Tuesday, June 26, 2018

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកជុំគិរី​ រៀបចំពិធី​ប្រកាសទទួលស្គាល់​បណ្តាញចលនាស្រ្តី​

កំពត៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជុំគិរី ខេត្តកំពត មានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់បណ្តាញចលនាស្រ្តីថ្នាក់ស្រុក ឃុំ និងភូមិ ក្នុងស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាពលោកស្រី លាង ហៃ ជាវ តាយ ភរិយាលោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សគណប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ប្រធានអង្គភាពពាក់ព័ន្ធ គណបក្សស្រុក និងថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។
លោកស្រី លាង ហៃ ជាវ តាយ បានមានប្រសាសន៍ ការសំណេះសំណាលជាមួយបណ្តាញចលនាស្ត្រីស្រុកជុំគិរីនេះ នាំមកនូវការសួសុខទុកពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ដែលតែងតែយកចិត្តទុកដាក់លើស្រ្តីដូចជាតម្លើងប្រាក់ខែស្រ្តីកម្មកររោងចក្រ ជួយឧបត្ថម្ភប្រាក់សម្រាលជីវភាពដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនជាដើម។
ជាមួយគ្នានេះដែរ លោកស្រីក៏បានជុំរុញបណ្តាញចលនាស្ត្រីឲ្យធ្វើសកម្មភាពក្នុងមូលដ្ឋានជាប់ជាប្រចាំ ព្រោះស្រ្តីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងគ្រួសារ និងប្រទេសជាតិ ព្រោះធ្វើអ្វីៗត្រូវតែមានស្រ្តីចូលរួមជានិច្ចដោយខ្វះមិនបាន។
លើសពីនោះ លោកស្រីក៏បានផ្តាំផ្ញើដល់បណ្តាញចលនាក្នុងស្រុកទាំងអស់នាំបងប្អូន ញាតិមិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីប្រទេសមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ដើម្បីជាការលើកទឹកចិត្ត និងការគោរពស្រលាញ់ ចំពោះការការខិតខំរបស់ស្រ្តីដើម្បីសង្គមគ្រួសារ និងជាតិមាតុភូមិកន្លងមក លោកស្រី លាង ហៃ ជាវ តាយ បានឧបត្ថម្ភដល់សមាជិកចូលរួម១៧២នាក់ ក្នុងម្នាក់ៗទទួលបាន មួក១ អាវយឺត១ និងប្រាក់១០,០០០រៀលផងដែរ៕




No comments:

Post a Comment