Tuesday, June 26, 2018

ទិវាពិភពលោកអ្នកបរិច្ចាគឈាមនៅកាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមរបស់ក្រុមយុវជន សមាគមនារី តំណាងមន្ទីរ អង្គភាពនានា ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់សម្រាប់សង្រ្គោះបន្ទាន់ដល់ជនក្រីក្រ។
ក្នុងនោះដែរ លោក បានមានប្រសាសន៍ថាការបរិច្ចាគឈាមស្មើនឹងការចែករំលែកជីវិតដល់អ្នកដទៃ ជាកុសល ផលបុណ្យដ៏ធំធេងសូមអោយវប្បធម៌ចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមកនេះកើតមានក្នុងផ្នត់គំនិតកូនខ្មែរយើងគ្រប់រូបជានិច្ចតរៀងទៅ។
លោកអភិបាលរងខេត្ត ក៏សុំកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់យុវជនទាំងអស់និងតំណាងមន្ទីរអង្គភាពនានា ដែលមានចិត្តសប្បុរសបរិច្ចាគឈាមនាឱកាសនោះផងដែរ។ លោកបានសំណូមពរឱ្យប្រធានមន្ទីរពេទ្យបង្អែកខេត្ត បង្កើតកម្មវិធីឱ្យបានធំសម្រាប់ទិវានេះ ដើម្បីបង្កើនសប្បុរសជនដែលមានបំណងបរិច្ចាគបានចូលរួមឱ្យបានច្រើន។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់យុវជនយុវតីត្រូវរួមគ្នាថែរក្សាវប្បធម៌ដ៏ល្អឱ្យបានឋិតថេររហូតតទៅ៕





ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកជុំគិរី​ រៀបចំពិធី​ប្រកាសទទួលស្គាល់​បណ្តាញចលនាស្រ្តី​

កំពត៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជុំគិរី ខេត្តកំពត មានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់បណ្តាញចលនាស្រ្តីថ្នាក់ស្រុក ឃុំ និងភូមិ ក្នុងស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាពលោកស្រី លាង ហៃ ជាវ តាយ ភរិយាលោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សគណប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ប្រធានអង្គភាពពាក់ព័ន្ធ គណបក្សស្រុក និងថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។
លោកស្រី លាង ហៃ ជាវ តាយ បានមានប្រសាសន៍ ការសំណេះសំណាលជាមួយបណ្តាញចលនាស្ត្រីស្រុកជុំគិរីនេះ នាំមកនូវការសួសុខទុកពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ដែលតែងតែយកចិត្តទុកដាក់លើស្រ្តីដូចជាតម្លើងប្រាក់ខែស្រ្តីកម្មកររោងចក្រ ជួយឧបត្ថម្ភប្រាក់សម្រាលជីវភាពដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនជាដើម។
ជាមួយគ្នានេះដែរ លោកស្រីក៏បានជុំរុញបណ្តាញចលនាស្ត្រីឲ្យធ្វើសកម្មភាពក្នុងមូលដ្ឋានជាប់ជាប្រចាំ ព្រោះស្រ្តីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងគ្រួសារ និងប្រទេសជាតិ ព្រោះធ្វើអ្វីៗត្រូវតែមានស្រ្តីចូលរួមជានិច្ចដោយខ្វះមិនបាន។
លើសពីនោះ លោកស្រីក៏បានផ្តាំផ្ញើដល់បណ្តាញចលនាក្នុងស្រុកទាំងអស់នាំបងប្អូន ញាតិមិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីប្រទេសមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ដើម្បីជាការលើកទឹកចិត្ត និងការគោរពស្រលាញ់ ចំពោះការការខិតខំរបស់ស្រ្តីដើម្បីសង្គមគ្រួសារ និងជាតិមាតុភូមិកន្លងមក លោកស្រី លាង ហៃ ជាវ តាយ បានឧបត្ថម្ភដល់សមាជិកចូលរួម១៧២នាក់ ក្នុងម្នាក់ៗទទួលបាន មួក១ អាវយឺត១ និងប្រាក់១០,០០០រៀលផងដែរ៕




ប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ បានទទួលការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃ អង្គារ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ រីករាយ និងមកទទួលសេវា ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសំណេះសំណាល ជាមួយ បងប្អូនប្រជាពលរដ្ឋដោយមានប្រសាសន៍ថា នេះបានបង្ហាញឲ្យឃើញពីយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ ដឹកនាំ ជាពិសេសលោក មាស សុភា និងលោក សួស យ៉ារ៉ា។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំអោយ ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋអោយអស់លទ្ធភាព និងព្យាបាលអោយ បានគ្រប់ៗគ្នាផងដែរ ៕





អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្តីពីការបង្វែរ​ទិសចរាចរណ៍​ នៅមុខ​ប្រាសាទអង្គរវត្ត​ ក្នុងពិធីលែងកូនត្រី​ នៃទិវាមច្ឆាជាតិ​

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងស្តីពីការបង្វែរទិសចរាចរណ៍ នៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីលែងកូនត្រី នៃទិវាមច្ឆាជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖

(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ បក្សព្រះអាទិត្យ រលាយ ពលរដ្ឋរីករាយ ការបោះឆ្នោតមិនឡើងកម្តៅ!

លោក ឃឹម ប៊ុនសុង ចុះជួបសំណេះសំណាល​ជាមួយសមាជិកសមាជិកា​ គណបក្សប្រជាជន​ ក្នុងសង្កាត់​ចុងឃ្នៀស​ ក្រុងសៀមរាប​

សៀមរាប៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប និងនាំយកថវិកាជួយឧបត្ថម្ភដល់ សាលាបឋមសិក្សាចុងឃ្នៀស ដែលមានអ្នកចូលរួមសរុប ៧៦០នាក់។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើ នឹករលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តសៀមរាប ចំពោះបងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្តផងដែរ។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនជាសមាជិកសមាជិកាទាំងអស់ ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានគាំទ្រគណបក្សប្រជាជនធ្វើជាចៅសង្កាត់ចុងឃ្នៀស។ លោកបានលើកឡើងទៀតថា សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះ សមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនោះដែរ លោកប្រធានគណបក្សខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាពបង្កចលាចលនៅមូលដ្ឋានផងដែរ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់ចុងឃ្នៀស មានការអភិវឌ្ឍន៍ និងកាត់បន្ថយពីការនេសាទរបស់បងប្អូន មកបម្រើសេវាទេសចរណ៍ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារបងប្អូនកាន់តែមានភាពប្រសើរឡើង ម៉្យាងទៀតក៏បានទាក់ទាញដល់សប្បុរសជនជាតិ អន្តរជាតិ ជួយដល់វិស័យអប់រំ នៅក្នុងសង្កាត់ចុងឃ្នៀសនេះ សំខាន់សម្ព័ន្ធភាពក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានកសាងនូវអនុវិទ្យាល័យ និងបន្តជួយសាងសង់អគារវិទ្យាល័យជូនដល់កូនចៅបងប្អូនក្នុងតំបន់ចុងឃ្នៀសនេះផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងកៀងគរបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើមី្បទទួលបាននូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាបន្តទៀត។
ឆ្លើយតបនូវសំណូមពរលោកនាយកសាលាបឋមសិក្សា លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភនូវការចាក់ដីបំពេញទីធ្លាសាលា និងសាងសង់អាគារសិក្សា ១ខ្នង ៤បន្ទប់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ចំនួន ៨៤១០ដុល្លា ដើមី្បទិញនូវសម្ភារៈបរិក្ខា និងគ្រឿងសង្ហារឹម ក្នុងបន្ទប់អគារសិក្សា ក្នុងសាលាបឋមសិក្សាចុងឃ្នៀស និងជូនដល់បងប្អូនជាសមាជិកសមាជិកា ទាំង៧៦០នាក់ ម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ២១នាក់ ម្នាក់ៗ ៥ម៉ឺនរៀល , សិស្សានុសិស្ស ៥៥នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕
លោក ឃឹម ប៊ុនសុង ចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជន ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប និងនាំយកថវិកាជួយឧបត្ថម្ភដល់ សាលាបឋមសិក្សាចុងឃ្នៀស ដែលមានអ្នកចូលរួមសរុប ៧៦០នាក់។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើ នឹករលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តសៀមរាប ចំពោះបងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្តផងដែរ។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនជាសមាជិកសមាជិកាទាំងអស់ ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានគាំទ្រគណបក្សប្រជាជនធ្វើជាចៅសង្កាត់ចុងឃ្នៀស។ លោកបានលើកឡើងទៀតថា សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះ សមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនោះដែរ លោកប្រធានគណបក្សខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាពបង្កចលាចលនៅមូលដ្ឋានផងដែរ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់ចុងឃ្នៀស មានការអភិវឌ្ឍន៍ និងកាត់បន្ថយពីការនេសាទរបស់បងប្អូន មកបម្រើសេវាទេសចរណ៍ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារបងប្អូនកាន់តែមានភាពប្រសើរឡើង ម៉្យាងទៀតក៏បានទាក់ទាញដល់សប្បុរសជនជាតិ អន្តរជាតិ ជួយដល់វិស័យអប់រំ នៅក្នុងសង្កាត់ចុងឃ្នៀសនេះ សំខាន់សម្ព័ន្ធភាពក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានកសាងនូវអនុវិទ្យាល័យ និងបន្តជួយសាងសង់អគារវិទ្យាល័យជូនដល់កូនចៅបងប្អូនក្នុងតំបន់ចុងឃ្នៀសនេះផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងកៀងគរបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើមី្បទទួលបាននូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាបន្តទៀត។

ឆ្លើយតបនូវសំណូមពរលោកនាយកសាលាបឋមសិក្សា លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភនូវការចាក់ដីបំពេញទីធ្លាសាលា និងសាងសង់អាគារសិក្សា ១ខ្នង ៤បន្ទប់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ចំនួន ៨៤១០ដុល្លា ដើមី្បទិញនូវសម្ភារៈបរិក្ខា និងគ្រឿងសង្ហារឹម ក្នុងបន្ទប់អគារសិក្សា ក្នុងសាលាបឋមសិក្សាចុងឃ្នៀស និងជូនដល់បងប្អូនជាសមាជិកសមាជិកា ទាំង៧៦០នាក់ ម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ២១នាក់ ម្នាក់ៗ ៥ម៉ឺនរៀល , សិស្សានុសិស្ស ៥៥នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕





(សូមទស្សនាវីដេអូ)៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​ បើចង់រក្សាសន្តិភាព និងការអភិវឌ្ឍ ជម្រើស ល្អបំផុត គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា

គ្រួសារទីទ័លក្រកូនច្រើនបានទទួលអំណោយមនុស្សធម៌ពីសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ គ្រួសារទីទ័លក្រចំនួន ២គ្រួសារនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះត្រូវបានទទួលអំណោយមនុស្សធម៌ពីលោក កុយ សុវណ្ណ ប្រធានកិត្តិសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារទីទ័លក្រដល់លំនៅដ្ឋានដោយផ្ទាល់ដៃ។
នៅក្នុងពេលនោះលោក កុយ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន​ សែន នាយករដ្ឋមន្រ្តី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែងគ្រប់មូលដ្ឋាននៅពេលដែលពួកគាត់មានទុក្ខលំបាកគឺតែងផ្តល់ជូននូវអំណោយសង្គ្រោះជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនបានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។
គ្រួសារទីទ័លក្រទាំង២គ្រួសារ សូមគោរពជួនពរដល់ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច រួមគ្នាដឹកនាំប្រទេសជាតិ ប្រកបដោយភាពសុខសាន្ត មានសុខសន្តិភាព មានការអភិវឌ្ឍនភាព លើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋ ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត។

លោក កុយ សុវណ្ណ​ បានឧបត្ថម្ភគ្រួសារទី ០១ អង្ករ ៥០ គីឡូក្រាម មី ១ កេសស្កស ១ គីឡូ ប្រេងឆារ មួយដបធំ ប្រេងខ្យល់កន្លះឡូ ត្រីខ ខ្ទឹម ទឹកត្រី ទឹកសាអ៉ីវ ថវិកា 500$ + ១៥ម៉ឺនរៀល ។ គ្រួសារទី២ថវិកា៥០ម៉ឺនរៀល
ជូនដល់ប្រជាការពារ អាជ្ញាធរ សរុប ៥០ម៉ឺនរៀល៕


លោក វេង សាខុន អញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មការ ស.២៦ ស.២៦.១ និងស.២៧ ស្រុកតំបែរចំនួន ៤១១ នាក់

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក វេង សាខុន និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មការ ស.២៦ ស.២៦.១ និងស.២៧ ស្រុកតំបែរចំនួន ៤១១ នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុក​តំបែរ។
លោក វេង សាខុន បានជម្រាបជូនអង្គពិធីបានជ្រាបដោយសង្ខេបពីសភាពការណ៍នយោបាយរបស់ជាតិ និងអន្តរជាតិ ការរីកចំរើនរបស់វិស័យសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេសជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។
លោកបានបន្តថា ដើម្បីរក្សាបាននូវសមិទ្ធផល និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលោកបានផ្តាំផ្ញើឲ្យកងកំលាំងប្រដាប់អាវុធនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១-ត្រូវយកអស់កំលាំងកាយចិត្ត និងស្មារតីទទួល​ខុស​ត្រូវការពារ និងថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាង​២០ឆ្នាំកន្លងមក។
២-បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមទាំងមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតដែលនឹងរៀបចំធ្វើនៅថ្ងៃទី ២៩កក្កដា ខាងមុខឲ្យបានល្អប្រសើរ។
៣-បង្កើនវិធានការណ៍ការពារ និងទប់ស្កាត់នូវរាល់អំពើហិង្សាចលនាបះបោល ចលនាបដិវត្តន៍ពណ៌ ដែលជាហេតុបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជីវភាព និងភាព សុខសាន្តរបស់ប្រជាពលរដ្ឋ។
៤.យកចិត្តទុកដាក់ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អត្រឹមត្រូវ មានប្រសិទ្ធភាព និងទាន់ពេលវេលា សាកសមជាកងកំលាំងរបស់ប្រជាជន បម្រើផលប្រយោជន៍ជូនប្រជាជន។
៥.លុបបំបាត់នូវល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្រុងសង្គម ចោរកម្ម និងសណ្តាប់ធ្នាប់ចរាចរណ៍។
៦.ក្រៅពីការងារការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម លោករដ្ឋមន្រ្តីបានស្នើឲ្យកងកំលាំងគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដួចជាដាំដុះដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គងអង្គភាពឲ្យបានគ្រប់គ្រាន់ចៀសវាងការចំណាយ។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យកងកំលាំងប្រដាប់អាវុធទាំងអស់អញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕




សូមអញ្ជើញទស្សនាវីដេអូ៖ តើការបោះឆ្នោតខែកក្កដា២០១៨ មានប្រជាធិបតេយ្យ សេរី ពហុបក្សរឺទេ ?



(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតនូវវីដេអូមួយ ដែលមានរយៈពេលជិត១៤នាទី ដែលមានចំណងជើងថា «តើការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ មានប្រជាធិបតេយ្យ សេរី ពហុបក្ស ឬទេ?» Will the July 2018 General Election be Liberal Pluralistic and Democratic? ដោយក្នុងវីដេអូនោះ បានពន្យល់ និងលើកឡើងយ៉ាងលម្អិតបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨​ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺដំណើរការស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដ ផ្ទុយស្រឡះពីការអះអាងរបស់មជ្ឈដ្ឋានខ្លះ ដែលចង់បំផ្លាញការបោះឆ្នោត៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនសរុបចំនួន ៦០នាក់ និងអាគារសិក្សាកំម្ពស់៤ជាន់ ដែលពីមុនបង្រៀនសិស្សក្រីក្រទទួលប្រាក់ឧបត្ថមពីព្រះសង្ឃ ក្នុងអាគារទ្រុឌទ្រោម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹក​ឡើងវិញថាកាល​ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៧កន្លងទៅ ធ្លាប់​បាន​​​ចុះ​មក​ផ្ទាល់​ មើលឃើញ​ការ​​លំបាកនៅ​ក្នុង​វត្ត​ព្រះឥន្ទសាមគ្គីធម៌ ដែលជាវត្ត​អារាមបំរើ​ឱ្យ​ផ្នែក​ពុទ្ធិចក្រ ប៉ុន្តែ​ជាក់ស្តែង​បាន​បំរើ​ជូន​​ផ្នែក​អាណាចក្រ​ច្រើនជាង នៅ​​ក្នុងវិស័យ​​ធនធាន​មនុស្ស​ ដោយព្រះសង្ឃ​បានឧបត្ថម​​គ្រូបង្រៀន ឱ្យ​មក​បង្រៀន​សិស្ស​ក្រីក្រនៅក្នុង​វត្ត​ ទុក​អាគារ​ឱ្យសិស្ស​រៀន ហើយ​​ទៅជួល​ផ្ទះ​ស្នាក់នៅ​ ដោយ​លោក​បាន​មាន​ប្រសាសន៍ថា «អ្វី​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​កោត​សរសើរ​នៅ​ត្រង់ថា​នេះ​ជាទីអារាម ក៏​ប៉ុន្តែ​បំរើ​ឱ្យ​អាណា​ចក្រ​ច្រើនជាង​ លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ គឺលោក​រក​កន្លែង​សឹង្ហ​មិន​បាន​ផង​ ក៏​ប៉ុន្តែ​ទៅជាមាន​កន្លែង​ឱ្យ​កូន​សិស្សក្រីក្រ​​រៀន»។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា «ហើយ​អ្វី​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​កោត​​សរសើរ​មែនទែន​នៅ​ត្រង់​ថា​ គ្រូ​បង្រៀន​ដែល​បង្រៀន​នៅ​ទី​នេះ​ទាំង​អស់​ត្រូវ​ឧបត្ថម្ភ​ថវិការ​ជា​ប្រាក់ ​ដោយ​ព្រះ​សង្ឃ​តែ​ម្តង អត់​មាន​ក្របខ័ណ្ឌ​រដ្ឋ​ទេ​ ដែល​មួយ​ខែ​ត្រូវ​ចំណាយ​អស់​ជាង ៣ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដូច្នេះ​ពេល​​នោះ​​បាន​បញ្ជូល​ក្របខណ្ឌ​គ្រូ​នៅ​ទី​នេះ​ចំនួន ៣៣នាក់​ ដើម្បី​កាត់​បន្ថយ​នូ​វ​ការ​លំបាក​របស់​ព្រះតេជគុណ​ ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ពិត​ជា​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ចំណុច​នេះ​​ ដោយ​ពេលនោះ​កន្លែង​នេះ​​​រខេក​រខាក ប៉ុន្តែ​កន្លែង​កូន​សិស្ស​រៀន​​​គ្រាន់​បើ»។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ​ក្នុង​ឱកាស អញ្ជើញកាត់ឫសសីមាព្រះវិហារ សម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ និងពិធីស្រោចស្រពសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ០២ព្រះអង្គ នៃគណៈធម្មយុត្តិកនិកាយស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ​ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ក្រសួង​អបរំ​ យុវជន និង​កីឡា បាន​ប្រកាស​ផ្តល់​ក្របខណ្ឌគ្រូ​​ចំនួន ២៧នាក់​ បន្ថែម​ពី​លើ​ការ​ផ្តល់​ពីលើកមុន​ចំនួន ៣៣នាក់ សរុបចំនួន ៦០នាក់ «យើងបាន​​​បញ្ចូល​ក្រប​ខ័ណ្ឌ​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំនួន ៣៣នាក់​ហើយ​​ នៅមាន​បុគ្គលិក​ជាប់​កិច្ច​សន្យា​ចំនួន​ ១៥នាក់ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ១២នាក់​បន្ថែម​ទៀត ដែល​ព្រះតេជគុណ​នៅ​បន្ត​ផ្តល់​ប្រាក់​បៀវត្ស​ឱ្យ​ ព្រោះ​ដល់​ពេល​សាលា​កើត​ធំទៅ ត្រូវរក​គ្រូម​ក​ថែម ហើយ​តាំង​ពី​គ្រូ​កុំ​ព្យូរទ័រ ​អ៊ីចឹង​ខ្ញុំ​ព្រះ​ករុណាក្នុង​នាម​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ប្រកាស​បញ្ចូល​ក្របខណ្ឌ​គ្រូ​ជាប់​កិច្ច​សន្យា​ និង​គ្រូ​ស្ម័គ្រចិត្ត​ សរុប​ទាំង​អស់​ចំនួន ២៧នាក់​ថែម​ទៀត​»។

បន្ថែម​ពី​លើនេះ​ដោយ​មើល​ឃើញ​ភាព​ជាក់​ស្តែង​​មាន​ការ​កើន​ឡើង​សិស្ស​ជាច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ដោយ​ការ​ការ​កើនឡើង មិន​ត្រឹម​តែ​ជាសិស្ស​ដែល​ជា​បាសក់ ប៉ុន្តែ​ក៏​មាន​សិស្ស​ជា​ព្រះសង្ឃនោះ​ ផ្តល់​ជូន​អាគា​រសិក្សា​១ខ្នងកំពស់ ៤ជាន់​ មាន​ ​៣២ បន្ទប់ បន្ថែម​ជាមួយ​​នឹង​អាគារ​ស្នាក់នៅ ១ខ្នង ៣ជាន់​ ១២បន្ទប់ ជំនួស​ឱ្យ​អាគារ​ទ្រុឌទ្រោម មួយខ្នង ១០បន្ទប់​ និង​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​»៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាយកចិត្តទុកដាក់យ៉ាងចំពោះសុខដុមនីយកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាណាមួយកើតឡើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីយកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះជាតិសា​សន៍ និង សាសនាណាមួយកើតឡើងឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទីវត្តព្រះឥន្ទសាមគ្គីធម៌ គឺជាកន្លែងដែលបានបម្រើវិស័យព្រះពុទ្ធសាសនាផង និងបានចូលរួមផ្តល់នូវការអប់រំដល់កូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានយ៉ាងច្រើនផងដែរ។ ទន្ទឹមនឹងនេះក្នុងវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា គឺមាន២និកាយ ដែលមាន ព្រះសង្ឃមកពីគណៈមហានិកាយ និងព្រះសង្ឃធម្មយុត្តកនិកាយ ដែលនិកាយទាំងពីរនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួមកសាងសង្គមជាតិ និងអប់រំទូន្មានប្រជាពលរដ្ឋឱ្យសាងអំពើល្អ និងរួមស់ជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសជាពិសេសក្រោមការដឹកនាំរបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិ​ទ្ធផលមួយចំនួនទៀត៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើចង់រក្សាសន្តិភាព និងការអភិវឌ្ឍជម្រើសល្អបំផុត គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា

ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀតនោះ គឺប្រជាពលរដ្ឋត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា « សមាជិក សមាជិការគណបក្សប្រជាជននៅពេលខាងមុខ ក្រៅពីទះដៃរួចហើយ អាចុងក្រោយ ទះ២ដងដែលស្មើនឹងលេខ២០ ជាលេខរៀងរបស់គណបក្សប្រជាជន គឺទះដៃឱ្យដឹងថាលេខ២០ »។ លោកនាយករដ្ឋមន្ត្រី បានបន្តថា « អ្នកស្រុកអង្គស្នូល អត្រាបោះឆ្នោតឱ្យគណបក្សប្រជាជនគឺខ្ពស់ណាស់ ហើយសង្ឃឹមថាឆ្នាំនេះនឹងបន្តច្រើនទៀត ដើម្បីបន្តដំណើរអភិវឌ្ឍន៍ ដំណើរសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត ។ បើចង់រក្សាសន្តិភាព និងការអភិវឌ្ឍជម្រើសល្អបំផុតបោះឆ្នោតឱ្យគណបក្សប្រជាជនតែម្តង។ អត់មានចាំបាច់ វិចបង្វិច មិនបាច់ព្រួយបារម្ភរត់ទៅណា វិចអង្ករវិចអី នាំកូននាំចៅចូលត្រង់សេអីទេ ព្រោះអ្នកធានាសន្តិភាពដើម្បីការអភិវឌ្ឍកំពុងឈរនៅហ្នឹងស្រាប់ហើយ»។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា «ទេវតាបាចផ្កាស្រួលរកទេ នៅលើសន្លឹកឆ្នោតនៅខាងក្រោមគេ គូសទៅអត់មានអីខុសទេ។ គូសបានសាលា គូសបានវត្ត គូសបានផ្លូវថ្នល់ គូសបានប្រឡាយទឹក គូសបានការអភិវឌ្ឍ គូសរក្សាបានសន្តិភាព មានអីពិបាកគូស » ៕










លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ សមិទ្ធិផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិទ្ធិផលមួយចំនួនទៀត។
លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងឲ្យដឹងថា វត្តព្រះឥន្ទសាមគ្គីធម៌ ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ២០០៩ ក្រោមព្រះរាជតម្រិះ និងការចំណាយព្រះរាជទ្រព្យផ្ទាល់ជាវដីស្រែពីប្រជាពលរដ្ឋ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងជាទីវត្តអារាម សម្រាប់ប្រគេនព្រះសង្ឃ និងទុកជូនពុទ្ធបរិស័ទទូទៅ បានចូលមកគោរពប្រតិបត្តិធម៌ ដោយដាក់ឈ្មោះថា វត្តព្រះឥន្ទសាមគ្គីធម៌ ។ បច្ចុប្បន្ន វត្តព្រះឥន្ទសាមគ្គីធម៌ មានព្រះសង្ឃគង់នៅចំនួន ១៥៤អង្គ និងសិស្សានុសិស្សស្នាក់នៅក្នុងវត្តចំនួន ៧៦នាក់។ ក្នុងបរិវេណវត្ត ក៏មានសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានអាគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ មានសិស្សានុសិស្សសរុបចំនួន ១,៩០៧នាក់ នារី ៦៧០នាក់។ មានគណៈគ្រប់គ្រងចំនួន ១១ អង្គ/នាក់ ស្រី ៣នាក់ និងគ្រូបង្រៀន៤៩នាក់ ស្រី២៥នាក់។
ក្រៅពីសមិទ្ធិផលដូចបានរៀបរាប់ខាងលើ ក៏នៅមានសមិទ្ធិផលធំៗមួយចំនួនទៀត ក្នុងនោះមានព្រះវិហារ ១ខ្នង និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងអគារអន្តេវាសិកដ្ឋាន ១ខ្នង កំពុងដំណើរការសាងសង់ ក៏ដូចជាផ្លូវបេតុងចូលវត្ត ១ខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ចាក់ដីក្នុងបរិវេណវត្ត ដោះស្រាយថ្លៃជាវស្រះទឹកប្រគេនវត្ត និងរៀបចំប្រព័ន្ធលូក្នុងវត្ត ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើសង្ឃកម្ម និងប្រារព្ធពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា និងទុកជាកេរ្តិ៍ដំណែលរបស់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ក្រៅពីកាត់ឫស្សីសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងអញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ០២ព្រះអង្គ នៃគណៈធម្មយុត្តិកនិកាយផងដែរ។ ព្រះសង្ឃទាំងពីរអង្គដែលនឹងត្រូវស្រោចស្រពព្រះសុគន្ធវារីនោះ រួមមាន៖ សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា៕