Wednesday, October 19, 2022

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

 (ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

 (ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ

 (ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី

 នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ដេចក្រឡាហោម បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួលសាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបន្តថាអគារនេះ ដំណើរការសាងសង់រយៈពេលជាង៥ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ ខណៈឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏ជួយឧត្ថម្ភអគារទទួលភ្ញៀវជាតិ អន្តរជាតិ និងការស្នាក់នៅដែលចំណាយថវិកាជាង២លានដុល្លារ និងកំពុងដំណើរការសាងសង់នៅឡើយ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារទំនើបបាញ់គ្រាប់ពិតនេះ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដែលជួយសាងសង់អគារទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅសម្រាប់នគរបាលជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ទន្ទឹមគ្នានឹងវឌ្ឍនភាពនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិតាមបណ្ដាភូមិភាគនានា ពោលគឺបន្ទាប់ពីសម្ដេចបានអញ្ជើញចុះទៅដល់សាលាទាំងនោះ សម្ដេចសង្កេតឃើញថាលាសាលានគរបាលជាតិភូមិភាគនានាក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ទៅតាមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ ដោយសម្ដេចមានជំនឿថារាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភពនាំឱ្យកើតមានបទល្មើសផ្សេងទៀតក្នុងសង្គម និងអាចឈានទៅពាក់ព័ន្ធដល់បទល្មើសសម្អាតប្រាក់ ដែលជាបទឧក្រិដ្ឋអន្តរជាតិ។ សម្ដេច បានសង្កត់ធ្ងន់ថាបញ្ហាទាំងនេះទាមទារការចូលរួមឱ្យបានសកម្មបំផុតពីគ្រប់ភាគី ក្នុងនោះក៏មានមន្រ្តីនគរបាលជាតិដែរ ដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបានដូចបណ្ដាប្រទេសមួយចំនួន ៕






ប្រធានគណបក្សខ្មែរតែមួយ ផ្ញើលិខិតចំហរស្នើឱ្យ សម រង្ស៉ី បោះបង់ចោលវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល «សម» ដែលគ្មានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន

(ភ្នំពេញ)៖ លោក គុជ លី ស្ថាបនិក និងជាប្រធានគណបក្សខ្មែរតែមួយ បានផ្ញើលិខិតចំហរមួយជូន លោក សម រង្ស៉ី ដោយស្នើឱ្យ​បោះបង់ចោលនូវ វប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល «សម» ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

តាមរយៈ លិខិតចំហរនេះ លោក គុជ លី បានបញ្ជាក់ដូ​ច្នេះថា៖ «ស្ថិតក្នុងបរិការណ៍នេះ ខ្ញុំ គុជ លី អ្នកនយោបាយជំនាន់ក្រោយសូមស្នើឯកឧត្តម សម រង្ស៉ី មេត្តាបោះបង់ចោលនូវវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល “សម” និងនយោបាយ "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី" គឺមិនមានផលប្រយោជន៍អ្វីទាំងអស់សម្រាប់ប្រជាជាតិខ្មែរ និងមាតុភូមិកម្ពុជាដ៏កំសត់»

លោក គុជ លី បានរំលឹកអំពីប្រវត្តិបរាជ័យនៃនយោបាយរបស់ លោក សម រង្ស៉ី ដោយក្នុងនោះ លោកបានដឹកនាំបួនគណបក្សពីអតីតកាល ដោយបានចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតគ្រប់អាណត្តិចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គល ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់
បច្ចុប្បន្ននេះ គឺ លោក សម រង្ស៉ី បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក។

លោក គុជ លី បានបន្តថា «ជាការពិត គ្រប់ការអំពាវនាវអកុសលរបស់ឯកឧត្តម បានបង្ហាញពីអត្តចរិតអសនិទាននយោបាយពិតរបស់ឯកឧត្តម ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ដោយសារតែឯកឧត្តមបានកំពុងបណ្ដុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាបពណ៌ញុះញុង់ វប្បធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេសនិយម»។

លោកចាត់ទុកថា ការបង្កើតព្រឹត្តិការណ៍ដដែលៗ និងការអំពាវនាវធ្វើបដិវត្តន៍ពណ៍របស់ លោក សម រង្ស៉ី គឺបានរំលោភរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបានប្រមាថមើលប្រជាពលរដ្ឋខ្លួនឯង ដែលជាម្ចាស់ឆ្នោតធ្វើការសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការចូលរួមបោះឆ្នោតនីតិកាលនីមួយៗ។

លោកបានបញ្ជាក់ទៀតថា «ប្រជាពលរដ្ឋខ្មែរទូទៅនៅចងចាំមិនភ្លេចនូវព្រឹត្តិការណ៍អកុសលដែលឯកឧត្តម បានបង្កើតឡើងដូចជា៖ យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ “មានស៊ី អត់សែន មានសែន អត់ស៊ី" យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៨ “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត ·៩ វិច្ឆិកា ២០១៩ "ការធ្វើបដិវត្តន៍ពណ៌" និងតាមF/B-page “១៦ តុលា ២០២២ ក្នុងគោលបំណងធ្វើបដិវត្តន៍ទានហានប៉ូលិសចូលចាប់ ហ៊ុន សែន ឆ្នាំ២០២៣”»

លោក គុជ លី បានជំរុញឱ្យ លោក សម រង្ស៉ី​ ជ្រើសរើសគណបក្សណាមួយដែល លោកពេញចិត្ត ចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតរៀបចំដោយ «គជប» និងស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតខាងមុខនេះផងដែរ៕



គណបក្សកសិករ ថ្កោលទោស ទណ្ឌិត សម រង្ស៉ី ដែលញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ គណបក្សកសិករ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញញត្តិមួយថ្កោលទោសចំពោះ លោក សម រង្ស៉ី ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

តាមរយៈញត្តិនេះ គណបក្សកសិករ បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាប្រធានគណបក្សកសិករ បានឃើញនូវទង្វើទុច្ចរិតរបស់ លោក សម រង្ស៉ី ធ្វើនយោបាយប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ ខុសពីគន្លងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា បានបង្កើតបដិវត្តពណ៌គ្រប់រូបភាព ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយញុះញង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បង្កើតចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ប្រមាថមើលងាយចំពោះជាតិសាសន៍ខ្លួនឯង មើលងាយប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត»

គណបក្សកសិករ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះ លោក សម រង្ស៉ី ដែលបានប្រមាថនូវពាក្យសំដីអសីលធម៌ចំពោះ សម្តេចតេជោ ហ៊ុន សែន។ គបណបក្សនេះ បានអំពាវនាវ និងគាំទ្រនូវដំណើរការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តដីកាបញ្ហាឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី និងបក្ខពួកឧទ្ទាមក្រៅច្បាប់ បញ្ជូនទៅកាន់តុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។

គណបក្យកសិករ ប្ដេជ្ញាចូលរួមការពាររដ្ឋធម្មនុញ្ញ គាំទ្រចំពោះរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតពីប្រជាជន ចូលរួមការពារសន្តិភាព និងគោរពគោលការណ៌លិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស អនុវត្តតាមច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ មានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕



សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្រសួងការពារជាតិកម្ពុជា-វៀតណាម តែងស្វែងរកគ្រប់មធ្យោបាយជួបពិភាក្សាគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ពេលស្ថានភាពកូវីដកំពុងផ្ទុះខ្លាំង

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុញ្ញាតឱ្យដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងបានគោរពវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍ របស់កម្ពុជា។

ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍ស៊ីហ្គេម ឆ្នាំ២០២២ វៀតណាមបានត្រៀមខ្លួនក្នុង ការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ជាមួយកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នៅឆ្នាំ២០២៣ខាងមុខ។

ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅដល់ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ជាការពិតជំងឺកូវីដ១៩ បានបង្កភាពរអាក់រអួល ដល់ការអាក់ខាន នៃដំណើការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងក្រសួងការពារជាតិទាំងពីរ ពិសេសកងទ័ពប្រទេសយើងទាំងពីរ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសយើងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេស រួមនឹងថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម តែងតែបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ zoom ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សាបានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងស្ថាបននៃប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានយកឱកាសនេះ សំដែងការអបអរសាទរចំពោះការប្រារព្ធព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ នៅទីតាំងកោះថ្ម (X16) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ នឹងបានស្ដាប់ខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ក៏បានយកឱកាសនេះផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេច រួមនិងថ្នាក់ដឹកនាំទាំងអស់នៃកងយោធៈពលខេមរភូមិន្ទ តាមរយៈអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្ញើជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់នៃក្រសួងការពារជាតិវៀតណាម ក្នុងឱកាសនេះផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពជម្រាបជូនសម្ដេចពិជ័យសេនាថា លោក និងប្រតិភូមកកាន់កម្ពុជាលើកនេះ គឺស្របពេលនឹងខួប៥៥ឆ្នាំ បៃទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផង។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកបម្រុង សូមសំដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីការខកខានយន្តការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃកងទ័ពទាំងពីរ ក្នុងរយៈពេលកំឡុង ជាងពីរឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺរាតត្បាតជាសាកលកូវីដ១៩។

ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ក៏បានសម្ដែងការគាំទ្រ និងឯកភាពផងដែរថា តើបើទោះបីប្រទេសទាំងពីរ មានបញ្ហាប្រឈមនៃវិបត្តិនេះយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ នៅតែបន្តខិតខំរិះរកគ្រប់វិធីសាស្រ្ត ក្នុងការរក្សាទំនាក់ទំនង និងការបង្កើនភាពចិត្តស្និទ្ធទៅវិញទៅមក ជាពិសេសលោកសូមអបអរសាទរចំពោះការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងមានសារៈសំខាន់ដើម្បីឈានទៅបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីស្ថានការណ៍នៃរោគរាតត្បាតនេះបានធូរស្បើយ

ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ក៏បានយកឱកាសនេះចូលរួមអបអរសាទរចំពោះដំណើរការប្រកបដោយជោគជ័យ នៃកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់កម្ពុជាដែលបានប្រព្រឹត្តទៅកាល ពីដើមខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

ឧត្តមសេនីយ៍ឯកបម្រុង ក៏បានចូលរួមអបអរសាទរដែរ ចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជា បាននឹងកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្ដូរវេននាឆ្នាំ២០២២ ដែលប្រកបទៅដោយភាពរលូន និងជោគជ័យ។ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងវិស័យការពារជាតិវិញលោកក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម៕





រដ្ឋបាលរាជធានីភ្នំពេញ បន្តស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសហការទប់ស្កាត់ និងបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងល្បែងស៊ីសងក្នុងដែនដីរបស់ខ្លួនឲ្យអស់

 (ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបង្ក្រសបល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ក្នុងខណ្ឌពោធិ៍សែនជ័យ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញឲ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌ ត្រូវបន្តរួមសហការឲ្យបានហ្មឺងម៉ាត់បំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះ កាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានកន្លងទៅ ក៏ដូចជាផែនការអនុវត្តនូវអនុសាសន៍ណែនាំ ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំ ឬកង់ស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅសាលាខណ្ឌពោធិ៍សែនជ័យ។

លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់អំពីសកម្មភាពរបស់មន្ត្រីក្នុងការធ្វើជំរឿនប្រជាពលរដ្ឋ ក៏ដូចជាចំនួនប្រជាពលរដ្ឋ ដែលបានប្រកបមុខរបរកុងស៊ីបញ្ចាំ និងអ្នកប្រកបមុខរបរផ្សេងៗទៀត ដោយបានត្រួតពិនិត្យទាំងផ្លូវច្បាប់ និងជំរុញឲ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន គុណភាព និងសុខភាពអ្នកប្រើប្រាស់ ជាពិសេសបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការបង្ក្រាបល្បែងស៊ីសង ក៏ដូចជាហាងបញ្ចាំខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យនេះឲ្យបានល្អ ធានាដល់ការរស់នៅ ប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ។

ជាក់ស្ដែងចាប់ពីពេលថ្មីៗនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងលួចបង្កប់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន រកឃើញមានទីតាំងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ចំនួន១៥០ទីតាំង ឃាត់ខ្លួនមនុស្សសរុបចំនួន៣២នាក់។

ក្នុងនោះធ្វើការអប់រំចំនួន ១៤នាក់ប្រគល់ជូនអាណាព្យាបាល, ជនបរទេសសរុប១៤នាក់ និងជនជាតិខ្មែរ ០៤នាក់ (ជនបរទេស ឲ០៥នាក់-ជនជាតិខ្មែរ ០២នាក់ ប្រគល់ជូនកងរាជអាវុធហត្ថខណ្ឌ អនុវត្តតាមនីតិវិធី ជនបរទេសចំនួន០៩នាក់-ជនជាតិខ្មែរ០២នាក់ ប្រគល់ជូនអធិការនគរបាលខណ្ឌ អនុវត្តតាមនីតិវិធី) ហើយទីតាំងទាំងអស់ត្រូវបានបិទ បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបាននឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមបណ្ដាទីតាំងផ្សេងៗទៀត។

ដោយឡែករដ្ឋបាលខណ្ឌ បានអញ្ជើញម្ចាស់អាជីវកម្មបុរី ខុនដូរ សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងមូលដ្ឋានមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់រដ្ឋបាល រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ដោយមិនឱ្យមានល្បែងស៊ីសង ការជួញដូរមនុស្ស ការធ្វើ អាជីវកម្មផ្លូវភេទ ការផលិត ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន បានចំនួន ១១២ទីតាំង។

របាយការណ៍របស់លោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ឋ បានបញ្ជាក់ថា ក្រុមការងារចុះត្រួតពិនិត្យហាងបញ្ជាំ នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានទីតាំងអាជីវកម្មហាងបញ្ចាំសរុបចំនួន ១៧ទីតាំង ក្នុងនោះស្ថិតនៅសង្កាត់កាកាបទី១ ចំនួន០២ទីតាំង សង្កាត់ចោមចៅទី១ ចំនួន០២ទីតាំង សង្កាត់ចោមចៅទី២ ចំនួន០២ទីតាំង និងសង្កាត់ចោមចៅទី៣ ចំនួន១១ទីតាំង។

បើតាមរបាយការណ៍របស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ បានបន្តថា គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបានចំនួន០៤ទីតាំង រកឃើញម៉ូតូសរុប ចំនួន ៩២គ្រឿង មានឯកសារត្រឹមត្រូវ ក្នុងនោះ៖ សង្កាត់កាកាបទី១ នៅភូមិត្រពាំងល្វា២ ចំនួន០១ទីតាំង រកឃើញម៉ូតូចំនួន ០៦គ្រឿង មានឯកសារត្រឹមត្រូវ។ សង្កាត់ចោមចៅទី១ នៅភូមិត្រពាំងថ្លឹង១ ចំនួន០១ទីតាំង រកឃើញម៉ូតូចំនួន ១២គ្រឿងមានឯកសារត្រឹមត្រូវ។ សង្កាត់ចោមចៅទី៣ នៅភូមិព្រៃទា១ ចំនួន០២ទីតាំង រកឃើញម៉ូតូចំនួន ៧៤គ្រឿង មានឯកសារត្រឹមត្រូវ។ ហើយបច្ចុប្បន្នយើងកំពុងតែស្វែងរកទីតាំងផ្សេងៗទៀត ដែលលួចបើកអាជីវកម្មហាងបញ្ចាំ និងទីតាំងឃ្លាំងដែលគ្មានច្បាប់អនុញ្ញាត ដែលអាចជាកន្លែងផ្តល់មធ្យោបាយរកស៊ីទទួលផលចោរកម្ម ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងកិច្ចប្រជុំនិងសំណេះ សំណាលជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌពោធិ៍សែនជ័យ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខណ្ឌ ក៏ដូចជាមន្ត្រីក្រោមឱវាទក្នុងការធ្វើឲ្យប្រសើរឡើងថែមទៀត នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត ក៏បានសង្កត់ធ្ងន់អំពីអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល លើការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាហាងបញ្ចាំនៅក្នុងដែនដីរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

លោក ឃ្លាំង ហួត ក៏បានជំរុញឲ្យគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយករឿងនេះជាបញ្ហាគោលក្នុងការអនុវត្តឲ្យបានជាពិសេសគឺត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ព្រោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ លោកអភិបាលរងរាជធានី ចាត់ទុកល្បែងស៊ីសងខុសច្បាប់ គឺបាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុ ដែលបង្កើតឲ្យមានល្បែងខុសច្បាប់ អំពើចោរកម្ម និង ការប្រើប្រាស់គ្រឿងញៀន។

លោក ឃ្លាំង ហួត បញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធាន ការដ៏ក្តៅគគុកនេះកន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ អំពើចោរកម្ម អំពើលួចឆក់ប្លន់ គឺមិនមានសកម្មភាព កើតឡើងនោះទេ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានសំដែងនូវការសាទរ ចំពោះសកម្មភាពនៃយុទ្ធនាការដ៏មានសារសំខាន់មួយនេះ ហើយប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរបន្តសកម្មភាពនេះ ដូចភ្លៀងរលឹម ដើម្បីឲ្យប្រាកដថា រាជធានីភ្នំពេញ គ្មានល្បែងស៊ីសងខុសច្បាប់ និងគ្មានហាងបញ្ចាំ ដែលធ្វើការរកស៊ីលើកកម្លាំងញើសឈាមនិងគំនរទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះតទៅទៀត។

ដើម្បីឲ្យការងារនេះ កាន់តែមានប្រសិទ្ធភាពថែមទៀតនោះ លោក ឃ្លាំង ហួត សុំឲ្យគណៈបញ្ជាការឯកភាពខណ្ឌ យកបញ្ហានេះ ធ្វើជាប្រធានបទ ក្នុងការអនុវត្តតួនាទីភារកិច្ច ប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន និងមានរបាយការណ៍ជាប្រចាំ ជូនទៅថ្នាក់លើ ដើម្បីឲ្យបានដឹងកាន់តែច្បាស់ អំពីសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តនៅអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕







ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៣ នៅខេត្តពោធិ៍សាត់ បានបញ្ចប់ដោយជោគជ័យ, ឆ្នាំនេះមានពលរដ្ឋចូលរួមទស្សនា ជាង១៧ម៉ឺននាក់

 (ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិឡើងវិញ ជាលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្តរហូតទៅដល់ ជាង១៧ម៉ឺននាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងបានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៧ សមាជិកាសាខាសមាគមនារីខេត្ត ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ លោក ម៉ក់ រ៉ា បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រនេះ ឱ្យបានគង់វង្ស ដើម្បីយើងបានរួមគ្នាប្រារព្ធពិធីប្រណាំងទូកនេះ ជារៀងរាល់ឆ្នាំ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការពិតណាស់ថា ដូចប៉ុន្មានឆ្នាំកន្លងទៅ ពិភពលោកបានជួបវិបត្តិសកល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងរាតត្បាត ជាសាកលកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺ។ ជាមួយគ្នានោះខេត្តពោធិ៍សាត់ ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២២នេះឡើងវិញ ក្រោយពីអាក់ខានរៀបចំរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ១៩។

ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការប្រណាំងទូក «ង» នៅខេត្តពោធិ៍សាត់ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាជាង១៧ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩មុនវិបត្តិកូវីដ គឺមានតែជាង៧ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៌លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត ញ៉ាំងឱ្យភ្ញៀវដែលមកទស្សនាកាន់តែពុះកញ្ជ្រោល។

លោកក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ប្រគេនព្រះមេគណ ព្រះអនុគណ និងឯកឧត្តម លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ គាំទ្រដល់ដំណើរការកម្មវិធី និងសូមកោតសរសើរដោយស្មោះ ចំពោះគ្រប់អនុគណៈកម្មការទាំង៦របស់ខេត្ត ដែលខិតខំប្រឹងប្រែងរៀបចំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

បើតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន ២៦ទូក ស្មើនឹង១៣គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម វិស័យឯកជន និងក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះព័ណ៌។

សូមបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃការប្រណាំងទូក «ង» រយៈពេល៣ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានពានរង្វាន់ផែនលេខ១ មានចំនួន០៤ទូក ក្នុងមួយទូកទទួលបានពានរង្វាន់១ ទង់ជ័យលាភីលេខ១ ប័ណ្ណសរសើរ១ និងថវិកា៣លានរៀល, ពានរង្វាន់ផែនលេខ២ មានចំនួន១០ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ២ ប័ណ្ណសរសើរ១ និងថវិកា២លានរៀល, ពានរង្វាន់ផែនលេខ៣ មានចំនួន០៩ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ៣ ប័ណ្ណសរសើរ១ និងថវិកា១លានរៀល និងពានរង្វាន់ផែនលេខ៤ មានចំនួន០៣ទូក ក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ៤ ប័ណ្ណសរសើរ១ និងថវិកា១លានរៀល។ ដោយឡែកទូកនីមួយៗ ក៏ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនផ្សេងៗផងដែរ៕








ការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ

នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លុវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព តាមជើងហោះហើរ VZ720។ ទស្សនកិច្ចនេះ មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។


ក្នុងឱកាសនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត។

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប, អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏នឹងបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យអន្តរជាតិប៊ែលធី, សកលវិទ្យាល័យកម្ពុជា, សកលវិទ្យាល័យអន្តរជាតិបារ៉ាហ្គនផងដែរ។

សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត ធ្លាប់បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋម្តងរួចមកហើយកាលពីឆ្នាំ២០១១។ កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ដឹកជញ្ជូន វិស័យការងារ និងវិស័យសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ ជ័យ សោភាវឌ្ឍនៈ