Tuesday, July 09, 2019

ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះ​រាជ​ហឫទ័យ​យាង​ជាព្រះ​រាជា​ធិបតី​ក្នុង ព្រះរាជ​ពិធី​រុក្ខទិវា​ឆ្នាំ​២០១៩




ព្រះរាជាពិធីរុក្ខទិវាឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះ​រាជា​ណា​ចក្រកម្ពុជា ដែលនិងប្រព្រឹត្តទៅ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩



លោក ហ៊ុន សែន នឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី១០ កក្កដា ស្អែកនេះ!

កងយោធពលខេមរភូមិន្ទ ស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត»

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣០០នាក់ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត» នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឋាន សុខេន មេបញ្ជាការរង នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
លោក ឋាន សុខេន បានបញ្ជាក់ថា ការរៀបចំពិធីបរិច្ចាគឈាមនេះ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាព របស់ប្រជាជននៅទូទាំងប្រទេសស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៦ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យសុខាភិបាល គឺសំដៅលើកកម្ពស់សមត្ថភាព និងអាហារូបត្ថម្ភ របស់ប្រជាជនទៅតាមរយៈក្នុងការពង្រឹង និងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ហើយកងយោធពលខេមរភូមិន្ទក្រៅពីភារកិច្ចស្នូល មានភារកិច្ចជួយដល់ការងារសង្គមផងដែរ ដូចជាការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះអន្តរាយផ្សេងៗ។ ជាក់ស្ដែងកងកម្លាំងដែលស្ម័គ្រចិត្ត ធ្វើការបរិច្ចាគឈាមនៅពេលនេះ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឈាម។
លោក បានបញ្ជាក់ថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នឹងនៅតែបន្តប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះជាបន្តបន្ទាប់ ដើម្បីបង្ហាញឲ្យឃើញពីភាពអង្គអាចក្លាហាន មុះមុតរបស់កងកំលាំង ពលទាហានទាំងអស់ ក្នុងទឹកចិត្តស្នេហាជាតិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ការបរិច្ចាគឈាមនាពេលនេះ គឺមានគោលបំណងសំខាន់២គឺ ទី១បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និង ជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។

ទី២ ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ក្នុងសង្គម។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលបានចូលរួមក្នុងការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ៕




កងទ័ពជើងទឹក និងអាជ្ញាធរខេត្ត ត្រូវបន្តសហការល្អជាមួយគ្នា ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ

ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងអស់លោកជាឧត្តមសេនីយ៍ ឧត្តមនាវី ជាច្រើនរូប បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាស ជូនដល់កងកម្លាំងសរុបចំនួន៣៨២នាក់ ក្នុងនោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន២៦២នាក់ និងតំបន់ប្រតិបត្តិការសឹករង ព្រះសីហនុចំនួន១២០នាក់ ដែលបានសហការបំពេញភារកិច្ច ក្នុងការជួយសង្រ្គោះរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ នៃការដួលរលំអគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
បន្ទាប់ពីមតិស្វាគមន៍របស់ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររួចមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលទើបបានទទួលដំណែងជាអភិបាលខេត្តថ្មីៗនេះ ក៏បានអញ្ជើញណែនាំខ្លួន និងថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលតែងបានរួមសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុនាពេលកន្លងមក។ លោកក៏បានសំណូមពរសូមឲ្យកងទ័ពជើងទឹក និងអាជ្ញាធរខេត្ត នៅតែបន្តសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងមតិសំណេះសំណាលលោក គន់ គីម បានកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីជួយសង្រ្គោះជនរងគ្រោះ ក្រោមគំនរអគារបាក់បែក ជួយដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងជួយដឹកសពទៅតាមបណ្តាខេត្ត ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ។ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តាំផ្ញើសូមឱ្យកងកម្លាំងទាំងអស់ ត្រូវចេះគោរពស្រឡាញ់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
លោកបានបន្តទៀតថា កងកម្លាំងទាំងអស់ត្រូវតែការពារឱ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងពីការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ និងប្រឆាំងដាច់ខាតរាល់ការញុះញង់ទាំងឡាយណា ដែលប៉ះពាល់ដល់សុខសន្តិភាពរបស់ប្រទេសជាតិ ៕




មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតីបានចាប់ផ្ដើមទទួលជនរងគ្រោះជាជនវិបល្លាសស្មារតីចំនួន ៤៨នាក់

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតីបានចាប់ផ្ដើមទទួលជនរងគ្រោះជាជនវិបល្លាសស្មារតីចំនួន ៤៨នាក់ ដោយផ្ទេរពីមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅកាត់ មណ្ឌលព្រៃស្ពឺ ទៅកាន់ទីតាំងថ្មី នៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាស ដែលមានទីតាំងក្នុង ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមធិបតីភាព លោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអអញ្ជើញចូលរួម លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស លោក ហុក គឹមចេង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសតំណាងក្រសួងសុខាភិបាល តំណាងសាលារាជធានីភ្នំពេញ និងមន្រី្តក្រសួង មន្ទីរ ស.អ.យ។

បញ្ជាក់ សម្រាប់ទីតាំងថ្មីនៅក្នុងខេត្តកណ្ដាលនេះ មានទីតាំងធំទូលាយ សម្រាប់ជនវិបល្លាសស្នាក់នៅ មានទីធ្លាធំសម្រាម់លំហែរកាយ និងអារម្មណ៍ស្មារតី ជាពិសេសជនមានវិបល្លាសស្មារតី ប្រុស ស្រី និងរស់នៅក្នុងបន្ទប់ដាច់ដោយ ឡែកពីគ្នា ហើយមានការបែងចែក ការស្នាក់នៅទៅស្ថាន ភាពជំងឺផងដែរ និងមានគ្រូពេទ្យប្រចាំការក្នុងមណ្ឌល ជួយថែទាំសុខភាពជូន ជនមានវិបល្លាសស្មារតីពេញ ២៤ម៉ោង ៕





ក្រសួងការងារចាប់ផ្តើមអនុវត្តស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ ការផលិតនំ ការកែច្នៃបន្លែ និងផ្លែឈើ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការដាក់ឲ្យអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែ និងផ្លែឈើ » កម្រិត៣ និងកម្រិត៤ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហ៊ឹង ស៊ីដេត អគ្គនាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថាសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិទ្យាស្ថានបណ្តុះបណ្តាលទាំងអស់ឲ្យយល់ពីស្តង់ដារបណ្តុះបណ្តាលទៅលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំនិងមុខរបរការកែច្នៃបន្លែនិងផ្លែឈើ កម្រិត៣ និងកម្រិត៤ឲ្យស្របទៅតាមស្តង់ដារជាតិនិងតំបន់។
លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា កញ្ចប់ស្តង់ដារបណ្តុះបណ្តាលនេះ គឺជាម៉ែត្រថ្មីមួយ សម្រាប់សាធារណៈជនដែលធ្លាប់បានរៀននៅសាលាចំណេះទូទៅ ឬមានសមត្ថភាពជំនាញខ្លះៗ ឬមានបទពិសោធន៍ពីការងារប្រតិបត្តិជាក់ស្ដែងនានាមិនថានៅទីណាក៏ដោយឬពេលណាក៏ដោយ ពោលគឺអ្នកទាំងនោះ អាចសុំធ្វើតេស្តសមត្ថភាពទទួលបានកម្រិតសមត្ថភាពជាក់ស្ដែង ឬសុំធ្វើការទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) ដើម្បីបានទទួលនូវកម្រិត គុណវុឌ្ឍិសមស្រប ឬអាចបន្តចូលរៀនបានតាមកម្រិតសមត្ថភាពរៀងៗខ្លួន។ លោកបានបន្តទៀតថា វាជាឱកាសដ៏ប្រពៃមួយសម្រាប់សាធារណៈជន ដែលអាចទទួលបាននូវវិញ្ញាបនបត្រវិជ្ជាជីវៈ ឬសញ្ញាបត្រ កម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយថ្នាក់ជាតិតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា(CQF)ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិការងារ នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់។
លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថាដោយមើលឃើញថាការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលពិតជាមានសារៈសំខាន់ ដល់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទសនិងវិជ្ជាជីវៈ គម្រោង ILO-STED សហការជាមួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភថវិកានិងបច្ចេកទេសដោយ ILO-SIDA និងILO-5UNJP បានអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរអាទិភាពចំនួន០៤រួមមាន ការផ្សារអគ្គិសនី ការបន្ស៊ីលោហៈ ការកែច្នៃបន្លែនិងផ្លែឈើ និង ការផលិតនំ ដែលនឹងត្រូវដាក់ផ្សព្វផ្សាយឲ្យអនុវត្តសាកល្បង មុននឹងដាក់ជូនគណកម្មការជាតិបណ្តុះបណ្តាល NTB អនុម័តនិងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។ លោកសង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះនឹងទទួលបានប្រយោជន៍ច្រើន និងឈានទៅដល់ទិសដៅមួយ ដែលល្អ និងសម្រេចបាននូវផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តនាពេលអនាគត ហើយសមាជិក គ្រប់រូប នឹងជួយអនុវត្តសកម្មភាពនានាដើម្បីគាំទ្រជាបន្តទៀត។

គួរបញ្ជាក់ថាការដាក់ឲ្យអនុវត្តស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែនិងផ្លែឈើ កម្រិត៣ និងកម្រិត៤នេះដោយសារតែបច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយពោល គឺបានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅក្នុងដំណើរការនៃការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ពីកសិកម្មទៅជាប្រទេសឧស្សាហកម្ម៕









ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងមន្រ្តីស្មៀន ឃុំ សង្កាត់

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពីការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល (រដ្ឋបាលថ្នាក់ជាតិ) និងជ្រើសរើសបេក្ខជនឲ្យបម្រើការងារជាស្មៀន ឃុំ សង្កាត់ (រដ្ឋបាលថ្នាក់ក្រោមជាតិ) សម្រាប់ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា សម្រាប់ការដាក់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ និងសាលារាជធានី-ខេត្តទាំង១៩៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖














លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ នឹងត្រឡប់មកកម្ពុជានៅថ្ងៃស្អែក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ ដោយលោកនឹងត្រឡប់មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីត្រៀមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ នេះបើតាមការ Comment របស់លោកនៅក្នុង Facebook របស់ក្រុម «ចំរៀងគ្រួសារខ្មែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកខំមិនយ៉ាងដូច្នេះថា៖ «ពុកបានចេញពីមន្ទីពេទ្យមកនៅសណ្ឋាគារតាំងពីព្រឹកមិញម្ល៉េះ ថ្ងៃទី១០ កក្កដា នឹងត្រឡប់ទៅវិញដើម្បីដឹកនាំ ប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរ ឬបារម្ភពីសុខភាពខ្ញុំ»។
ថ្លែងពីប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ដល់ក្រុមចម្រៀងគ្រួសារខ្មែរ ដោយលើកឡើងថា៖ «ពុកនៅអាចចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរបាន។ យមរាជមិនត្រូវការជីវិតពុកទេ ព្រោះយមរាជត្រូវការឱ្យនៅការពារកូនៗ និងប្រជាជនកម្ពុជាតទៅទៀត។ ពួកចង់ឱ្យពុកស្លាប់ពិតជាខកចិត្ត ពេលឃើញពុកនៅមានលទ្ធភាពចូលរួមជាមួយកូនៗបាន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាដ៏ហ្មឹងម៉ាត់ឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកមានដីកាចាប់ខ្លួនរបស់តុលាការ ប្រសិនហ៊ានចូលកម្ពុជា!

លោករដ្ឋមន្រ្តី លឹម គានហោ និងលោកប្រធាន JICA ប្រចាំកម្ពុជា ជួបពិភាក្សាលើការងារជាអាទិភាពក្នុងវិស័យធនធានទឹក

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម ដើម្បីណែនាំខ្លួនទីប្រឹក្សាផ្នែកគោលនយោបាយនៃ JICA ដែលទើបបានតែងតាំងថ្មី បម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយម ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ព្រមទាំងបានអបអរសាទរ ចំពោះលោក Doi Yoshihilo ដែលត្រូវបានជ្រើសតាំងជាទីប្រឹក្សាគោលនយោបាយផ្នែកធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៃ JICA ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បន្តពីលោក Shiozawa Kenichi ដែលនឹងត្រូវចប់អណត្តិការងារនៅកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Shiozawa Kenichi ខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងអណត្តិការងាររបស់លោកនៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តី ក៏បានជូនពរដល់លោក Shiozawa Kenichi ឲ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការងារថ្មីរបស់លោក និងបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តកិច្ចសហការល្អជាមួយលោក Doi Yoshihilo ដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចការពាក់ព័ន្ធនឹងវិស័យធនធានទឹក ដែលក្រសួងបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន និងនាពេលខាងមុខ។
តាំងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យធនធានទឹកផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ ។
ជាមួយគ្នានោះប្រធាន JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរសមដើម្បីណែនាំទីប្រឹក្សាគោលនយោបាយថ្មី លោក Doi Yoshihilo សម្រាប់អណត្តិការងាររយៈពេល០២ ឆ្នាំ (២០១៩-២០២១)។ តាងនាម លោក Shiozawa Kenichi ដែលត្រូវចប់អណត្តិការងារ និងលោក Doi Yoshihilo ដែលនឹងត្រូវទទួលការងារបន្ត លោកប្រធាន JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងធនធានទឹក និងឧតុនិយម ជាពិសេស លោករដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រូបលោកទាំងពីរក្នុងការបំពេញការងារនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ។
តាមរយៈកិច្ចពិភាក្សាក្នុងជំនួប លោករដ្ឋមន្រ្តី និងលោកប្រធាន JICA ប្រចាំកម្ពុជា បានផ្តោតលើការងារជាអាទិភាពក្នុងវិស័យធនធានទឹក និងការរួមចំណែកជួយគាំទ្ររបស់ជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ។

សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍៖ ការស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោង ក៏ដូចជាសម្រាប់ក្រសួង ផងដែរ៕





លោក ប៉ែន កុសល្យ អំពាវនាវទៅដល់ប្រជាពលរដ្ឋចិត្តទុកដាក់អនុវត្តលើ គោលការណ៍ ៦ចំណុច ការពារ ថែរក្សា ធនធានធម្មជាតិព្រៃឈើ

ឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី នៅក្នុងពិធីរុក្ខទិវាជាតិ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ មេឃុំចៅ-សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណចំនួន១២០០នាក់ នៅក្នុងភូមិ បូរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ផ្អែកតាមរបាយការណ៍របស់ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា កូនឈើដែលបានដាក់ដាំនៅក្នុងពិធីរុក្ខទិវានេះ មានចំនួន៥០០០ ដើម គឺមានដើមរំដួល បេង ក្រញូង គគីរ ក្ងោក និងដើមលឿងរាជ ជាដើម។
ក្នុងឪកាសនោះដែរ លោក ប៉ែន កុសល្យ សូមអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាបំផុសស្មារតីបងប្អូនប្រជាពលរដ្ឋឲ្យស្រឡាញ់ព្រៃឈើចូលរួមក្នុងការដាំដុះ និងការពារអនុផលព្រៃឈើ ក៏ដូចជាជួយបង្កើនផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។
លោកបានបន្តទៀតថា ការដាំកូនឈើឡើងវិញ បានឆ្លុះបញ្ចាំងអោយឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិចម្រុះ ដើម្បី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។
បន្ថែមពីនោះ លោក ប៉ែន កុសល្យ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចិត្តទុកដាក់អនុវត្តលើគោលការណ៍៦ចំណុច៖
១-ជំរុញការដាំដើមឈើនៅតាមលំនៅដ្ឋាន តាមព្រំដី ចម្ការឬទីកន្លែងដែលអាចដាំបាន នោះវានឹងអាចផ្ដល់នូវឈើសំណង់អុសធ្យូង ជារបាំងខ្យល់ បង្កើនជីជាតិដី និងដាំរុក្ខជាតិគ្រប់ប្រភេទដែលអាចផ្ដល់ផ្លែ ផ្កា ស្លឹកដើម សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ខ្លួនដោយមិនត្រូវទុកដីឲ្យនៅទំនេរនោះទេ។
២-ពង្រឹង និងពង្រីកសហគមន៍ដីព្រៃឈើឲ្យមានភាពរឹងមាំឡើងដើម្បីចូលរួមដាំ និងការពារព្រៃឈើឲ្យមាននិរន្តភាពដោយរួមទាំងការយកចិត្តទុកដាក់បង្កើតធនាគារស្រូវ និងធនាគារសត្វជាដើម។ ទន្ទឹមនឹងនេះក៏ត្រូវបង្កើនការអប់រំ និងការយល់ដឹងអំពីសុខភាពអាហាររូបត្ថម្ភអនាម័យការទប់ស្កាត់នឹងបង្ការជំងឺឆ្លងផ្សេងៗដើម្បីរួមចំណែកមួយយ៉ាងល្អក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។
៣-រួមគ្នាទប់ស្កាត់នៅរាល់បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃឈើល្មើសច្បាប់តាមគ្រប់រូបភាព។
៤-ត្រូវសហការរួមគ្នាបន្តការដាំកូនឈើគ្រប់ប្រភេទបន្ថែមទៀតដើម្បីបង្កើនគម្របបៃតងដ៏ស្រស់ត្រកាលក្នុងខេត្ត-ក្រុងរបស់យើងក្នុងបរិវេណក្រុងស្អាត ភូមិឋានល្អផងដែរ។
៥-ជំរុញ និងបង្កើនផលិតកសិកម្មដាំដំណាំ និងចិញ្ចឹមសត្វប្រែក្លាយពីការធ្វើកសិកម្មដើម្បីចិញ្ចឹមក្រពះឲ្យទៅជាកសិកម្មដើម្បីពាណិជ្ជកម្មវិញដោយមិនត្រូវពឹងផ្អែកតែទៅលើផលានុផលព្រៃឈើមួយមុខឡើយ។

៦-ថែរក្សា និងអភិរក្សធនធានជលផលនៅតាមបឹងធម្មជាតិ និងសហគមន៍នេសាទឲ្យបានគង់វង្សលុបបំបាត់ឲ្យបាននូវការនេសាទខុសច្បាប់ដូចជាការ បំពុល ឆក់ ដែលធ្វើឲ្យអន្តរាយដល់ធនធានមច្ឆាជាតិ៕




សេចក្តីជូនដំណឹងពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងលេខ ០២៣/១៩ ក.ប/ស.ជ.ណ.ខ.ល ស្តីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី ចាប់ពីឆ្នាំ២០១៩តទៅ សម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖


កិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងពន្ធនាគារ

ពោធិ៍សាត់ ៖ សាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រឿងញៀនខេត្តពោធិ៍សាត់ តំណាង
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងពន្ធនាគាររបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្នុងខេត្តពោធិ៍សាត់។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមអំពីសំណាក់កងកម្លាំងទាំង៣ និងមន្ត្រីជាប់ពាក់ព័ន្ធជាច្រើនរូបផងដែរ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកក៏បានស្នើសុំអោយកងកម្លាំងទាំង៣ សហការគ្នាចុះបង្រ្កាបការជួញដូរទាំងនេះកុំអោយមាននៅសេសសល់។ជាពិសេសត្រូវចុះបង្ក្រាបតាមក្លឹប រង្គសាលនានា ដើម្បីអោយខេត្តពោធិ៍សាត់ ទាំងមូលទទួលបាននូវសុខសុវត្តិភាព៕