Thursday, March 06, 2014
ទស្សនៈ ដោយ Allen Myers «រកឃើញសីលធម៌ថ្មីមួយ»
ទស្សនៈ
រកឃើញសីលធម៌ថ្មីមួយ
ខ្ញុំគិតថា ខ្ញុំឆ្លើយតបយឺតជាជាងមិនបានឆ្លើយតប។ ក្នុងន័យនេះខ្ញុំគួរតែស្វាគមន៍ការប៉ុនប៉ងរបស់លោក Gareth Evans (ចេញផ្សាយថ្ងៃ
២៨ កុម្ភៈ ឆ្នាំ២០១៤) ដើម្បីបង្ហាញឲ្យឃើញនូវការពិចារណាផ្នែកសីលធម៌នៅក្នុងបញ្ហារដ្ឋាភិបាល និងបញ្ហាការទូត បើទោះបីជាការប៉ុនប៉ងនោះ វាយឺតពេលបន្ដិចទៅហើយក៏ដោយ។
ពេលអានអត្ថបទដែលសរសេរដោយមានកំហឹងរបស់គាត់ អំពីការសម្លាប់កម្មករ ៥នាក់ ដែលបានធ្វើបាតុកម្ម
នៅក្នុងទីក្រុងភ្នំពេញ កាលពីខែមករាកន្លងទៅនោះ វាមិនអាចទៅរួចទេ ដែលមិនឲ្យរំលឹកពីការព្រួយបារម្ភមិនគ្រប់ជ្រុងជ្រោយ
ក្នុងនាមជារដ្ឋមន្ដ្រីការបរទេសរបស់ប្រទេសអូស្រ្ដាលី កាលពីទសវត្ស ឆ្នាំ១៩៨០
នៅពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្លាប់ប្រជាជនរាប់ម៉ឺននាក់
នៅក្នុងទីម័រខាងកើតដែលនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ដ្រាលីនោះឡើយ។
តាមការពិតកេរ្តិ៍ឈ្មោះរបស់ លោក Evans បានធ្លាក់ចុះគួរកត់សម្គាល់នៅពេលដែលគាត់ត្រូវគេថតជាប់ពេលដែលលើកកែវស្រាសំប៉ាញ ជាមួយឧត្ដមសេនីយ៍ឥណ្ឌូនេស៊ីដែលបានដឹកនាំការសម្លាប់នេះដោយផ្ទាល់។ វាហាក់ដូចជាថា សីលធម៌ជាចំណុចចុងម្ជុលដែកឈានមួយរបស់ លោក Evans ដែលវាមិនមែនជាការពិត
និងយុត្តិធម៌ទេ ប៉ុន្តែវាជាប្រភពប្រេងនៃឆ្នេរសមុទ្ររបស់ប្រទេសទីម័រ។
ហើយវាជាការពិបាកដើម្បីគេចវេសពីការសង្ស័យដែលថា ជាការកំណត់ពេលវេលានៃបូជនីយកិច្ចសីលធម៌ថ្មីរបស់ លោក Evans ដែលបានផ្ដល់ផលប្រយោជន៍ដ៏ធំធេងមួយនៃនយោបាយប្រទេសអូស្ត្រាលី។ ដូចដែលបានរាយការណ៍យ៉ាងទូលំទូលាយមក រដ្ឋាភិបាលអូស្ដ្រាលីបច្ចុប្បន្នដែលដឹកនាំដោយគណបក្ស Liberal Party គឺ កំពុងបញ្ចុះបញ្ចូលប្រទេសកម្ពុជាឲ្យទទួលយកជនភៀសខ្លួនខ្លះ ដែលរដ្ឋាភិបាល អូស្ត្រាលីនិរទេសចេញផ្ទុយពីច្បាប់អន្តរជាតិ។ ក្នុងនាមជាអ្នកនយោបាយដ៏យូររបស់ គណបក្ស Labor
Party លោក Evans បានដឹងពីរបៀបបោះដុំដែកដាក់លោក ហ៊ុន សែន ដើម្បីឲ្យប៉ះលោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលី។
ការព្រួយបារម្ភអំពីសីលធម៌របស់លោក Evans នឹងត្រូវគេបញ្ចុះបញ្ចូលឲ្យមានការកត់សម្គាល់ថែមទៀត ប្រសិនបើគាត់បានពង្រីករឿងនេះ ទៅដល់ការរំលោភលើជនភៀសខ្លួនដែលប្រព្រឹត្តដោយរដ្ឋាភិបាលអូស្ត្រាលី ដែលបូករួមទាំងរដ្ឋាភិបាលមុនរបស់គណបក្ស Labor Party
។ ការរំលោភបំពាននេះ ជាលទ្ធផលបានបណ្ដាលឲ្យមនុស្សបាត់បង់ជីវីតច្រើនជាង ៥នាក់ ឆ្ងាយណាស់៕
ខ្ញុំគិតថា ខ្ញុំឆ្លើយតបយឺតជាជាងមិនបានឆ្លើយតប។ ក្នុងន័យនេះខ្ញុំគួរតែស្វាគមន៍ការប៉ុនប៉ងរបស់លោក Gareth Evans (ចេញផ្សាយថ្ងៃ ២៨ កុម្ភៈ ឆ្នាំ២០១៤) ដើម្បីបង្ហាញឲ្យឃើញនូវការពិចារណាផ្នែកសីលធម៌នៅក្នុងបញ្ហារដ្ឋាភិបាល និងបញ្ហាការទូត បើទោះបីជាការប៉ុនប៉ងនោះ វាយឺតពេលបន្ដិចទៅហើយក៏ដោយ។
ដោយ Allen Myers
A newfound morality by Allen Myers
A
newfound morality
Posted on March 3, 2014 by letters2pppapers
Better late than never, I suppose. In that sense, I
should welcome Gareth Evans’ attempt (Post, 28
February) to introduce moral considerations into governmental and diplomatic
matters, even though the attempt is very belated.
Reading his indignation at the killing of
five striking workers in Phnom Penh in January, it is impossible not to recall
his total lack of concern as Australia’s foreign minister in the 1980s, when
the Indonesian government was killing tens of thousands of people in East
Timor, not very far off Australia’s northern coast. Indeed, Evans’ reputation
suffered considerably at the time when he was filmed drinking champagne toasts
with the Indonesian generals who were directing the slaughter. It seemed that
the needle of Evans’ moral compass pointed, not to truth and justice, but to
East Timor’s offshore oil resources.
And it is hard to avoid the suspicion that
the timing of Evans’ new moral crusade owes a great deal to Australian
politics. As has been widely reported, Australia’s current Liberal Party
government is seeking to have Cambodia receive some of the refugees that
Australian governments have been deporting contrary to international law. As a
longtime Labor Party politician, Evans knows how to throw a punch at Hun Sen in
order to hit Australian Prime Minister Tony Abbott.
Evans’ moral concerns would be considerably
more convincing if he extended them to the abusive treatment of refugees by
Australian governments, including the previous government of the Labor Party.
This abuse has already resulted in the loss of far more than five lives.
By Allen Myers
បទវិភាគ ដោយ សាស្ត្រាចារ្យ ប៉ែន ងឿន ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ, កម្ពុជា «ទិដ្ឋភាពមួយនៃរបាយការណ៍ប្រចាំឆ្នាំ២០១៣ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកជូនទៅសភា Congress៖ ការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣»
បទវិភាគ៖
ទិដ្ឋភាពមួយនៃរបាយការណ៍ប្រចាំឆ្នាំ២០១៣
របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកជូនទៅសភា Congress៖ ការបោះឆ្នោត ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣
របាយការណ៍ប្រចាំឆ្នាំ២០១៣របស់ក្រសួងការបរទេសអាមេរិកជូនទៅសភា
Congress រាយការណ៍ អំពីគ្រប់បញ្ហាទាំងមូលនៃការអនុវត្តន៍សិទ្ធិមនុស្ស
តាមទស្សនៈរបស់ក្រសួងការបរទេសអាមេរិក នៅក្នុង ប្រទេសនិងទឹកដីនានាជិត២០០ ដែលរួមទាំងកម្ពុជាផងដែរ ដោយផ្អែកលើការរាយការណ៍ពិតជាក់ស្តែងពី
ស្ថានទូត និងស្ថានបេសកកម្មនានានៅបរទេស។
ទាក់ទងនឹងកម្ពុជាសាធារណជនមិនអាចមិនយកចិត្តទុកដាក់អំពីសារៈសំខាន់នៃរបាយការណ៍នេះទេ។
ម៉្យាងវិញទៀត
រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈផ្សេងពីនោះទៅលើបញ្ហាមួយចំនួនដែលត្រូវបាន ពន្យល់ប្រាប់យ៉ាងហ្មត់ចត់នៅក្នុង
«សៀវភៅស» ចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃ ទីស្តីការគណៈរដ្ឋមន្ត្រី
ដែលបានបំភ្លឺអំពីជំហររបស់រាជរដ្ឋាភិបាលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត
ស្ថានភាពនយោបាយក្រោយការបោះឆ្នោត កលល្បិចដែលប្រើដោយគណបក្សសង្គ្រោះជាតិនៅមុនថ្ងៃបោះ
ឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។ កលល្បិចដែលបានបញ្ជាក់ដោយអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័សថាត្រូវបានគ្រោង
និងរៀបចំឡើងដោយមានកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទជាមួយអង្គការ NGO មួយចំនួន ជាសម្ព័ន្ធមិត្តរបស់គណបក្សសង្គ្រោះជាតិ
ដែលបានទទួលការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និង នយោបាយពីក្រៅប្រទេស។
«សៀវភៅស»ដែលចេញផ្សាយដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ហើយ និង «សៀវភៅស» កន្លងទៅ
ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ហើយដែលបានពន្យល់ និងបំភ្លឺអំពី នីតិវិធីបច្ចេកទេស
និងតាមផ្លូវច្បាប់នៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា នោះ
មិនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះទេ។
ចំណុចសំខាន់មួយទៀតដែលមិនត្រូវមើលរំលងផងដែរគឺថា
របាយការណ៍នេះរាយការណ៍តែនៅក្នុង ឆ្នាំ២០១៣ប៉ុណ្ណោះ។ ក្រោយថ្ងៃទី០១ ខែ មករា
ឆ្នាំ២០១៤ នាដើមឆ្នាំនេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួង ការបរទេសអាមេរិកបានធ្វើទស្សនៈកិច្ចប្រទេសកម្ពុជា
បានជួបជាមួយនឹងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៍បានពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងការទូតល្អ
ដែលផ្អែកលើផលប្រយោជន៍ទៅវិញទៅមករវាង ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ចំពោះជំនួបជាផ្លូវការអ្វីៗទាំងអស់គឺផ្ដុំ
និងផ្ដោតទៅលើបញ្ហា ទំនាក់ទំនងការទូត ទោះបីវាជាបញ្ហាការបោះឆ្នោត ការតវ៉ារបស់កម្មករ
ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី ប្រព័ន្ធពន្ធ ធនាគារ ការដោះស្រាយនៃការតវ៉ា និងបញ្ហាផ្សេងៗទៀត
ដែលត្រូវបានរៀបរាប់យ៉ាងពេញលេញនិងយ៉ាង ជាក់ស្ដែងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះក៍ដោយ។
ការគោរពគ្នាទៅវិញទៅមក រវាងរដ្ឋ និងរដ្ឋាភិបាលអធិបតេយ្យពីរបានរារាំងអាមេរិកមិនឱ្យប្រើពាក្យ
និងឃ្លាឃ្លោង ដែលអាចនាំឱ្យមាន ការបកស្រាយនិងបំផ្លើសពាសវាលពាសកាលមិនសមហេតុផលថាជាការលូកដៃចូលជ្រៀតជ្រែក
កិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ
សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជាផ្លូវការ ក្នុងជំនួបទាំងនោះ។
រដ្ឋមន្ត្រីការបរទេសលោក
John F. Kerry
នៅក្នុងអារម្ភកថារបស់ខ្លួន បានលើកឡើងអំពីទស្សនៈវិជ្ជា នយោបាយរបស់អាមេរិកដោយនិយាយក្នុងលក្ខណៈដូច្នេះថា៖ «រដ្ឋាភិបាលដែលការពារសិទ្ធិមនុស្ស
និង ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន គឺទទួលបានសុវត្ថិភាពជាង គឺបានពង្រឹងសន្តិភាព និងសន្តិសុខ
អន្តរជាតិ និងទទួលបានវិបុលភាពរួមជាមួយនឹងប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពទាំងឡាយនៅជុំវិញ ពិភពលោក។ ប្រទេសដែលខកខានមិនបានលើកស្ទួយសិទ្ធិមនុស្ស អាចប្រឈមមុខនឹងភាពខ្សត់ខ្សោយ
សេដ្ឋកិច្ច និងភាពឯកោឃ្លាតចេញពីអន្តរជាតិ»។ ដឹងថាតើរាជរដ្ឋាភិបាលកម្ពុជាយល់ស្របទៅ នឹងទស្សនៈវិជ្ជានយោបាយរបស់អាមេរិកនេះដែរឬអត់
នោះគឺមិនមែនជាការងាយស្រួលនោះទេ។
ចុះប្រជាជនកម្ពុជាវិញ? ប្រជាជនកម្ពុជាភាគខ្លះ
អាចនឹងយល់ស្របជាមួយនឹងរដ្ឋមន្ត្រីការបរទេស អាមេរិកនេះ ហើយខ្លះទៀតអាចនឹងមិនយល់ស្របជាមួយទេ។
ក្នុងបរិយាកាសធម្មតានៃអវត្តមានការពិភាក្សា បើកចំហរនិងដោយស្ម័គ្រចិត្តស្តីពីនយោបាយនៃរដ្ឋាភិបាលនោះមិនមានអ្វីជាការលើកទឹកចិត្តដល់នរណាម្នាក់
និយាយឱ្យមនុស្សផ្សេងទៀតដឹងអំពីទស្សនៈរបស់ខ្លួននោះទេ។ក៍ប៉ុន្តែនៅមានក្រុមមនុស្សផ្សេងទៀត
ដែល ទទួលបានផលប្រយោជន៍ពីការអនុវត្តរបស់រដ្ឋាភិបាល។
អ្នកទាំងនេះអាចនឹងមិនខ្វល់ខ្វាយពីកិច្ចការនយោបាយ នោះទេ ហើយគេនឹងផ្តោតប្រាជ្ញាស្មារតី
ទៅលើការរកលុយទទួលទានឆ្ងាញ់ រស់នៅសុខស្រួល និងមានពេល វេលាកំសាន្តសប្បាយរីករាយថែមទៀត។
ទាក់ទងនឹងការបោះឆ្នោតចុងក្រោយនេះដែលបានធ្វើឡើងនៅថ្ងៃទី២៨
ខែ កក្កដា ទស្សនៈឥតផ្លាស់ ប្ដូរប្រែប្រួល ដែលបានសម្តែងចេញដោយរដ្ឋាភិបាលអាមេរិក
គឺផ្ទុយគ្នាទាំងស្រុងទៅនឹងទស្សនៈឥតផ្លាស់ប្ដូរ ប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាផ្អែកទៅលើអ្នកសង្កេតការណ៍ មកពី
«រដ្ឋាភិបាលបរទេសនានា អង្គការអន្តរជាតិនានា គណបក្សនយោបាយនានា» ហើយទស្សនៈរបស់ រដ្ឋាភិបាលអាមេរិកផ្អែកទៅលើ«អ្នកសង្កេតការណ៍របស់NGOsក្នុងស្រុក និងអន្តរជាតិ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំឡើងភ្លាមៗក្រោយពេលដែលប្រកាសអំពីលទ្ធផលបណ្ណោះអាសន្ននោះ
អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអញ្ជើញមកដោយ គ.ជ.ប បានថ្លែងថា ការ បោះឆ្នោតបានត្រូវធ្វើឡើងនៅក្នុងលក្ខណៈប្រកួតប្រជែង
សេរី យុត្តិធម៌ និងប្រកបដោយតម្លាភាព ដោយ មានការចូលរួមពីគណបក្សនយោបាយប្រាំបី
ដែលរួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។ អ្នកសង្កេត ការណ៍ទាំងនោះ
ក៏បានអបអរសាទរចំពោះប្រជាជនកម្ពុជាដែលបានទទួលជោគជ័យដ៏ធំធេងក្នុងការបោះ ឆ្នោតថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ដែលត្រូវបានព័ណ៌នាថាមានលក្ខណៈអហិង្សា រស់ រវើក និងប្រកួត ប្រជែង
ហើយបង្ហាញនូវការគោរពសេរីភាពជាមូលដ្ឋានដ៏ពិតប្រាកដ។
ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានសរសេរថា៖
«ដំណើរការ បោះឆ្នោតមានបញ្ហាពេញទៅដោយភាពមិនប្រក្រតីផ្សេងៗ»។
របាយការណ៍បន្តទៀតថា «តាមការគណនា របស់រដ្ឋាភិបាលខ្លួនឯងផ្ទាល់
អ្នកមានសិទ្ធិបោះឆ្នោតជាង៩% មិនអាចបោះឆ្នោតបានដោយសារមានបញ្ហា
ជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោត។ នៅពេលដែលបញ្ហានៃអ្នកបោះឆ្នោតដែលត្រូវបានគេដកសិទ្ធិត្រូវបានរក
ឃើញច្បាស់ដោយអង្គការសង្គមស៊ីវិលមួយចំនួននៅមុនការបោះឆ្នោតនោះ
គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត មិនបានចាត់វិធានការកែតម្រូវជាដុំកំភួននោះទេ។
អ្នកសង្កេតការណ៍បានបង្ហាញថាកម្រិតនៃភាព មិនប្រក្រតីនៃការបោះឆ្នោត តម្រូវជាចាំបាច់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ
ក៍ប៉ុន្តែការស៊ើបអង្កេតពេញ លេញ និងមានតម្លាភាពនោះមិនបានកើតមានឡើងទេ»។
ជម្លោះលើការបោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ បានបន្តរហូត មកដល់បច្ចុប្បន្ន ទោះបីជាមានការអំពាវនាវដ៍សន្ដោសប្រណី
ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា
ដល់គណបក្សទាំងពីរនេះឱ្យបន្តកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហានៅសេសសល់ និងជម្លោះនានា
ដោយសន្តិវិធីក៏ដោយ។ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភា
នៅពេលរដ្ឋសភាកោះប្រជុំ ដំបូងនៅថ្ងៃទី ២៣ ខែ កញ្ញា។
គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះសម្លេងភាគច្រើននៃអសនៈសភា ១២៣ បានជុំរុញដំណើរការទៅមុខដោយតែងតាំងរដ្ឋាភិបាលនៃរដ្ឋសភាអណត្តិទី៥។
យោងទៅតាម សមាជិករដ្ឋសភាគណបក្សប្រជាជន មិនមានការជាប់គាំង ឧបសគ្គ
និងកាលៈទេសៈមិនប្រក្រតីនោះទេ។ សមាជិករដ្ឋសភាជាប់ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិ
បានបដិសេធមិនចូលរដ្ឋសភារហូតមកដល់ ពេលនេះ ហើយបានបន្តទាមទារឱ្យមានការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣
ការបោះឆ្នោតថ្មីមួយមុនឆ្នាំ២០១៨
និងកំណែទម្រង់ការបោះឆ្នោត ដោយមានការចូលរួមពាក់ព័ន្ធទូលំទូលាយ ជាងមុន។ ដោយផ្អែកទៅលើមាត្រានៃរដ្ឋធម្មនុញ្ញ
និងច្បាប់នានា គណបក្សប្រជាជនកម្ពុជា មិនបានផ្លាស់ប្តូរ គោលជំហរទេ ដែលជាការមិនបានបន្សល់
ជម្រើសអ្វីដល់គណបក្សសង្គ្រោះជាតិ ក្រៅតែពីការដឹកនាំធ្វើ បាតុកម្មនៅឯ «ទីលានប្រជាធិបតេយ្យ» និងនៅតាមដងផ្លូវនានា ដើម្បីថ្កោលទោសគណបក្សប្រជាជនកម្ពុជា
គ.ជ.ប និងរាជរដ្ឋាភិបាលកម្ពុជា។
ថ្មីៗនេះ
មានសកម្មភាពនានាដែលឈានទៅរកការចរចាររវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមានការប្រុងប្រយ័ត្នខ្លាំង
ដោយភ័យខ្លាចថា ទង្វើខុសឆ្គងណាមួយអាចមានគ្រោះថ្នាក់ដល់ជីវិតនយោបាយរបស់ខ្លួន
ខណៈដែលគណបក្សប្រជាជន កម្ពុជាហាក់ដូចជាមានអារម្មណ៍ធូរស្រាល និងមានទំនុកចិត្តនិងការជឿជាក់យ៉ាងខ្លាំង។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ
គឺបានធ្វើឡើងជាប្រពៃណីសម្រាប់សភា Congress របស់អាមេរិក ដែលជាអំណាចមួយនៃអំណាចទាំងបីនៃរដ្ឋាភិបាលអាមេរិក
ដែលមានអំណាចពិនិត្យ និងធ្វើ ឱ្យមានតុល្យភាពជាមួយនឹងរដ្ឋបាលអាមេរិក និងតុលាការកំពូល។ របាយការណ៍នេះ នឹងត្រូវបានប្រើប្រាស់ ដោយសភា Congress នេះ «នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជុំវិញជំនួយផ្នែកសន្តិសុខ ការបរទេស និងជំនួយសេដ្ឋកិច្ច»។ របាយការណ៍នេះនឹងត្រូវបានប្រើប្រាស់ ដោយក្រសួងការបរទេស
និងទីភ្នាក់ងាររដ្ឋា ភិបាលអាមេរិកផ្សេងទៀតក្នុង «ការរចនាគោលនយោបាយការបរទេសអាមេរិក»។ វាក៏នឹងត្រូវបានប្រើប្រាស់ ផងដែរដោយប្រជាពលរដ្ឋអាមេរិក NGOអន្តរជាតិនានា
រដ្ឋាភិបាលបរទេស អ្នកការពារសិទ្ធិមនុស្ស អ្នកច្បាប់ អ្នកសារព័ត៌មាន
អ្នកសិក្សាស្រាវជ្រាវ និងអ្នកផ្សេងៗទៀត «ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ
ដើម្បីលើកកំពស់ សេចក្តីថ្លៃថ្នូររបស់សមុស្សជាតិ»។
ការអានរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ
មិនបានផ្តល់នូវអត្ថន័យមួយនៃភាពចាំ បន្ទាន់ទាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងប្រទេសកម្ពុជាទេ
ពីព្រោះទីកន្លែងជាច្រើននៅលើពិភពលោក កំពុងត្រូវបានញាំញីទៅដោយអស្ថិរភាព និងអសន្តិសុខ
ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីអាមេរិក
ភ្លាមៗ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជារីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ន ហើយក៍កំពុងតែប្រឹងប្រែង
ធ្វើការ «កែទម្រង់ដ៏ស៊ីជម្រៅ» តាំងតែពីថ្ងៃដំបូងមក។គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្ស នយោបាយដែលមានសក្ដានុពល និងមានទេពកោសល្យថែមទៀត។
ទោះបីជាទទួលបានប្រជាប្រីយភាពខ្លាំងជាងមុន
និងទទួលបានកំណើនអសនៈក្នុងការបោះឆ្នោត ចុងក្រោយនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះក៏ដោយ ក៏មិនមានការធានាថា គណបក្សសង្គ្រោះជាតិ នឹង មានដំណើរដ៏រលូនទៅមុខដើម្បីសម្រេចបានគោលដៅរបស់ខ្លួននោះទេ
ទោះជាគោលដៅនោះជាអ្វីក៏ដោយ។
ថ្ងៃទី ០៤ ខែ មីនា
ឆ្នាំ២០១៤
សាស្ត្រាចារ្យ
ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ
ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh
Subscribe to:
Posts (Atom)