Friday, December 27, 2013

សេច​ក្តីថ្លែង​ការណ៍​របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃកា​រចរ​ចារ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិតផ្នែកវាយ​ណភ័ណ្ឌ​កាត់​ដេរ និង​ផលិត​ផល ស្បែក​ជើង




សេច​ក្តីថ្លែង​ការណ៍​របស់​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ស្តីពី​ការគាំ​ទ្រចំពោះ​លទ្ធផល នៃការ​ចរចារ​ប្រាក់​ឈ្នួល​អប្បប​រមា របស់​កម្មករ និយោ​ជិត​ផ្នែក​វាយណ​ភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង




សេច​ក្តីថ្លែង​ការណ៍​របស់​សហភាព​សហជីព​ជាតិ​ឯករាជ្យ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល នៃកា​រចរចារ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិត​ផ្នែក​វាយ​ណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង




សេចក្តីថ្លែង​ការណ៍​របស់​សហភាព​ពល​កម្ម​ជាតិ​កម្ពុជា ស្តីពីការ​គាំទ្រ​ចំពោះ​លទ្ធផល នៃការចរ​ចារ​ប្រាក់​ឈ្នួល​អប្ប​បរមា របស់កម្មករ និយោ​ជិត​ផ្នែក​វាយ​ណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង


សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការ​ងារ​ជាតិ​កម្ពុជា ស្តីពីកា​រគាំទ្រ​ចំពោះ​លទ្ធផល​នៃការ​ចរចារ​ប្រាក់​ឈ្នួល​អប្ប​បរមា របស់​កម្មករ និយោជិត​ផ្នែក​វាយណភ័ណ្ឌ​កាត់ដេរ និង​ផលិត​ផល ស្បែក​ជើង


បទអត្ថាធិប្បាយ៖ ក្រុមប្រឆាំងយក​ដងផ្លូវ ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំង

អត្ថបទដោយ: ឧត្តម សក្តិ


ការមិនទទួលស្គាល់ពីភាពបរាជយ័លើសមរភូមិប្រជាធិបតេយ្យ តាមរយៈការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង បាន ​និងកំពុង​រុញច្រានស្ថានការណ៍នយោបាយកម្ពុជាអោយធ្លាក់ក្នុងស្ថានភាពវឹកវដែលបង្ករទ្បើងដោយបាតុកម្មបែបអនាធិបតេយ្យ រៀងរាល់ថ្ងៃដោយ​គ្មានច្បាប់ទម្លាប់ ។

ការសំរេចចិត្ត​យ៉ាងគ្រហើន ក្នុង​ការយក​ដងផ្លូវ ​និង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំង ពី​សំ​ណាក់​​លោក​សម រង្ស៊ី និងលោក កឹម សុខា បាន​បង្ក​នូវ​ការមិន​ស​ប្យា​យ​ចិត្ត​,​ កំហឹង​ ការធុញទ្រាន់​ និង​មានការចោទសួរ​ជាច្រើន​អំពី​សាធារណៈជន​ទូទៅថា តើហេតុអ្វី​បាន​ជា​លោក​សម រង្ស៊ី​ និង កឹម សុខា ធ្វើបែបនេះ? ហេតុអ្វី​បានជា​លោក​សម រង្ស៊ី ​មិន​ធ្វើបាតុកម្ម​នៅនឹងកន្លែង​តែ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​បានកំណត់​ឲ្យ​?​ ហេតុអ្វី​បានជា​មេបក្ស​ប្រឆាំងជ្រើស​រើសយក​ការដង្ហែ​ក្បួន​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ​និងបង្ក​កា​រំខាន​ដ៏​គួរ​ឲ្យ​ធុញទ្រាន់បែបនេះ​?

រាល់សកម្មភាពទាំងអស់ត្រូវបានគេដឹងថា ការធ្វើ​បាតុកម្ម​នៅនឹងកន្លែង​នឹង​មិនអាច​ប្រមែរ​ប្រមូល​អ្នកចូលរួម​ឲ្យ​បាន​ច្រើន​តាមចិត្ត​ដែល​លោក​សម រង្ស៊ី​ និង កឹម សុខា ចង់បាន​នោះឡើយ​ វា​នឹង​កាន់តែ​ខ្សត់​មនុស្ស​ចូលរួម​ទៅៗ​។ យុទ្ធសាស្រ្តថ្មីរបស់​គណបក្ស​ប្រឆាំងតាម​រយៈការ​ហែរ​ក្បួន​ឡាន ​ម៉ូតូ​ សំដៅ​ទីប្រជុំជន​ធំៗ​ដែលមាន​សភាព​មមាញឹក​ និង​ផ្លូវ​ដែល​តូចចង្អៀត​ គឺជា​របៀប​កេង​ចំ​ណេញ​ចំ​នួន​មនុស្សបាន​ដោយ​ងាយ។​ តើហេតុអ្វីបានជាបក្សប្រឆាំងធ្វើបែបនេះ ? ការ​ដែល​គេធ្វើ​បែបនេះ​ គឺអាច​ធ្វើ​ឲ្យ​គេ​មើលឃើញ​នូវ​ទិដ្ឋភាព​មួយ​ផ្សេង​លើ​កំលាំង​ចូលរួម​ ពោល​គឺនៅ​ទីកន្លែង​ចង្អៀត​នឹង​មាន​មនុស្ស​ច្រើន​ នៅពេលដែល​ក្បួន​បាតុកម្ម​ទៅដល់​នឹងមាន​អ្នក​ឈរ​មើល​ បូករួម​ជាមួយនឹង​ការកកស្ទះ​ចរាចរណ៍​ផង​ គឺ​ទិ​ដ្ឋ​ភា​ពេលនោះ​នឹង​ពោរពេញ​ទៅដោយ​ហ្វូងមនុស្ស​។ ​ វិធី​នេះ ​នៅពេល​ថត​ចេញ​ជា​រូបភាព​ គឺ​ពិតជា​កកកុញពោរពេញ​ទៅដោយហ្វូង​មនុស្ស ​បើទោះបី​ការពិត​វា​មិន​ដូច​អ្វីដែល​គេ​បានឃើញ​ក្នុង​រូបភាព​នោះ​ក៏ដោយ​។​

រូបភាព​បែប​បោកបញ្ឆោតនេះ ត្រូវបាន​គេ​យកទៅប្រើប្រាស់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គមថ្មី ​(Facebook Youtube) ​ឬក៏​តាម​មធ្យោបាយ​នានា​ ដើម្បី​ឃោសនា​បង្ហាញ​ពី​កំលាំង​គាំទ្រ​របស់គេ​ ដើម្បី​ដាក់ការគាបសង្កត់​មក​លើរាជរដ្ឋាភិបាល ពិសេសគណបក្ស​កាន់អំណាច​ តាម​ការ​ប្រកូកប្រកាស់ថា គេមានអ្នកគាំទ្រជាច្រើន​ម៉ឺន​នាក់​ ។

យុទ្ធសាស្ត្រខាងលើនេះត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបកស្រាយ​ថា ការអនុវត្ត​នូវ​អ្វីដែល មេបក្សប្រឆាំង​ហៅថា​បាតុកម្មអហិង្សា​ ក្នុងចេតនា​បង្កើត​ជា​បដិវត្ត​មហាជន កំពុងតែធ្វើ​ឲ្យ​មាន​ចលនា​បះបោរ​នាំ​ឲ្យ​មាន​ចលាចល​សង្គម តាមរយៈ​សកម្មភាព​គៀងគរ បំផុសបំផុល តាមមនោគមវិជ្ជានៃការបោកបញ្ឆោតមនុស្សអោយចូលរួមបាតុកម្ម  ហែរ​ក្បួន​ប្រសេចប្រសាច​គ្មានសណ្តាប់ធ្នាប់ ពេញ​ដងវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​បើទោះបី​អាជ្ញាធរ​មិនបាន​អនុញ្ញាត​ក៏ដោយ​នោះ ។

 ការអុចអាល ញុះញុងមហាជនអោយក្រោកទ្បើងបះបោ មាន​តម្លៃ​ស្មើ ​ទៅនឹងការធ្វើ​រដ្ឋ​ប្រហារ​  រំ​លោភលើឆន្ទៈរាស្រ្ត តាមរយៈសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣  ។ ទង្វើ​នេះ គឺជារដ្ឋប្រហារដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់កំពូលរបស់ជាតិ យ៉ាង​ជាក់​ច្បាស់​ ។

សកម្មភាពរបស់​គណបក្ស​ប្រឆាំង​ គឺ​បានប្រាស់ចាក​ទាំង​ស្រុងពី​ផ្លូវច្បាប់ សីលធម៌ គុណធម៌ និងបំផ្លាញដល់សន្តិសុខ សណ្តា​ប់​ធ្នាប់សាធារណៈ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​របបរ​ទទួល​ទាន​របស់​ប្រជាពល​រដ្ឋ​ទូ​ទៅ ។ ក្រៅពី​នេះ សកម្មភាព​អានាធិបតេយ្យនេះ គឺ បាន និង​កំពុង​ទាញទម្លាក់នូវ​កិត្យា​នុភាព​​ជាតិ​ដែលមានអរិយ​ធម៌​ខ្ពង់​ខ្ពស់ ប្រជាជាតិស៊ីវីលយ័ ឱ្យ​ធ្លាក់​ចូលក្នុង​អន្លុង​​នៃភាពអាប់ឱន ដោយ​សារតែការឆ្គួតវង្វេង និងការ​ចង់បានអំណាចក្រៅរង្វង់ច្បាប់ តាម​រយៈការ​បំផុសអោយ​មាន​បដិវត្តមហាជន ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅកម្ពុជាបានដឹងយ៉ាងច្បាស់ណាស់ថា ការ​ដែលគណបក្ស​សង្គ្រោះ​ជាតិ ​យក​ដងផ្លូវ​ និង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើជា​ចំណាប់ខ្មាំងនេះ​គឺ​ វា​ផ្ទុយ​ពី​ច្បាប់យ៉ាងជាក់ច្បាស់ ។

ពិត​ហើយ​ថា រដ្ឋធម្មនុញ្ញ​ចែង​អំពី​សិទ្ធិសេរីភាព​ឲ្យ​ប្រជា​ពលរដ្ឋ​សម្តែង​មតិ ​ការហែក្បួន ការធ្វើ​បាតុកម្ម ប៉ុន្តែ​សិទ្ធិ​នោះ ត្រូវធ្វើ​អ្វីមួយ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ និងត្រូវគោ​ព​សិទ្ធិ​របស់​អ្នកដទៃ​ផង។ ប៉ុន្តែ មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​បាន​លើក​កំ​ពស់​ការពង្រឹង​នីតិរដ្ឋ​ទេ គឺមាន​តែ​ការ​ប្រមាថ និង​ជា​ន់ឈ្លីលើ​ច្បាប់តែ​ប៉ុណ្ណោះ។

​ការពង្រឹង​​នីតិរដ្ឋ​ ​ គឺ​មិនមែនជា​អំពើ​បះ​បោ​រ​នៅតាម​ដងផ្លូវ​នោះទេ ។ បើ​កម្ពុជា​ជ្រើស​រើស​យក​ទម្លាប់​បែប​នោះ​មែន គឺ​​មិនចាំបាច់​ធ្វើការ​បោះឆ្នោត​នាំតែខាតថវិកាជាតិនោះ​ឡើយ។