចតេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បានមាន​ប្រសាសន៏​​លើកឡើង​ថា ​​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​បក្ស​ប្រឆាំង​គឺជា​រឿង ​បុគ្គល​ធ្វើខុស ​មិនគួរ​​យក​​អង្គ​ការ​ចាត់តាំង​​​នយោបាយ ឬក៏អង្គការ​ក្រៅរដ្ឋា​ភិបាល មក​ធ្វើជា​អាវក្រោះ​ការ​ពារខ្លួន​​នោះទេ។ ការលើក​ឡើងនេះក្នុង​ជំនួប​ជាមួយ​ឯកឧត្តម Gerd Moller រដ្ឋមន្ត្រី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍​អាល្លឺម៉ង់ ចូលជួបសំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅវិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។
បន្ទាប់ពីជំនួប រវាង​ឯកឧត្តម Gerd Moller​ និងសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា​ ឯកឧត្តម​ Gerd Moller​ បានគោរព​​ជំរាប​​ជូន​​​​សម្តេច​​តេជោ ហ៊ុន សែន ថា​ដំណើរ​​ទស្សន​កិច្ច​របស់​ឯកឧត្តម មកកាន់​កម្ពុជា​នាពេលនេះ​ ទី១ គឺសំខាន់​ពិនិត្យមើល​​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​កម្ពុជា និងអាល្លឺម៉ង់ និងទី២ ដើម្បីជួប​​ជាមួយ​​គណប​ក្ស​​ប្រឆាំង​​ដើម្បី​ស្វែងយល់​ពីស្ថាន​ភាព នា​ពេល​បច្ចុប្បន្ន​នេះ។ ឯកឧត្តម បានលើក​ឡើងថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា២៥​ឆ្នាំ​កន្លង​មកនេះ​កម្ពុជាកំពុង​តែមានការ​អភិវឌ្ឍ​រីកច​ម្រើន​ខ្លាំង​ឡើងៗ ហើយ​សន្តិភាព ស្ថេរភាព សេដ្ឋកិច្ច ក៏កំពុងតែ​មាន​ស្ថេរភាពនិង រីកចំរើន​ផងដែរ។  ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិ​បត្តិការ​ ឯកឧត្តម​ បានមាន​ប្រសាសន៍​ថា ​ប្រទេស​អាល្លឺម៉ង់ និងកម្ពុជា កំពុងតែ​ដំណើរ​ការ​លើ​ផ្លូវល្អ ហើយ​យើ​ងនឹងធ្វើការ​រួមគ្នា ធ្វើយ៉ាង​ណាជំរុញ​វិមជ្ឈការ ផ្ទេរ​អំណាច​ឱ្យបាន​ច្រើន​ដល់មូល​ដ្ឋាន​​ដោយ​ធ្វើ យ៉ាងណា​យកចិត្ត​ទុកដាក់​ពីផល​ប្រយោជន៍ ដល់ប្រជា​ពលរដ្ឋ  និង​​រួមគ្នា ក្នុង​ការ​ទប់ស្កាត់នូវ​ការបម្រែប​ម្រួលអាកាសធាតុ ។

ជាការ​ឆ្លើយតប​​សម្តេចតេជោ បានថ្លែង​អំណរ​គុណ​ចំពោះ​អាល្លឺម៉ង់​ដែល​បាន​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ច្បាប់  វិស័យផ្សេងៗ ដូចជា​វិមជ្ឈការ និងសហវិមជ្ឈការ​ផងដែរ ដែល​កម្ពុជា បាន​និង​កំពុង​ទទួល​ផល ពីការ​កែ​ទម្រង់​ទាំងនេះ ហើយភាពក្រីក្រ​ក៏ត្រូវ​បាន​កាត់ បន្ថយ​​ផងដែរ។ សម្តេច​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចស​ហប្រតិបត្តិការនេះ ដោយឡែក​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​បក្សប្រឆាំង​វិញ សម្តេចបាន​មានប្រសាសន៍​ថា បុគ្គលធ្វើ​ខុសមិនគួរ ត្រូវ​យក​​អង្គ​ការ​ចាត់​តាំង​​ន​យោបាយ ឬក៏អង្គការ​ក្រៅ​រដ្ឋាភិបាល មកធ្វើជា​អាវក្រោះ​ការពារ​ខ្លួន​នោះ​ទេ។ សម្តេច​ក៏​បាន​​ជំរាបជូន ឯកឧត្តម Gerd Moller ផងដែរ​ថា សម្តេច​បាន​ស្នើសុំ ឱ្យធ្វើ​កា​រ​កែ​ទម្រង់​ស្តីអំពី​ទទួល​ព័ត៌មាន ធ្វើយ៉ាង​ណាឱ្យស្គាល់​ពីអង្គហេតុ អង្គច្បាប់ ជុំវិញព័ត៌មាន ដែលទទួលបាន៕

No comments:

Post a Comment