Tuesday, October 27, 2020

ពិធីផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់

 កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងភរិយា អមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ចចំនួន ៥៦៤គ្រួសារ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។

អំណោយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ភួយ១ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរផងដែរ៕





អ្នកនយោបាតតុកាហ្វេ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ» (វីដេអូ)

 


ក្រសួងទេសចរណ៍ ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពផលិផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

 ឆ្នាំ២០២០នេះ ទោះបីជាកម្ពុជា មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចឆ្នាំមុនៗក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន នឹងរៀបចំពិធីបុណ្យប្រពៃណីនេះ ជាទ្រង់ទ្រាយតូចផងដែរ ដូច្នេះហើយទើបក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពផលិផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ។

តាមសារាចរណែនាំក្រសួងទេសចរណ៍ បានបង្ហាញពីចំណុចដែលត្រូវអនុវត្តចំនួន ៥ ចំណុចសំខាន់ៗ រួមមានដូចខាងក្រោម៖




ពិធីផ្សព្វផ្សាយ​ ​និងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជន​ ចំនួន០៤​ ទីតាំង​ ក្នុងខេត្តកែប​

 កែប៖ នៅថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ លោក សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយនិងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជនក្នុងខេត្ត​។

ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត​ ក្រុង​ស្រុក​ យុវជនគ្រប់ប្រភេទ​ នៅសាលប្រជុំធំសាលាខេត្តកែប។

ការផ្តល់រង្វាន់លើក​ទឹក​ចិត្ត​មេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល​នាឱកាសនេះ​ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល​ ដេីម្បីលេីកទឹកចិត្ត ក្នុងការថែរក្សាបរិស្ថាន​ តាមរយៈការទុកដាក់​ និងប្រេីប្រាស់សំរាមបានត្រឹមត្រូវ​ ។

រូបវន្តបុគ្គល និងនីតិបុគ្គល​ គ្រឹះស្ថានសិក្សា សាលារៀន សាកលវិទ្យាល័យ រដ្ឋបាលសាលាខេត្ត សហគមន៍តំបន់ការពារធម្មជាតិ វត្តអារាម……ដែលបានចូលរួម និងមានស្នាដៃល្អក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន បានប្រតិបត្តិមេត្រីភាពបរិស្ថាន ក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព នឹងទទួលបានប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ តាមរយៈការវាយតម្លៃដោយគណកម្មការវាយតម្លៃ​។

លោក សោម​ ពិសិដ្ឋ​ បានចាត់ទុកថា​ នេះជាចលនា​ការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងការលើកទឹកចិត្ត​ ជាការលើក​ទឹកចិត្ត​ក្នុង​ការចូលរួម​ចំណែក​ថែក្សា និងគាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន​ និងរដ្ឋបាលខេត្តកែប​ ក៏​បាន​រៀបចំ​ឱ្យ​មានយន្តការ និងនីតិវិធី​ក្នុង​ការផ្តល់​រង្វាន់​លើក​ទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល​និងនីតិបុគ្គលដែល​បានប្រតិបត្តិ​​មេត្រី​បរិស្ថាន​​ និង​ជាគំរូ​ល្អ​ដល់​វិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល។

លោកបានបញ្ចាក់ដែរថា នៅក្នុងផែនការសកម្មភាពបន្ត រដ្ឋបាលខេត្ត​ ដោយមានការគាំទ្របច្ចេកទេស​ ពីក្រសួងបរិស្ថាន​ បានដាក់ចេញនូវ​ស្តង់ដារ​មេត្រីភាព​បរិស្ថាន​សម្រាប់ជា​មធ្យបាយ​ក្នុង​ការផ្តល់រង្វាន់​​និង​ការលើកទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល និងនីតិបុគ្គល ជាពិសេសវិស័យឯកជន​ដែល​មានស្នាដៃ​ល្អ​ក្នុង​ការរួមចំណែក​ថែរក្សា​គុណភាព​បរិស្ថាន។

ក្នុងនោះ លោកនៅតែក្រេីនរំលឹកថា បញ្ហាកូវីដ១៩​ នៅតែមិនទាន់រលត់ពីផែនដីនៅឡេីយទេ ទោះបីកម្ពុជាយេីងមិនមានឆ្លងរីករាលដាលក្នុងសហគមន៍ក៏ដោយ​ សូមអោយបងប្អូនត្រូវមានអនាម័យ រក្សាគម្លាតសង្គម​ គោរតាមការណែនាំរបស់ក្រសួងសុខាភិបាល៕






លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក

 នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀងកាលពីពាក់កណ្ដាលខែតុលា។

ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច លោកអភិបាលរាជធានីភំ្នពេញ បានឱ្យមន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ៕






សេចក្តីណែនាំស្តីពីករណីមានរៀបចំពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមភូមិឃុំ និងទីវត្តអារាមក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩

 នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរំលឹកឡើងវិញ នូវសេចក្តីណែនាំដល់ប្រជាពលរដ្ឋខ្មែរ ស្តីពីការបង្ការជំងឺកូវីដ១៩ ក្នុងករណីមានការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងនៅទីវត្តអារ៉ាមដោយបានលើកឡើងថា ថ្វីត្បិតតែឆ្នាំ២០២០នេះ កម្ពុជាមិនមានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញថា អាចមានក្រុមប្រជាពលរដ្ឋខ្លះ មានរៀបចំការប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗរបស់គាត់នៅតាមភូមិ-ឃុំ និងនៅតាមទីវត្តអារ៉ាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធីនេះ ក្នុងការធានាមិនឱ្យមានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖





លោក អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីជួសជុលកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្តាលដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

 ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះទៅពិនិត្យផ្លូវជនបទក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥១ ត្រង់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាលដែលរងការខូចខាតដោយសារជំនន់ទឺកភ្លៀង ហូរកាត់ផ្ដាច់មិនអាចឆ្លងកាត់បាន។

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យលោកស្រីប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្តកណ្ដាល យកគ្រឿងចក្រ និងដឹកដីចាក់បំពេញ សម្រួលជាបណ្ដោះអាសន្នដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញ។

យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានឲ្យដឹងថា៖ នៅទូទាំងខេត្តកណ្ដាល ផ្លវជនបទដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមាន ៣៥ខ្សែ ប្រវែងសរុប ១២៦,១២ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ គឺ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង៕







ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា !

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ
បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕



លោកស្រី ម៉ែន សំអន​ អញ្ជើញប្រគល់អំណោយដល់​អង្គភាពកងកម្លាំងទាំងបី​ និងរដ្ឋបាលក្រុង/ស្រុកចំនួន៥​

 ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ

រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ព្រមទាំងមានការអមដំណើរអញ្ជើញពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដល់អង្គភាពកងកម្លាំងទាំងបី និងរដ្ឋបាលក្រុង/ស្រុកចំនួន៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

នាឱកាសនោះ អំណោយឧបត្ថម្ភដែលបានផ្តល់ជូនដល់ស្នងការនគរបាលខេត្ត ទទួលបានអង្ករ ៥០បាវតូច, មី៥០កេស, ទឹកសុទ្ធ៣០ កេស និងទឹកដោះគោខាប់១០កេស។ ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុង១អង្គភាពទទួលបានអង្ករ ២៥បាវតូច, មី២៥ កេស, ទឹកសុទ្ធ៣០កេស និងទឹកដោះគោខាប់១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត រំដួល ចន្ទ្រា និងស្វាយទាប ក្នុងមួយអង្គភាពទទួលបានអង្ករ ១០បាវតូច, មី២០កេស, ទឹកសុទ្ធ១០កេស និងទឹកដោះគោខាប់១០កេស៕





រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង

 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។

ជាកិច្ចបន្ទាប់លោករដ្ឋមន្រ្តី ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ លោក លោកស្រី សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ ៕






ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើស្ត្រីជនជាតិបារាំង ខណៈករណីជាសះស្បើយមិនមានទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង ដែលទើបធ្វើដំណើរមកពីប្រទេសបារាំង ចូលមកកម្ពុជា។

នៅថ្ងៃនេះផងដែរក្រសួងសុខាភិបាល ក៏បានប្រកាសពីមិនមានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៩នាក់ និងក្រៅពីនោះនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៥នាក់ ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងបើកការដ្ឋានសង់ផ្លូវ៣៨ខ្សែ តម្លៃសរុប១៥០លានដុល្លារ នៅក្រុងសៀមរាប នៅថ្ងៃ១៦ ខែវិច្ឆិកា

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ លោកនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្លូវទាំងនេះគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ផែនការធ្វើផ្លូវ ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា….ធ្វើផ្លូវឱ្យស្អាតនៅទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»៕









អ្នកនយោបាយតុកាហ្វេ៖ ហេតុអ្វីលោក ហ៊ុន សែន ប្រកាន់ជំហរ ម៉ឺងម៉ាត់ ងើបមួយវ៉ៃ មួយចំពោះក្រុមប្រឆាំងជ្រុលនិយម?(វីដេអូ)

 


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ កើតចេញពីការអភិវឌ្ឍន៍ដោយយករូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាសមិទ្ធផលរបស់ជាតិ ហើយការសាងសង់ស្ពានតភ្ជាប់ថ្មី ដែលជាសមិទ្ធផលរបស់ជាតិនេះ កើតចេញការអភិវឌ្ឍន៍ ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ បានសេចក្តីថា គឺជាការយកថវិកា ពីការអភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរ និងជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្ករត្នោតនេះ។ លោកបានលើកឡើងថា ការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះនរានេះ បានយកផលចំណេញ ទៅកសាងសំណង់ផ្លូវស្ពាន និងសំណង់ផ្សេងៗ នៅរាជធានីភ្នំពេញបានជាច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ខ្ញុំថ្លែងនូវការអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួល ដើម្បីឲ្យការដ្ឋានសាងសង់ស្ពាននេះបានបើកដំណើរការ ហើយនេះវាជាសមិទ្ធផលរបស់ជាតិ […] រាជធានីភ្នំពេញ ក៏បានធ្វើការងារយ៉ាងល្អដែលបង្កើតឡើងនូវសមិទ្ធផលនានា តាមរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ អភិវឌ្ឍន៍កោះពេជ្រ យកលុយពីកោះពេជ្រធ្វើស្ពានជាច្រើនកន្លែង អភិវឌ្ឍន៍នៅខាងជ្រោយចង្វារ យកថវិកានេះទៅធ្វើសំណង់ជាច្រើនកន្លែង អភិវឌ្ឍន៍កោះនរា យើងធ្វើស្ពានកោះនរានេះ ដែលជាសម្បត្តិសាធារណៈ អីចឹងទេយើងត្រូវបន្តដំណើរនេះតទៅទៀត ប៉ុន្តែដំណើរនេះវាទាមទារឲ្យមានសន្តិភាព»។
លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅពេលដែលស្ពានតភ្ជាប់ថ្មីទាំង២នេះ សាងសង់រួចនោះស្ថានភាពចរាចរណ៍ នៅតាមមហាវិថីនៅជិតវិមានឯករាជ្យ ពិសេសមុខផ្ទះលោក រួមទាំងចរាចរណ៍នៅទីក្រុងកោះពេជ្រជាដើម នឹងមានការមមាញឹកខ្លាំងជាងមុខ ដោយសារបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមក រួមទាំងបងប្អូនធ្វើដំណើរ ទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងផងដែរ។ ជាមួយគ្នានេះស្ពានទាំងពីរនេះ ក៏នឹងជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្សផងដែរ៕