Tuesday, June 26, 2018

សាលាខេត្តកំពត មានរៀបចំពិធីប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម

កំពត៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត មានរៀបចំពិធីប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកំពត កម្ពុជា និងខេត្តគៀនយ៉ាង វៀតណាម ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ផាម វ៉ូ ហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។
គោលដៅកិច្ចប្រជុំ រួមមាន សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារសុខាភិបាល អប់រំ ការងាររណសិរ្ស យុវជន និងនារី ព្រមទាំងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម នៅកម្ពុជា ក្នុងទឹកដីខេត្តកំពត ។

ភាគីទាំងពីរឯកភាពគ្នាថានឹងខិតខំដោះស្រាយឲ្យបានរួចរាល់ និងល្អប្រសើរនូវបណ្តាចំណុចសេសសល់ពីឆ្នាំចាស់ អង្គពិធីបានបញ្ចប់នៅវេលាម៉ោង ១៧និង៣០នាទី ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាព មិត្តភាព យូរអង្វែង៕



No comments:

Post a Comment