Wednesday, October 16, 2019

តម្រួតថៃរំលឹកថាបើសិនជា “សម រង្ស៊ី” ចូលមកធ្វើឱ្យមានចលាចល នឹងមិនផ្ដល់ទិដ្ឋការឲ្យចូលក្នុងប្រទេសថៃ

សមត្ថកិច្ចប៉ូលីស (តម្រួតថៃ) ក៏មានវិធានការក្នុងការថែរក្សាសណ្តាប់ធ្នាប់ផងដែរ។ ចំណែកឯចរន្តព័ត៌មានពី “សម រង្ស៊ី” អតីតមេដឹកនាំ CNRP នឹងមកធ្វើសកម្មភាពក្នុងប្រទេសក្នុងពេលមានការប្រជុំនោះ ក្នុងខណៈពេលនេះ គេនៅមិនទាន់ដឹងពីរឿងនេះច្បាស់នៅឡើយទេ។

 ប៉ុន្តែសមត្ថិកច្ចរបស់ថៃសូមអះអាងថា៖ ប្រសិនបើលោក“សម រង្ស៊ី” ធ្វើដំណើរចូលមកធ្វើឲ្យមានការប៉ះពាល់ដល់ប្រទេសថៃ ឬបញ្ហាសន្តិសុខនោះ ក៏នឹងពិចារណាថា មិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសថៃនោះទេ នេះជាសំដីរបស់លោកអគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងយ៉ាងដូច្នេះ៕

ប្រភព៖ MGR  online ចេញផ្សាយនៅថ្ងៃទី ១៥ខែ តុលា ឆ្នាំ ២០១៩ (ភាសាថៃ)



No comments:

Post a Comment