Wednesday, June 21, 2023

មជ្ឈមណ្ឌលឯកសារកម្ពុជាចេញផ្សាយឯកសារស្ដីពី «អ្វីទៅជាការពិត?»


(ភ្នំពេញ)៖ «អ្វីទៅជាការពិត?» គឺជាឯកសារប្រវត្តិសាស្ត្រនាសម័យខ្មែរក្រហម ដែលត្រូវបានចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការភ្ជាប់ជាមួយទស្សនព្រះពុទ្ធសាសនា និងទស្សនៈរបស់អ្នកប្រាជ្ញានានាក្នុងលោក។ ការស្វែងរកការពិតអំពីសំណួរទាំងនេះ គឺជាបេសកម្មដ៏សំខាន់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគតមានសិទ្ធិត្រូវដឹង។

ឯកសារទាំងនេះបានពិពណ៌នាអំពីរបៀបដែលការប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានរៀបចំឡើង ហើយមជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញឯកសាររាប់រយពាន់សន្លឹកបន្ថែម។ ការបើកទូលាយ និងការវិភាគព័ត៌មាននៅក្នុងឯកសារទាំងនេះ នឹងប្រាប់រឿងរ៉ាវនៃការប្រល័យពូជសាសន៍នៅកម្ពុជាបានយ៉ាងទូលំទូលាយ ជាពិសេសរឿងរ៉ាវពីជនរងគ្រោះ និងជនដៃដល់នៃអំពើប្រល័យពូជសាសន៍។

ខាងក្រោមនេះជាឯកសារស្ដីពី «អ្វីទៅជាការពិត?»


ប្រកាសអន្តរក្រសួង ស្តីពីរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សារលិខិត របស់ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣

 

សារលិខិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី ១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣






សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ បន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី​ ដែលបានផុតសុពលភាព​ អាចប្រើប្រាស់សម្រាប់បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី​ ដែលផុតសុពលភាព​ គឺអាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧​ នាថ្ងៃ២៣​ កក្កដា​ខាងមុខ​៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖

ក្រសួងអប់រំ អំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមសាលារៀន


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកអំពាវនាវជាថ្មី ទៅដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។

លោក រស់ សុវាចា អ្នកនាំពាក្រសួងអប់រំបាន ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ អំពើហិង្សាមួយបានកើតមាននៅតាមសាលារៀន ដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តពង្រឹងការអនុវត្តស្មារតីនៃសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។

លោកបន្តទៀតថា «ក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសបន្តពង្រឹងវិន័យ សីលធម៌ និងការអប់រំខាងផ្នែកសាសនា ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន មានបរិយាកាសសិក្សាល្អ ប្រកបដោយវិន័យ និងសីលធម៌ល្អ»៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា៖





ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមិថុនា, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕




វិភាគអន្តរជាតិ៖ ដាក់អាវុធនុយក្លេអ៊ែរតាក់ទិកនៅបេឡារុស, អ្វីទៅជាគោលដៅរបស់លោក ពូទីន?

FN- (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ជាផ្លូវការហើយពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ដែលមានព្រំដែនជាប់ជាមួយប្រទេស NATO ចំនួន៣ គឺប៉ូឡូញ លីទុយអានី និងឡេតូនី។ មិនតែប៉ុណ្ណោះ មេដឹកនាំបេឡារុស លោក លូកាសិនកូ ថែមទាំងបាន ព្រលយសម្ដីទៀតផងថាលោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររុស្ស៉ី ក្នុងករណីប្រទេសរបស់លោករងការវាយប្រហារណាមួយ។

បើតាមលោក លូកាសិនកូ ប្រទេសរបស់លោកបានចាប់ផ្ដើមទទួលបានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកពីរុស្ស៉ី ដែលមានក្បាលគ្រាប់មួយចំនួន ត្រូវបានមេដឹកនាំ រូបនេះបញ្ជាក់ថាមានអនុភាពខ្លាំងជាង ៣ដង បើធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥។

មែនទែនទៅ ការគំរាមរបស់លោក លូកាសិនកូ មើលពីខាងក្រៅ ពិតជាគួរឱ្យបារម្ភពិតមែន តែជាក់ស្ដែង អ្វីៗគ្រប់យ៉ាងគឺរុស្ស៉ីជាអ្នកសម្រេចទាំងអស់ ឬនិយាយ ឱ្យស្រួលស្ដាប់ រុស្ស៉ីគ្រាន់តែខ្ចីដីបេឡារុសដំឡើងអាវុធនុយក្លេអ៊ែរ ហើយទាំងការគ្រប់គ្រង និងទីបញ្ជាការបាញ់សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងពីទីក្រុងមូស្គូ។ ណាមួយ អាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ក៏នឹងមិនអាចធ្វើឱ្យមានការប្រែប្រួលធំដុំណាមួយចំពោះតុល្យភាពយោធាសព្វថ្ងៃ នៅក្នុងតំបន់អឺរ៉ុប នោះដែរ ដ្បិតកងកម្លាំង NATO និងអាមេរិកមានសមត្ថភាពវាយប្រហារលើទីតាំងអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនរបស់រុស្ស៉ី រួចទៅហើយ ក្នុងនោះរួមមាន ទាំងអាវុធដែលដំឡើងនៅលើទឹកដីនៃតំបន់ Kaliningrad។

ដូច្នេះ តាមរយៈការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីបេឡារុស គោលដៅរបស់លោក ពូទីន គឺផ្ដោតទៅលើ «នយោបាយ» ជាជាង «យោធា»។ នៅត្រង់នេះ គេអាចយល់បានថាដោយសារតែការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស ដែលស្ថិតនៅកៀកនឹងសង្រ្គាមនៅអ៊ុយក្រែន លោក ពូទីន ចង់បញ្ជាក់ប្រាប់គេឯងជាថ្មីម្ដងទៀតថាលោកជាមនុស្សម្នាក់ដែលគេមិនអាចព្យាករបាន ជាពិសេសគឺពាក់ព័ន្ធនឹងចេតនារបស់លោកក្នុងការពង្រីកសង្រ្គាមកាន់តែ ធំ ប្រសិនបើលោកខាងលិច ឬអ៊ុយក្រែន ដើររំលងបន្ទាត់ក្រហមរបស់លោក។

ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែន ក៏អាចអនុញ្ញាតឱ្យលោក ពូទីន ប្រើវាក្នុងគោលបំណងនយោបាយបន្ទាប់បន្សំផងដែរ គឺការបំភិតបំភ័យ និងជះឥទ្ធិពលលើការគិតរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប។ ជាឧទាហរណ៍ ដោយសារតែសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនៅលើទឹកដីអឺរ៉ុប ម្លោះហើយអ្នកដែលបារម្ភខ្លាំង ជាងគេក៏ជាប្រជាជនអឺរ៉ុបដែរ។ ពីព្រោះថាបើរុស្ស៉ីពិតជាប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនេះមែន នោះអ្នកដែលត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ ទាំងមនុស្សជាតិ បរិស្ថាន និងសេដ្ឋកិច្ច គឺគ្មាននរណាផ្សេងក្រៅពីអឺរ៉ុបនោះទេ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក វិមានក្រឹមឡាំងបានដឹកនាំដោយជោគជ័យលើការធ្វើប្រតិបត្តិការ បង្វែរការគិតរបស់ប្រជាជនរុស្ស៉ីឱ្យមើលឃើញថាសង្រ្គាមឈ្លានពានអ៊ុយក្រែន គឺជាប្រតិបត្តិយោធាពិសេស ដែលនេះអាចជួយរក្សាបាននូវអត្រាគាំទ្រខ្ពស់សម្រាប់ លោក ពូទីន។ ក្នុងន័យនេះ លោក ពូទីន ចង់បញ្ជូនសារទៅកាន់ប្រជាជនអឺរ៉ុបថាសង្រ្គាមនៅអ៊ុយក្រែនអាចរាលដាលទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោក ដែរឬក៏យ៉ាងណា វាគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក។ ចូរកុំភ្លេចថារុស្ស៉ីតែងតែកេងយកផលចំណេញពីការព្រួយបារម្ភ និងភ័យខ្លាចរបស់លោកខាងលិច។

ចំណែក ហេតុផលមួយទៀតដែលមើលទៅសំខាន់ជាងគេ គឺការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញនៅលើទឹកដីបេឡារុស អាចជានិមិត្តរូបមួយ និងឆ្លុះបញ្ចាំងពី ការរីកចម្រើនទៅមុខនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ពូទីន ក្នុងការស្ដារ «ចក្រភពរុស្ស៉ី» ឡើងវិញ។ ដូចគ្នាទៅនឹងអ៊ុយក្រែន និងកាហ្សាក់ស្ថាន បេឡារុស នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បានយល់ព្រមបោះបង់ចោលមរតកអាវុធនុយក្លេអ៊ែរដែលនៅសេសសល់លើទឹកដីរបស់ខ្លួន ក្រោយសូវៀតរលំរលាយ។

គួរបញ្ជាក់ថា បើទោះជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស មិនត្រូវបានបញ្ជាក់ជាសាធារណៈថាជាផ្នែកមួយនៃការស្ដារ «ចក្រភពរុស្ស៉ី» ឡើងវិញក៏ដោយ ក៏វាបានបង្ហាញរួចហើយពីការចងភ្ជាប់គ្នារបស់បេឡារុស និងរុស្ស៉ី នៅក្រោមគំនិតផ្ដួចផ្ដើមរដ្ឋសហភាព ឬ Union State ហើយជោគជ័យនៃផែនការ មួយនេះនឹងផ្ដល់ប្រយោជន៍ដល់នយោបាយក្នុងស្រុកសម្រាប់លោក ពូទីន ដើម្បីឱ្យលោកអាចកំណត់បាននូវជោគជ័យខ្លះៗនៃមហិច្ឆតារបស់លោកក្នុងការ «ធ្វើឱ្យរុស្ស៉ី អស្ចារ្យម្ដងទៀត» ទៅប្រាប់ប្រជាជនរុស្ស៉ី៕