Wednesday, July 03, 2013

សន្និសីទសារព័ត៌មានរបស់អតីតសកម្មជននៅតំបន់បឹងកក់ ថ្ងៃទី ២ ខែ​ កក្កដា ឆ្នាំ២០១៣


អ្នកណាធ្វើឲ្យ​បាត់ កូសាំងស៊ីន និងកោះត្រល់


ឯកឧត្តមបណ្ឌិត សុខ អាន អំពាវ​នាវ​ប្រជា​ពល​រដ្ឋ​ស្រុក​សំរោង​ឲ្យ​បោះ​ឆ្នោតជូន​គណ​បក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ប​ន្តការ​អភិវឌ្ឍន៍



ឯកឧត្តមបណ្ឌិត​ សុខ អាន សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ​គណបក្ស​ប្រជា​ជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ២០១៣ បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ខេត្ត​តាកែវ ពិសេស​ស្រុក​សំរោង​សុំ​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា កសាង​សេដ្ឋកិច្ច​ជាតិ​លើ​មូល​ដ្ឋាន​ដែល​មាន​ស្រាប់​ឲ្យកាន់​តែ​មានការ​រីក​ចម្រើន​ថែម​ទៀត​។

នៅ​ក្នុង​ពិធី​សំណេះ​សំណាលដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​ឃុំ​ជើង​គួន ​ជា​មួយ​សមាជិក សមាជិកា គណបក្ស​ប្រជា​ជន​កម្ពុជា​មក​ពី​បណ្តា​ឃុំនានា​ទាំង​១១ នៃ​ស្រុក​សំរោង​ ឯកឧត្តមបណ្ឌិត​ សុខ អាន​ ដែល​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​តាកែវនៃ​​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ ហើយ​ការ​បោះ​ឆ្នោត​នៅ​១៩៩៣ ដែល​មាន​គណបក្ស​ច្រើន​ចូល​រួម​ គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងខេត្តតាកែវ​ទទួ​ល​បាន ​៣អសនៈ។ នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​ ៤អសនៈ និង​ដល់​ឆ្នាំ​២០០៨ គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួ​ល​បាន​ ៦អសនៈ មាន​ន័យ​ថា ក្នុង​មួយ​អាណត្តិ​ ៥ឆ្នាំ នៃការ​បោះ​ឆ្នោត​ម្តងៗ គណបក្ស​ប្រជា​ជន​កម្ពុជា​កើន​ឡើង​រហូត​។

ពាក់​ព័ន្ធ​នឹង​កំណើន​អសនៈ​ក្នុង​ខេត្ត​តាកែវ​នេះ ឯកឧត្តមបណ្ឌិត​ សុខ អាន បាន​មាន​ប្រសា​ស​ន៍​​ឲ្យ​ដឹង​ថាមូល​ហេតុ​ គឺ​ដោយ​សារ​ប្រជា​ពលរដ្ឋ​មានការ​ជឿ​ទុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន ដែល​បាន​កសាង​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​ន៍ ​និង​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ។ ​​ប្រជា​ពលរដ្ឋ​លែង​ជឿ​ការ​ភូតកុហក់​របស់​គណបក្ស​ប្រឆាំង​ ដែល​កើត​មាន​ឡើង​តាំង​ពីការ​បោះ​ឆ្នោត​អាណត្តិ​មុនៗមក។ ឯកឧត្តមបណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា បក្ស​ប្រឆាំង​បាន​ឃោ​សនា​ថា បើ​គេ​ឈ្នះ​ឆ្នោត​គេ​នឹង​លុប​បំណុល របស់​ប្រជា​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ គឺ​ជាការ​ភូត​កុហក់​ ព្រោះ​ធនាគារ​ជា​របស់​ឯក​ជន​គេ​រក​ស៊ី ​គឺ​មិន​អាច​ទៅ​រឹបអូស​ ឬ​ក៏​បង្ខំ​​ឲ្យ​គេ​លុប​ចោល​បំណុល​បាន​ឡើយ​។

ទាក់​ទង​នឹង​ការ​ឃោ​សនាពី​តម្លៃ​ស្រូវ​ ​ដែល​ប្រជា​ពលរដ្ឋបង្ក​បង្កើន​ផល​បាន​ ដោយ​សារ​តែ​រដ្ឋាភិបាល​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​បានល្អ និងការ​ដាក់​គោលនយោបាយ​ជំរុញ​ការ​នាំ​ចេញ​អង្ករ ​១លាន​តោននៅ​ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត សុខ អាន បាន​មាន​ប្រសា​ស​ន៍បញ្ជាក់​ថា រាជរដ្ឋា ភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​ នឹង​ខិត​ខំ​ទាក់​ទាញ​ការ​វិនិយោគ​លើ​ម៉ាស៊ីន​កិន​ស្រូវ​ ដើម្បី​ធានា​គុណភាព​អង្ករ​របស់​យើង​ អាច​នាំ​ចេញ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ផ្សេង​ៗ​​ទៀត​បាន។ ពេល​នោះ​តម្លៃ​ស្រូវ​អង្ករ​នឹង​កើន​ឡើង​ ពោល​គឺ​មិន​មែន​គ្រាន់​តែ​ដើរ​និយាយ​សន្យា​ថា តម្លើង​ថ្លៃ​ស្រូវអង្ករ​នោះទេ។ ដូចគ្នា​នោះ​ដែរ​ លើ​បញ្ហា​តម្លើង​ប្រាក់​បៀរវត្សរ៍​ជូន​កម្មករ មន្ត្រី​រាជការ​ ឯកឧត្តម បណ្ឌិត​ សុខ អាន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ធានា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ និង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ការងារ​ និង​មាន​បៀរវត្សរ៍​ខ្ពស់​ ដែល​ផ្អែក​លើ​សមត្ថភាព​កម្មករ​ជំនាញ​របស់​យើង​​ផង​ដែរ ព្រោះ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​គេ​អនុវត្តន៍អញ្ចឹង​ដែរ។

ទោះ​បី​យ៉ាងណា​​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​តាម​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​វាយ​តម្លៃ​ថា សព្វ​ថ្ងៃ​កម្មករ​កម្ពុជា មាន​ប្រាក់​ចំណូល​ទាប​បំផុត​ច្រើន​ជាង ១០០ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​អាច​នៅសល់​លុយ​ ៤០​ដុល្លារ​ សម្រាប់​ផ្ញើរ​មក​ជូន​ឪពុក​ម្តាយ។ ឯបញ្ហា​តម្លើង​បៀរ​វត្សរ៍​មន្ត្រី​រាជការ​ មួ​យ​ខែ​ ១លាន​រៀល​ ឬ​ប្រមាណ ២៥០ដុល្លារ ដែល​ត្រូវ​ចំណាយ​ប្រមាណ ជាង ១ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​​ សម្រាប់​មន្ត្រី​រាជការ​ដែល​មាន​​ប្រមាណ​ ៤០ម៉ឺន​នាក់ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា តាម​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​កម្ពុជា បច្ចុប្បន្ន និង​តាម​ការ​កំណត់​ដែល​តម្រូវឲ្យ​ប្រាក់បៀរវត្សរ៍មន្ត្រី​រាជការ មិនឲ្យ​លើស​ ៤០% នៃផល​ទុន​សរុប​របស់​ជាតិ​ គឺ​មិនទាន់​អាច​ធ្វើ​បាន​ឡើយ​។

រាជ​រដ្ឋាភិបាលកម្ពុជា ​នឹង​តម្លើ​ង​ប្រាក់បៀរវត្សរ៍​ទៅ​តាមកំណើន​នៃ​ស្ថាន​ភាព​​សេដ្ឋកិច្ច​ គឺ​មិនមែន​គ្រាន់​តែ​និយាយ​នោះ​ទេ។ ឯកឧត្តម​បណ្ឌិត សុខ អាន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ យោង​តាម​ការ​ងារ​គ្រប់​គ្រង​មន្ត្រី​រាជការ​ ដែល​ឯកឧត្តម​បាន​ធ្វើកន្លង​មក​ ការ​សន្យា​តម្លើង​ប្រាក់​បៀរ​វត្សរ៍​របស់​គណបក្ស​ប្រឆាំង​ដោយ​អត់​គិត​ពី​ការ​គ្រប់​គ្រង​មនុស្ស គឺ​ជាការ​ភូតកុហក់​។ ព្រោះ​ការ​តម្លើង​ប្រាក់​បៀរ​វត្សរ៍​ដោយ​ធ្វើ​ឲ្យ​បែក​ធ្លាយ​នូវ​កញ្ចប់​ម៉ាក្រូ​សេដ្ឋ​កិច្ច​ ដែល​បច្ចុប្បន្ន​កំពុង​មាន​ស្ថិរ​ភាព​​ទាក់​ទាញ​បាន​ជំនឿ​ទុក​ចិត្ត​ពី​អ្នក​វិនិយោគ​ទុន​ និង​ប្រជា​ពលរដ្ឋ​លើ​ស្ថិរភាព​ប្រាក់​រៀល គឺ​ជា​បញ្ហា​គ្រោះ​ថ្នាក់​បំផុត​។ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​ក្រិក​ ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​​សេដ្ឋ​កិច្ច ដោយ​សារ​តែ​ការ​តម្លើង​ប្រាក់​បៀរវត្សរ៍​ដោយ​មិន​គិត​ពី​ចំណូល​របស់​ជាតិ​ ហើយ​​បាន​កាត់​បន្ថយ​បៀរ​វត្សរ៍​មក​វិញ ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្នុង​ប្រទេស​។​ ពាក់​ព័ន្ធ​នឹង​ចំណូលដែល​បាន​មក​ពី​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ ចូល​មើល​ប្រាសាទ​អង្គរ​នៅ​សៀម​រាប​ ឯកឧត្តម​បណ្ឌិត សុខ អាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចំណូល​ទាំង​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​ និង​ប្រាសាទ​របស់​កម្ពុជា​ ដែល​មាន​ជា​ច្រើន​នោះ​​ឡើយ​។ ម្យ៉ាង​ទៀតប្រទេសដែល​ផ្តល់​ជំនួយ​​សម្រាប់ការ​ជួស​ជុល​ អភិរក្ស​ប្រាសាទ​នានា​របស់​កម្ពុជា​​គេ​ ក៏ មិន​គាំទ្រ​ឲ្យ​មានការ​ដកថវិកានេះ​ដែរ​។

ក្នុង​ពិធី​សំណេះ​សំណាល​នោះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏បាន​មាន​ប្រសាសន៍​រំលឹក​ពី​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​អ្នក​ចង់​បំភ្លៃ​ប្រវត្តិសាស្ត្រ​ ដែល​របប​ខ្មែរ​បាន​កាប់​សម្លាប់​ប្រជាជន​ខ្មែរ ក៏​ដូច​ជា​រំលឹក​ឡើង​ផង​ដែរ ពី​កិត្យានុភាព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ឆាក​អន្តរ​ជាតិ​តាម​រយៈ​នៃការដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​បូព៌ា ក្នុង​តួនាទី​សម្តេច​តេជោ​ ហ៊ុន សែន ​ជា​ប្រធាន​អាស៊ាន និង​ជាម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិក ភណ្ឌ ពិភពលោក​ ក្នុង​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ដែល​មាន​១៩០ប្រទេស​ជា​សមាជិក៕

យោម បុប្ផា បង្វែរឿងបទ​ល្មើស​ព្រហ្មទណ្ឌ​របស់​ខ្លួន​ឯង មកជារឿងបទល្មើដីធ្លី នៅតំបន់​បឹង​កក​ទៅវិញ


សន្និសីទសារព័ត៌មានរបស់អតីតសកម្មជននៅតំបន់បឹងកក់ ថ្ងៃទី ២ ខែ​ កក្កដា ឆ្នាំ២០១៣


រឿងពិត​របស់សកម្មជនបឹងកក់ (មេក្លោង ទេព វន្នី)


កំរងរូបភាពប្លែកៗ សំបូរបែប នៃកម្លាំងឈ្នះរបស់មហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត (វគ្គទី៤)