Thursday, February 06, 2014

ទស្សនៈ តើរបាយការណ៍ ERA កាឡៃស្ថិតិដោយរបៀបណា?



          មានសុភាសិតបុរាណអង់គ្លេសមួយពោលថា «តួលេខមិនកុហកទេ» ប្រហែលជាដោយសារមានការកើនឡើងនៃការប្រើប្រាស់ស្ថិតិដោយអ្នកនយោបាយ និង​មនុស្ស​របស់ពួកគេនោះ  សុភាសិតនេះត្រូវបាន​គេ​កែសម្រួលជាយូរមកហើយ​ថា​៖ «តួលេខមិនកុហក ប៉ុន្តែអ្នកកុហកអាច​​បង្កើតតួលេខ​បាន​»​។ សុភាសិត​​ដែលបាន​កែសម្រួលក្រោយនេះ គឺ «តើ​ត្រូវ​បំភ្លៃ​​តួលេខ​ស្ថិតិ​​របៀបណា» ។

          ​មូលហេតុមួយដែលសុភាសិតនេះតែងតែ​ដក់​ក្នុង​អារម្មណ៍​ នៅពេលដែល​ខ្ញុំ​អាន​របាយ​ការណ៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ERA ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំទៅម៉ិញ​។ ក្នុង​ចំណោម​​ការ​ចោទ​ប្រកាន់​ជា​ច្រើន​​​ទៅ​លើ​ការ​រៀបចំ​ការ​បោះឆ្នោតសកល ថ្ងៃទី២៨ ខែ ​កក្កដា ERA បានរួមបញ្ចូល ក្នុងរបាយ​ការណ៍នូវអ្វីដែលខ្លួនចាត់ទុកថា ជាតួលេខដ៏គួរឱ្យសង្ស័យដែលកើតចេញ​អំពីការចុះឈ្មោះ​អ្នក​បោះឆ្នោត និងការបោះឆ្នោត

          អ្នកសរសេររបាយការណ៍នេះ អះអាងថា ខ្លួនយល់​មិន​ច្បាស់ពី «គំរូមិនប្រក្រតី» នៅក្នុងការបន្ថែម និងការលុប​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោតពេលធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ២០១២​។​ ពួក​នេះ​មិន​បាន​បញ្ជាក់​អំពីការពិតដែលថា រយៈពេលសមស្រប និង​ជាក់​លាក់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​លើក​ឡើង​នូវ​ការ​ប្រឆាំង​​ជំទាស់​ទៅ​នឹង​អ្វីមួយ​ដែល​ហាក់ដូចជា​មិន​ស្របច្បាប់​អំពី​បញ្ជី​ឈ្មោះ​អ្នក​​បោះ​ឆ្នោត គឺដែល​នៅពេលនោះ ​​ជា​ពេល​ដែល​​គេកំពុងត្រូវបាន​គេ​ធ្វើ​បច្ចុប្បន្ន​ភាព។ គណបក្សប្រឆាំង (ដែលនៅពេលនោះមានពីរ) បាន​​ធ្វើពហិការមិនចូលរួមក្នុងដំណើរការ​នៃបច្ចុប្បន្នភាព ហើយអង្គការដែលជាសមាជិកនៃ ERA ក៏ហាក់ដូចជា ពេលនោះ​បានធ្វើ​​តាមពួកប្រឆាំងដែរ។ ឥឡូវនេះ ពួក​នេះ​ចង់ធ្វើឱ្យយើងជឿថា មានអ្វីមិនត្រឹមត្រូវ​ក្នុង​នីតិវិធី​ដែល​ពួកគេ​បានគេច​មិន​ចូល​រួម​សង្កេត​ការណ៍តាំងពីដើមឆ្នាំនេះ​-​ផ្អែកលើ​តួលេខ។

ដូចជាមិនសូវ ប្រក្រតី

          ការពិត​នៃ​ការធ្វើបច្ចុប្បន្នភាព «គំរូមិនប្រក្រតី» របស់ ERA គឺថា៖ ​ចំនួនអ្នកបោះឆ្នោតក្នុងស្ថានីយ៍បោះឆ្នោត​មួយ​ចំនួន​បានកើនឡើង ឬថយចុះ ច្រើនជាងស្ថានីយ៍ដ៏ទៃទៀត។ បើគិតតែ​មួយភ្លែត វាបង្ហាញ​​ថា ពិតជាមិនប្រក្រតីមែន។ វា​អាច​មិន​ប្រក្រតី ដែលស្ទើរតែមិនអាច​ទៅរួច​សម្រាប់​ចំនួន​អ្នក​បោះឆ្នោត នៅ​គ្រប់​ស្ថានីយ៍​បោះឆ្នោត​ទាំង​អស់ ដែលកើនឡើងតាមភាគរយដូច​គ្នា។ វិទ្យាសាស្ត្រ​សង្គម​បាន​បង្កើត មធ្យមភាគ និង​ឧបករណ៍​ស្ថិតិផ្សេងទៀត ពីព្រោះដំណើរការសង្គម​ជាប់​ពាក់ព័ន្ធ​ច្រើន​ជាង គឺ ពី-បី​នាក់ទៅ ស្ទើរ​តែ​ជានិច្ច កាល​ខុសៗគ្នា។

          ERA បង្ហាញអំពីតារាងមួយដែល «បង្ហាញចំនួននៃស្ថានីយ៍បោះឆ្នោតនៅ​តាម​ខេត្ត​នីមួយៗ ដែលមានទំហំកើនឡើងយ៉ាងតិចណាស់៥០%» ក្នុង​ពេល​ធ្វើបច្ចុប្បន្នភាពឆ្នាំ២០១២។ កំណើន​បែបនេះ​ និងការ អះអាងទាំងឡាយរបស់គេបាន​បញ្ជាក់ថា ឬមួយ «ចំនួនប្រជាជនពាក់កណ្តាលក្នុងសហគមន៍ ដល់​អាយុ​១៨​​ឆ្នាំ ឬមួយ​ក៏​មានការធ្វើ​ចំណាក​ស្រុក​​ក្នុង​ទ្រង់​ទ្រាយ​ធំចូលមក​តំបន់ទាំងនេះ»។ អ្នកសរសេរ​របាយការណ៍នេះ មានការប៉ិនប្រសប់ដ៏អស្ចារ្យក្នុង​ការ​ស្រមើស្រមៃ​ពី​សកម្មភាព​អាក្រក់របស់​អាជ្ញាធរ​ទទួល​បន្ទុក​រៀប​ចំ​​បោះ ឆ្នោត ប៉ុន្តែ​នៅពេល​ដែលគេដេញដោយឱ្យធ្វើការពន្យល់យ៉ាងសមញ្ញ ការស្រមើស្រមៃរបស់ពួកគេបាន​បរាជ័យ។ ផ្ទុយ​មក​វិញ ទាំង​ចំនួន​ប្រជាជន​មួយចំនួនធំដែលកើនដល់អាយុ១៨ឆ្នាំ ឬ​ក៏​មាន​ចំណាក​ស្រុក​ក្នុង​ទ្រង់​ទ្រាយ​ធំ តើ​វាមិនអាចទៅរួចទេថា បាតុភូត​ទាំងពីររឿងនេះ​បាន​កើត​ឡើង​នៅ​ក្នុង​ឃុំតែមួយជាមួយដូចគ្នា? ក្រៅពីនេះមានអ្វី​ទៀត? វាហាក់ដូចជាថា NGOs ដែលតវ៉ាឥតឈប់ឈរថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មិនត្រូវបានចុះឈ្មោះនោះ គឺ​មិន​ត្រូវ​គិត​ស្រមើស្រមៃ​ថា​ប្រជាពលរដ្ឋ​ទាំង​នោះមិន​អាច​ចុះឈ្មោះបាន នៅ​ពេល​ដែល​ពួក​គេ​បាន​សម្រេចចិត្តទៅចុះឈ្មោះ​នោះ​។

          ក្នុងតារាង ២១​ នៃរបាយការណ៍បាន​បង្ហាញថា មានស្ថានីយ៍បោះឆ្នោតបែបនេះមាន​ចំនួន១២៧៤ គឺត្រូវជា ៧% នៃ១៨១០៩ស្ថានីយ៍ដែលមាននៅពេលការបោះឆ្នោតឃុំ-សង្កាត់​ ឆ្នាំ​២០១២។ នៅកម្ពុជា ចំនួន​នេះ​មិន​ច្រើនទេ ព្រោះចំនួនប្រជាជនដែលចល័តចុះឡើងនោះវាខ្ពស់។


អ្វីដែលពួក ERA មិនបានកត់សំគាល់

          តួលេខក្នុងរបាយការណ៍ ERA​ ក៏បានបង្ហាញអំពីអ្វីដោយឡែក ដែលហាក់ដូចជាអ្នកសរសេរបាយ ការណ៍​​មិនបានកត់សម្គាល់​។ ច្បាប់បានកំណត់ចំនួនអ្នកបោះឆ្នោត​ចំនួន​អតិ​បរមា គឺ៧០០នាក់​ក្នុង​ស្ថានីយ៍​នីមួយៗ។ ដោយសារលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២ បាន​ធ្វើឱ្យស្ថានីយ៍​ខ្លះ​លើស​ចំនួនអតិបរមានោះ ស្ថានីយ៍បោះឆ្នោត​ដែល​មាន​ចំនួន​៦៩១ ត្រូវ​បានបំបែកជាពីរ ហើយ​ស្ថានីយ៍​ថ្មី​ចំនួន​២០៩ ថ្មីត្រូវបានបង្កើតឡើង។ របាយការណ៍នេះ បានចង្អុលបង្ហាញដោយឡែក​លើ​ខេត្តកំពង់ចាម កណ្តាល និងតាកែវ ថាមានចំនួនស្ថានីយ៍ខ្ពស់​ ពិសេសដែល​​មានចំនួនអ្នកបោះឆ្នោតបានកើនឡើងលើ​ស​ពី​៥០%។ ឧទាហរណ៍ មាន​ចំនួន​ស្ថានីយ៍បែបនេះ​ចំនួន១៨៨ នៅខេត្តកំពង់ចាម។ ប៉ុន្តែចំនួនស្ថានីយ៍បំបែក និង​ស្ថានីយ៍​ថ្មីក្នុង​ខេត្ត​នេះ បើយោងតាមតារាង២៣នៃរបាយការណ៍ មានតែ៩៧ប៉ុណ្ណោះ។ ដូច្នេះ យ៉ាង​ហោច​ណាស់​​ចំនួន​៩១​ក្នុង​ចំណោម១៨៨ស្ថានីយ៍ ដែលមានការកើនឡើង «មិនប្រក្រតី» នៃ​ចំនួន​អ្នក​បោះ​ឆ្នោត ​មិន​បានកើនលើសចំនួនអតិបរមា៧០០នោះទេ។ ប៉ុន្តែអាចមានចំនួនច្រើនជា៩១ ពីព្រោះស្ថានីយ៍មួយឬច្រើនទៀត ដែលជិតទៅដល់ចំនួនអតិបរមា អាចកើន​ចំនួនលើសកំណត់​តែកំណើននេះមានបន្តិចបន្តួច​ប៉ុណ្ណោះ។

          តើ​មាន​ន័យដូច​ម្ដេច​នោះគឺថា យ៉ាងហោចណាស់៩១នៃស្ថានីយ៍បោះឆ្នោតក្នុងខេត្តកំពង់ចាម ​ដែល​មានកំណើនភាគរយច្រើននោះ គឺ​មានចំនួនអ្នកបោះឆ្នោតតិច មុនកាលធ្វើបច្ចុប្បន្នភាពឆ្នាំ ២០១២។ ដើម្បី​កុំ​ឱ្យ​លើស​ចំនួនកំណត់៧០០ជាមួយនឹងកំណើន៥០% ស្ថានីយ៍ទាំងនោះត្រូវមានចំនួន​អ្នក​ចុះឈ្មោះបោះ ឆ្នោត​តិច​ជាង​៤៦៧នាក់។ សារៈសំខាន់នៃបញ្ហានេះគឺ ថាកំណើន​ភាគរយមើល​ទៅ​ហាក់​ដូច​ជា​កើន​ច្រើន ប្រសិនបើ​ពិនិត្យ​​មើល​ដោយ​ផ្តើមពីកម្រិត​ទាបទៅ​។ ប្រសិន​បើស្ថានីយ៍​បោះឆ្នោតមួយមាន​កំណើន​អ្នក​បោះ ឆ្នោត​ ៧៥​នាក់នោះ គឺ​វា​កើន​ដល់​ទៅ​៧៥% ប្រសិនបើ​ពីមុនមានតែ​អ្នកបោះឆ្នោត១០០នាក់ ប៉ុន្តែ​វា​កើន​តែ​​១៥% ប្រសិន​បើ​ពីមុនវា​មាន​អ្នកបោះឆ្នោត៥០០នាក់។

នៅ​ក្នុងខេត្តទាំងបីដែលត្រូវបានចង្អុលបង្ហាញ​នៅ​ក្នុង​របាយការណ៍នេះ ប្រហែលជាពាក់​កណ្តាល​នៃ​ស្ថានីយ៍​បោះឆ្នោតដែលមានកំណើនមិនប្រក្រតី គឺស្ថានីយ៍​ដែល​ក្នុង​នោះ​ចំនួន​ភាគ​រយ​ហាក់ដូចជាខ្ពស់ ពីព្រោះ​ ស្ថានីយ៍​ទាំងនោះ​មាន​ចំនួន​អ្នកចុះឈ្មោះ​តិចតួច​នៅមុនពេល​ធ្វើ​បច្ចុប្បន្នភាព (យ៉ាងតិច ៩១ ក្នុង​ចំណោម ១៨៨ស្ថានីយ៍ នៅ​ក្នុងខេត្តកំពង់ចាម យ៉ាងតិច៦៦ ក្នុង​ចំណោម១៣៥ស្ថានីយ៍ នៅ​ក្នុងខេត្តកណ្តាល និង យ៉ាងតិច៦៩ ក្នុង​ចំណោម​១១២ស្ថានីយ៍ នៅ​ក្នុងខេត្តតាកែវ)។ នៅទូទាំងប្រទេស​​មាន​ស្ថានីយ៍បោះ​ឆ្នោត ចំនួន​១២៧៤ ជាមួយ​នឹង​​កំណើន ៥០% ឬច្រើនជាងនេះ ហើយមានតែស្ថានីយ៍​ថ្មីបោះ​ឆ្នោត​ចំនួន​៩០០ ប៉ុណ្ណោះ​ ដូច្នេះយ៉ាង​ហោចណាស់ ៣៧៤ស្ថានីយ៍ ហើយប្រហែលជាច្រើនជាងនេះ កំណើន​​ហាក់​ដូចជាមិនប្រក្រតី ដោយសារតែអ្នកសរសេរ​របាយការណ៍នេះ ជ្រើសរើស​យក​របៀប​បង្ហាញ​តែ​តួលេខ​ជាភាគរយដែលជា​មូលដ្ឋាន នៃប្រភាគនោះត្រូវបានលាក់កំបាំងពីអ្នកអាន។

ក្រឡេកទៅមើលស្ថានីយ៍បោះ​ឆ្នោត​ ដែលក្នុង​នោះ​មានចំនួន​ភាគរយ​ធ្លាក់ចុះ​ច្រើនក្នុង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត របាយការណ៍កាន់តែលេងសើចទៅទៀត ហើយក៏មិនលំបាកនិង​ទាត់​ចោល​នោះដែរ។ ERA បាន​ព្យាយាម​រកឃើញនូវចំនួនសរុប៧៩ស្ថានីយ៍បោះឆ្នោត ដែល​ក្នុង​នោះ​​ឈ្មោះអ្នក​បោះឆ្នោតពាក់កណ្តាល ច្រើនជាងនេះត្រូវបានលុប​ឈ្មោះ​ចេញ​ក្នុង​ពេល​ធ្វើបច្ចុប្បន្នភាពឆ្នាំ២០១២។ ស្ថានីយ៍​សរុប​មុន​ការ​ធ្វើ​បច្ចុប្បន្នភាពចំនួន១៨១០៩ស្ថានីយ៍ គឺចំនួននេះ​តំណាង​ឱ្យ​០,៤%។ ក្នុងការគិតគូរស្ថិតិដ៏ស្មោះត្រង់​ តួលេខ​ទាំងនេះប្រហែលជាមិនត្រូវបានលើកឡើងផងទេ បែបគ្រាន់តែបញ្ជាក់ថា «ផ្សេងៗ»។

ប៉ុន្តែ ERA មិនទាន់បញ្ចប់សង្គ្រាមស្ថិតិរបស់ខ្លួន​ត្រឹម​នេះ​ទេ ដោយ​បាន​សរសេរ​ទៀត​ថា «ស្ថានីយ៍បោះឆ្នោតថ្មី មានអត្រាអ្នកទៅបោះឆ្នោតខ្ពស់មិនប្រក្រតី» ។ ​ជា​ថ្មី​ម្ដង​ទៀត​ អ្នក​សរសេរ​របាយការណ៍​ធ្វើឱ្យ​ យើងកាន់តែងឿង​ឆ្ងល់ខ្លួនឯង​ពី​ការពិតដែលថា ស្ថានីយ៍ខ្លះ​មាន​ចំនួន​អ្នក​បោះ​ឆ្នោត​ឃ្លាត​ចេញ​ពី​មធ្យម​ភាគ។
ច្បាស់ណាស់ គឺកំណើន​ចំនួនអ្នក​បោះឆ្នោត​ដែលបាន​ចុះឈ្មោះ​ ដែល​របាយ​ការណ៍​នេះ​បានតវ៉ានោះ មិនត្រូវ បានឬត្រូវរំពឹង​ថា គេភ្លេចនោះទេ ខណៈ​ពេល​ដែលគេ​អាន​ផ្នែក​នេះ។​ ដូច្នេះមិនមានការចាំបាច់​បង្កើត​ស្ថានីយ៍ថ្មីឡើយ ព្រោះ​ឈ្មោះ​ទាំង​អស់​ដែល​ត្រូវបានបញ្ចូល គឺជាឈ្មោះទាហានវៀត​ណាមដែល ERA បានឃើញ​ដើរតំរង់ជួរចូលមកកម្ពុជាដើម្បីបោះឆ្នោតនៅថ្ងៃទី២៨ កក្កដានោះ

វាពិតមែនថា ភាគរយនៃអ្នកបោះឆ្នោតដែលពិតជាបាន​បោះឆ្នោត នៅ​ថ្ងៃទី២៨ ខែកក្កដា គឺពិត​ជា​ខ្ពស់​នៅ​ក្នុង​ស្ថានីយ៍បោះឆ្នោតថ្មីជាងនៅក្នុងស្ថានីយ៍មានពីមុន។ នេះជាអ្វីដែលគេរំពឹង​ទុក ប្រសិនបើ​អាជ្ញាធ​រ​ឃុំបាន​បំពេញ​កិច្ចការរបស់ខ្លួន។ អ្នកបោះឆ្នោតទាំងអស់ដែលបានចុះ​ឈ្មោះ​ក្នុងស្ថានីយ៍ថ្មី នឹងត្រូវ​បោះឆ្នោត​ក្នុង​កន្លែង​ផ្សេងពីកាលពួកគេបោះឆ្នោតមុន។ ដូច្នេះមន្ត្រី​មូលដ្ឋាន​នឹងត្រូវយកចិត្តទុកដាក់ពីបញ្ហានេះ ដោយ ប្រាប់អំពីទីតាំងនៃស្ថានីយ៍បោះ​ឆ្នោត​ថ្មី ហើយប្រហែលថែមទាំងរំលឹក​ដល់ពួកគេឱ្យ​រកឈ្មោះ​របស់​ខ្លួន​ក្នុង បញ្ជីឈ្មោះបោះឆ្នោត​មុន​ថ្ងៃបោះឆ្នោតទៀតផង។ ពួកគេនឹងមានការយល់​ដឹងអំពី​ការបោះឆ្នោត​ច្រើន​ជាង​មុន នៅពេលបោះឆ្នោតខាងមុខ។ ជាមួយគ្នានេះ អ្នកខ្លះដែលបានចុះឈ្មោះនៅស្ថានីយ៍ចាស់ បានផ្លាស់ទី ឬភ្លេចទីតាំង ឬថ្ងៃបោះឆ្នោត។ ជាការពិតណាស់ ស្ថានីយ៍បោះឆ្នោតថ្មីមានចំនួនអ្នកទៅ​បោះឆ្នោត​ខ្ពស់​ជាង។

ស្ថិតិដែលជាដង្ហើមចុងក្រោយ

          អ្នកសរសេររបាយការណ៍ ERA ប្រាកដជាត្រូវបានជ្រើសរើសដើម្បីឱ្យដកស្រង់យកការបកស្រាយ របស់គណបក្សប្រឆាំងនៅរាល់តួលេខស្ថិតិ។ ឧទាហរណ៍ «ក្នុងស្ថានីយ៍បោះឆ្នោតដែលមានចំនួនអ្នកទៅ បោះឆ្នោតខ្ពស់ លើស​ពី​ចំណុច​មធ្យមភាគ​​នៅ​ក្នុង​ប្រទេស គណបក្សប្រជាជនបានទទួលចំនួនខ្ពស់​ជាង​មធ្យមភាគ​ទូទាំងប្រទេស»។ តើភស្តុតាងអ្វីទៀតដែល សម រង្ស៊ី ឬ កឹម សុខា ត្រូវការ? នៅ​ទី​កន្លែង​ដែល មនុស្ស​ម្នា​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើននោះ​ ប្រាកដ​ជា​ដោយសារ​​គណបក្ស​ប្រជាជនបាន​ជំរុញឲ្យ​មន្ត្រី យោធា និង​មន្ត្រីរាជការ ទៅកាន់​ស្ថានីយ៍​ទាំងនោះ ហើយ​បង្ខំ​ឱ្យ​ពួក​គេ​បោះឆ្នោតឱ្យគណបក្សប្រជាជន។*

          អ្វីដែលអ្នកសរសេររបាយការណ៍របស់ ERA មិនបាននិយាយនោះ គឺវាត្រឹមត្រូវដែរ ដែលថា៖ នៅកន្លែងស្ថានីយមានអ្នកចេញទៅបោះឆ្នោតក្រោមចំណុចមធ្យមនោះ គណបក្សប្រជាជនបានធ្វើការប្រសើរ លើសពីចំណុចមធ្យមជាតិ។

ជា​ការ​ពិត​ណាស់៖ ចំពោះសេចក្ដី​ថ្លែង​ទាំង​ពីរ​នេះ​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​ខ្វែង​​គ្នា ​ប៉ុន្ដែ​នេះ​ជា​ការ​ពិត។ ជាថ្មី​ម្តងទៀត អ្នកសរសេររបាយការណ៍របស់ ERA កំពុងតែ​ឆ្លុះ​បញ្ចាំង​នូវ​​សុភាសិត​ខាង​លើ​។ ព្រោះ​ថា យោងតាមតារាង៣០នៃ​របាយការណ៍នេះ សម្លេង​ឆ្នោត​របស់​គណបក្ស​ប្រជាជនខ្ពស់​ជាង​មធ្យម ភាគ​​ក្នុង​​ប្រទេស។ ​រីឯ​ ២ភាគ​១០​ ប៉ុណ្ណោះ​ គឺ៦០-៧០ និង​៧០-៨០ ភាគ​រយ​ នៃ​អ្នក​ចេញ​ទៅ​បោះឆ្នោត បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ក្រោម​៥០​ភាគ​រយ។ ក្នុងក្រុមប្រជាជនតែ២ភាគ១០ប៉ុណ្ណោះ ដែលអ្នក ទៅបោះឆ្នោត គឺ៦០-៧០ និង៧០-៨០ ភាគរយ-គឺសម្លេងគណបក្សប្រជាជននៅក្រោម ៥០%

អ្វីទាំងអស់ដែលជាការចាំបាច់របស់មធ្យមភាគដើម្បីយល់អំពីអ្វីដែលកំពុងកើតឡើង ព្រោះថាតួលេខ​មួយ​ចំនួន​នៅពីលើមធ្យមភាគ ហើយមួយចំនួននៅក្រោម។ ច្បាស់ណាស់​ចំពោះ​យើង​​គ្រប់គ្នា លើកលែង​តែ​អ្នក​សរសេររបាយការណ៍ ERA ប៉ុណ្ណោះ។ ដូច្នេះ ក្នុង​ស្ថានីយ៍​បោះ​ឆ្នោត​ដែល​មាន​អាត្រាអ្នក​ទៅបោះ​ឆ្នោត​លើសពី៩០% សម្លេង​របស់​គណបក្ស​ប្រជាជន​លើ​សសម្លេង​របស់​គណបក្សសង្គ្រោះជាតិ ១៨%។ ប៉ុន្តែក្នុង​អត្រា​អ្នក​ទៅ​បោះ​ឆ្នោតតែចំនួន ៣០-៤០% វិញ គណបក្សប្រជាជនឈ្នះគណបក្សសង្គ្រោះជាតិ ១៧%។ តើតួលេខមួយ ពិតជា​មាន​សារៈ សំខាន់​ជាង​តួលេខមួយទៀតមែនឬទេ? នោះបើតាម​ ERA ។

លើសពី​នេះទៀត យោងទៅតាមតារាង៣០នៃរបាយការណ៍ ក្នុងក្រុមប្រជាជនទាំង១០ក្រុម ទូទាំង តារាងភាគរយនៃសម្លេងរបស់គណបក្សប្រជាជន គឺខ្ពស់ជាងគណបក្សសង្គ្រោះជាតិ។ អញ្ចឹង​តើការបែង​ចែកនៃ​សម្លេង​ទាំងនេះ​ក្នុង​ចំណោមភាគរយផ្សេងគ្នា នៃអត្រាអ្នកទៅបោះឆ្នោតអាចធ្វើឱ្យមានករណីដែលថា គណបក្សសង្គ្រោះជាតិ ត្រូវបានគេឆក់​ប្លន់យកអ្វីៗយក​​ដោយមិនស្របច្បាប់នោះ? ខ្ញុំរង់ចាំចម្លើយរបស់ ERA។ ខ្ញុំមិនអាចចាប់​ផ្តើម​ស្រមើ​ស្រមៃ​ថា​តើចម្លើយ​នោះ​នឹងអាចជាអ្វីទេ។

រឿង​អាថ៌​កំបាំង​ផ្នែក​លេខ​នព្វន្ដ​មួយ​ទៀត ​ដែល​ធ្វើ​ឱ្យ​មាន​ការសង្ស័យ​ដ៏​ធំនោះក្នុង​គំនិតអ្នក​សរសេរ​របាយការណ៍ ERA នេះ ដែលជាហេតុថា គណបក្សប្រជាជនបានទទួលសម្លេងជាភាគរយខ្ពស់ក្នុងស្ថានីយ៍បោះឆ្នោត ដែលមានអ្នកទៅបោះឆ្នោតច្រើន​ ជា​​​ជាងស្ថានីយ៍ដែលមានអ្នកទៅបោះឆ្នោតតិច។

ប្រសិនបើអ្នកជំនាញផ្នែកបោះឆ្នោតនៃ ERA មើលទៅប្រទេសដទៃទៀតក្នុងពិភពលោកដែលមានការបោះឆ្នោតសេរី ពួកគេនឹងឃើញថា នៅពេលគណបក្សកាន់អំណាចបាត់បង់អ្នកគាំទ្ររបស់ខ្លួនខ្លះ មួយចំនួននៃអ្នកបោះឆ្នោតដែល​មិន​ពេញ​ចិត្ត​ទាំងនោះ បោះឆ្នោតឱ្យគណបក្សប្រឆាំងធំៗ ប៉ុន្តែចំនួនខុសៗគ្នានៃពួកគេបោះឱ្យគណបក្សតូចៗ ឬមិនបោះ​តែ​ម្ដង​។ ត្រូវហើយ​​ នេះជាបាតុភូតមួយ​ដែលនរណាក៏គេ ដឹង​ គឺថាប្រជាជន​មិនសប្បាយចិត្តជាមួយ គណបក្សដែលគេ​ធ្លាប់​បោះឆ្នោតឱ្យ ប៉ុន្តែ​គេ​ក៏​មិនជឿជាក់​ទៅ​លើ​គណបក្ស​ប្រឆាំងដែរ​ ហើយ​ក៏​មិនទៅបោះឆ្នោតតែ​ម្ដង​។ (ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ហើយ​ទៅបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា គឺ៥% តិចជាងឆ្នាំ ២០០៨)។​ ចប់រឿង​អាថ៌​កំបាំង។

* នៅឯការប្រមូលផ្តុំមួយរបស់គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត កឹម សុខា បាននិយាយថា ៧០% នៃមន្ត្រីរាជការស៊ីវិល ប៉ូលិស និងយោធា បានបោះឆ្នោតឱ្យគណបក្សប្រឆាំង
ដោយ  Allen Myers