Monday, May 30, 2022

សម្តេចតេជោ ហ៊ុន សែន ត្រូវបានបុរសអូស្រ្តាលីម្នាក់ ហៅថាជាទេវតាសន្តិភាពលើដីកម្ពុជា

 (ភ្នំពេញ)៖ លោក Cambell Peter Mark ជនជាតិអូស្រ្តាលី អាយុ ៦៤ឆ្នាំ ដែលទើបតែទទួលបានយុត្តិធម៌ដ៏ពេញចិត្តតាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ កាលពីថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមក គឺពេលនេះ ទទួលបានមហាលាភមួយថែមទៀតលើសពីយុត្តិធម៌ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម។ លោក សន្តិភាព រំភើបរីករាយយ៉ាងខ្លាំងជាមួយទឹកភ្នែកដែលមិននឹកស្មានថា សម្តេចតេជោ មានក្តីសណ្តោសប្រណីចំពោះរូបគាត់យ៉ាងនេះ។

ដោយសារប្រទេសកម្ពុជា ដែលជាប្រទេសមួយមានសន្តិភាព សុខសុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន លោក Peter មានមនោសញ្ចេតនាស្រលាញ់ពេញចិត្តប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ហើយចង់បន្តរស់នៅក្នុងប្រទេសនេះជារៀងរហូតដល់នាទីចុងក្រោយនៃជីវិតខ្លួន។

ហេតុនេះហើយ ស្របពេលដែលគាត់មានឱកាសបានជួប លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីគាត់នៅកំពតកាលពីពេលថ្មីៗនេះ លោក Peter ក៏បានគោរពសំពះស្នើសុំ សម្តេចតេជោ ហ៊ុន សែន មេត្តាផ្តល់សញ្ជាតិខ្មែរ ជូនគាត់ដើម្បីបន្តរស់នៅជីវិតចុងក្រោយក្នុងនាមជាខ្មែរ នឹងមានសិទ្ធិពេញលេញក្នុងការទិញដូរអចលនៈទ្រព្យមិនអោយមានបញ្ហាដូចពេលកន្លងទៅដែលគាត់បានជឿទុកចិត្តទៅលើមិត្តស្រីខ្មែរគាត់ម្នាក់អោយឈរឈ្មោះទិញអចនលទ្រព្យមួយចំនួននៅខេត្តកំពត ដែលចុងក្រោយគឺគាត់បានដង្ហោយសុំការជួយសណ្តោសពីសម្តេចតេជោ ទើបបានទទួលយុត្តិធម៍កន្លងទៅថ្មីៗនេះ។ គាត់មិនចង់ខុស ហើយក៏មិនចង់អោយរឿងបែបនេះកើតយឡើងសារជាថ្មីទៀតឡើយចំពោះខ្លួនគាត់។

បន្ទាប់ពីបានពិនិត្យរបាយការណ៍ស្នើសុំរបស់ លោក ដួង តារា រួចហើយ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការអាណិតអាសូរ លោក Peter យ៉ាងខ្លាំង ហើយក៏បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីស្នើសុំផ្តល់សញ្ជាតិខ្មែរជូនដល់លោក Peter ដែលមានឈ្មោះខ្មែរថា សែន សន្តិភាព ( Sen Santepheap)។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យប្រទានសញ្ជាតិខ្មែរជូន លោក Peter នៅថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

លោក សែន សន្តិភាព ដែលពីមុនជាឈ្មោះនៃក្តីស្រម៉ៃ ប៉ុន្តែពេលនេះសុបិន្ដរបស់គាត់បានក្លាយជាការពិតហើយ។ លោក សែន សន្តិភាព រៀបរាប់ដោយក្តីរំភើបទាំងទឹកភ្នែករលីងរលោងថា «ពិតជាគ្រោះក្លាយជាលាភធំមែន សុបិន្ដរបស់ខ្ញុំបានក្លាយជាការពិតហើយ» លោកបន្ថែមថា សម្តេច ហ៊ុន សែន គឺពិតជាទេវតារស់នៅលើដីកម្ពុជាយ៉ាងពិតប្រាកដ សម្តេចតេជោបានជប់រូបខ្ញុំអោយក្លាយជាពលរដ្ឋខ្មែរថ្មីមួយរូបនៅកម្ពុជា សម្តេចមិនត្រឹមតែជាមេដឹកនាំដ៏ល្អនោះទេ តែជាប្រមុខការទូតដ៏ឆ្នើមមួយដែលបានធ្វើអោយប្រទេសកម្ពុជារីកចម្រើនរុងរឿងថ្កើងថ្កានទៅមុខឥតឈប់ឈរ និងមានទំនាក់ទំនងការទូតល្អឥតខ្ចោះជាមួយប្រទេសជាមិត្ត។ សម្តេចតេជោ តែងតែមានក្តីស្រឡាញ់ និងគិតគូរពីសុខទុក្ខប្រជាប្រពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងសុខទុក្ខជនបរទេសទាំងអស់នៅកម្ពុជាផងដែរ ហើយក្នុងអំឡុងកូវីដ១៩ទៅថ្មីៗនេះ សម្តេចតេជោបានអនុញ្ញាតិអោយនាវា Westerdam ចូលចតនៅខេត្តព្រះសីហនុ ដែលបង្ហាញពីគុណធម៍ និងក្តីស្រឡាញ់ដ៏ធំធេងបំផុតចំពោះមនុស្សជាតិទូទៅដោយគ្មានការរើសអើង”។

លោក សែន សន្តិភាព បានសំពះគោរពថ្លែងអំណរគុណដល់សម្តេចតេជោយ៉ាងជ្រាលជ្រៅបំផុត ដែលបានផ្តល់ជីវិតថ្មីដល់លោកនៅលើទឹកដីកម្ពុជា ហើយលោកបានប្តេជ្ញាចូលរួមរបបនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។ លោក សន្តិភាព ក៏បានអំពាវដល់អ្នកវិនិយោគគិនបរទេសទាំងអស់មានជំនឿជឿជាក់លើសម្តេចតេជោ ហើយវឹលមកវិនិយោគនៅកម្ពុជាដោយទំនុកចិត្តកក់ក្តៅ។ លោកក៏បានថ្លែងអំណរគុណដល់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ដែលបានជួយខ្នះខ្នែងក្នុងការដោះស្រាយបញ្ចប់វិវាទក្តីក្តាំដីធ្លី និងជួយក្នុងការស្នើសុំសញ្ជាតិជូនរូបលោកអោយមានថ្ងៃនេះ។

កាយវិការមនុស្សធម៌ ប្រកបដោយគុណធម៌ ក្តីស្រឡាញ់ និងក្នុងភាពជាអ្នកដឹកនាំល្អរបស់សម្តេចតេជោ ហ៊ុន សែន គឺបានឆ្លុះបញ្ចាំងអោយឃើញពីក្តីស្រឡាញ់ សីលធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ជាពិសេសស្តែងអោយឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្រ្តាលី។ លោក សន្តិភាព នឹងចងចាំនូវការយកចិត្តទុកដាក់ដ៏ល្អបំផុតរបស់សម្តេចតេជោ ហ៊ុន សែន រហូតអស់មួយជីវិតនៅលើទឹកដីនៃប្រទេសកម្ពុជា។

អរគុណសន្តិភាព



វីដេអូ៖ ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ

វីដេអូ៖ «ហេតុអ្វីប្រជាពលរដ្ឋ និងអ្នកវិនិយោគិន ផ្តល់ទំនុកចិត្តកាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា»

លិខិតមិត្តអ្នកអាន៖ កម្ពុជាក្នុងស្មារតីសាមគ្គីភាពប្រឆាំងនឹងជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ប្រជាជាតិនានា តែងឆ្លងកាត់គ្រាស្រណុក និងលំបាក។ វិបត្តិជាប្រព័ន្ធនៃជំងឺរាតត្បាតកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនិងធំធេង បានសាកល្បងកម្លាំង ការរួបរួម និងភាពធន់របស់ជាតិ។ ប្រទេសខ្លះកើតមានភាពប្រទូសរ៉ាយនៅចំពោះមុខជំងឺរាតត្បាតនេះ ខណៈដែលប្រទេសមួយចំនួនទៀតបានឈានដល់ជម្លោះវិវាទ រួចក្លាយជារដ្ឋដែលបរាជ័យ។ វិបត្តិជាតិ អាចបែងចែកជាតិ ហើយក៏អាចបង្រួបបង្រួមជាតិ។ វាអាចជាដំណើរការមួយសម្រាប់ការកសាងប្រទេសជាតិ ដោយមានការផ្លាស់ប្តូរ និងភាពរឹងមាំ។ ការដែលប្រទេសមួយកំពុងវិនិយោគនាពេលបច្ចុប្បន្ននេះ ដើម្បីតស៊ូប្រឆាំងនឹងជំងឺរាតត្បាតសកល បានកំណត់និយមន័យ សុខភាពជាតិ និងគន្លងជាតិនាពេលអនាគតរបស់ប្រទេសមួយ។

ដូចបណ្តាប្រទេសជាច្រើនទៀត ជំងឺកូវីដ១៩ក៏ជាការគំរាមកំហែងសន្តិសុខជាតិសម្រាប់ប្រទេសកម្ពុជាផងដែរ។ វាបានរំខានដល់សង្គម បំផ្លាញសេដ្ឋកិច្ច និងគំរាមកំហែងសុខភាពសាធារណៈ។ គិតត្រឹមថ្ងៃទី១១ ខែឧសភា ករណីឆ្លងនៃជំងឺកូវីដ១៩ សរុបនៅកម្ពុជាមានចំនួន ២០,២២៣ ករណី ហើយករណីជាសះស្បើយមាន ៨,១៧០ និងករណីស្លាប់ ១៣១នាក់។ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតនេះក៏ដោយ ក៏ប្រជាជនកម្ពុជាក្នុងនាមជាប្រជាជាតិមួយបានរួមគ្នាបំពេញតួនាទី ទទួលខុសត្រូវ និងចូលរួមវិភាគទានទាំងគំនិត ជំនាញ ជាសម្ភារៈ និងជាសាច់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងកសាងប្រទេសជាតិឡើងវិញ។ ជំងឺរាតត្បាតនេះបានពង្រឹងសាមគ្គីភាពជាតិ និងការចូលរួមរបស់ពលរដ្ឋ។

អត្ថបទនេះបង្ហាញពីតួនាទី ការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធនធាន និងការវិនិយោគក្នុងយុទ្ធនាការជាតិ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំប្រទេសចេញពីវិបត្តិសកលនេះ។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកគិតចាប់ពីករណីទី១ នៃជំងឺកូវីដ១៩ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់រយៈពេលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រទេសកម្ពុជានៅអាចគ្រប់គ្រងជំងឺរាតត្បាតនេះបាន ដោយមានការរកឃើញករណីថ្មីតិចតួចរៀងរាល់ថ្ងៃ ឬគ្មានករណីថ្មីសោះក្នុងថ្ងៃខ្លះ។ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ករណីឆ្លងសរុបរបស់ប្រទេសនេះមានចំនួន ៤៨៤ ហើយករណីជាសះស្បើយមាន ៤៧០ និងគ្មានអ្នកស្លាប់។ សមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ គឺដោយសារតែភាពជាអ្នកដឹកនាំល្អ ការប្តេជ្ញាចិត្ត និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការពីសំណាក់ប្រជាជន ព្រមទាំងអ្នកពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ។

រដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីផ្សេងៗរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ ទៅលើសេដ្ឋកិច្ច គ្រួសារក្រីក្រ និងងាយរងគ្រោះ។ រដ្ឋាភិបាលបានផ្តល់ប្រាក់ចំនួន ២៥លានដុល្លារក្នុងមួយខែ នៅឆ្នាំ២០២០ សម្រាប់កម្មវិធីផ្ទេរប្រាក់បន្ទាន់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor) ដែលកំណត់អត្តសញ្ញាណ និងបែងចែកគ្រួសារក្រីក្រនៅកម្ពុជា ដើម្បីសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ ទទួលបានការកោតសរសើរពីអ្នកតំណាងអង្គការសុខភាពពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ១៦៦ ប្រទេស និងលេខ ១ នៅអាស៊ីចំពោះការគ្រប់គ្រងជំងឺកូវីដ១៩នេះ នៅក្នុងរបាយការណ៍ចំណាត់ថ្នាក់អន្តរជាតិ ដែលចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២០ ។

ករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ ឬកម្មវិធីដែលគេហៅថា «ព្រឹត្តិការណ៍ ២០ កុម្ភៈ» គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ព្រោះចំនួនករណីឆ្លងបានហក់ឡើងខ្ពស់ មន្ទីរពេទ្យគ្មានគ្រែទំនេរ និងភាពខ្វះខាតនៃធនធានវេជ្ជសាស្រ្ត។ ប្រទេសកម្ពុជាបានរាយការណ៍អំពីការស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃទី ១១ ខែមីនា ហើយករណីឆ្លង ប្រចាំថ្ងៃស្ថិតក្នុងខ្ទង់រយចាប់តាំងពីចុងខែមីនាមក ដែលបានបង្ខំឱ្យរាជរដ្ឋាភិបាលអនុវត្តបំរាមគោចរ និងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅខេត្តកណ្តាល អស់រយៈពេល ៣ សប្តាហ៍មកនេះ ដែលទើបតែបញ្ចប់នៅថ្ងៃទី៦ ខែឧសភា។

ទោះបីមានផលប៉ះពាល់ធ្ងន់ធ្ងរ និងធំធេងដែលកើតពីព្រឹត្តិការណ៍ ២០ កុម្ភៈក៏ដោយ ក៏ប្រជាជនកម្ពុជាបានបង្ហាញពីភាពធន់ និងសាមគ្គីភាពជាតិ ហើយរាជរដ្ឋាភិបាលនៅតែប្តេជ្ញាការពារប្រទេសជាតិប្រឆាំងនឹងជំងឺរាតត្បាតដែលកម្រនេះ។ អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នរដ្ឋផ្សេងៗទៀត បាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះជីវិត និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុវត្តនូវភាពជាអ្នកដឹកនាំយ៉ាងឈ្លាសវៃ ក្នុងការតាមដានស្ថានការណ៍ និងតម្រង់ទិសដៅ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋ រហូតដល់ពាក់កណ្តាលអធ្រាត្រ ដើម្បីបង្កើតផែនការ និងវិធានការនានាសម្រាប់ការអនុវត្ត។ ប៉ូលីស និងកងរាជអាវុធហត្ថ បាននិងកំពុងធ្វើការឥតឈប់ឈរ ដើម្បីអនុវត្តឱ្យបានតឹងរឹងនូវបទបញ្ជាបំរាមគោចរ និងការបិទខ្ទប់ ដែលជាទូទៅមានសន្តិភាព និងមានសណ្តាប់ធ្នាប់ ហើយក៏សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រជាជនផងដែរ។ យោធាបានផ្តល់ធនធានវេជ្ជសាស្រ្ត ការដឹកជញ្ជូន និងភស្តុភាររបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការជាតិព្យាបាលអ្នកជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងជូនប្រជាជន។

វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅកម្ពុជា បានបង្ហាញនូវភាពក្លាហាន និងវិជ្ជាជីវៈដ៏គួរឱ្យស្ញប់ស្ញែង ទោះបីករណីឆ្លងមានច្រើនលើសលប់ក៏ដោយ។ នៅពេលដែលប្រទេសកម្ពុជាបានរាយការណ៍ពីករណីមួយចំនួនដំបូង មានជំនឿរួមថាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានឹងភ័យស្លន់ស្លោ ហើយគេចពីតួនាទីរបស់ពួកគេ បើករណីឆ្លងកើនឡើង។ អស់រយៈពេលជាងមួយឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ព្រមជាមួយនឹងអ្នកជំងឺជាង ១០.០០០ នាក់ដែលកំពុងទទួលការព្យាបាល និងការថែទាំនៅទូទាំងប្រទេស បុគ្គលិកពេទ្យរបស់ប្រទេសកម្ពុជាបានស្តែងឱ្យឃើញថា ជំនឿនេះគឺខុស។ ពួកគេនៅតែប្តេជ្ញាចិត្តចំពោះភារកិច្ច ទោះបីជាពួកគេមួយចំនួនបានឆ្លងវីរុសកូរ៉ូណា កំឡុងពេលបំពេញការងាររបស់ពួកគេក៏ដោយ។ បុគ្គលិកនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅទីក្រុងភ្នំពេញ ធ្វើការទាំងថ្ងៃធ្វើការនិងចុងសប្តាហ៍ ហើយនៅថ្ងៃខ្លះរហូតដល់ព្រឹកព្រលឹម ធ្វើវិភាគសំណាករាប់ពាន់ដែលត្រូវយកជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូននូវរបាយការណ៍ករណីវិជ្ជមានកូវីដ១៩ឱ្យបានទាន់ពេលវេលា។

វិស័យវេជ្ជសាស្ត្រនៅកម្ពុជាក៏បានទទួលជំនួយពីសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ។ ការចូលរួមរបស់ TYDA និងស្មារតីស្ម័គ្រចិត្តបានជួយលើកកម្ពស់សីលធម៌សង្គម ព្រមទាំងជួយកាត់បន្ថយភាពតានតឹង និងសម្ពាធលើវិស័យសុខភាពសាធារណៈ។ សមាគមនេះ បានចូលរួមក្នុងការរៀបចំមន្ទីរពេទ្យចំនួន ៥១ និងកន្លែងសម្រាកព្យាបាល ដែលមានសរុបចំនួនជាង ៤.៣០០ គ្រែ សម្រាប់អ្នកជំងឺកូវីដ១៩។ លើសពីនេះទៅទៀត សមាជិករបស់ TYDA បានជួយរៀបចំម្ហូបសម្រាប់អ្នកជំងឺ។ TYDA ក៏ជាកម្លាំងដ៏សំខាន់មួយ ដែលមានសមាជិកប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។

ប្រជាជនកម្ពុជាក៏បានបង្ហាញពីកាតព្វកិច្ចពលរដ្ឋ និងវប្បធម៌នៃការចែករំលែកគ្នា តាមរយៈការបរិច្ចាគជាសាច់ប្រាក់ជាង ៥៦.៩ លានដុល្លារដល់មូលនិធិរបស់រាជរដ្ឋាភិបាល សម្រាប់បញ្ជាទិញវ៉ាក់សាំង។ ការចូលរួមរបស់ពួកគេ តាមរយៈការបរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការការពារប្រទេសជាតិ គឺជាសញ្ញាលើកទឹកចិត្ត និងសុទិដ្ឋិនិយមសម្រាប់អនាគតរបស់ប្រទេស។ សម្តេចម៉ែ និងព្រះមហាក្សត្របានបរិច្ចាគជាសាច់ប្រាក់ចំនួន ៤ ដង ដែលមានទឹកប្រាក់សរុបចំនួន ៣.៧០០,០០០ ដុល្លារអាមេរិក។

សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដ៏រឹងមាំក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ បានផ្តល់លក្ខខណ្ឌអំណោយផលក្នុងការគាំទ្រភាពធន់ និងសាមគ្គីភាពជាតិ កំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។

ក្នុងដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនយុទ្ធនាការជាតិចាក់វ៉ាក់សាំងដ៏ធំមួយ។ យោងតាមផែនការយុទ្ធសាស្រ្តសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលទើបត្រូវបានចេញផ្សាយថ្មីៗនេះ រាជរដ្ឋាភិបាលមានគោលបំណងសំរេចបាននូវភាពធន់នឹងសេដ្ឋកិច្ចសង្គម តាមរយៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីបង្កើតភាពស៊ាំទូទាំងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២១ ។ គិតត្រឹមថ្ងៃទី៤ ខែឧសភា ប្រជាជនកម្ពុជា ចំនួន ១.៥១៥.៤៤៧នាក់ បានទទួលវ៉ាក់សាំង ដែលចំនួននេះបានដាក់កម្ពុជានៅលេខរៀងទី ២ បន្ទាប់ពីប្រទេសសឹង្ហបុរី ក្នុងចំណោមប្រទេសអាស៊ានដែលបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ល្អពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ជូនគ្រូបង្រៀន។

សមិទ្ធផលនៃការចាក់វ៉ាក់សាំងនៅកម្ពុជា ពិតជាគួរឱ្យស្ញប់ស្ញែងណាស់ ហើយបានបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការធានាវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំង។ វ៉ាក់សាំងភាគច្រើនដែលប្រទេសកម្ពុជាទទួលបាន គឺមកពីប្រភពផ្សេងៗគ្នា ពីការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ពីអំណោយសប្បុរសពីប្រទេសចិន និងទីភ្នាក់ងារកូវ៉ាក់ (COVAX)៕

ដោយ៖ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)




វីដេអូ៖ «ចលនាមហាសាមគ្គីជាតិ ខ្មែរផុសត្រដែត ឡើងក្នុងសង្គមជាតិក្រោមការកាច់ ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន»