Thursday, March 31, 2016

ចាប់ពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃ៤ ខែមេសា សីតុណ្ហភាពក្តៅពី៣៧-៤០អង្សាសេ

ចាប់ពី​ថ្ងៃទី២​៨ ខែមីនា ដល់​ថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០១៦ សីតុណ្ហភា​ពអតិប្បរិមា​ មានក​ម្រិត​ខ្ពស់ដ​ដែល គឺចា​ប់ពី៣៧អ​ង្សាដល់៤០​អង្សាសេ ហើយចាប់ពីថ្ងៃ​ទី១-៤ ខែ​មេសា មា​ន​ភ្លៀង​កក​ខែពីក​ម្រិត តិច​ទៅមធ្យ​ម នៅតាមប​ណ្តាខេត្តនា​នា ក្នុងប្រ​ទេសក​ម្ពុជា នេះ​បើ​យោង​តាម សេ​ចក្តី​ប្រកាស​របស់ក្រ​សួងធ​នធាន​ទឹក និង​ឧតុនិយម​ចុះផ្សា​យកា​លពីថ្ងៃទី២៨ ខែមិ​នា ឆ្នាំ​២០​១៦ក​ន្លង​ទៅនេះ។

យោង​តាមការ​ព្យាករណ៍ របស់​ក្រសួងធន​ធានទឹក បាតុភូតធម្មជាតិ​ផ្សេងៗដូច​ជា ផ្គររ​ន្ទះ និង​ខ្យល់ក​ន្ត្រាក់ អាចនឹងកើ​តមាន​ឡើង ក្នុងអំឡុ​ងពេល១​ស​ប្តាហ៍​នេះ ហើយ​ក៏បាន​អំ​ពាវនា​វ​ឲ្យ​មាន​ការប្រុងប្រយ័​ត្នចំពោះបា​តុភូតផង​ដែរ៕


ការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ​ទូទៅបានផ្តល់កម្លាំងចិត្ត​យ៉ាងខ្លាំង​ដល់សម្តេចតេជោ​ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិយើង

នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចតេ​ជោ ហ៊ុន សែ​ន បានបង្ហោះផ្សាយនៅក្នុងផេក របស់ស​ម្តេច ដែលមាន​ឈ្មោះថា Samd​ech Hun Sen, Cambo​dian Prime Minister ដោយ បានរំលឹកពីជីវិតនៅក្នុងសម័យសង្រ្គាម។
សម្តេចតេជោ បានលើកឡើ​ងថា​ កាលពីជំនាន់សង្រ្គាមគឺយុវជនគ្មានឱកាសធ្វើអ្វីក្រៅពីការត្រៀម​​​​ខ្លួនចូលធ្វើកងទ័ព ហើយអ្នកដែលមិនបានចូលធ្វើកងទ័ពក៏ត្រូវរងនូវផល​​ប៉ះពាល់យ៉ាងខ្លាំដោយសារសង្រ្គាម។ អ្វីដែ​​យើងកំពុងឃើញស្រាប់គឺ សង្រ្គាមកាប់សម្លាប់នៅមជ្ឈឹមបូព៌ា​​សព្វថ្ងៃ កំពុងបំផ្លាញ អាយុជីវិ​​តយុវជន និងអនាគតរបស់ពួកគេ។
សម្តេចតេជោ ក៏ធ្លាប់ជាយុវជនដែលគ្មានឱកាសម្នាក់ដែរ កាលពីជំនាន់សង្រ្គាមទសវត្សរ៍ឆ្នាំ ១៩៧០ ម្តេចគ្មាឱកាស និងគ្មានជម្រើសអ្វីក្រៅពីធ្វើទាហា រហូតដល់ពិការ​​ភ្នែកទៀត ផង។ យុវជនបច្ចុប្បន្នមានឱកាស និងជម្រើសច្រើនយ៉ាងសម្រាប់ជីវិត។ សម្តេ​ចតេជោ ក៏​បាន​អំពាវនាវ មឱ្យយុវជនយុវនារី កុំបណ្តោយអោយបាត់បង់ឱកាសល្អៗត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវតែចៀអោយផុតពីអំពើអបាយមុ​​គ្រប់យ៉ាង និងគ្រឿងញៀនគ្រប់ប្រភេទ។

សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងឱកាស សម្រាប់ពលរដ្ឋ និងយុវជនដោយគ្មានការរើសអើង។ ការគាំទ្រយ៉ាងពេញទំហឹងរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសរួមទាំងមន្រ្តីរាជការ ងទ័ព លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ យុវជន យុវនារី សិស្សានុសិស្ស ព្រមទាំង ពីក្រុមគ្រួសារកូនចៅសម្តេចតេជោផ្ទាល់ គឺបានផ្តល់ នូវកម្លាំងចិត្ត និងទំនុកចិត្តដល់សម្តេចដើម្បីបន្តដឹកនាំ កសាងអភិវឌ្ឍន៌ ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕


ការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនឹងជួយកម្ពុជាពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់អ៊ឺរ៉ុប

កម្ពុជា បាន​និងកំពុងពិចារណា ​ក្នុងការចូលជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ខណៈ​អង្គការនេះ ក៏បានជំរុញប្រទេស​កម្ពុជាឲ្យចូលជាសមាជិកផងដែរ ដើម្បីមាន​ឱកាស​ពង្រីក​​ការផ្លាស់​ប្តូរពាណិជ្ជកម្ម​ ជាមួយបណ្តាប្រទេ​សក្នុងតំបន់អឺរ៉ុប បានកាន់ច្រើនថែម​ទៀត​។
ដើម្បីបញ្ចុះ​បញ្ចូ​លកម្ពុជា ឲ្យចូលជាស​មាជិកអ​ង្គការមួ​យនេះ លោកស្រី Tatyana Valovaya សមាជិកក្រុមប្រឹក្សាការធ្វើសមាហរណកម្ម និងម៉ាក្រូ​សេដ្ឋកិច្ច នៃគណៈកម្មាការសេដ្ឋកិច្ច អឺរ៉ុប​-អាស៊ី នៅព្រឹកថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលជួបពិភាក្សាជាមួយឯកឧត្តម​ឧបនាយករ​ដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស និងសហប្រ​តិបត្តិការអន្តរជាតិ អំពី​នី​តិវិធី និងអត្ថប្រយោជន៍ ក្នុងការចូលជាសមាជិកនៃអង្គការមួយនេះ។ លោកស្រី Tatyana Valovaya ក៏គ្រោងជួបមន្រ្តីពាក់ព័ន្ធមួយចំ​នួនទៀ​តនៃរាជរ​ដ្ឋាភិបា​លកម្ពុជា​ផងដែរ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់​ថា ការចូលជាសមាជិក នៃអង្គការនេះ នឹងជួយឲ្យកម្ពុជាអាចពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយ​បណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុប។ ឯកឧត្តម ជុំ សុន្ទរី បានថ្លែង​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិនបើប្រទេសកម្ពុជាបានចូលជាសមាជិក របស់អង្គការសហភាពសេដ្ឋកិច្ច-អឺរ៉ុប​នេះ វា​នឹង​​រួមចំណែកដ៏​សំខាន់ក្នុងការពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម​របស់យើង​ជាមួយបណ្តា​ប្រទេស ជា​ពិសេស​ប្រទេសនៅអឺរ៉ុបកណ្តាល ដែលតាមរយៈនោះ វានឹងចូលរួម​ចំណែក​យ៉ាង​សំខាន់ក្នុង​​ការ​អភិវឌ្ឍសេដ្ឋ​កិច្ចរបស់​កម្ពុជា លុបបំ​បាត់ភាពក្រីក្រ និងលើក​ស្ទួយជីវភាពរស់​នៅ​​​របស់ប្រជាជន​កម្ពុជា។

ឯកឧត្តម ជុំ សុន្ទរី បានមា​នប្រសាសន៍​បន្ថែមទៀតថា បច្ចុ​ប្បន្នអង្គ​ការមួយនេះ​ មានប្រទេស ៥​ជា​​សមាជិករួមមាន៖ រុស្ស៊ី អាល់មេនី កាហ្សាស្តង់ ប៊ែលឡារុ និងគៀហ្ស៊ីស្តង់ ហើយ​​ប្រទេស​ជា​សមាជិកអាស៊ានចំនួនពីរ គឺ​ប្រទេស​សិង្ហ​បុរី និងវៀត​​ណាម កំពុងដំ​ណើរការនីតិវិធី​​ចូលជា​សមា​ជិក​អង្គ​ការសហភា​ព​សេដ្ឋកិច្ចអឺរ៉ុ​ប-អាស៊ី៕

Wednesday, March 30, 2016

និស្សិត​មក​ជំរុញ​សារ​ជាថ្មី​នៅ​រដ្ឋសភា ក្នុង​ករណី​ខ្សែ​អាត់​សំ​ឡេង ឯកឧត្តម កឹម សុខា

ក្រុមនិស្សិតដឹកនាំដោយ លោក ស្រី ចំរើន បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា សារជាថ្មី នៅរសៀលថ្ងៃអង្គារ ទី២៩ ​ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីដាក់លិខិតអន្តរាគមន៍មួយទៀត ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការជំរុញការកោះអញ្ជើញ ឯកឧត្តម កឹម សុខា សមាជិករដ្ឋសភា មកឆ្លើយបំភ្លឺ ក្នុងករណីខ្សែអាត់សំឡេង ដែលគេសង្ស័យថាជាសំឡេងរបស់​ ឯកឧត្តម កឹម សុខា និងស្រីស្នេហ៍នោះ ឲ្យបានឆាប់។

នៅក្នុងលិខិតគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោក ស្រី ចំរើន បានលើកឡើងថា “យើងខ្ញុំជានិស្សិត យល់ឃើញថា អត្ថន័យខ្សែអាត់សំឡេងអសីលធម៌នោះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ វប្បធម៌ សាសនា ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជាគំរូអាក្រក់ដល់យុវជន ជំនាន់ក្រោយ។ ក្រុមនិស្សិតស្នើសូម សម្តេចប្រធាន មេត្តាពន្លឿននិងជំរុញកោះហៅឯកឧត្តម កឹម សុខា ចូលខ្លួនបំភ្លឺជុំវិញខ្សែអាត់សំឡេងអសីលធម៌ តាមនីតិវិធីរបស់រដ្ឋសភា”។ សូមជម្រាបថា ក្រុមនិស្សិតប្រមាណ២០០នាក់ ដែលបានមកដាក់ញត្តិទាំងនោះ គឺមានខ្លះពាក់អាវ និងលើកទង់បក្សរបស់ គណបក្សសង្គ្រោះជាតិផងដែរ។

បន្ទាប់ពីក្រុមនិស្សិតបានមកដល់មុខវិមានរដ្ឋសភា ពេលនោះសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មិនមានវត្តមាននៅក្នុងវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញទៅសម្របសម្រួលជួបនិស្សិត និងទទួលញត្តិ ហើយស្នើឱ្យនិស្សិតត្រឡប់ទៅវិញ និងធ្វើការទាមទារ ដោយសន្តិវិធី កុំប្រើអំពើហិង្សា ហើយចំពោះញត្តិនេះ ឯកឧត្តមនឹងពាំនាំយកទៅជូនសម្តេចប្រធានរដ្ឋសភា ពិនិត្យដោះស្រាយតាមនីតិវិធី។

នៅពេលទទួលញត្តិពីក្រុមនិស្សិត ឯកឧត្តម ឈាង វុន បានជម្រាបជូនអ្នកដាក់ញត្តិថា “បញ្ហាផ្លូវភេទរបស់អ្នកនយោបាយ គឺមានច្រើនណាស់នៅ លើសកលលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយអ្នកទាំងអស់នោះ តែងតែសុំទោសដល់ប្រជាពលរដ្ឋ និងលាលែងពីតំណែងរបស់ខ្លួន។ ឧទាហរណ៍ ដូចជានៅក្នុងសភាជប៉ុន នាពេលថ្មីៗនេះជាដើម”។

សូមជម្រាបថា ក្រុមនិសិ្សតដដែលនេះ ធ្លាប់បានមកដាក់ញត្តិនៅរដ្ឋសភាចំនួនពីរលើករួចមកហើយ កាលពីពេលកន្លងមក ហើយអគ្គលេខាធិការដ្ឋាន រដ្ឋសភាក៏ធ្លាប់បានបញ្ជូនញត្តិនោះទៅ ឯកឧត្ដម កឹម សុខា រួចហើយដែរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។




លោក​ វង្ស ប៊ុនវិ​សុទ្ធ ព្រះរាជអា​ជ្ញារងសា​លាដំបូង​រាជធានីភ្នំ​ពេញ សម្រេ​ចចោទប្រ​កាន់ លោក ​សម រង្ស៊ី ​ពីបទ​បរិហារកេ​រ្តិ៍ស​ម្តេច ហេង សំរិន

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍​សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសំណុំរឿង នេះត្រូវ​បាន​បញ្ចូន​​ទៅ​បើកសវនាការជំនុំជម្រះបន្ត ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ បានសរសេរ​នៅលើហ្វេសប៊ុក​របស់លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​មាន​ចំណង​ជើងថា​ «យើង​ចង​​ចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេច​ព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ» ដែលក្នុង​វីដេអូ​នោះ សម្តេច​ព្រះនរោត្តម សីហនុ បានរិះគន់​ទៅដល់ជនជាតិវៀត​ណាម។ ជាមួយគ្នា​នេះ លោក សម រង្ស៊ី ក៏បាន​ចោទរបបរដ្ឋក​ម្ពុជា ដែលដឹកនាំដោយ​សម្តេច ហេង សំរិន ថាបាន​ដាក់​ទោស សម្តេច ​សីហនុ ​ព្រះវររាជបិតា​ជាតិខ្មែរថា ​ជាជនក្បត់ជាតិ​។

លោក គី តិច មេធាវីការពារក្តី ឱ្យសម្តេច ហេង សំរិន បានបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន បានប្តឹង​ទៅតុលាការចាត់ការ​ទៅតាមផ្លូវច្បាប់ និងទាមទារ​សំណងជំងឺចិត្ត​ចំនួន៣០០​លានរៀល ហើយ​ថាករណីនេះ លោកបាន​ប្តឹងតែ​បុគ្គលលោក សម រង្ស៊ី ម្នាក់ប៉ុ​ណ្ណោះ ដោយសារ​តែ Facebook នោះ ជាទំព័រផ្ទាល់ខ្លួនរបស់លោក៕


Monday, March 28, 2016

ពិធីប្រគល់​ទទួល​រូប​បដិមា​ខ្មែរ «ដងខ្លួន​ព្រះរាម» ពីសារ​មន្ទីរ DENVER ART MUSEUM មកឲ្យប្រទេស​កម្ពុជា​វិញ

សារមន្ទីរ Denver Art Museum (សារមន្ទីរ DAM) និងរាជរដ្ឋា​ភិបាល​កម្ពុជាបាន​ប្រកាស​នៅថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០៦ ថា៖ សារមន្ទីរ DAM បានប្រគល់​រូបបដិមា​ខ្មែរធ្វើពីថ្មភក់​នាសតវត្សទី១០ មកឲ្យប្រទេស​កម្ពុជា​វិញ។ពីធិប្រគល់​ទទួល រូបបិដមាខ្មែរដង​ខ្លួនព្រះរាម​ដែលបាន​ដាក់តាំងក្នុង​សារមន្ទីរ Denver Art Museum អស់រយៈ​ពេលជិត​៣០ឆ្នាំត្រូវ​បានធ្វើ​ឡើង​នៅវិមានសន្តិភាព​នៃទីស្តីការ​គណៈរដ្ឋមន្រ្តី​ក្រោមអធិប​តីភាពឯកឧត្តម យឹម ណុល សន អនុប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​តំណាងឯកឧត្តម​បណ្ឌិសភាចារ្យ សុខ អានឧបនាយក​រដ្ឋន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងវត្តមាន​ជាសាក្សី​ដោយ​ឯកឧត្ដមវិល្លៀម ហេដ ( William A. Heidt )ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជាលោកជំទាវ អាន ឡឺម៉េស្ត្រ( Anne Lemaistre)តំណាងអង្គការ UNESCO ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ឯកឧត្តម​លោកជំទាវជាមន្ត្រី​ជាន់ខ្ពស់នៃរាជ​រដ្ឋាភិបាល​ជាច្រើន​រូបទៀត។

ឯកឧត្តម​យឹមណុលសន បានថ្លែងថា តាងនាម​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំសូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សារមន្ទីរ Denver Art ដែលមាន​លោកបណ្ឌិត Christoph Heinrich នាយក​សារមន្ទីរ​ ជាតំណាងនៅទីនេះ ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អប្រពៃ ​ក្នុងការនាំយក​ដងខ្លួន​រូប​បដិមា​ព្រះ​រាម​ត្រឡប់​មកកម្ពុជា​វិញ។ រូបបដិមា​នេះត្រូវបាន​គេលួច​ចេញពី​ប្រាសាទចិន នៃរមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​កោះកេរ​ ហើយត្រូវ​បានដឹក​ជញ្ជូនឆ្លងដែន រហូតទៅដល់​សហរដ្ឋអាមេរិក។ ឥឡូវនេះ បន្ទាប់​ពីដំណើរ​ដ៏វែងឆ្ងាយ រូបបដិមានេះ​ក៏បាន​ត្រឡប់មកកាន់​មាតុភូមិ​កំណើតវិញ។

រូបបដិមាដង​ខ្លួនព្រះរាម​ ជារូបចម្លាក់​ធ្វើពីថ្មភក់​របស់ព្រះរាម​ដែលមាន​បំពង់​ព្រួញ​នៅពី​ក្រោយព្រះ​អង្សាស្តាំ។ រូបបដិមា​ធ្វើឡើង​នៅដើម​សតវត្សទី១០ មាន​កម្ពស់ ៦២ អ៊ីញ (ប្រហែល​១៥៧ សង់​ទីម៉ែត្រ)  និងនៅ​បាត់​ព្រះកេស ព្រះហស្ថ និងព្រះបាទ។ សារមន្ទីរ Denver Art Museum បាន​ទិញរូបប​ដិមា​ដងខ្លួន​ព្រះរាម​នៅឆ្នាំ​១៩៨៦​ពី Doris Weiner Gallery នៅទីក្រុង​ញូវយ៉ក។ រូបប​ដិមា​ដងខ្លួន​ព្រះរាម ត្រូវបានដាក់​តាំងក្នុង​សារមន្ទីរ​ផ្នែក​សិល្បៈអាស៊ី។ទាក់ទង​ប្រវត្តនៃការប្រគល់​រូបបដិមា​ដងខ្លួន​ព្រះរាម​មកឲ្យកម្ពុជា​វិញនេះលោក Christoph Heinrich ប្រធានសារមន្ទីរ Denver Art Museum មានប្រសាសន៍​ថា៖«ជាផ្នែកមួ​យ​នៃការស្រាវ​ជ្រាវរបស់​យើង សារមន្ទីរ Denver Art Museum បានទាក់ទង​ទៅសហការី នៃសារមន្ទីរនៅ​ប្រទេសកម្ពុជា​ដើម្បីស្វែងរក​អង្គហេតុ​បន្ថែមពី​រូបបដិមា​ដងខ្លួនព្រះរាម​នេះ» តាមប្រសាសន៍ ។ «ថ្មីៗនេះយើងបានទទួលនូវភស្តុតាង​ជាក់លាក់ដែល​យើងពុំមា​ននៅពេល​ទិញរូប​បដិមានេះ បន្ទាប់មកបាន​ចាត់វិធាន​ការភ្លាមៗដើម្បីដក​រូបបិដមា​នេះចេញពី​បញ្ជីរបស់​យើង និងរៀបចំកា​របញ្ជូន​រូបបិដមានេះត្រលប់​ទៅទីឋាន​កំណើត​របស់ខ្លួន។ បន្ថែម​ពីការប្រគល់​ត្រឡប់​រូបនេះ ក្នុងអំឡុង​ពេលនៃការចរចា យើងបាន​បង្កើតនូវ​ទំនាក់ទំនង​កិច្ចសហការ​ជាមួយសហការី​នៅកម្ពុជា ហើយសង្ឃឹមថា​នឹងអភិវឌ្ឍ​គម្រោងឬ​កម្មវិធី​សហការ ដែលនឹង​ផ្តល់ផល​ប្រយោជន៍​ដល់អ្នក​ទស្សនានៅសារ​មន្ទីរនៅទីក្រុង Denver និងរាជធា​នីភ្នំពេញ។»

តាមរយៈឯកឧត្តម យឹម ណុល សន ការវិលត្រឡប់​មកកាន់​ទីឋាន​កំណើត​វិញ​នៃដង​ខ្លួនរូបបដិមា​ព្រះរាម​នេះ បានបង្ហាញ​យ៉ាងច្បាស់អំពីលទ្ធផល​ដ៏ត្រចះ​ត្រចង់ ដែលកើត​ចេញ​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹក​នាំ​ប្រក​បដោយ​គតិ​បណ្ឌិត​របស់ ​សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងការអនុវត្ត​គោល​នយោបាយ និងលិខិតបទ​ដ្ឋាននានា ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិបេតិកភណ្ឌ​។ ជាក់ស្ដែង បដិមា​ព្រះរាមនេះ នឹងបានជួប​ជុំគ្នាវិញ​ជាមួយ​បដិមា​ប្រាសាទ​កោះកេរ ៦ ផ្សេងទៀត ដែល​ទើបតែ​បា​ន​វិលត្រឡប់​មកទីឋាន​កំណើតវិញ នោះគឺ៖

- ទុរយោធន៍ ពី​ក្រុមហ៊ុន Sotheby’s (ទីក្រុង​ញូវយ៉ក) ដែលបាន​សម្រេច​បញ្ចប់រឿងក្ដី ដោយព្រម​ប្រគល់​បដិមានេះ​មកឱ្យកម្ពុជាវិញ បន្ទាប់ពី​​រយៈពេលជិត​ ២ឆ្នាំ​ នៃការតស៊ូបណ្ដឹង​ដោយការិយាល័យ​អគ្គរដ្ឋ​អាជ្ញានៃ​តុលាការ Sothern District of New York តាមសំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
- ភីម ពីសារមន្ទីរ Norton Simon (ទីក្រុង Pasadena រដ្ឋ California)
- ពលរាម​ ពីក្រុមហ៊ុន Christie’s (ទីក្រុង​ញូវយ៉ក)
- បងប្អូន​បណ្ឌវេទ បានមក​ពីសារមន្ទីរ Metropolitan (ទីក្រុងញូវយ៉ក) និង
- ហនុមាន ពីសារមន្ទីរ Cleveland (រដ្ឋ Ohio)។

ការវិលត្រឡប់​មកវិញ​នៃរូប​បដិមា​ទាំង៥ ចុងក្រោយ​នេះ គឺជាលទ្ធផល​ដែលកើត​ចេញពី​ការចរចារ​​​ដោយ​ផ្ទាល់ រវាងក្រុម​អ្នក​ច្បាប់​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រីក្រោម​ការដឹកនាំ​របស់ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដោយ​មាន​ជួយ​ជ្រោមជ្រែង​ពីការិយាល័យ​អគ្គរដ្ឋ​អាជ្ញានៃតុលាការ Manhattan District ជាមួយ​នឹងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនានា។

តំណាង​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បញ្ជាក់ថា៖ ជោគជ័យ​ទាំងនេះ​សម្រេច​ឡើងបាន​ដោយ​សារ​កិច្ច​សហការ​​យ៉ាងជិតស្និទ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​សហរដ្ឋអាមេរិក រួមជាមួយ​នឹង​អង្គការ​ UNESCO សាលា​បារាំងចុងបូព៌ា (EFEO) និងអ្នក​ជំនាញដទៃទៀតជា​ច្រើន។ឯកឧត្តម យឹម​ណុលសន បានសម្តែងការកោត​សសើរនូវកិច្ច​សហការរវាងតំណាង​រាជរដ្ឋាភិបាល​កម្ពុជាឯកឧត្តម​រដ្ឋលេខាធិការ ចាន់ តានី និ​ងមន្ត្រី​នៃក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈនិង លោក​បណ្ឌិត Heinrich នាយកសារមន្ទីរ Denver Artថាបាន​បង្ហាញ​នូវក្រមសីលធម៌​ខ្ពស់ ក៏ដូចជា​វិជ្ជាជីវៈ ភាពទន់ភ្លន់ ភាព​អត់ធ្មត់ និងការយោគ​យល់របស់​លោក​ផងដែរ។ ខ្ញុំជឿជាក់​ថា ពិធីប្រគល់ដ​ងខ្លួនរូប​បដិមា​ព្រះរាម​​ នៅថ្ងៃនេះ នឹង​ពិតជា​ជំរុញ​ឱ្យមាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែល្អ​បន្ថែម​ទៀតរវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរ Denver Art ។ ជាមួយ​គ្នានេះដែរ​ឯកឧត្តម​យឹម ណុល សន បានមាន​ប្រសាសន៍ សម្ដែងនូវអំណរ​គុណជាពិសេស ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែលផ្ដល់​ការគាំទ្រពេញ​លេញ និងកិច្ច​សហប្រតិ​បត្តិការ នៅក្នុងរឿងក្ដី​ទាមទារបដិមា ទុរយោធន៍ ដែលបានក្លាយ​ទៅជា​មូលដ្ឋាន​គតិយុត្ត​មួយ សម្រាប់​ការទាមទារយក​វត្ថុបុរាណផ្សេងៗទៀត​របស់​ខ្មែរ។

តំណាងឯកឧត្តមបណ្ឌិតសភាចារ្យសុខអានក៏បានធ្វើការអំពាវថា៖ រាជរដ្ឋាភិបាល​កម្ពុជា សូមធ្វើ​ការអំពាវនាវ​ដល់​សារមន្ទីរ និងអ្នក​ប្រមូលវត្ថុបុរាណដទៃទៀតទូទាំងពិភពលោក សូមធ្វើតាមគំរូ​ដ៏ប្រពៃនេះ ដោយប្រគល់ព្រះកេសរបស់បដិមាព្រះរាម ក៏ដូចជា​វត្ថុបុរាណដទៃទៀត ដែលត្រូវបាន​គេលួច មកឱ្យ​ម្ចាស់​ស្របច្បាប់វិញ។









សម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋគោរព​ច្បាប់​ចរចរាណ៍ ខណៈ ពិធីចូល​ឆ្នាំប្រពៃណីជាតិខ្មែរ​ជិតឈាន​ចូលមកដល់

នៅគ្រា​ដែលពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ជិតឈាន​ចូលមកដល់​នោះ សម្ដេចតេជោ ហ៊ុន សែន នាយ​ករ​ដ្ឋ​មន្រ្ដី បាន​អំពាវ​នាវឲ្យ​​ប្រជាព​លរដ្ឋ ត្រូវ​បើកបរ​ដោយគោរ​ពច្បាប់​ចរាចរណ៍ គោរព​ជីវិតខ្លួន​ឯង និង​គោរ​​ព​ជីវិត​អ្នកដទៃ ធ្វើយ៉ាងណា​កុំឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​​ឡើង។ សម្រាប់ពិ​ធី​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិឆ្នាំ​នេះសម្ដេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅទទួល​ទេវតា​ឆ្នាំថ្មី ​​និង​​បើកព្រឹត្ដិការណ៍​​អង្គរ​ស​ង្រ្គា​ន្តនៅ​ឯ​​ខេ​ត្ដ​សៀមរាប។  
ក្នុងពិធី​បើកការដ្ឋាន​គម្រោងធ្វើឲ្យ​ប្រសើរឡើងវិ​ញផ្លូវជាតិលេខ២១ ចាប់ពី​ក្រុងតាខ្មៅ​ខេត្ដ​កណ្ដាល ដល់ជ្រៃធំ​ទល់​ព្រំ​ដែន​វៀតណាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេច​តេជោនាយករដ្ឋមន្រ្ដី បានអំពាវនា​វ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ មេត្ដាគោរព​ច្បាប់ចរាចរណ៍ ហើយប្រសិនបើមិន​គោរព​ច្បាប់​ចរា​ចរណ៍​នោះទេ គួរនឹកគិត​ថា ត្រូវគោរព​ជីវិតខ្លួន​ឯង ទុកជីវិត​ខ្លួនឯង​អោយនៅរស់ កុំអោយស្លាប់​ដោយ​​សារ​​គ្រោះ​ថ្នាក់​​ច​រា​ច​រ​ណ៍​។ ម្យ៉ាងទៀត ត្រូវ​នឹក​គិតថា មិនត្រូវ​ឲ្យខ្លួនឯង​ពិការ ឬរបួសស្នាម ដោយសារ​ការ​ជិះម៉ូតូ ឬបើកប​រ​​រថ​យន្ដ ជួប​គ្រោះថ្នាក់ច​រាចរណ៍​នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ​ទៀត​ថា សូមប្រជាពល​រដ្ឋគោរពច្បាប់​ចរាចរណ៍ គោរព​​ជីវិត​ខ្លួន និងគោរព​ជីវិតអ្នកដទៃ ហើយបើ​ធ្វើបែប​នេះបាន ការសាង​សង់ផ្លូវ​កាន់តែ​ច្រើន ​និងមិន​បង្ក​គ្រោះ​ថ្នាក់​ដល់ប្រជាពលរដ្ឋទៀតឡើយ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែ​ងអំ​ណរ​គុណដល់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បានផ្ដល់​កម្ចី​ឥណទាន​ដល់កម្ពុជា សម្រាប់គម្រោង​​ធ្វើឲ្យប្រ​សើរ​​ឡើង​វិញ​ផ្លូវជាតិលេខ២១ ហើយ​សម្ដេច​សង្ឃឹម​ថា រដ្ឋាភិបាលកូរ៉េ​ខាងត្បូងបន្ដ​ផ្ដល់ជំនួយ និង​ផ្ដល់​​​​ជា​កម្ចី​ឥណទាន ដល់​កម្ពុជា​បន្ដ​ទៀត សម្រាប់ការ​អភិវឌ្ឍន៍លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនេះ។
ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួង​សាធារណៈការ និងដឹកជញ្ជូន បាន​ឲ្យដឹង​ថា គម្រោង​​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិ​ញ​ផ្លូវជាតិលេខ២១ គ្រោងចំណាយ​ថវិកាសរុប​ប្រមាណជាង៦១​លានដុល្លារ​សហរដ្ឋ​​អាមេរិក ក្នុង​នោះ​កម្ចីឥណទាន​រដ្ឋាភិបាល នៃសាធារ​ណរដ្ឋ​កូរ៉េ​ចំនួន​ជាង​៥២​លានដុល្លារ និងថវិកា​​បដិ​ភាគរបស់​រាជរដ្ឋាភិបាល​ចំនួនជា​ង៩លាន​ដុល្លារសហរដ្ឋអាមេរិក ហើយ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​​ឡើងវិ​ញ​ផ្លូ​វ​​ជាតិលេខ២១ ចែកចេញជាពីរដំណាក់កាល និង​មាន​ប្រវែង​ជាង៦៣គីឡូម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសម្ដែងក្ដីសង្ឃឹម ថា នៅពេល​ផ្លូវជាតិ​លេខ២១​នេះ សាង​​សង់​រួចរាល់ នឹងជួយកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើដំណើ​រ​ដោយ​​ងាយស្រួល​​ក្នុង​ការ​​​ប្រកបមុខរ​បបរកទទួល​ទាន និងការដឹក​ជញ្ជូន​កសិផល​ផងដែរ៕








Saturday, March 26, 2016

កីឡាករ កីឡាការិនី ប្រៀប​បានដូច​ជាអ្នក​ការទូត​ដែលបំពេញ​ការងារ​ផ្នែក​ទំនាក់​ទំនងអន្តរ​ជាតិ

កីឡានាំមកនូវសុខភាពល្អភាពសប្បាយរីករាយ សាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការរវាងគ្នានិងគ្នា ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ប៉ុន្តែលើសពីនេះ កីឡាក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ ហើយកីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលបំពេញការងារផ្នែកទំនាក់ទំនងអន្តរជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដោយបង្កើនវិនិយោគសាធារណៈផង និងជំរុញការចូលរួមរបស់វិស័យឯកជនផង សំដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ជាពិសេសការកសាងនិងជួសជុលពហុកីឡដ្ឋាន និងមជ្ឈមណ្ឌលកីឡាជាច្រើនទៀត ។
នេះបើយោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់បន្ថែមដល់ជ័យលាភី កីឡាករ កីឡាការនី និងគ្រូបង្វឹកជើងឯកអាស៊ីប៊ូលប៉េតង់ លើកទី១៩ ដែលបានប្រារព្ធធ្វើឡើងនៅអាគារមិត្តទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៥ ខែមិនាឆ្នាំ២០១៦នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា៖ ផ្តើមចេញពីកិច្ចខិតខំរួមគ្នា បច្ចុប្បន្ននេះ វិស័យកីឡាជាតិគ្រប់ប្រភេទមានការវិវត្តរីកចម្រើនគួរជាទីមោទនៈ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជន ជាពិសេសក្មួយៗយុវជន។ ដោយឡែក កីឡាប៉េតង់កម្ពុជាក៏បានអភិវឌ្ឍឈានឡើងជាលំដាប់ ដោយតែងតែបានទទួលមេដាយពីការប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ធ្វើឱ្យប៉េតង់ក្លាយជាប្រភេទកីឡាមួយ ដែលមានសក្តានុពលខ្ពស់និងផ្តល់ក្តីសង្ឃឹសម្រាប់កម្ពុជាយើង។ ជាក់ស្តែង នាពេលកន្លងមក ទាំងក្នុងការប្រកួតក្របខ័ណ្ឌទ្វីបអាស៊ី ឬកម្រិតពិភពលោក កម្ពុជាយើងតែងតែឈរក្នុងលំដាប់នាំមុខគេជានិច្ច ហើយបើនិយាយពីកីឡាប៉េតង់ ទាំងអស់គ្នាពិតជាមិនអាចភ្លេចឈ្មោះកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជាគឺ វីរៈកីឡាការិនី លោកស្រី កែ ឡេង ដែលដណ្តើមបានមេដាយមាសចំនួនពីរលើកផ្ទួនៗគ្នា ធ្វើឱ្យពិភពលោកកោតសរសើរកម្ពុជាយើងកាន់តែខ្លាំងឡើងៗ រហូតដល់ប្រទេសខ្លះចាត់ទុកកម្ពុជាជាប្រទេសមហាអំណាចផ្នែកកីឡាប៉េតង់ ថែមទៀតផង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា៖ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនិងឧត្តមភាពផ្នែកកីឡាប៉េតង់កម្ពុជា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ខ្ញុំបានផ្តួចផ្តើមឱ្យមានការបណ្តុះបណ្តាលកីឡាប៊ូល និងប៉េតង់ សម្រាប់យុវជនអាយុក្រោម១៧ឆ្នាំ ហើយយើងបានឈានទៅដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ជាលក្ខណៈអន្តរជាតិមួយចំនួនផងដែរ។ ជាងនេះទៀត កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈការប្រកួតដណ្តើមពានប៉េតង់ជើងឯក ឯកឧត្តម សុខ អាន បានរកឃើញអ្នកបន្តវេនប្រកបដោយសក្តានុពលមួយចំនួនបន្ថែមទៀត ដែលយុវកីឡាករ កីឡាការិនីទាំងនេះនឹងធ្វើឱ្យកម្ពុជាយើងកាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានមេដាយបន្ថែមទៀតក្នុងការប្រកួតកីឡាប៉េតង់ ក្នុងក្របខ័ណ្ឌកីឡា SEA GAME នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ៕





Friday, March 25, 2016

ឯកអគ្គរដ្ឋ​ទូត​ប្រទេ​សគុ​យបា​ មាន​សង្ឃឹ​មថា ទំហំ​ពាណិជ្ជ​ក​ម្ម កម្ពុជា-គុយបា នឹងកើន​ឡើ​ងនាពេល​អនា​គតឆាប់​ៗនេះ​

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចរបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ  និងព័ត៌មាននៃរដ្ឋសភា បានជួប​ពិភាក្សា​ការងា​រ​ជាមួយឯកឧត្តម Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបានៅវិមានរដ្ឋសភា ដែលទើបតែងតំាងប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា​នៅក្នុងបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ បង្កើន​កិច្ច សហប្រតិបត្តិការកម្ពុជា-គុយបា ឲ្យរឹងមាំថែមទៀត ពិសេសខាងពាណិជ្ជកម្ម។
ឆ្លៀតឱកាសនោះ តាមរយៈ ឯកឧត្តម ឈាង វុន ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបា បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែល​សម្តេច​តែងតែ​បានជួយគាំទ្រ សម្របសម្រួល ដល់បេសកកម្មការទូត របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូតប្រទេស​គុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិមុនៗ ឲ្យទទួល​បានជោគជ័យពីមួយអាណត្តិទៅមួយអាណត្តិ។ 
តាងនាម​​​​ប្រទេសគុយបា ឯកឧត្តម Juan de Jesus Hidalgo-Gato Perez ក៏បាន​ថ្លែងអំណរ
គុណដល់ប្រទេសកម្ពុជា ដែលបានគំាទ្រប្រទេសគុយបា នៅគ្រប់កាលៈទេសៈ ជាពិសេស​នៅអំឡុងពេលប្រទេសនេះទទួលរងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពី​សហរដ្ឋ​អា​មេរិក​នោះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថាចំណងមិត្តភាព កម្ពុជា-គុយបា មានតំាងពីយូរមក ហើយ តែ​នៅក្នុងសម័យសេដ្ឋកិច្ចបើកចំហរនេះ ឯកឧត្តមនឹងខិតខំកៀងគរអ្នកវិនិយោគទុន អ្នក​​ទេសចរណ៍ពីប្រទេសគុយបា មកកាន់កម្ពុជាឲ្យបានច្រើន។ ជាមួយឆន្ទៈបែបនេះ ឯកឧត្តម Juan de Jesus Hida​lgo-Gato Perez មានក្តីសង្ឃឹមថា ក្នុងរយៈពេលខ្លីខាងមុខនេះ ទំហំ​ពាណិជ្ជកម្មកម្ពុជា-គុយបា នឹងមានកំណើនជាមិនខានឡើយ។
ឯកឧត្តម ឈាង វុន បានស្វាគមន៍ចំពោះបេសកកម្មការទូត របស់ឯកឧត្តម Juan de Jesus Hidalgo-Gato Perez            នៅកម្ពុជា និងបានគំាទ្រប្រសាសន៍លើកឡើងរបស់ឯកឧត្តម ​ឯក​អគ្គរ​ដ្ឋ​​​ទូត​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង​ដែលបាន​ឃើញ​សហរដ្ឋអាមេរិកដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសគុយបានោះ។
ឯកឧត្តម ឈាង វុន ក៏បានសម្តែងក្តីរីករាយ ចំពោះចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អ រវាងរដ្ឋសភាកម្ពុជា និងប្រទេសគុយបា ដែលមកដល់ពេលនេះរដ្ឋសភាទំាងពីរបាន​បង្កើត​ឲ្យមានក្រុម មិត្តភាពរួចហើយ ។
ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​      និង​ព័ត៌​​មាន នៃរដ្ឋសភា ក៏មានក្តីសង្ឃឹមថា ចំណងមិត្តភាពប្រទេសទំាងពីរ កាន់តែរីក​ចម្រើន​​​រឹងមាំថែមទៀត នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម Juan de Jesus Hidalgo-Gato Perez