Tuesday, June 26, 2018

គ្រួសារទីទ័លក្រកូនច្រើនបានទទួលអំណោយមនុស្សធម៌ពីសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ គ្រួសារទីទ័លក្រចំនួន ២គ្រួសារនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះត្រូវបានទទួលអំណោយមនុស្សធម៌ពីលោក កុយ សុវណ្ណ ប្រធានកិត្តិសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារទីទ័លក្រដល់លំនៅដ្ឋានដោយផ្ទាល់ដៃ។
នៅក្នុងពេលនោះលោក កុយ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន​ សែន នាយករដ្ឋមន្រ្តី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែងគ្រប់មូលដ្ឋាននៅពេលដែលពួកគាត់មានទុក្ខលំបាកគឺតែងផ្តល់ជូននូវអំណោយសង្គ្រោះជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនបានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។
គ្រួសារទីទ័លក្រទាំង២គ្រួសារ សូមគោរពជួនពរដល់ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច រួមគ្នាដឹកនាំប្រទេសជាតិ ប្រកបដោយភាពសុខសាន្ត មានសុខសន្តិភាព មានការអភិវឌ្ឍនភាព លើគ្រប់វិស័យ ដើម្បីប្រជាពលរដ្ឋ ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត។

លោក កុយ សុវណ្ណ​ បានឧបត្ថម្ភគ្រួសារទី ០១ អង្ករ ៥០ គីឡូក្រាម មី ១ កេសស្កស ១ គីឡូ ប្រេងឆារ មួយដបធំ ប្រេងខ្យល់កន្លះឡូ ត្រីខ ខ្ទឹម ទឹកត្រី ទឹកសាអ៉ីវ ថវិកា 500$ + ១៥ម៉ឺនរៀល ។ គ្រួសារទី២ថវិកា៥០ម៉ឺនរៀល
ជូនដល់ប្រជាការពារ អាជ្ញាធរ សរុប ៥០ម៉ឺនរៀល៕


No comments:

Post a Comment