Tuesday, February 04, 2014

បទអត្ថាធិប្បាយ៖ តើ​អង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ហ្ស៊ឺ​ណែវ​ជា​អ្វី?

អត្ថបទ សៅ សុភៈ

កាល​ពី​​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៤ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​ហ្ស៊ឺ​ណែវបាន​ចេញ​ផ្សាយ​នូវ​អត្ថ​បទ​​មួយ ដោយ​ស្នើ​សុំឱ្យ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ »។   ការ​ចុះ​ផ្សាយ​នេះ បាន​ ​ធ្វើ​​​ឲ្យ​មតិ​អ្នក​វិភាគ​​ជា​ច្រើន​យល់​​ថា អង្គ​ការ​នេះ បាន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ។

​អង្គ​ការនេះ​​​បាន​ផ្សាយ​ថា ការ​បង្រាប​ដោយ​កម្លាំង​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ គឺជា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​ទម្រង់​

តើគោលដៅនៃការចេញផ្សាយអត្បទរបស់អង្គការ Human Rights Watch ខាងលើនេះមានបំណងយ៉ាងណា?

ណាក៏បានដឹងដែរថា ចាប់​តាំង​ពីមុនការបោះឆ្នោត​​ ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ បក្ស​ប្រឆាំង  និងសង្គមស៊ីវីលរួមជាមួយសហជី ដែល​មាននិន្នាការប្រឆាំងនៅកម្ពុជាមួយចំនួន បានព្យាយាមទាញទម្លាក់ស្ថានភាពនយោបាយកម្ពុជា​​ដែលកំពុងតែមានស្ថេរភាព ឱ្យធ្លាក់ចូល​​​ក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដើម្បី​តែការបំពេញនូវមហិច្ឆតា​ច្បាមយកអំណាចក្រៅប្រព័ន្ធច្បាប់ 

តាម​រយៈយុទ្ធសាស្ត្រ​ថ្មី​ៗជា​បន្ត​បន្ទាប់​​ដូច​ជា​ ការ​​ធ្វើ​បាតុកម្ម​បែបអនាធិបតេយ្យ​គ្មាច្បាប់ទម្លាប់ ក្នុងចេតនាបំផុសបំផុលចលនា​បះបោ បង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធា​រណៈឯកជន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈឯកជនគោលដៅផ្ដួល​រំលំរាជរដ្ឋាភិបាលតាមរូបភាព បដិវត្តន៍មហាជនបែបហិង្សា​កំរោល​ចូល

តើចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាការអនុវត្តសិទ្ធិ​បញ្ចេញមតិ​ក្នុងសង្គមប្រជាធិបតេយ្យ?

រូបភាពហិង្សា រើសអើងជាតិសាសន៍ ក្នុងទម្រង់​នៃសកម្មភាពជាច្រើ​ន​បែប​ច្រើន​យ៉ាង​ រួម​មាន​ទាំង​​ហិង្សាលើ​សកម្មភាព ពាក្យ​សម្ដី សម្ភារៈ ដែលបានបង្កទ្បើងដោយគណបក្សសង្រ្គោះជាតិ និងសម្ព័ន្ធមិត្រទាំងអស់នេះ ត្រូវបាន​ប្រជាពល​រដ្ឋខ្មែរម្ចាស់​ឆ្នោត​ដ៏​ច្រើន​លើស​លប់ធុញ​ទ្រាន់ ដោយ​សារ​​ផលប៉ះពាល់ក្នុងការប្រកបរបរ​ប្រចាំថ្ងៃរបស់ពួក​គាត់​ រំខានដល់ដំណើរ​ការ​នៃ​ចង្វាក់លិតកម្ម​​លើអាជីវកម្មគ្រប់ប្រភេទ ស្ទើរ​តែទាំងស្រុង  ត្តា​​ទាំងនេះជំរុញ​ឲ្យ​មានអស្ថេរភាពនយោបាយ អស្ថេរភាពសេដ្ឋកិច្ច និងឈានដល់ការបំផ្លាញកិត្យានុភាពជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋខ្មែរទូទៅបានថ្កោលទោលអំពីសកម្មភាពអស់ទាំងនេះ រួចទៅហើយនោះ

ប៉ុន្តែអ្នកដែលនៅពីក្រោយទង្វើញុះញង់​អស់ទាំងនេះ គេមិនដែលបានឃើញអង្គការ សិទ្ធិ​មនុស្សអន្តរជាតិ​​ Human Rights Watch ​ ចេញសេចក្តីអំពាវនាវ​ឲ្យ​បញ្ឈប់អំពើហិង្សាទាំងនេះ ថ្កោលទោសម្តងណាចំពោះសកម្មភាពជ្រុលនិយម រើសអើងពូជសាសន៍ បំពានច្បាប់នោះទេ

តើ​ឯណា​ទៅ​យុត្តិធម៌ពិត​ប្រាកដសម្រាប់​សង្គ​មកម្ពុជា? នៅ​ពេល​ដែល​បក្ស​ប្រឆាំង​ប្រព្រឹត្តបំ​ពាន​ច្បាប់​ បែរជាអង្គការ​អន្តរជាតិ​ទាំង​នោះ​ស្ងាត់​ឱ្យជ្រាប មិន​មាន​ប្រតិកម្ម​ថ្កោល​ទោសណាមួយទេ​​ ប៉ុន្តែ​ នៅ​ពេល​ដែល​រាជ​រដ្ឋាភិបាល​អនុវត្ត​វិធាន​ការណ៍​ច្បាប់ ដើម្បី​ស្ថេរភាព​នយោបាយ និង​សន្តិសុខជាតិ​​ ហើយ​មាន​ផល​ប៉ះ​ពាល់​បន្តិចបន្តួច​ បែរជា​គេនាំ​គ្នា​ស្រែង​រំ​ពង​ឡើង​យ៉ាង​ទ្រហឹង​អើង​កង​។ តើ​ អង្គការ​អន្តរជាតិ​ទាំង​នោះ​ បាន​ និង​កំពុង​អនុវត្តស្តង់​ដារពីរ ស្តី​ពី​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​អ្វី​?

តើក្រុមដែលតំណាងដោយសម្លេងភាគតិចមានសិទ្ធិអុក​ឡុ បង្កើតនូវភាពអនាធិបតេយ្យ ង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ទើបហៅថា ជា​ការអនុវត្តសិទ្ធិ​មែន​? តើការបោសសម្អាតភាពអនាធិបតេយ្យដើម្បីផ្តល់ជូននូវការត្រលប់មក​​ប្រក្រតី​​ភាព​​នៃ​​បរិយាកាស​​សង្គម ក្នុងប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលដៅដើម្បីធានាសន្តិសុខ និងរក្សា​​សណ្តាប់​​ធ្នាប់សាធារណៈ ត្រូវបានចាត់ទុកថា ជាការសម្លាប់សិទ្ធិសេរីភាព?

ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ លោក​ស្រី ​Juliette de Rivero​ នាយិកា​អង្គ​ការ​ Human Rights Watch​ ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស និងលោក Bred Adams អំពី​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ជា​ចេត​នាមួល​បំ​ភ្លៃ​ការពិត​។

គួរ​ណាស់អ្នក​ទាំង​អស់​នោះ​សិក្សាឲ្យ​​បានច្បាស់អំពីរឿង​រ៉ាប្រវត្តិសាស្រ្ត ទំនៀមទំលាប់ ប្រពណីជាតិ ចំណេះដឹងកំរិតវប្បធម៌សង្គម ហើយក៏គួរ​តែត្រូវស្វែងយល់អំពីឫសគល់ ដើមចមនៃបរិបទនយោបាយកម្ពុជា​ ឲ្យ​បានច្បាស់ មុននឹធ្វើការសន្និដ្ឋាន វិនិច្ឆ័ពីបញ្ហាដែលកើតមានទ្បើងក្នុងសង្គមកម្ពុជា

ជាង​នេះ​ទៅ​ទៀត លោក​ស្រី ​Juliette de Rivero រួមទាំង លោក Brad Adams គួដឹងឲ្យ​ច្បាស់ថា កម្ពុជាជារដ្ឋអធិបតេយ្យ មានឯករាជ្យភាព មានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ហើយទម្រង់នៃការគ្រប់គ្រងរដ្ឋរបស់រាជរដ្ឋាភិបាល តាម​បែប្រជា‑​ធិបតេយ្យសេរីពហុបក្ស ដែលក្នុងនោះរាជរដ្ឋាភិបាលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនឥតងាករេនៃគោលការណ៍សំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យ​​ដែលរួមមាន ប្រពន្ធ័ពហុបក្ស ការបោះឆ្នោតសេរីត្រឹមត្រូវ និង​ទៀទាត់ ការទទួលស្គាល់លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការអត់​ឱខាងនយោបាយ ការទទួលខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភ​អំណាច ការ​ការពារសិទ្ធិមនុស្ស នីតិរដ្ឋ សេរីភាពសេដ្ឋកិច្ច។ ទាំង​អស់​នេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា កម្ពុជាជារដ្ឋស៊ីវីល័យ មានភាពចាស់ទុំខាងនយោបាយ ហើយរដ្ឋ​កម្ពុជា​ជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិខ្លួន​ឯង​ កម្ពុជា​ មិន​ស្ថិត​នៅ​ក្រោម​រណប​ និង​ការ​បង្គាប់​បញ្ជា​ពី​ប្រទេស​ណា​មួយ​ឡើយ។

ការប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត ការប្រើប្រាស់សិទ្ធិសេរីភាពហួសដ៏​ព្រំដែនរបស់​គណបក្ស​ប្រឆាំង​ និង​​ការស្រែកន្លឺ​នូវសម្លេងដដែលៗ ជុំវិញការចេញផ្សាយសេចក្តីថ្លែងការណ៍​ ដែលមិនផ្អែកលើការពិតម្តងណា ហើយមានចរិត​មួលពត៌មាន បំភ្លើស​សភាពការណ៍ បំ​ភ្លៃ​ការពិត បំពុលបរិយាកាសនយោបាយ​នៅ​កម្ពុជា វាបានក្លាយទៅជាទម្លាប់អស់ទៅហើយ ហើយក៏មានជាយូឆ្នាំ​ណាស់មកហើយដែរ ។ ​អង្គ​ការ​ Human Rights Watch មិនដែល​​មានបេះដូងបរិសុទ្ធក្នុងការផ្តល់យុត្តិធម៌ចំពោះរាជរដ្ឋាភិបាល ក្នុងការម្រើ​ប្រយោជន៍​កម្ពុជាម្តងណាឡើយ​ ក្រៅតែពីយុទ្ធនាការដើរ​សម្អុយ​​ពីកម្ពុជាលើឆាកអន្តរជាតិនោះ​​

សម្លេងនៃការ​សម្អុយ​​កេរ្ត៍​ឈ្មោះ​កម្ពុជា​ ត្រូវបានគេមើលឃើញថា ត្រូវ​បាន​​គណ​នយោបាយប្រឆាំង និងសង្គមស៊ីវី​មួយ​ចំ​នួន​ ​ យកមកបន្ទរ និង​ប្រើប្រាស់សម្រាប់​​វាយប្រហារ​​លើរារដ្ឋាភិបាល ដើម្បីជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ

វាល្មមដល់ពេលអ្នកនយោបាយប្រឆាំង សង្គស៊ីវិល ដែល​តាំងខ្លួនជាបញ្ញវ័ន្ត បណ្ឌិ និងអានិជនបរទេសមួយចំនួនដែលភ្លេចខ្លួនជាខ្មែរ និង​ពោរ​ពេញ​ដោយ​​អំនួត និងមោទនភាព​ជា​បរទេសនិយម​នោះ បញ្ឈប់​នូវ​​ការ​លាបព៌ណ​មក​លើ​រាជ​រដ្ឋាភិបាល​ និង​គួរ​គប្បី​​ងាកមករួប​​រួមគ្នាគិត​​គូរអំពីផលប្រយោជន៍ជាតិ​វិញ ទើប​ខ្មែរបាន​សុខ​

បទពិសោធន៍​នៃ​វិបត្តិ​នយោបាយ​ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ រហូតដល់​សព្វថ្ងៃ​ បានបង្ហាញ​ច្បាស់​ណាស់​ថា ជម្លោះ​នយោបាយ ​គឺជា​ការខាតបង់​ធំធេងណាស់សម្រាប់ខ្មែរ តែ​ទីបំផុតអ្នកនយោបាយ​ខ្មែរ​ចៀស​មិនផុតពីការស្វែងរកដំណោះស្រាយនយោបាយដោយខ្លួនឯង និងអង្គុយ​ធ្វើការ​ជាមួយគ្នា​មិន​រួច​ឡើយ។ បើ​ជម្លោះ​សព្វថ្ងៃ​នៅតែ​បន្ត កម្ពុជា​នឹងត្រូវ​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយបរទេស​នឹឆ្លៀតយក​ឱកាសនេះលូដៃចូល បង្គាប់បញ្ជា ត្រួតត្រា ដាក់សម្ពាធនេះ សម្ពាធនោះកកូរកកាយផ្ទៃក្នុងកម្ពុជា ដូចដែលមេរៀនប្រវត្តិសាស្រ្តបានចរិតទុកជាច្រើនទសវត្សកន្លងមកនេះ។

បងប្អូន​ខ្មែរទាំងអស់ គួតែស្វែងយល់​ឲ្យ​បានច្បាស់ថា តើ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ប្រចាំ​នៅ​ហ្ស៊ឺ​ណែវ​ជា​នរណា? ការពិត​ វាជាអង្គការ​អន្តរជាតិដឹក​នាំ​ដោយ​បរទេស​ ។ ដូច្នេះ​បរ​ទេស​ មិន​អាច​ នឹង​ស្រឡាញ់​ខ្មែរជាង​ជាតិ​ជា​​ខ្មែរខ្លួន​ឯង​នោះ​ឡើយ​។

យ៉ាង​ណា​មិញ​លោក​ស្រី ​Juliette de Rivero នាយិកាអង្គការ ​Human Rights Watch និង លោក bred Adams  ពួក​គាត់​ទាំង​នេះជា​ជន​បរទេស​ និង​កំ​ពុង​រស់នៅ​​​ឯក្រៅ​​ប្រទេស​ គឺពួក​គាត់​មិន​មែន​ជា​អ្នក​សំ​រេច​ជោគ​វាសនារបស់​កម្ពុជា​ទេ។ ការ​ពិត​ គោលដៅ​នៃ​ការ​ចេញ​របាយការណ៍​របស់​ពួក​គាត់​ គឺ​គ្មាន​អ្វីក្រៅ​ពី ការ​​ធ្វើវិទ្ធស្សនានយោបាយនៅកម្ពុជា តែ​ប៉ុណ្ណោះ​ ។ តើ​អាចចាត់ទុក​ថា  Human Rights Watch ជា​អង្គការ​ឯក​រាជ្យបាន​ដែរ​ឬ​ទេ?