Wednesday, October 16, 2019

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ


ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ
(១៥.តុលា.២០១២) _(១៥.តុលា.២០១៩)

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប និងនៅទីស្តីការគណៈរដ្ឋមន្ត្រី

ក្រុមហ៊ុនជប៉ុន ធ្វើបទបង្ហាញអំពីគម្រោងអំពូលភ្លើងវ័យឆ្លាតក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក កៃ នុម៉ា ប្រធានក្រុមហ៊ុន Minebee Mitsumi ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញគម្រោងទីក្រុងវ័យឆ្លាតនៅក្រុងព្រះសីហនុ នៅសាលា ខេត្តព្រះសីហនុ។
បទបង្ហាញក្នុងការពង្រីកគម្រោងទីក្រុងវៃឆ្លាតក្នុងគោល បំណងពង្រីកគម្រោងទីក្រុងវៃឆ្លាតបន្ថែមទៀតក្នុងប្រ ទេសកម្ពុជា ពិសេសក្រុង ខេត្តព្រះសីហនុ ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុនធ្វើបទបង្ហាញពីគម្រោងវ័យឆ្លាតដោយប្រើប្រាស់ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ LED វៃឆ្លាតគ្រប់គ្រងដោយប្រព័ន្ធឥតខ្សែជូនថ្នាក់ដឹកនាំសាលាខេត្តព្រះ សីហនុនាពេលកន្លងទៅនេះ។
លោក កៃ នុម៉ា បានជំរាបជូនអភិបាលខេត្តព្រះសីហនុផងដែរថា ប្រព័ន្ធអំពូលវ័យឆ្លាត ទំនើបជួយកាត់បន្ថយការប្រើប្រាស់ សន្សំសំចៃភ្លើង ដោយភ្ជាប់ពីមួយទៅមួយដោយមិនប្រើខ្សែដែលមានប្រសិទ្ធភាពខ្ពស់ ប្រព័ន្ធបច្ចេកវិទ្យាវ័យឆ្លាតប្រើប្រាស់បានយូរអង្វែង ក្រុមហ៊ុនមានបទ ពិសោធន៍នៅកម្ពុជាជាង១០ឆ្នាំ ដែលមានបុគ្គលិក ៧.០០០នាក់ ។

លោក គួច ចំរើន បានស្វាគមន៍នូវគម្រោងអំពូលវ័យឆ្លាតបំភ្លឺផ្លូវ ជាផលិតផលធ្វើនៅកម្ពុជា ជាស្នាដៃកូនខ្មែរ ដោយសារខេត្តព្រះសីហនុមានបង្គោលភ្លើង ១.៣០០ដើម ហើយបង្គោល៥០០ បំពាក់ភ្លើងសូឡា ក៏ប៉ុន្តែវារងការខូចខាតដោយសារការអភិវឌ្ឍនាពេលបច្ចុប្បន្ន ក្រុងរបស់យើង និងដោយបានការយកចិត្តទុក ដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កញ្ចប់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះ សីហនុ ហើយបង្គោលភ្លើងទាំងនោះ មានការប៉ះពាល់នូវការសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវថ្មី ដោយធ្វើការពង្រីកកន្លងផ្លូវថ្មី គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ ដែលត្រូវសាងសង់រយៈពេល ៨ខែកន្លះ ដែលមានផ្លូវសរុបចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានសាងសង់ផ្លូវថ្មីបន្ថែម ដើម្បីជួយសម្រួលការកក ស្ទះចរាចរណ៍ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ និងតាមដងផ្លូវជាតិលេខ៤ផងដែរ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ

ហុងគ្រី៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួបដើម្បីពិភាក្សាការងារ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។ ក្នុងការឱកាសនោះ លោក បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោក លី យ៉ុង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ ហើយលោក បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្តន៍ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេសសម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ ថ្វីត្បិតអង្គការនេះមានដៃគូច្រើន តែអ្វីដែលសំខាន់ លោក បានស្នើឲ្យអង្គការនេះ ជួយទៅលើគោលនយោបាយពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ដែលទី១៖ ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ និងទី២៖ អនុវត្តន៍គោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រដោយសារតែខេត្តនេះ កំពុងឆ្លងកាត់ការអភិវឌ្ឍន៍ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀតដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផង ធ្វើឲ្យតម្រូវការចាំបាច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុនេះ។ លោកក៏បានបញ្ជាក់ថា នៅពេលខាងមុខទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់លើតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ ហើយអ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ។
លោកអគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា លោកពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍ និងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនី ការគ្រប់គ្រងទឹកកខ្វក់ ជាពិសេសការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ លោក ក៏បានបញ្ជាក់ថា លោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជា នៅឆ្នាំក្រោយ និងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិន ពិសេសពីខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍កម្ពុជា។

លោកអគ្គនាយកនៃអង្គការ UNIDO បានសន្យានឹងជួយជំរុញឲ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីគាំទ្រគម្រោង នៅប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា អង្គការ UNIDO អាចដើរតួនាទីក្នុងការសម្របសម្រួលជួយដល់កម្ពុជា ព្រោះតែកម្ពុជាត្រូវការកសាងនូវព្រលានយន្តហោះ ផ្លូវល្បឿនលឿន ផ្លូវដែក ដែលទាំងនេះមានសារសំខាន់ក្នុងអភិវឌ្ឍន៍កម្ពុជា។ លោកពិតជារីករាយ ចំពោះការអភិវឌ្ឍន៍ថ្មី របស់កម្ពុជាដែលទាមទារឲ្យមានយុទ្ធសាស្ត្រពេញលេញនេះ។ លោក បានបញ្ជាក់ថា អង្គការ UNIDO គឺមានថាមពល ក្នុងការបន្តជួយដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសកម្ពុជា៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៩ចំណុចដល់កិច្ចប្រជុំកំពូលស្ដីពីទឹកនៅហុងគ្រី ដើម្បីដោះស្រាយបញ្ហាទឹកទៅថ្ងៃខាងមុខ

ហុងគ្រី៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៩ចំណុចដល់កិច្ចប្រជុំកំពូលស្ដីពីទឹក នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាទឹកទៅថ្ងៃខាងមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ទិសដៅខាងមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ក៏ដូចជាហានិភ័យពាក់ព័ន្ធផ្សេងទៀតឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ជាពិសេស ក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ធនធានទឹកប្រកបដោយភាពឆ្លាតវៃ សម្រាប់យើងទាំងអស់គ្នា ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយៗ និងដោយគ្មានជម្លោះរវាងប្រទេស និងប្រទេស ជាយថាហេតុ លោកបានគូសរំលេចនូវអាទិភាពមួយចំនួន ពាក់ព័ន្ធអភិក្រមនៃការគ្រប់គ្រង, អភិបាលកិច្ច និងការធ្វើហិរញ្ញប្បទាន ដូចតទៅ៖

ទី១៖ បន្តផ្តួចផ្តើមបង្កើតនិម្មាបនកម្មនយោបាយសកលលោកថ្មីមួយ សម្រាប់គ្រប់គ្រងធនធានទឹក ដើម្បីកៀរគរការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ បណ្តុះស្មារតី សន្សំសំចៃទឹក ក៏ដូចជា ចៀសវាងសកម្មភាពបំពុលប្រភពទឹក និងកសាងអភិបាលកិច្ចស្ថាប័ន និងគោលនយោបាយទឹកមួយ ដែលរឹងមាំ, ស្រុះស្រួលគ្នា និងមានតម្លាភាព។
ទី២៖ ពង្រឹងកិច្ចសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងគណនេយ្យភាពស្តីពីទឹកក្រោមក្របខណ្ឌសកលលោក ពោលគឺអង្គការសហប្រជាជាតិ ដែលជាអ្នកត្រួសត្រាយផ្លូវដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសកល និងក្នុងការអនុវត្តរបៀបវារៈសកល ឆ្នាំ២០៣០ ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទី៣៖ ពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយស្តីពីទឹក ថាមពល ការប្រែប្រួលអាកាសធាតុ ស្បៀង សុខភាព និងការអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចសម្រាប់ធនធានទឹក និងការគ្រប់គ្រងធនធានទឹករួមគ្នា តាមរយៈកិច្ចសម្របសម្រួលអន្តរវិស័យរវាងក្រសួង និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកប្រើប្រាស់ទឹកផងដែរ។
ទី៤៖ បង្កើនការប្តេជ្ញាចិត្តក្នុងកម្រិតថ្នាក់ជាតិ ដើម្បីលុបបំបាត់ទីបំពុលប្រភពទឹក ដោយបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ សមត្ថភាពស្តុកទុកទឹកដែលត្រូវបានបំពុល និងពង្រឹងយន្តការទប់ស្កាត់ប្រភពនៃការបំពុលទឹកគ្រប់ទម្រង់។
ទី៥៖ បង្កើតភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបាយពាក់ព័ន្ធនឹងទឹក តាមរយៈការពង្រឹងការរៀបចំយន្តការស្ថាប័ន ការរឹតបន្ដឹងក្របខណួតតិយុត្តិ និងច្បាប់។
ទី៦៖ លើកទឹកចិត្តដល់ការបង្កើតវិធីសាស្ត្រថ្មី ដោយមានការវាយតម្លៃពីការបែងចែកផលប្រយោជន៍ពីទឹក និងការទទួលខុសត្រូវលើការថែទាំប្រភពទឹក ក៏ដូចជា ការរៀបចំផែនការ និងប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកឆ្លងដែន សំដៅទប់ស្កាត់ជម្លោះជាយថាហេតុ និង ធានានិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹករមគ្នា។
ទី៧៖ បង្កើនការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងទឹកនិងការប្រើប្រាស់ទឹកស្អាតនិងអនាម័យ ឱ្យស្របទៅនឹងទិសដៅដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ទី៨៖ ចូលរួមរៀបចំបរិស្ថានគាំទ្រដល់គម្រូធុរកិច្ចបង្កើតថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់ចីរភាពហិរញ្ញវត្ថុក្នុងការផ្តល់សេវាទឹកស្អាតដោយធានានូវការទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យ ជាមួយស្តង់ដារអនាម័យខ្ពស់ ស្របគ្នានឹងការការពារ ព្រមទាំងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ផ្នែកលើទឹក និង ដី មានចីរភាព។
ទី៩៖ ពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យចំណុចដៅពាក់ព័ន្ធនឹងទឹក នៅក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់ការប្រមូលទិន្នន័យ និងវិភាគពាក់ព័ន្ធនឹងទឹក នៅគ្រប់កម្រិត ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែក នយោបាយ និងហិរញ្ញវត្ថុ៕



ប្រធានាធិបតីហុងគ្រី ប្រកាសគោលជំហរក្នុងការបន្តគាំទ្រប្រទេសកម្ពុជាប្រឆាំងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA

ហុងគ្រី៖ លោក Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមា​ជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។ ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហា EBA ដោយបានស្នើលោកប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបានគូសបញ្ជាក់ថា ការសម្រេចយ៉ាងណា អាស្រ័យទៅលើសហភាពអឺរ៉ុប ប៉ុន្តែធ្វើយ៉ាងណាឱ្យសហភាពអឺរ៉ុប ធ្វើការសម្រេចប្រកបដោយយុត្តិធម៌សម្រាប់កម្ពុជា។
ប្រធានាធិបតីហុងគ្រី បានឆ្លើយតបថា ប្រទេសហុងគ្រីគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ហើយមានតែរដ្ឋាភិបាលហុងគ្រីតែមួយគត់ ដែលបានបោះឆ្នោតប្រឆាំងមិនគាំទ្រឱ្យមានការដក EBA ពីកម្ពុជា ក្នុងនោះដែរ លោកប្រធានាធិបតីបានមានប្រសាសន៍ថា បើសិនជាសមាជិក EU ផ្សេងទៀតប្រកាសគាំទ្រជារឿងល្អណាស់ ហើយរដ្ឋាភិបាលហុងគ្រី នៅតែបន្តគាំទ្រប្រទេសកម្ពុជា ទៅលើបញ្ហា EBA នេះ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថាប្រទេសទទួលផលនេះមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។
កម្ពុជា មានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀតមុននឹងមានការសម្រេចជាថ្មី។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕



ក្រុមហ៊ុនពុះដីឡូតិ៍ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតបានចូលបំភ្លឺចំពោះសមត្ថកិច្ច និងបានសុំទោសព្រមទាំងស ន្យាឈប់បន្តផ្សព្វផ្សាយ

សៀមរាប៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយបានទទួល លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែនសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញក្រុមហ៊ុមពុះដីឡូតិ៍មួយកន្លែងចូលបំភ្លឺពីករណីក្រុមហ៊ុនបានធ្វើការផ្សព្វ ផ្សាយព័ត៌មានមិនពិតមួយចំនួនលើបណ្តាញសង្គម Facebookនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានណែនាំដល់តំណាងក្រុមហ៊ុន ក៏ដូចជាសាធារណជនទូទៅ សូមកុំព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនគ្រប់ ជ្រុងជ្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ដូច្នេះចំពោះព័ត៌មានពិត ឬមិនពិត ក៏ត្រូវឈរលើជំហរគិតពិចារណាឲ្យបានស៊ីជម្រៅ មុននឹងធ្វើការផ្សព្វផ្សាយបន្ត និងចែកចាយបន្ត ដែលសំខាន់ព័ត៌មានមួយចំនួន ដែលមានការពាក់ព័ន្ធដល់សន្តិសុខជាតិលើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
លោក ហើន ផានី ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុម ហ៊ុនពុះដីឡូតិ៍ ក៏បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ច សន្យាជាមួយសមត្ថកិច្ចជំនាញ ក្រុមហ៊ុនបានទទួលយករាល់ចំណុចដែលបានលើកឡើង យកទៅអនុវត្ត មិនឲ្យមានការបន្តទៀតឡើយក្នុងនោះដែរ តំណាងក្រុមហ៊ុន ក៏បានលើកអំពីមូលហេតុមួយចំនួនដែល បានបំភ្លើសពីការពិត នៅក្នុងតំបន់ដីឡូត៌របស់ក្រុមហ៊ុនខ្លួន ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ គឺបណ្តាមកពីបុគ្គលិកទី ផ្សាររបស់ក្រុមហ៊ុន មានការយល់ច្រឡំថា មានកាស៊ីណូម៉ាកាវ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ថាជាប់នឹងដីឡូត៌ របស់ក្រុមហ៊ុនតែជាការពិតក៏ពុំមានច្បាប់ណា មួយឲ្យមានបង្កើតកាស៊ីណូនៅលើទឹកដីខេត្តសៀមរាបឡើយ។
ក្រោយពីទទួលការអនុគ្រោះពីអាជ្ញាធរខេត្ត តំណាងក្រុមហ៊ុន ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត និង កម្លាំង សមត្ថកិច្ច ដែលបានធ្វើការអប់រំ ណែនាំ និងមានការអនុគ្រោះ នូវបញ្ហាទាំងឡាយដែលក្រុមហ៊ុនបានធ្វើឲ្យមានការខុសឆ្គងកន្លងមក ព្រមទាំងបានតាំងចិត្តកែប្រែកំហុសឆ្គងទាំងនោះ និង បញ្ឈប់នូវការផ្សព្វផ្សាយដែលគ្មានប្រភពពិតប្រាកដ។ ក្នុងនោះលោក ក៏បានសំណូមពរផងដែរថា នៅពេលខាងមុខបើមាន ផេករបស់បុគ្គលិកណាមួយនៅតែបន្តធ្វើការផ្សព្វផ្សាយនោះ គឺសូមឲ្សមត្ថកិច្ចមានវិធានការចំពោះបុគ្គលទាំងនោះទៀតផង។
សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ត្រូវមកផ្សព្វផ្សាយសុំទោសជាសាធារណៈ នៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ករណី ក្រុមហ៊ុននៅតែបន្តធ្វើការបង្ហោះផ្សព្វផ្សាយចំពោះករណីមិនពិតតទៅទៀត សមត្ថកិច្ចនឹងមានវិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងដូចពេលនេះទៀតឡើយ។ ម៉្យាងទៀត ចំពោះបណ្តាក្រុមហ៊ុននានា ដែលធ្វើអ្វីប្រាស់ចាកពីច្បាប់ និងមានការពាក់ព័ន្ធដល់សន្តិសុខសង្គម ក៏យើងមិនអត់ឱនឡើយ គឺអនុវត្តទៅតាមផ្លូវច្បាប់ ។

ក្រុមការងារចម្រុះរបស់ខេត្ត ដែលមានរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរព័ត៌មាន និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនទាំងឡាយដែលផ្សព្វផ្សាយទៅតាមនីតិវិធីច្បាប់៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី

កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» បានប្រារព្វពិធីបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅឧទ្យាន Millenaris ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្វធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់លោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Liqun Jin ប្រធានធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធ អាស៊ី លោក Shri Gajendra Singh Shekhawat រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់ មកពីបណ្តាប្រទេសនានាលើសកលលោកជា ច្រើន រូបផងដែរ ។
នៅក្នុងសន្និ សីទដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការទទួលសា្វគមន៍ យ៉ាង កក់ក្តៅបំផុត ពីសំណាក់ប្រធានាធិបតីហុងគ្រី មុនពិធីបើកកិច្ចប្រជុំកំពូល និងថ្នាក់ដឹក នាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ប្រធានាធិបតី ហុងគ្រី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងសារវីដេអូ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការ ទប់ ស្កាត់វិបិត្តទឹក ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជានិន្នាការនៃការឡើងកំដៅភពផែនដីកំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែនផងដែរ៕






លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេសនៃកងទ័ពភីលីពីន

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្កភាព និងជាផ្លូវការនៅកម្ពុជា និងចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ ៧០ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក ឌីវីណូ រ៉េប៉ា បាយ៉ូ មេបញ្ជាការ បញ្ជាការដ្ឋាន ប្រតិបត្តិការពិសេសនៃកងទ័ពភីលីពីន បានចូលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការកងទ័ពជើងគោក ។
ក្នុងជំនួបនោះ លោក ឌីវីណូ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ភីលីពីន ដែលបានធ្វើទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរលើវិស័យការពារជាតិ ។ លោកបញ្ជាក់ថា កិច្ចសហការរវាងកងទ័ពទាំងពីរ មិនត្រឹមតែបាននាំមកនូវការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការពង្រឹង ស្ថេរភាព សន្តិភាព នៅក្នុងតំបន់ផងដែរ។
មានមតិឆ្លើយតបវិញ លោក ហ៊ុន ម៉ាណែត បានសំដែងការស្វាគមន៍ចំពោះ លោក ឌីវីណូ រ៉េប៉ា បាយ៉ូ មេបញ្ជាការ បញ្ជាការដ្ឋាន ប្រតិបត្តិការពិសេស នៃកងទ័ពភីលីពីនអញ្ជើញមកបំពេញទស្សនៈកិច្ចជាមិត្កភាព និងជាផ្លូវការនៅកម្ពុជា និងចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ ៧០។

លោក ហ៊ុន ម៉ាណែត បានលើកឡើងពីកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ក្នុងរយៈពេលកន្លងមក និងបានលើកឡើងពីការងារហ្វឹកហ្វឺនរបស់ ខភម ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយក្នុងនោះ ខភម ក៏បានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រឆាំងអំពើរភេរវកម្មផងដែរ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា និងភីលីពីន នឹងនាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ក្នុងការពង្រឹងសមត្ថភាពកងទ័ពទាំងពីរអោយកាន់តែរីកចំរើនថែមទៀត ៕






លោកនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរចេញពីប្រទេសហុងគ្រី បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី

បន្ទាប់ពីបានបញ្ចប់ដំណើរនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយៈពេល២ថ្ងៃរួចមក នៅរសៀលថ្ងៃទី១៥ តុលានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel វត្តមាននៃ ការអញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរួមមាន លោក Maret Libri sky ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ លោកស្រី Petra Jensi kova មន្រ្តីនៃ នាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
យន្តហោះពិសេសបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៧ម៉ោង នៅទីក្រុងសូហ្វីយ៉ា ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសញឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ហ្គ័រ ហ្គ័រហ្គើអេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀទណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយៈពេល២យប់៣ថ្ងៃ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ លោកនាយករដ្ឋមន្រ្តី និងធ្វើជំនួបកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលាស្អែក។ ចំពោះ ព័ត៌មានពិស្តារស្តីពីសកម្មភាព នៃដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ដែលជាប្រទេសទី៣ នៅតំបន់អឺរ៉ុបខាងកើត អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងធ្វើសេចក្តីរាយការណ៍ជូនទស្សនាជាបន្តបន្ទាប់ទៅទៀត ។










រាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារដើម្បីបង្កើនការអភិវឌ្ឍន៍តំបន់ដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថារាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ។ លោកនាយករដ្ឋមន្រ្ដី បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុពីព្រោះរាជរដ្ឋាភិបាលចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ នេះបើយោងតាមការបង្ហាញប្រាប់ពីលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ(UNIDO)ចូលជួបពិភាក្សាការងារនៅទីក្រុងប៊ុយដាប៉េសប្រទេសហុងគ្រី។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងបន្ថែមក្រោយចប់ជំនួបនោះលោក លី យ៉ុង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយសដែលបានជួបជាមួយលោកនាយករដ្ឋមន្រ្ដី នៅពេលនេះជាឱកាសដែលលោកអាចសម្តែងការគោរពនិងសម្តែងការគួរសមជូនលោកនាយករដ្ឋមន្ត្រី។
លោក ក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូន លោកនាយករដ្ឋមន្រ្ដី ថាលោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិនប្រទេសចិនហើយទីក្រុង សិនជិនចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នៅក្នុងជំនួបនោះលោក ក៏បានកោតសរសើរចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្សេងៗដែលបានសហការជាមួយគ្នា។
នៅក្នុងជំនួបនោះ លោក ក៏បានសុំការណែនាំពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីថា តើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀតដល់ប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះមានដៃគូជាច្រើនរួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ ។ ថ្វីត្បិត អង្គការនេះមានដៃគូច្រើនតែអ្វីដែលសំខាន់លោកនាយករដ្ឋមន្ត្រី ស្នើឲ្យអង្គការនេះជួយទៅលើគោលនយោបាយពីរដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្ត ទុកដាក់ដែលទី១៖ ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ និងទី២៖ អនុវត្តន៍គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។
លោកនាយករដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុដែលជាខេត្តសំខាន់និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រដោយសារតែខេត្តនេះកំពុងឆ្លងកាត់ការអភិវឌ្ឍជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀតដោយសារកន្លងមកនេះខេត្តព្រះសីហនុបានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការ អភិវឌ្ឍដ៏ឆាប់រហ័សផងធ្វើឲ្យតម្រូវការចាំបាច់គឺការគ្រប់គ្រងនៃទឹកកខ្វក់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ។
លោកនាយករដ្ឋមន្រ្ដី ក៏បានស្នើឲ្យអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក ក៏បានបញ្ជាក់ថានៅពេលនេះចំនួននៃការសាងសង់នៅខេត្តព្រះសីហនុមានច្រើនឡើងៗ ដូច្នេះតម្រូវការរបស់កម្ពុជាត្រូវតែផ្តល់អាទិភាពជាពិសេសមិនត្រឹមតែការគ្រប់គ្រងទឹកកខ្វក់ទេគឺវិស័យអគ្គិសនីផងដែរដែលកំពុងមានតម្រូវការកាន់តែច្រើនឡើង។
លោកអគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ផងដែរថាលោកពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍនិងមានផែនការនៃគម្រោងទាំងឡាយដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែមានកំណើនជាច្រើនហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនីការគ្រប់គ្រងទឹកកខ្វក់ជាពិសេសការជំរុញនយោបាយឧស្សាហកម្មក៏ដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។
លោក ក៏បានបញ្ជាក់ថាលោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយនិងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនជាពិសេសពីខេត្តសិនជិនតែម្តងដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍកម្ពុជា។ លោកបានសន្យានឹងជួយជំរុញឲ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ីដើម្បីគាំទ្រគម្រោងនៅប្រទេសកម្ពុជា ។ លោកបានបញ្ជាក់ថាអង្គការ UNIDO អាចដើរតួនាទីក្នុងការសម្រប សម្រួលជួយដល់កម្ពុជាព្រោះតែកម្ពុជាត្រូវការកសាងនូវព្រលានយន្តហោះផ្លូវល្បឿនលឿន ផ្លូវដែក ដែលទាំងនេះមានសារះសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ។ លោកពិតជារីករាយចំពោះការអភិវឌ្ឍថ្មីរបស់កម្ពុជាដែលទាមទារឲ្យមានយុទ្ធសាស្ត្រពេញលេញនេះ។ លោកបានបញ្ជាក់ថាអង្គការ UNIDO មានថាមពល ក្នុងការបន្តជួយដល់លោកនាយករដ្ឋមន្ត្រីនិងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានប្រៀបធៀបថាខេត្តព្រះសីហនុជាខេត្តមួយសំខាន់ប្រៀបដូចជាបុប្ផាលាក់ខ្លួនដែលជាខេត្តកំពុងមានសក្តានុពលខ្លាំង និងកំពុងតែជំរុញការអភិវឌ្ឍហើយអ្វីដែលខេត្តសិនជិនគ្មានគឺខេត្តព្រះសីហនុមានជាពិសេសបណ្តាកោះនិងបណ្តារីស៊តថ្មីៗដែលអាចទាក់ទាញនូវទេសចរណ៍សំខាន់ៗ ៕






លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដឹកនាំប្រជុំស្តីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល៥ឆ្នាំ របស់អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទិ១៦ ខែតុលា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានអញ្ជើញដឹកនាំប្រជុំស្តីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។