Monday, May 02, 2022

បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងសមាជិកបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

 (រតនគិរី)៖ បេក្ខជនឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លេខរៀងទី៤ របស់គណបក្សភ្លើងទៀន នៅឃុំប៉ាតេ និងអ្នកគាំទ្រនៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ចំនួន១១៩នាក់ និងសមាជិកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានចំនួន១៦នាក់ នៅខេត្តរតនគិរី បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតអ្នកគាំទ្រគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំងនោះមកពីឃុំល្បាំង១ និងឃុំល្បាំង២ នៃស្រុកលំផាត់ និងមកពីឃុំប៉ាតេ នៃស្រុកអូរយ៉ាដាវ។

លោក សេវ ផូន បេក្ខជនឈរឈ្មោះបោះឆ្នោតលេខរៀងទី៤ របស់គណបក្សភ្លើងទៀន បានបញ្ជាក់ថា មូលហេតុដែលគាត់ និងសកម្មជនរបស់បក្ស សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបានបន្តថា ពួកគាត់បានមើលឃើញពីភាពដឹកនាំពិតប្រាកដ និងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និយាយជារួម និងជានិយាយដោយឡែក សម្រាប់ខេត្តរតនគិរី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

បន្ថែមពីនេះពួកគាត់បានគូសបញ្ជាក់ថា «ការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ប៉ិនប្រសប់ និងឆ្នើមមួយរូប»៕

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺចំនួន២៩២នាក់, អតីតសមាជិកអតីតបក្សសង្គ្រោះជាតិ១៤០នាក់

(កំពង់ស្ពឺ)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន២៩២រូប មកពីភូមិទាំង១៥ នៃឃុំស្វាយចចិប ក្រោមវត្តមានលោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប តំណាងលោក វ៉ី សំណាង ប្រធានគណបក្សខេត្ត។ ពិធីនេះ ក៏មានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមកាងារចុះជួយឃុំ គណៈកម្មាធិការបក្សឃុំជាច្រើននាក់ផងដែរ។

យោងតាមរបាយការណ៍របស់គណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមាជិកថ្មីដែលត្រូវបញ្ចូលទាំង២៩២នាក់ រួមមាន៖

*ទី១៖ មកពីអតីត CNRP សរុប១៤០នាក់ (ស្រី៥៨នាក់)
*ទី២៖ គ្រួសារសមាជិកគណបក្សគ្រប់អាយុ សរុប១៥២នាក់ (ស្រី៧៧នាក់)។

នៅក្នុងឱកាសនោះលោក ញ៉ាញ់ ជាបហ៊ង បានលើកឡើងថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែមទូទាំងឃុំស្វាយចចិប របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្តថា សមាជិកបក្សចាស់ថ្មីមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

លោកបានណែនាំដល់សមាជិកបក្រទាំងចាស់និងថ្មីត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕




វីដេអូ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តព្រះសីហនុ សរុប ២១១នាក់ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច

 

ទស្សនៈអ្នកអាន៖ «បេក្ខជននិងសកម្មជនបក្សភ្លើងទៀនកំពុងរួម គ្នាពន្លត់ភ្លើងទៀន»

ខណៈពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតចូលមកដល់ បេក្ខជនពេញសិទ្ធ បេក្ខជនបំរុងហើយនឹងសកម្មជនគណបក្សភ្លើងទៀនបាននាំគ្នាផ្តាច់ខ្លួននិងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ ជាពិសេស គឺបេក្ខជនឈរឈ្មោះលេខរៀងទី១, ទី២ និងទី៣ និងបេក្ខជនបម្រុងជាច្រើន បានសុខចិត្តបោះបង់ ចោលបក្សភ្លើងទៀន ដើម្បីមករួមរស់ជាមួយគណបក្សកាន់អំណាចវិញ។ 


ថ្ងៃទី០១ ឧសភា ២០២២នេះប្រៀបបាននឹងព្យុះដែលកំពុងបោកបក់ទៅលើបក្សភ្លើងទៀន ពីព្រោះចលនាផ្តាច់ខ្លួនបានកើតឡើងនៅស្ទើរតែពេញផ្ទៃប្រទេសតែម្តង ជាពិសេសគឺបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបេក្ខជនបម្រុងរបស់បក្សនេះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្រាប់តែនាំគ្នាចាកចេញពីគណបក្សនេះ ហើយមករួមរស់ជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែនវិញ។ 


ជាក់ស្តែង គ្រាន់តែថ្ងៃទី ០១ ឧសភានេះ នៅរាជធានីភ្នំពេញ មានសកម្មជនបក្សភ្លើងទៀនចំនួន ៧៨ រូប បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងនោះមាន ៥២ រូបជាបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបម្រុង ចំណែក ២៦ រូបទៀតជាសកម្មជនតាម សង្កាត់នានា។ 


នៅថ្ងៃទី១ ឧសភា ដដែលនេះ នៅឯខេត្តកំពត ក៍មានសកម្មជនមកពីគណបក្សនយោបាយចំនួន ២៧៨ នាក់បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពីគណបក្សចំនួន ៤ ក្នុងនោះភាគច្រើនលើសលប់រហូតដល ២៤៦នាក់គឺជាសកម្មជនរបស់គណបក្សភ្លើងទៀន ហើយមួយចំនួនធំ គឺជាបេក្ខជនពេញសិទ្ធិដែលឈរឈ្មោះលេខរៀងក្បាលបញ្ជីរហូតដល់បេក្ខជនបម្រុង។ 


នៅឯខេត្តកំពង់ឆ្នាំងឯណោះវីញ ក៏មានសកម្មជនបក្សភ្លើងទៀននិងអតីតបក្សសង្គ្រោះជាតិចំនួន ១៣៦ នាក់ក៍បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែរ។ នៅតាមបណ្តាខេត្តផ្សេងៗទៀត សកម្មភាពចាកចេញពីអតីតបក្សសង្គ្រោះជាតិនិងបក្សភ្លើងទៀន ក៍កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង។ ជាច្រើនខែមកហើយដែលចលនាបោះបង់ចោលគណបក្សភ្លើងទៀនបានផ្ទុះឡើង តែពេលនេះកំពុងក្លាយជាទឹកបាក់ទំនប់ តែម្តង។ ហេតុអ្វីបានជាសកម្មជននិងបេក្ខជនឈរឈ្មោះឃុំសង្កាត់របស់បក្សភ្លើងទៀនប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា?


ទី១៖ មកពីពួកគេដឹងច្បាស់ថា គណបក្សភ្លើងទៀនគឺជាទាយាទ របស់អ្នកនយោបាយត្រកូលក្បត់ជាតិ៣ជំនាន់ដែលកាលពីមុនធ្លាប់តែត្មះតិះដៀលអ្នកដទៃដែលហ៊ានបង្កើតគណបក្សនយោបាយថ្មីថា ជាបក្សអាប បក្សអាយ៉ង បក្សអំពិលអំពែក តែចុងក្រោយបែរជាខ្លួនឯងទៅបញ្ជាឲ្យគូកនចូលមកបក្សភ្លើងទៀនដែលជាគណបក្សដើមមុនបញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សដោយក្បត់ឆន្ទៈរបស់សកម្មជនទៅវិញ។ ដូច្នេះ សកម្មជននិងបេក្ខជនទាំងនោះក៏អស់ជំនឿលើគណបក្សនេះតែម្តង។


ទី២៖ សកម្មជន និងបេក្ខជនបក្សភ្លើងទៀន ឬអតីតសកម្មជនបក្សសង្គ្រោះជាតិសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ការចូលរួមជីវិតនយោបាយជាមួយជនក្បត់ជាតិ ក្រឡិចក្រឡុចនិងពូកែខាង រត់ចោលស្រុកបែបនេះ ពួកគេ នឹងគ្មានវាសនាល្អឡើយ។ ជីវិត នយោបាយរបស់ពួកគេនឹងត្រូវចាញ់បោកគេ ហើយត្រូវគេ បោកប្រើរហូតគ្មានទីបញ្ចប់។ ជាលទ្ធផល លុយបានទៅគេដែលជាអ្នកប្រមូល ចំណែកសកម្មជនវិញលក់ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ មាន់ ទា គោអំពែ ដើម្បីបម្រើនយោបាយបោកប្រាស់។ ជួនកាលត្រូវគេប្រើឲ្យធ្វើសកម្មភាពខុសច្បាប់ហើយត្រូវប្រឈមមុខផ្លូវច្បាប់ថែមទៀត។


ទី៣៖ សកម្មជននិងបេក្ខជនទាំងនោះយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលជាគណបក្សរបស់

ប្រជាជនខ្មែរទូទាំងប្រទេស ហើយដែលពួកគេអាចផ្ញើវាសនាបាន។ ឆ្លងកាត់ការពិចារណាអស់ជាច្រើនឆ្នាំ ជាពិសេស បន្ទាប់ពីបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពជាក់ស្តែងរបស់ អ្នកនយោបាយបក្សកាន់អំណាច ពួកគេមានទំនុកចិត្តយ៉ាងច្បាស់លាស់ថា មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបប្រទេសជាតិស្គាល់សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍គ្រប់វិស័យ។ នេះគឺជាការភ្ញាក់រលឹកដ៏ត្រឹមត្រូវបំផុតនិងទាន់ពេលវេលា។


តាមប្រភពព័ត៌មានពីបណ្តាខេត្តនានា ចលនាចាកចេញពី បក្សភ្លើងទៀន ហើយប្រកាសមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជាកំពុងតែបន្តកើតឡើងយ៉ាងផុលផុសលើស ពេលណាៗទាំងអស់។ ចលនានេះក៍កំពុងបង្កើតបាន

ជាខ្យល់ព្យុះបោកបក់ទៅលើភ្លើងទៀនដោយកម្លាំងខ្យល់ចេញពីផ្ទៃក្នុងរបស់ខ្លួនតែម្តងដោយគ្មានអ្នកណាផ្សេងទៅ

ពន្លត់ភ្លើងទៀនឡើយ។ សកម្មជន សកម្មនារីរបស់អតីតបក្សប្រឆាំង ហើយដែលឥឡូវត្រូវបានគេបោកឲ្យមកចូលបក្ស ភ្លើងទៀនវិញក៍កំពុងរួមគ្នាជាកម្លាំងដើម្បីបញ្ចប់ជីវិតអ្នកនយោបាយក្បត់ជាតិតត្រកូលដែរ៕


ដោយ: អ្នកនយោបាយតុកាហ្វេ












បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តព្រះសីហនុ សរុប ២១១នាក់ ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច


ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានជួបសំណេះ សំណាលជាមួយបេក្ខជន និងសមាជិក គ្រួសារ នៃគណបក្សភ្លើងទៀនក្រុងព្រះសីហនុ និងស្រុកព្រៃនប់ សរុបចំនួន ២១១នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្វាមគន៍យ៉ាងកក់ក្តៅ បេក្ខជន ពេញសិទ្ធិ បេក្ខជន បម្រុង ភ្នាក់ងារ គណបក្ស និងសមាជិកគ្រួសារ នៃគណបក្សភ្លើងទៀន នៅក្រុង ព្រះសីហនុ និងស្រុកព្រៃនប់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកថ្មីរបស់គណ់បក្សប្រជាជនកម្ពុជាចំនួន ២១១នាក់ ក្នុងនោះ :
-មានបេក្ខជនពេញសិទ្ធិបក្សភ្លើងទៀន ចំនួន២២នាក់ ស្រី៦នាក់
-បេក្ខជនបម្រុង ៤៥នាក់ ស្រី ១៣នាក់
-ភ្នាក់ងារ គណបក្ស ៥នាក់ ស្រី ២នាក់ និង
-សមាជិកគ្រួសារ ចំនួន ១៣៩នាក់៕





















បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀនក្នុងខេត្តព្រះសីហនុ២១១នាក់ ប្រកាសចុះចូលគណបក្សប្រជាជន ក្រោយមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ

(ព្រះសីហនុ)៖ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតដល់ហើយនោះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។



ជាក់ស្តែងសម្រាប់ខេត្តព្រះសីហនុ យោងតាមរបាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានសកម្មជនគណបក្សភ្លើងទៀន បានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន២១១នាក់ក្នុងនោះរួមមាន៖

១៖ បេក្ខជន ពេញសិទ្ធិ ចំនួន២២នាក់ (ស្រី៦នាក់)
២៖ បេក្ខជនបម្រុងចំនួន៤៥នាក់ (ស្រី១៣នាក់)
៣៖ ភ្នាក់ងារគណបក្សចំនួន ៥នាក់ (ស្រី២នាក់)
៤៖ សមាជិកគ្រួសារ ចំនួន១៣៩នាក់។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។

គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។

មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត៕