Tuesday, June 07, 2016

រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែសម្រួលស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹក សាបក្បាលឆាយ

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១ នៃអនុក្រឹត្យ​លេខ ៧៨ អនក្រ.បក ដែលបានចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
យោងតាមអនុក្រឹត្យនោះ បានកែសម្រួលខ្លឹមសារមាត្រា១ ថ្មី ដែលចែងថា ត្រូវបាន​បង្កើត​តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃដីទំហំ ៥.៥២០ ហិកតា ស្ថិត​ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដូចមានផែនទីភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និង​មា​ន​និយាមកា (Datum: WGS1984)។ បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជា និរាករណ៍។

មាត្រាបីនៃអនុក្រឹត្យ ក៏បានចែងថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីគ្រប់ ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕





No comments:

Post a Comment