Wednesday, November 16, 2022

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ឆ្នាំ២០២២ កម្ពុជានាំមកនូវកិត្យានុភាពជាតិដ៏គួរឲ្យស្ញប់ស្ញែងក្នុងនាមប្រធានប្តូរវេនអាស៊ាន»


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅរៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការដ៏លេចធ្លោរថ្មីមួយ មានរយៈពេល១៩នាទី និង១៧វិនាទី ក្រោមចំណងជើងថា «ឆ្នាំ២០២២ : កម្ពុជានាំមកនូវកិត្យានុភាពជាតិដ៏គួរឲ្យស្ញប់ស្ញែងក្នុងនាមប្រធានប្តូរវេនអាស៊ាន»។  


វីដេអូនេះផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនសាធារណមតិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹង «ជោគជ័យដ៍ធំធេងជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងតួនាទីរបស់សម្តេចតេជោជាប្រធានប្តូរវេនអាស៊ាន»   ដែលទើបតែបានបិទបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកាឆ្នាំ ២០២២ថ្មីៗនេះ។

ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាទីជួបជុំដ៏ធំមួយរបស់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី កាណាដា ញូហ្សេលែន និងសហភាពអឺរ៉ុបជាដើម ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិជាច្រើនទៀត។ 

រយៈពេលប៉ុន្មានថ្ងៃនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលទាំងនេះ កម្ពុជាបានធ្វើឲ្យកក្រើករំជួយពិភពលោកទាំងមូល ពីព្រោះជំនួបថ្នាក់តំបន់និងថ្នាក់ពិភពលោកនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោក ឲ្យតាមដាន។ អ្វីដែលជាការកត់សម្គាល់នោះគឺ ដោយមានបទពិសោធន៍ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ និងបានរកឃើញនូវសុខសន្តិភាពពេញលេញដោយខ្លួនឯងក្រោមនយោបាយឈ្នះ-ឈ្នះ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទស្សនទានអំពីសន្តិភាពដើម្បីសម្របសម្រួលកិច្ចប្រជុំ ជជែកដោះស្រាយបញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិនានាដោយសន្តិវិធី។

ប្រមុខដឹកនាំកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើជាប្រធានអង្គប្រជុំនិងដឹកនាំជំនួបកំពូលនេះឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ និងចៀសវាងបាននូវការប៉ះទង្គិចគ្នារវាងគូវិវាទធំៗ

ដែលមានវត្តមាននៅលើទឹកដីកម្ពុជា។ ប្រការនេះ ពិតជាសបញ្ជាក់ថា ក្រៅពីសមត្ថភាពក្នុងការរៀបចំទទួលកិច្ចប្រជុំធំៗថ្នាក់អន្តរជាតិដោយសុវត្ថិភាពនិងភាពស័ក្តិសមបំផុតហើយនោះ ប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញអំពីសមត្ថភាពការទូតដ៏ចំណានក្នុងការដឹកនាំ, សម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងឡាយឲ្យសម្រេចបានផ្លែផ្កាគួរឲ្យមោទនៈ បើទោះបីជាស្ថានភាពក្នុងតំបន់និងក្នុងពិភពលោកកំពុងតានតឹងនិងមានភាពស្មុគស្មាញយ៉ាងខ្លាំងក៏ដោយ។ 

មានកត្តាច្រើនយ៉ាងដែលអនុញ្ញាតឲ្យកម្ពុជារៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួមពីដៃគូអន្តរជាតិជាច្រើនទៀតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ។

សូមអញ្ជើញទស្សនាវីដេអូ៖

សម្តេចតេជោ ហ៊ុន សែន សួរទៅជនក្បត់ជាតិ៣ជំនាន់ ហ៊ានភ្នាល់ដាក់ជីវិតនយោបាយជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅទណ្ឌិត សម រង្ស៉ី ថា តើហ៊ានភ្នាល់ជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរទេ រឿងចោទយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង និងអឺរ៉ុប?

សម្តេចតេជោ បានបង្ហោះសារចោទសួរលើហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច»។

សម្តេចតេជោ បានលើកឡើងទៀតថា «បុរសម្នាក់នេះ ឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី?»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេនតំណែងនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា បានចេញមកបបួលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ដើម្បីបញ្ជាក់ការពិតរឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅក្នុងប្រទេសបារាំង និងអឺរ៉ុប។

ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា បានកើតមានឡើង បន្ទាប់ពីជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២២ បានចេញមកប្រតិដ្ឋរឿងចោទលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។

ឆ្លើយតបការចោទប្រកាន់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយតែម្តង។ បើទណ្ឌិត សម រង្ស៉ី ពិតមានភស្តុតាងបញ្ជាក់លើការចោទប្រកាន់នេះមែន គឺលោកបណ្ឌិត នឹងបញ្ចប់ជីវិតនយោបាយរបស់ខ្លួនតែម្តង។

លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថា រឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំឱ្យមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលយ៉ាងដូច្នេះ «សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សា ដែលលបតែវាយប្រហារគេ ពីក្រោយខ្នងហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល។ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង»?

អ្នកនយោបាយដែលបានបញ្ចប់ការសិក្សាផ្នែកយោធាពីអាមេរិក និងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីអង់គ្លេសរូបនេះ បានគូសបញ្ជាក់ថា ដើម្បីស្រាវជ្រាវរកការពិតលើការចោទរបស់ទណ្ឌិត សម រង្ស៉ី នេះ គឺមិនពិបាកបញ្ជាក់នោះទេ ព្រោះបើនគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

គេដឹងថាទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ច្បាស់ជាពូកែតែខាងចោទ តែរឿងរកភស្តុតាងមកសំអាងគឺគ្មាននោះទេ។ លោក ហ៊ុន ម៉ាណែត បានបបួលបែបបញ្ចើចបញ្ចើទៅអ្នកនយោបាយចរិតមាន់សម្លចូលតែចាក់រូបនេះថា «តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំឱ្យមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តង ហើយម្តងទៀតមិនចេះហត់»

ក្នុងសារប្រតិកម្មនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចើចបញ្ចើដាក់ទៅទណ្ឌិត សម រង្ស៉ី ដែរថា លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុករបស់លោក តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក។ ឥឡូវនេះលោកផ្តល់ឱកាសមាសឱ្យលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ធ្លាប់បបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ស្បថដាក់ជីវិតនយោបាយផងដែរ លើការចោទប្រកាន់គុណភាពសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។ តែពេលនោះ ទណ្ឌិតក្បត់ជាតិតជំនាន់រូបនេះ លិបក្បាលដូចអណ្តើកមិនបានហ៊ានតតាំងនោះឡើយ ហើយភស្តុតាងសំអាងលើការចោទរបស់ខ្លួននោះក៏គ្មានឃើញបង្ហាញអ្វីនោះដែរ៕






បណ្ឌិត ហ៊ុន ម៉ាណែត បន្តបបួលអ្នកនយោបាយចាញ់មិនដែលឈ្នះ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី រឿងចោទថាយកលុយ៥លានដុល្លារ ទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង

 ពេលនេះអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញមកបកស្បែកមុខអ្នកនយោបាយចាស់វស្សាចាញ់មិន ដែលឈ្នះ និងមានឈ្មោះជាជនក្បត់ជាតិ៣ជាន់ សម រង្ស៉ី ទៀតហើយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញមកបបួលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ដើម្បីបញ្ជាក់ការពិតរឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅក្នុងប្រទេសបារាំង។

ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា បានកើតមានឡើង បន្ទាប់ពីជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២២ បានចេញមកប្រតិដ្ឋរឿងចោទលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។

ឆ្លើយតបការចោទប្រកាន់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយតែម្តង។ បើទណ្ឌិត សម រង្ស៉ី ពិតមានភស្តុតាងបញ្ជាក់លើការចោទប្រកាន់នេះមែន គឺលោកបណ្ឌិត នឹងបញ្ចប់ជីវិតនយោបាយរបស់ខ្លួនតែម្តង។

លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថា រឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំឱ្យមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយ របស់ក្មេងម្នាក់ (អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្ស៉ី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះ ដោយឥតអៀនខ្មាស់ដែរ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលយ៉ាងដូច្នេះ «សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សា ដែលលបតែវាយប្រហារគេ ពីក្រោយខ្នងហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល។ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង»?

អ្នកនយោបាយដែលបានបញ្ចប់ការសិក្សាផ្នែកយោធាពីអាមេរិក និងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីអង់គ្លេសរូបនេះ បានគូសបញ្ជាក់ថា ដើម្បីស្រាវជ្រាវរកការពិតលើការចោទរបស់ទណ្ឌិត សម រង្ស៉ី នេះ គឺមិនពិបាកបញ្ជាក់នោះទេ ព្រោះបើនគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

គេដឹងថាទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ច្បាស់ជាពូកែតែខាងចោទ តែរឿងរកភស្តុតាងមកសំអាងគឺគ្មាននោះទេ។ លោក ហ៊ុន ម៉ាណែត បានបបួលបែបបញ្ចើចបញ្ចើទៅអ្នកនយោបាយចរិតមាន់សម្លចូលតែចាក់រូបនេះថា «តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំឱ្យមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តង ហើយម្តងទៀតមិនចេះហត់»

ក្នុងសារប្រតិកម្មនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចើចបញ្ចើដាក់ទៅទណ្ឌិត សម រង្ស៉ី ដែរថា លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុករបស់លោក តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក។ ឥឡូវនេះលោកផ្តល់ឱកាសមាសឱ្យលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ធ្លាប់បបួលទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ស្បថដាក់ជីវិតនយោបាយផងដែរ លើការចោទប្រកាន់គុណភាពសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។ តែពេលនោះ ទណ្ឌិតក្បត់ជាតិតជំនាន់រូបនេះ លិបក្បាលដូចអណ្តើកមិនបានហ៊ានតតាំងនោះឡើយ ហើយភស្តុតាងសំអាងលើការចោទរបស់ខ្លួននោះក៏គ្មានឃើញបង្ហាញអ្វីនោះដែរ៕






សម្តេចពិជ័យសេនា ទៀ បាញ់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕