Saturday, October 08, 2016
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦
សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានរបៀបវារៈសំខាន់ៗចំនួន៨ដូចជា
១)-ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥,
២)-របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៥,
៣)-ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិសម្រាប់បន្តអាណត្តិ៥ឆ្នាំ,
៤)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នក ប្រកបវិជ្ជាជិវៈវិស័យសុខាភិបាល
៥)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រូលការដឹកជញ្ជូនឆ្លងកាត់ទំនិញ,
៦)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ ទី៦ នៃការប្តេជ្ញារបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវា,
៧)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយប់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក៣,
៨)-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ (១)កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន, (២)ពិធីសារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន, និង (៣)ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
Subscribe to:
Posts (Atom)