Monday, June 02, 2014

សេច​ក្ដីប្រកាស​ព័ត៌មាន ពិធី​អប​អរសាទ​រការ​វិល​ត្រឡប់​មកវិញ​នៃ​បដិមា​បីអង្គ ដែល​​មាន​​ដើមកំណើត​​នៅ​​ប្រាសាទ​ចិន នៃ​រមណីយដ្ឋានកោះកេរ ដែលនឹង​ប្រារព្ធ​ឡើង​នៅ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៤ រសៀល នៅវិមាន​មិត្តភាព នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី




ប្ដេជ្ញាដាច់ខាតគាំទ្រ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា



ប្ដេជ្ញាដាច់ខាតគាំទ្រ
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា
(បទពាក្យប្រាំបី)

សម្ដេចកិតិ្ដ ព្រឹទ្ធបណ្ឌិត                          អត្ថកោវិទ ប៊ុនរ៉ានី ហ៊ុនសែន
ឆន្ទៈមុះមុត ឥតមានព្រំដែន                     ឧបសគ្គម៉ឺនសែន ជំនះឈ្នះបាន              
សម្ដេចប្រធាន ប្រសើរឧត្ដម                     កាកបាទក្រហម ជួយជនគ្រប់ប្រាណ
ជរាពិការ ហួសពីការស្មាន                       ផ្ដល់សុខក្សេមក្សាន្ដ ចាកឋានទុក្ខភ័យ      
ជួយមន្ទីរពេទ្យ គន្ធបុប្ផា                           ព្យាបាលកុមារ ផុតពីក្សិណក្ស័យ    
គ្រោះធម្មជាតិ គ្រោះអគ្គីភ័យ                    មិនថាយប់ថ្ងៃ ឆេះផ្ទះសំបែង                   
គ្រោះទឹកជំនន់ ជោរជន់ហូរហៀរ              ខ្យល់ព្យុះព្យោមា ពុំអាចថ្លាថ្លែង
លិចស្រូវ បាក់ថ្នល់ អំពល់ក្រៃលែង           គួរឲ្យចំបែង រែងទុក្ខខ្លោចផ្សា         
កាកបាទក្រហម ជាអង្គភាពឆ្នើម               ផ្ចិតផ្ចង់ផ្ចុងផ្ដើម ខិតខំខ្លាំងក្លា
ជួយរំលែកទុក្ខ កិច្ចការរាជការ                  គ្រឿងញៀនផងណា លុះត្រាតែបាន       
ពេលណាទីណា មានទុក្ខទារុណ            លំបាកពេកពន់ ធ្ងន់ហួសប្រមាណ 
កាកបាទក្រហម ចុះដល់មូលដ្ឋាន           ជួយសង្គ្រោះបាន បុព្វហេតុឧត្ដម           
កិត្ដិយសខ្ពង់ខ្ពស់ រកគូផ្ទឹមគ្មាន              សម្ដេចប្រធាន កាកបាទក្រហម
ធ្វើសកម្មភាព មនុស្សធ៌មមុតមាំ             ពិតជាសក្កិសម ឧត្ដមភរិយា                
ប្រជារាស្ដ្រខ្មែរ និងជាតិដទៃ                 មានចិត្ដភក្ដី ប្រណីគាំពារ
កាកបាទក្រហម នៃកម្ពុជា                   ដឹកនាំនាវា ពុំមានសំចៃ                     
ប្រជាពលរដ្ឋ ទូទាំងនគរ                     ប្ដេជ្ញាគាំទ្រ ទស្សនវិស័យ
សម្ដេចប្រធាន ជាអចិន្ដ្រៃយ៍               ដោយមានថ្វីដៃ ថ្លៃថ្លាពិសេស                 

ដោយ មូល មិត្ត

Press Release Ceremony to Welcome Three Statues originating from Prasat Chen, Koh Ker to be held at 4.00pm on 3 June 2014 at the Friendship Building Office of the Council of Ministers




បទយកការណ៍ ទីផ្សារការងារ និងមុខរបរ ស្តី​ពីទិវា​ជ្រើស​រើស​កម្លាំ​ង​ពល​កម្ម​នៅ​ស្រុក​បាណន់ ខេត្ត​បាត់​ដំបង (០៨៧)