Tuesday, June 07, 2016

រដ្ឋសភាជាតិ ចេញសេចក្តីថ្លែងការណ៍ ទាត់ចោលការ​ចោទប្រកាន់ថា ស្ថាប័នជាតិមួយនេះធ្វើ​សកម្មភាពរំលោភ​លើអភ័យឯកសិទ្ធិសភា

នៅ​ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋសភា​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​ទាត់ចោល​នូវ​ការ​លើកឡើង​ថា ស្ថាប័ន​ជាតិមួយនេះធ្វើ​សកម្មភាព​រំ​លោភលើអភ័យ​ឯកសិទ្ធិ​សភា និង​បានបដិសេធ​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​មិន​ត្រឹម​ត្រូវ​នេះ​។
សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំ​ពាក្យ​រដ្ឋសភា​ ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​ជាតិ​មួយ​ចំ​នួន​ បាន​​និង​កំ​ពុង​ធ្វើ​សកម្មភាព​រំ​លោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំ​ណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភានោះ​​ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បញ្ជាក់​ច្បាស់ហើយ​ថា ករណី​ទាំង​អស់​ខាង​លើ​នេះ​ គឺជា​ការប្រព្រឹត្តរបស់​បុគ្គល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជាក់​ស្តែង ដែល​តុលាការ​បាន​និង​កំ​ពុង​ដោះ​ស្រាយ​សំ​ណុំ​រឿង​នីមួយៗ​ទៅ​តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន ហើយ​បាន​រាយការណ៍​មក​រដ្ឋ​សភា​ ដើម្បី​រដ្ឋសភា​សម្រេច​តាម​បទបញ្ញត្តិ​ច្បាប់។
សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា ករណី​ សម រង្ស៊ី ជា​រឿង​បុគ្គលដែល​បាន​ប្រព្រឹត្ត​បទ​បរិហារកេរ្តិ៍​បុគ្គល​មួយ​ទៀត​។ ចំ​ណែកករណី​ ឯកឧត្តម ហុង សុខហួរ  ឯកឧត្តម អ៊ុំ សំ​អាន​​ ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​ចំ​នួន​៣ គឺ​ បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើ​ប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ដោយ​ឡែក​ករណី​ឯកឧត្តម​ កឹម សុខា គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង ដែល​មាន​ចែង​ក្នុង​មាត្រា​៥៣៨ នៃក្រម​ព្រហ្ម​ទណ្ឌ​ « បទ​បដិសេធក្នុង​ការ​ចូល​ខ្លួន​ »។

រដ្ឋសភាជាតិ​នៅ​បាន​បញ្ជាក់​ក្នុងសេចក្តី​ថ្លែង​ការណ៍​ដោយ​សង្កត់​ធ្ងន់​ថា ជាង​បួន​នីតិកាល​កន្លង​មកនេះ រដ្ឋ​សភា​អនុវត្តការងារ​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ បទ​បញ្ជាផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ និង​ច្បាប់​ជា​ធរមាន​ ជា​ពិសេស​ច្បាប់​ស្តី​ពី​លក្ខន្តិកៈតំ​ណាង​រាស្ត្រ​ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ច​ការពារអភ័យ​ឯកសិទ្ធិ​សភា ពុំស្ថិត​ក្រោម​ការបង្គាប់​បញ្ជា ឬ​ក្រោម​ការ​គាប​សង្កត់ ឬ​ក្រោម​ឥទ្ធិ​ពល​របស់​ស្ថាប័ន​ណា​មួយ​ឡើយ ហើយ​រដ្ឋ​សភា​ក៏ពុំ​អាច​ការពារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំ​ណាង​រាស្ត្រ​ដែល​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ជា​ធរមាន​បាន​ឡើយ​៕



ឯកឧត្តម ប៉ា សុជាតិវង្ស៖ ទោះមានឧបសគ្គស្មុគស្មាញ គម្រោងសាងសង់ស្ពាន​អាកាសនិងផ្លូវក្រោមដី៤ខ្សែបន្ថែមនៅក្បាលថ្នល់ត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗនេះ

ដោយមើលឃើញបញ្ហាកកស្ទះចរាចរណ៏ ដែលនៅតែកើតមាន នៅតំបន់​ស្ពាន​អា​កាស​​ក្បាល​ថ្នល់នោះ អាជ្ញាធរភ្នំពេញ មានគម្រោងស្ថាបនា​ស្ពានអាកាសចំនួន៣និងផ្លូវ​ក្រោម​​​​ដី១​បន្ថែម​ទៀត ដើម្បីកែលំអរ និងដោះស្រាយបញ្ហាចរាចរណ៍​ឲ្យកាន់តែមានភាពរលូន ដូច​ស្ពាន​អា​កាស និងផ្លូវ​ក្រោមដី​ស្ទឹង​​មាន​ជ័យផងដែរ ។
នៅក្នុងកិច្ចប្រជុំ   ​​ នៅសាលារាជធានីភ្នំពេញ  ​ដើម្បីពិភាក្សាលើ​គម្រោង​ស្ថាបនា  ​​​​ផ្លូវក្រោមដី​​ស្តុបកា​ណា​ឌីយ៉ា (BKC) និងពិនិត្យលទ្ធភាពចាប់ផ្តើម សាងសង់ស្ពាន​អា​កាស​ចំនួនខ្សែបន្ថែមនៅក្បាល​ថ្នល់ កាលពីពេលថ្មីៗនេះឯកឧត្តម ប៉ា  ​សុជាតិវង្ស   ​អភិបាលរាជ​ធានីភ្នំ​ពេញ បាន​​​​​​​​​​លើក​ឡើងថា ចំ​ពោះ​គម្រោងសាង់សង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់​ផ្តើម​​ក្នុងពេល​ឆាប់ៗ​នេះ  បើ​ទោះបីជានៅមានបញ្ហា ដែលជាឧបសគ្គស្មុគស្មាញមួយចំនួនក៏ដោយ ត្រូវចាប់ផ្តើម​កន្លែងណា​ដែល​មិនមានការប៉ះពាល់មុនតែម្តង ។​​​ ឯកឧត្តមអភិបាលរាជធានីបានបន្តថា ចំណែកការ​សាង​សង់ផ្លូវ​ក្រោមដីនៅចំ​ណុច​ស្តុបកា​ណាឌីយ៉ា វិញក្រុមការងារបច្ចេកទេសនឹងសិក្សា​ឱ្យបាន​លម្អិត​បន្ថែមអំពី​ផល​ប៉ះពាល់នៃ​ គម្រោង​សិន
មន្ត្រីជំនាញរបស់មន្ទីរ​សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដោយសារ​បញ្ហា​​កកស្ទះចរាចរណ៏ នៅតែកើតមាននៅតំបន់​ស្ពាន​អា​កាស​​ក្បាល​ថ្នល់នោះ សាលា​​រាជធានី​ភ្នំ​ពេញ​មានគម្រោងស្ថាបនា​ស្ពានអាកាសចំនួន៣ និងផ្លូវ​ក្រោម​​​​ដី១​បន្ថែម​ទៀត   ​​​ ដើម្បីកែលំអរ    ​ និង​ដោះ​ស្រាយបញ្ហាចរាចរណ៍​ឲ្យកាន់តែមានភាពរលូនដូចស្ពានអា​កាស និងផ្លូវ​ក្រោមដី​ស្ទឹង​​មាន​ជ័យ។  ​ ស្ពាន​អា​កាសនិងផ្លូវក្រោមដីដែល​សាលា​រាជ​ធានី​​ ភ្នំពេញត្រៀមស្ថាបនានោះ មាន​ចំនួន៤ គឺ​ទី​​​​១.​សង់​ស្រប​​ពីលើ​មហាវិថី​ព្រះនរោត្តមបត់ឆ្វេងឡើងភ្ជាប់​ទៅស្ពាន​ព្រះមុនីវង្សថ្មី ទី២.តភ្ជាប់​ពីស្ពាន​​ព្រះ​មុនី​វង្ស​ចាស់បត់​កោង​ស្តាំឡើងទៅចាក់អង្រែ ទី៣.ហោះ​ស្របពី​លើ​ម​ហា​វិថី​ព្រះមុនីវង្សបត់​ទៅ​នរោ​ត្តម រួច​​​បត់ស្តាំ​ឡើង​ស្ពានវិញ និងទី៤.ផ្លូវ​ក្រោម​ដី១ខ្សែទៀតពី​ចាក់អង្រែទៅ​​ចេញ​នៅ​មហាវិថី​ព្រះមុនី​វង្ស​​តែម្តង។មន្ត្រីដដែលបានបន្តថា  ចំពោះស្ពានអាកាសដែលហោះ​ខាងលើនេះ មាន​បណ្តោយ​​មិន​ស្មើ​​​គ្នា​នោះ​​​ទេគឺចាប់ពី២២០ម៉ែត្រ ទៅ២៤០ម៉ែត្រ ទទឹងចាប់ពី៥ម៉ែត្រ ទៅ៧ម៉ែត្រ ចំណែកផ្លូវ​​ក្រោម​ដី​មាន​បណ្តោយ​​​​៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរនៅតំបន់ស្ពានអាកាស​ក្បាល​ថ្នល់​​នឹង​មាន​ភាព​ប្រសើឡើងវិញ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ បាន​ដំ​ណើរ​​ការខួងធ្វើ​តេស្ត​ស្រទាប់​ដី នៅតំបន់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់​បានមួយជំ​ហ៊ាន​ហើយ ។ប៉ុន្តែទាក់ទិនទៅនឹងគម្រោងស្ថាបនានោះ ពុំមាន​មន្ត្រី​សា​លា​រាជធានីភ្នំពេញណា​ម្នាក់អាច​បញ្ជាក់ពីការចាប់ផ្តើមពីពេលណានោះទេ គ្រាន់តែថាឆាប់​ៗ​នេះប៉ុណ្ណោះ ចំណែកឯការចំណាយ​ថវិ​កា និងចំនួន​ពេល​វេលា​នៃការដ្ឋានសាងសង់ក៏មិនទាន់​ដឹង​​​បាននោះដែរ  ៕




រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែសម្រួលស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹក សាបក្បាលឆាយ

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១ នៃអនុក្រឹត្យ​លេខ ៧៨ អនក្រ.បក ដែលបានចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
យោងតាមអនុក្រឹត្យនោះ បានកែសម្រួលខ្លឹមសារមាត្រា១ ថ្មី ដែលចែងថា ត្រូវបាន​បង្កើត​តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃដីទំហំ ៥.៥២០ ហិកតា ស្ថិត​ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដូចមានផែនទីភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និង​មា​ន​និយាមកា (Datum: WGS1984)។ បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជា និរាករណ៍។

មាត្រាបីនៃអនុក្រឹត្យ ក៏បានចែងថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីគ្រប់ ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕





កម្ពុ​ជាបច្ចុប្ប​ន្នគ្មានវិបត្តិ​អ្វីមួ​យកើត​ឡើងទេ ​មានតែ​បុគ្គលមាន​វិបត្តិ​

នា​ព្រឹកថ្ងៃ​ទី០៧ ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ សម្តេ​ចតេ​ជោ ហ៊ុន សែ​ន បានអ​ញ្ជើញ​ជាអធី​បភា​ពក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រា​ស់ក្រុមហ៊ុន​វិនិ​យោ​គចំនួន​ ១០០ នៅ​ក្នុង​តំ​បន់សេ​ដ្ឋកិច្ចពិ​សេស​ក្រុ​ងព្រះ​សីហ​នុ​ដែលមា​នទីតាំ​ងស្ថិតនៅ​ក្នុងតំ​បន់សេ​ដ្ឋកិច្ចពិ​សេសក្រុ​ងព្រះសី​ហនុ ដែ​លស្ថិ​ត​នៅ ភូមិ បិតត្រា​ង ស្រុកព្រៃ​នប់ ខេត្ត​ព្រះសីហ​នុ។ តំប​ន់សេដ្ឋកិ​ច្ចពិសេ​សនេះ​គឺទ​ទួលបាន​ការគាំ​ទ្រពីរដ្ឋា​ភិបាល​ចិន​និង​កម្ពុជា​។ ដោ​យសា​រទំនា​ក់ទំន​ងល្អ​របស់ក​ម្ពុជាចិន​ទំហំពាណិ​ជ្ជក​ម្មនៃ​ប្រទេ​សទាំ​ងពី​រនឹ​ងកើន​ឡើង៥​ពាន់លា​នដុល្លា​រនៅឆ្នាំ ២០១៧ ​ខាងមុខ។
​នា​ឱកាស​នោះ​ផងដែរ​ សម្តេ​ចតេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះ​រាជាណា​ចក្រ​កម្ពុ​ជា បា​ន​ប្រកាសថា​ប្រទេស​កម្ពុជាបច្ចុ​ប្បន្ននេះ​មិនមាន​វិបត្តិ​នយោបាយ​ឬវិបត្តិ​អ្វីកើ​តឡើ​ងនោះ​ទេ ​ហើ​​យថា​ការដែ​លជនមួយចំនួ​ន លើកឡើ​ងថា​ វិបត្តិនោះ​ មិនមែន​ជាវិបត្តិរបស់​កម្ពុជាទេ គឺ​ជាវិ​បត្តិផ្ទា​ល់ខ្លួ​នរបស់​គេ។
ស​ម្តេចតេជោ​ ហ៊ុន សែ​ន ក៏មានប្រ​សាសន៍ស​ង្កត់ធ្ងន់ថា «កម្ពុជា​បច្ចុប្បន្នគ្មានវិប​ត្តិអ្វី​មួយកើតឡើងទេ​ អ្នកដែ​លនិយាយ​ពីវិបត្តិ រឿង​របស់គេទេ គេ​បង្កើតដោ​យខ្លួនគេ អា​ហ្នឹងរឿ​ងរបស់​គេខ្ញុំអត់ទទួ​លខុសត្រូ​វទេ ឯខ្ញុំទ​ទួលខុសត្រូ​វទៅលើបញ្ហា​ទាំងឡា​យ ដែ​លវាពាក់ព័ន្ធ​ទៅនឹងការការពា​រសន្តិ​ភាព កា​រពារស្ថិ​រភាពនយោបា​យ សន្តិសុ​ខ សណ្តាប់​ធ្នាប់សង្គ​ម ការពារ​សម្រាប់​ការអភិវឌ្ឍ និង​ភាពរី​កចំរើនរប​ស់ប្រជា​ជន និងដោះ​ស្រា​យការលំ​បាករប​ស់ប្រ​ជាជន»
សម្តេ​ច​តេជោ ហ៊ុន សែន បាន​មានប្រ​សាសន៍​បន្តថា សម្តេចនឹ​ងបន្តខិតខំ​កៀងគរនិ​ងទាក់ទាញវិ​និយោគ​ទុនបរទេ​សជាច្រើ​នថែមទៀ​តដើម្បី​មកវិនិយោគ​នៅក្នុងប្រ​ទេស ដើម្បីផ្ត​ល់នូ​វកា​រងារ និងមុខ​របរកាន់តែ​ច្រើនឡើ​ងថែមទៀ​តដល់ប្រ​ជាពលរដ្ឋ​យើង និង​ប្តេជ្ញា​ការពា​រសន្តិភាព​ដើម្បីជំរុ​ញការអ​ភិវឌ្ឍន៍អោ​យកាន់​តែរីកចម្រើ​នខ្លាំងឡើ​ងថែមទៀ​ត។
សម្តេច​តេជោ ហ៊ុន សែន ក៏បានជូ​នពរក្មួយៗ​ជាបុគ្គលិក​កម្មករទាំង​អស់ដែល​កំពុងធ្វើ​ការនៅក្នុងក្រុ​មហ៊ុន​ជាង១០០ រួមទាំង​ក្មួយៗសាស​និកអ៊ី​ស្លាមទាំ​ងអស់​ជាពិសេ​សក្នុងថ្ងៃ​រ៉ាម៉ា​ដាននេះ​ ជួបតែ​សំណា​ងល្អគ្រប់​ៗគ្នា៕







បទយក​ការណ៍​ស្តីពី ការជ្រើស​រើស​ជំនាញ​សិក្សា​ត្រឹម​ត្រូ​វតាម​រយៈ​ការស្វែង​យល់​អំពី​ខ្លួនឯង, នៅ​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ (១៨៨)

កម្ពុជានឹងបានក្លាយជាក្រុមស្នូលលើការគ្រប់គ្រងវិស័យសហគ្រាស

នៅថ្ងៃទី០៦ ខែមិ​ថុនា ឆ្នាំ២០១៦ ​រដ្ឋមន្រ្តីក្រ​សួងឧស្សា​ហកម្ម និងសិ​ប្បកម្មបា​នលើក​ឡើងថា ការ​គ្រប់គ្រ​ងសហគ្រា​សធុន តូច និង​មធ្យម កម្ពុជានឹង​ក្លាយជាក្រុ​មស្នូល លើ​ការផ្ស​​ព្វផ្សាយចំណេះ​ដឹង និងចំ​ណេះធ្វើនៃ​ការគ្រ​ប់គ្រង ស​ហគ្រា​សកាន់តែ​ច្បាស់លា​ស់ប្រ​កបដោយ​គុណភា​ព។ ការលើ​កឡើង​បែបនេះ​នៅក្នុង​សិក្ខាសា​លាអន្ត​រជាតិ ស្តីពីចំណេះ​ដឹងផ្នែ​កគ្រប់គ្រ​ង សម្រា​ប់​ថ្នាក់ដឹក​នាំ ជនខ្ព​ស់ នៃសហ​គ្រាសធុ​នតូច និង​មធ្យម​ដែលប្រា​រព្ធធ្វើ​ឡើង​នៅសណ្ឋា​គារភ្នំ​ពេញ ។
ឯកឧ​ត្តម ចម ប្រសិទ្ធ​ ទេស​រដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ឧ​ស្សា​ហកម្ម និងសិ​ប្ប​កម្មបា​នប្រកា​ស​ថា សម្រា​ប់វិស័យ​សហ​គ្រា​សធុ​នតូច និងម​ធ្យម នាពេល​កន្លង​មក ការ​គ្រប់គ្រ​ងលើវិស័​យ​នេះ មាន​លក្ខណៈ​ជាបុ​រាណ ពោលគឺ​គ្មាននី​តិវិធីអ​នុវត្ត​ន៍​ច្បាស់​លាស់ ដើ​ម្បី​ទទួល​នូវ​ប្រសិទ្ធ​ភាពលើ​ ការងា​រនេះ​បាននោះ​ទេ។
ឯ​កឧត្ត​មទេ​សរដ្ឋ​មន្រ្តី បា​នប​ន្តថា ឆ្លង​តាមសិក្ខា​សាលា​អន្តរជា​តិ​ស្តីពីចំ​ណេះ​ដឹ​ងផ្នែក​គ្រប់​គ្រង ដែល​រៀបចំ​ឡើង​ដោ​យអង្គ​ការផ​លិតភា​ពអាស៊ី​ដោយមា​នស​មាជិកចំ​នួន​១២​ប្រទេ​សបានចូល​​​រួមនេះ​ គឺជាកា​រផ្លាស់ប្តូ​របទពិ​សោ​ធន៍គ្នាទៅវិ​ញទៅ​មក លើកា​រអនុ​វត្តន៍​វិធីសា​ស្រ្តថ្មីៗ ក្នុងការលម្អ​នៃការគ្រ​ប់ គ្រង​ឡើងវិញ​ដោយដើ​រឱ្យទា​ន់នៃ​ការវិវត្ត ក្នុ​ងពិ​ភព​លោក។
ឯក​ឧត្តម​បាន​លើក​ឡើង​ថា សម្រា​ប់វិស័​យស​ហគ្រា​សធុ​នតូច និង មធ្យ​មនៅ​កម្ពុជា ក្រៅ​ពីការ​ខ្វះទុន ក្នុងការ​វិនិយោ​គនោះ អ្នក​គ្រប់​គ្រង SME ភា​គច្រើនមិន​បានក្តា​ប់ យក​ព័ត៌មាន​ឬបទពិសោធន៍​ថ្មីៗនោះ ឡើ​យ ដែលធ្វើឱ្យ​សហគ្រា​សមួ​យចំនួ​នក្ស័យធុ​នជាប​ណ្តើរៗ។

ឯកឧ​ត្តម​ទេសរដ្ឋម​ន្រ្តី បានលើ​កឡើ​ងថា ឆ្ល​ងកាត់​តាមសិក្ខាសា​លាគ្រប់​គ្រង​សហគ្រា​ស ដែ​ល​មានជា លើកដំបូ​ងនៅកម្ពុ​ជានេះ គឺជាកា​រនាំនូវ ចំណេះ​ដឹង​ថ្មីបន្ថែ​មទៀ​ត ដល់​មន្រ្តីជំ​នាញរ​បស់​​ក្រសួង ដើម្បីធ្វើ​កា​រផ្សព្វផ្សា​​យជា​បន្តដល់​ស​ហ​គ្រា​ស​ផ្សេង​ៗ​ក្នុង​ការ​កែលម្អ​ឡើងវិញ​នៅលើវិស័​យសហគ្រា​ស ៕

ឯកឧត្ដម ប៉ា សុជាតិវង្ស បានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់បញ្ឈប់យក លុយពីពលរដ្ឋក្នុងការដាក់ប្រព័ន្ធលូ និងតភ្លើងបំភ្លឺផ្លូវសាធារណ:

នៅ​ថ្ងៃទី០៦ ខែមិថុ​នា ឆ្នាំ២០១៦ អភិបា​លរាជធានី​ភ្នំពេញ បាន​ព្រមានទៅ​អភិបាល ខណ្ឌ​ទាំង១២ និង​មន្រ្តីពា​ក់ព័ន្ធក្រោ​មឱវា​ទមាន​សង្កាត់ និង​ភូមិ ត្រូវប​ញ្ឈប់កា​រដើរ​យក​លុយ ពីប្រ​ជាពល​រដ្ឋ ក្នុងកា​រដាក់​ប្រព័​ន្ធលូ និង​តភ្លើង បំភ្លឺ​ផ្លូវសាធា​រណ:ត​ទៅទៀ​ត ដែល​កន្លង មក​បញ្ហា បាន​កើតនៅក្នុង​មូលដ្ឋាន។
ការព្រ​មានបែ​បនេះនៅ​ក្នុងកិច្ច​ប្រជុំជា​​មួយ អភិបា​លខណ្ឌទាំ​ង១២ និងម​ន្ទីរជំនា​ញ ស្តីពី​បញ្ហាប្រព័ន្ធ​លូ អណ្តូង និងគម្រ​បលូ នាព្រឹ​កថ្ងៃទី​០៦ ខែមិថុ​នា ឆ្នាំ២០​១៦ នេះ នៅ​សាលារាជ​ធានីភ្នំពេញ។
ឯក​ឧត្ដម ប៉ា សុជា​តិវង្ស អភិ​បាល​រាជធានី​ភ្នំពេញ បាន​ធ្វើការហា​មដាច់​ខាត មិនឱ្យ អាជ្ញា​ធរមូ​ល​ដ្ឋាន ខណ្ឌ សង្កាត់ មេភូមិ យកលុ​យពីប្រជាព​លរដ្ឋតទៅ​ទៀត​ទេ ក្នុងកា​ររៃអង្គា​សប្រាក់​ពីពួក​គាត់ រឿងតប្រ​ព័ន្ធលូ រឿ​ងតភ្លើងបំ​ភ្លឺសាធា​រណៈ។
ឯក​ឧត្ដមបា​នរម្លឹកថា ជាទូ​ទៅអាជ្ញា​ធរមូល​ដ្ឋាន បា​នដើររៃអង្គា​សប្រាក់ពី​ប្រជាជន សម្រា​ប់ចូ​ល​រួមធ្វើ ប្រព័ន្ធ​លូនិងភ្លើ​ងបំភ្លឺផ្លូ​វដោយប្រ​ជាជន៥​០ភាគរ​​យនិងរដ្ឋ​៥០ ភាគ​រយ។
ឯក​ឧត្ដម ប៉ា សុជា​តិវង្ស បានធ្វើ​ការស្តី​បន្ទោ​សដល់​ក្រុមហ៊ុន​ធ្វើផ្លូវ និង​លូ ដែល​ទុកចោ​ល​មិនព្រម ធ្វើការលុ​បដី នៅចំណុច​លូ៥ ផ្លូវវេ​ងស្រេង ដែ​លទុក​ចោល បណ្តា​លឱ្យ ​មាន​ការក​កស្ទះចរា​ចរណ៍ យ៉ាង​ខ្លាំង ជារៀង​រាល់ថ្ងៃ ហើយ​ជាទូទៅ ប្រជា​ជនរអ៊ូរ​ទាំ និង​ចោទសា​លាក្រុង​ថា ធ្វើផ្លូ​វ ស្ទះ​លូ ធ្វើ​លូ ខូច​ផ្លូវ។​
ឯកឧ​ត្ដម ប៉ា សុ​ជាតិវង្ស​ អភិ​បាល​រាជធា​នីភ្នំពេញ បាន​បន្ដថា សាលា​ក្រុង នឹ​ងដាក់​គ្រឿង​ចក្រ ស្ថាប​នាផ្លូវឆ្លង កាត់ភូ​មិសា​ស្ត្រ សង្កាត់ បឹង​ទំពុន និងស​ង្កាត់​ស្ទឹងមា​នជ័យ ដោ​យចាប់​ពីផ្លូវ៣៧១ រហូត​ដល់ផ្លូវ ២៧១ មុខ​មន្ទីរពេទ្យ​រុស្ស៊ី។

ឯ​កឧត្ដ​មក៏បាន​ជំរុញដល់​មន្ត្រីជំ​នាញ ពន្លឿន ដល់​ការ​ស្ថាប​នាស្ថា​នីយ​បូមទឹក ដែល​កំពុងដំ​ណើរ​ការ សាង​សង់ស​ព្វថ្ងៃនេះ ឱ្យលឿ​នរួចរា​ល់ ខណៈ​រដូវភ្លៀ​ងចា​ប់ធ្លាក់​បណ្តើ​មកហើ​យ៕