Tuesday, June 26, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើចង់រក្សាសន្តិភាព និងការអភិវឌ្ឍជម្រើសល្អបំផុត គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា

ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀតនោះ គឺប្រជាពលរដ្ឋត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា « សមាជិក សមាជិការគណបក្សប្រជាជននៅពេលខាងមុខ ក្រៅពីទះដៃរួចហើយ អាចុងក្រោយ ទះ២ដងដែលស្មើនឹងលេខ២០ ជាលេខរៀងរបស់គណបក្សប្រជាជន គឺទះដៃឱ្យដឹងថាលេខ២០ »។ លោកនាយករដ្ឋមន្ត្រី បានបន្តថា « អ្នកស្រុកអង្គស្នូល អត្រាបោះឆ្នោតឱ្យគណបក្សប្រជាជនគឺខ្ពស់ណាស់ ហើយសង្ឃឹមថាឆ្នាំនេះនឹងបន្តច្រើនទៀត ដើម្បីបន្តដំណើរអភិវឌ្ឍន៍ ដំណើរសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត ។ បើចង់រក្សាសន្តិភាព និងការអភិវឌ្ឍជម្រើសល្អបំផុតបោះឆ្នោតឱ្យគណបក្សប្រជាជនតែម្តង។ អត់មានចាំបាច់ វិចបង្វិច មិនបាច់ព្រួយបារម្ភរត់ទៅណា វិចអង្ករវិចអី នាំកូននាំចៅចូលត្រង់សេអីទេ ព្រោះអ្នកធានាសន្តិភាពដើម្បីការអភិវឌ្ឍកំពុងឈរនៅហ្នឹងស្រាប់ហើយ»។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា «ទេវតាបាចផ្កាស្រួលរកទេ នៅលើសន្លឹកឆ្នោតនៅខាងក្រោមគេ គូសទៅអត់មានអីខុសទេ។ គូសបានសាលា គូសបានវត្ត គូសបានផ្លូវថ្នល់ គូសបានប្រឡាយទឹក គូសបានការអភិវឌ្ឍ គូសរក្សាបានសន្តិភាព មានអីពិបាកគូស » ៕










No comments:

Post a Comment