Tuesday, December 29, 2015

ព្រឹទ្ធសភា កំណត់យកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដើម្បីបើកសម័យប្រជុំពេញអង្គលើកទី៨

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ នៅម៉ោង៨៖០០នាទីព្រឹក បើកសម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៣។

ការកំណត់យកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដើម្បីបើកសម័យប្រជុំពេញអង្គលើកទី៨ ដូចច្នេះគឺយោ​ងតា​មសេចក្តីជូ​នដំណឹងរ​​បស់អគ្គលេ​ខាធិការដ្ឋាន​ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យ​ដឹងថា   កិច្ចប្រជុំរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។


ក្រុមជំនួយការសម្តេចតេជោ ទទួលអំណោយបន្ថែមពីម្ចាស់ជំនួយដើម្បីចែកជូនគ្រួសារក្រីក្រ

បេសកកម្មរបស់ក្រុមជំនួយការសម្តេចតេជោ ក្នុងការយក "អំណោយស្បៀងសម្តេចតេជោសែន" ចែកជូនផ្ទាល់ដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានចាប់ផ្តើមប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៥។ មកទល់ពេលនេះ មានសប្បុរសជនបានចូលរួមគាំទ្រ និងផ្តល់ជាស្បៀងអាហារ ជាបន្តបន្ទាប់ មានជាអាទិ៍ ៖ មីយើង, អង្ករ, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត រួមនិងសម្ភារៈសិក្សាសម្រាប់ក្មួយៗកុមារាកុមារីនៃគ្រួសារទីទ័លក្រ។

ថ្មីៗនេះទៀតសោត គឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម យុន ហេង ជំនួយការសម្តេចនាយករដ្ឋមន្ត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ផ្តល់ជាអង្ករចំនួន ២តោន ស្មើនឹង ១០០ការ៉ុង (២០គីឡូក្រាម១ការ៉ុង) ដល់ក្រុមជំនួយការសម្តេចតេជោ សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងនាមជា "ក្រុមជំនួយការ ដើម្បីប្រជាជន"។ តបនឹងសន្តានចិត្តសប្បុរសធម៌របស់សប្បុរសជនដែលតែងតែ គាំទ្រជាថវិកា និងជាគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ក្រុមជំនួយការសម្តេចតេជោ ក៏បានថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះការបរិច្ចាគ ពីសំណាក់សប្បុរសជនគ្រប់ទិសទី ចំពោះការទ្រទ្រង់នូវនិរន្តរភាព និងចិរភាពនៃបេសកកម្ម "ក្រុមជំនួយការដើម្បីប្រជាជន"។

ក្រុមជំនួយការសម្តេចតេជោ បានសន្យាបញ្ជាក់ពីទំនុកចិត្ត និងភាពជឿជាក់ថា ក្រុមរបស់ខ្លួន នឹងយកអំណោយស្បៀងទាំងអស់នេះ បានទៅដល់ដៃគ្រួសារប្រជាពលរដ្ឋដោយផ្ទាល់ គ្រប់ចំនួន និងតម្លាភាពដោយគោរពអនុវត្តនូវឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ "វប្បធម៌ចែករំលែក" គឺអ្នកមានស្ម័គ្រចិត្តដោយសប្បុរសចែករំលែកទៅអ្នកក្រ ហើយក្រុមការងារនេះ នឹងស្វែងរកអ្នកទីទ័លក្រដោយខ្លួនឯង ដើម្បីទទួលអំណោយ ដោយមិនរើសអើងពណ៌សម្បុរនយោបាយឡើយ៕




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា បានផ្ញើសា​រលិខិតថ្វាយព្រះពរព្រះម​ហាក្សត្រនៃព្រះរា​ជាណាចក្រកម្ពុជានៅក្នុងឱកា​ស ចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦។

នៅក្នុងឱកា​សដ៏មហានក្ខត្តឬ​ក្សប្រពៃថ្លៃថ្លា ប្រកបដោ​យក្តីអភិរម្យសោមនស្ស​រីករាយនៃឱកាសចូ​លឆ្នាំថ្មី ឆ្នាំសាកល ២០១៦​ខាងមុខនេះ តាមនា​មសមាជិក សមាជិកានៃ​រាជរដ្ឋាភិបាល និងមន្រ្តីរាជកា​រទូទាំងប្រទេស និងក្នុងនាម​សម្តេចតេជោផ្ទាល់ និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត សូមសម្តែងនូវសេចក្តីអំ​ណរសាទរឥតឧបមា ចូលរួមថ្វាយ​នូវព្រះសព្ទសាធុការពរ​ជ័យ បវរសួស្តី សិរីវឌ្ឍនា​វិបុលសុខ មហាប្រសើ​រគ្រប់យ៉ាង និងសូមព្រះ​អង្គទ្រង់ប្រកបដោយព្រះ​កាយពលរឹងមាំ​ខ្លាំងក្លា ព្រះបញ្ញា​ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជ សុខភាពល្អប​រិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយ​ព្រះវស្សា ចាកផុតពីព្រះរោគា​ព្យាធិនានា ដើម្បីព្រះអង្គ ទ្រង់គង់​ប្រថាប់នៅក្នុងព្រះបរមសិរី​រាជសម្បត្តិ ជាម្លប់ដ៍ត្រ​ជាក់ត្រជុំ សម្បូរស​ប្បាយ ចម្រុងច​ម្រើន ថ្កុំថ្កើង រុងរឿងរបស់មា​តុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្រ្ត​របស់ព្រះអង្គ និងដើម្បីបន្តព្រះ​រាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រ​វត្តិសាស្រ្ត ពីព្រះករុ​ណាព្រះមហាវីរក្សត្រ ព្រះ​វររាជបិតា​ឯករាជ្យ បូរ​ណភាពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ។

សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី សូមព្រះបរម​រាជានុញ្ញាតលើកហត្ថប្រ​ណម្យបួងសួ​ងដល់វត្ថុស័ក្កសិទ្ធិទាំង​ឡាយក្នុងលោក គុណ​បុណ្យព្រះរតន​ត្រ័យកែវទាំ​ងបី ឬទ្ធិបារមីខ្លាំងក្លា ទេវតា​ថែរក្សាទឹកដីនៃ​ព្រះរាជាណាចក្រក​ម្ពុជា បុណ្យបារមីទេវតាថែរ​ក្សាព្រះមហាស្វេតច្ឆ​ត្រ គុណបុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ព្រមទាំងបុណ្យ​បារមីនៃដួងព្រះវិញ្ញា​ណក្ខន្ធអតីតព្រះ​មហាក្សត្រ ព្រះម​ហាក្សត្រិយានីខ្មែរគ្រ​ប់ព្រះអង្គ ជាពិសេសឬទ្ធិបារមី​នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជបិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ សូមព្រះអង្គ ជួយបីបាច់ថែរក្សាអភិបាលប្រោះ​ព្រំ ព្រះសព្ទសាធិការព​រជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណា​ថ្លៃវិសេស សូមព្រះអង្គទ្រង់​ប្រកបដោយព្រះពុទ្ធពរទាំ​ងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព​តរៀងទៅ៕


អត្ថបទៈ តាំង ករុណា

ឯកឧត្តម សាយ សំអាល់ បើកវគ្គបណ្តុះបណ្តាលមន្ត្រីក្រសួងបរិស្ថាន ដើម្បីជំរុញឱ្យកិច្ចការកាន់តែមានប្រសិទ្ធភាព

នៅព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិ​ស្ថាន បានអញ្ជើញជា​អធិបតីក្នុងពិធីបើក​វគ្គបណ្តុះបណ្តាល មន្ត្រីក្រសួង​បរិស្ថានក្នុងគោលដៅ​ពង្រឹងសមត្ថភាព​ការងារគ្រប់គ្រង​ស្ថាប័ន។
                                                                            
ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានជំរុញ​និងលើកទឹកចិត្តសិក្ខាកាមទាំ​ងអស់ឱ្យបង្កើនការយ​កចិត្តទុក​ដាក់ ស្វែងយ​ល់អំពីភាព​ចាំបាច់និងសារប្រយោ​ជន៍ នៃភាពជាអ្ន​កដឹកនាំនិងសិល្បៈ​គ្រប់គ្រង ទាំងនៅក្នុង​ស្ថាប័ន​រដ្ឋ និងគ្រឹះស្ថានឯកជន ដើម្បី​ប្រសិទ្ធភាព ប្រសិ​ទ្ធផល និងភាពជោគជ័​យរបស់
ស្ថាប័​ន។
                                                  
ឯក​ឧត្តម រដ្ឋមន្រ្តី ក៏បាន​សម្តែងនូវការកោត​សរសើរ និងវាយត​ម្លៃខ្ពស់ចំពោះក្រុមហ៊ុន​កូកាកូឡា
ក​ម្ពុជា ដែលបានរួ​មសហការជាមួយក្រ​សួងបរិស្ថាន ក្នុងការក​សាងសមត្ថភាពគ្រ​ប់គ្រង និងភាពជាអ្នកដឹកនាំ តាមរយៈការចែករំលែកបទពិ​សោធនៃភាពជាអ្នកដឹកនាំនិងភាព​ជោគ​ជ័យរបស់ក្រុមហ៊ុន​ផងដែរ៕