Tuesday, June 26, 2018

លោក វេង សាខុន អញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មការ ស.២៦ ស.២៦.១ និងស.២៧ ស្រុកតំបែរចំនួន ៤១១ នាក់

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក វេង សាខុន និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មការ ស.២៦ ស.២៦.១ និងស.២៧ ស្រុកតំបែរចំនួន ៤១១ នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុក​តំបែរ។
លោក វេង សាខុន បានជម្រាបជូនអង្គពិធីបានជ្រាបដោយសង្ខេបពីសភាពការណ៍នយោបាយរបស់ជាតិ និងអន្តរជាតិ ការរីកចំរើនរបស់វិស័យសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេសជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។
លោកបានបន្តថា ដើម្បីរក្សាបាននូវសមិទ្ធផល និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលោកបានផ្តាំផ្ញើឲ្យកងកំលាំងប្រដាប់អាវុធនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១-ត្រូវយកអស់កំលាំងកាយចិត្ត និងស្មារតីទទួល​ខុស​ត្រូវការពារ និងថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាង​២០ឆ្នាំកន្លងមក។
២-បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមទាំងមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតដែលនឹងរៀបចំធ្វើនៅថ្ងៃទី ២៩កក្កដា ខាងមុខឲ្យបានល្អប្រសើរ។
៣-បង្កើនវិធានការណ៍ការពារ និងទប់ស្កាត់នូវរាល់អំពើហិង្សាចលនាបះបោល ចលនាបដិវត្តន៍ពណ៌ ដែលជាហេតុបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជីវភាព និងភាព សុខសាន្តរបស់ប្រជាពលរដ្ឋ។
៤.យកចិត្តទុកដាក់ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អត្រឹមត្រូវ មានប្រសិទ្ធភាព និងទាន់ពេលវេលា សាកសមជាកងកំលាំងរបស់ប្រជាជន បម្រើផលប្រយោជន៍ជូនប្រជាជន។
៥.លុបបំបាត់នូវល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្រុងសង្គម ចោរកម្ម និងសណ្តាប់ធ្នាប់ចរាចរណ៍។
៦.ក្រៅពីការងារការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម លោករដ្ឋមន្រ្តីបានស្នើឲ្យកងកំលាំងគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដួចជាដាំដុះដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គងអង្គភាពឲ្យបានគ្រប់គ្រាន់ចៀសវាងការចំណាយ។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យកងកំលាំងប្រដាប់អាវុធទាំងអស់អញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕




No comments:

Post a Comment