Thursday, March 06, 2014

ទស្សនៈ ដោយ Allen Myers «រកឃើញសីលធម៌ថ្មីមួយ»

ទស្សនៈ

រកឃើញសីលធម៌ថ្មីមួយ

ខ្ញុំគិតថា ខ្ញុំ​ឆ្លើយ​តប​យឺត​ជាជាង​មិន​បាន​ឆ្លើយ​តប។ ក្នុងន័យនេះខ្ញុំគួរតែស្វាគមន៍​​ការប៉ុនប៉ងរបស់​លោក Gareth Evans (ចេញផ្សាយថ្ងៃ ២៨ កុម្ភៈ ឆ្នាំ២០១៤)ដើម្បីបង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ពិចារណា​​ផ្នែក​សីលធម៌​នៅ​ក្នុង​បញ្ហា​រដ្ឋាភិបាល និងបញ្ហាការទូត បើ​ទោះ​បី​ជា​ការប៉ុនប៉ងនោះ វាយឺតពេលបន្ដិច​ទៅហើយក៏ដោយ។
ពេល​អានអត្ថបទ​ដែល​សរសេរ​ដោយមាន​កំហឹង​របស់គាត់​ ​អំពី​ការ​សម្លាប់​កម្មករ​ ៥នាក់ ដែល​​បាន​ធ្វើ​បាតុកម្ម​​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា​កន្លង​ទៅ​នោះ វា​មិន​អាច​ទៅ​រួច​ទេ ដែល​មិនឲ្យ​រំលឹក​ពី​ការ​ព្រួយ​បារម្ភ​មិន​គ្រប់​ជ្រុង​ជ្រោយ ក្នុង​នាម​ជា​​រដ្ឋ​មន្ដ្រី​ការ​បរទេស​របស់​ប្រទេស​​អូស្រ្ដា​លី កាល​ពី​ទសវត្ស ឆ្នាំ​១៩៨០ នៅ​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សម្លាប់​ប្រជាជន​រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ទីម័រ​ខាង​កើត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​របស់​ប្រទេស​អូស្ដ្រាលី​នោះ​ឡើយ។
     តាម​ការពិតកេរ្តិ៍ឈ្មោះរបស់ លោក Evans បានធ្លាក់ចុះគួរកត់សម្គាល់នៅ​ពេលដែលគាត់ត្រូវគេថតជាប់ពេលដែលលើកកែវស្រាសំប៉ាញ ជាមួយឧត្ដមសេនីយ៍​​ឥណ្ឌូនេស៊ីដែលបានដឹកនាំការសម្លាប់នេះដោយផ្ទាល់។ វាហាក់ដូចជាថា សីលធម៌ជា​ចំណុចចុងម្ជុលដែកឈានមួយរបស់ លោក Evans ដែលវាមិនមែនជាការពិត និងយុត្តិ​ធម៌ទេ ប៉ុន្តែវាជាប្រភពប្រេងនៃឆ្នេរសមុទ្ររបស់ប្រទេសទីម័រ។
          ហើយវាជាការពិបាកដើម្បីគេចវេស​​ពីការសង្ស័យដែល​ថាជាការកំណត់ពេលវេលា​នៃ​បូជនីយកិច្ច​សីលធម៌ថ្មីរបស់ លោក Evans ដែល​បាន​ផ្ដល់​ផល​ប្រយោជន៍​ដ៏​ធំ​ធេង​មួយ​នៃនយោបាយប្រទេសអូស្ត្រាលី។ ដូចដែល​បាន​រាយការណ៍​យ៉ាងទូលំ​ទូ​លាយ​មក ​រដ្ឋាភិបាល​អូស្ដ្រាលី​​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ Liberal Party គឺ កំពុងបញ្ចុះ​បញ្ចូល​ប្រទេសកម្ពុជា​ឲ្យ​​ទទួលយកជនភៀសខ្លួនខ្លះ​ ដែល​រដ្ឋាភិបាល អូស្ត្រាលីនិរទេសចេញផ្ទុយពីច្បាប់អន្តរជាតិ។ ក្នុងនាមជាអ្នកនយោបាយ​ដ៏យូររបស់ គណបក្ស Labor Party លោក Evans បានដឹងពីរបៀបបោះដុំដែកដាក់​លោក ហ៊ុន សែន ដើម្បីឲ្យប៉ះលោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលី។
     ការព្រួយបារម្ភអំពីសីលធម៌របស់លោក Evans នឹងត្រូវគេបញ្ចុះបញ្ចូលឲ្យមានការ​កត់សម្គាល់ថែមទៀត ប្រសិនបើគាត់បានពង្រីករឿងនេះ ទៅដល់​ការ​រំលោភ​លើ​ជន​ភៀស​ខ្លួន​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាលអូស្ត្រាលី ដែលបូករួមទាំងរដ្ឋាភិបាលមុនរបស់គណបក្ស Labor Party ។ ការរំលោភបំពាននេះជាលទ្ធផលបានបណ្ដាលឲ្យមនុស្សបាត់បង់ជីវីតច្រើន​ជាង ៥នាក់ ឆ្ងាយ​ណាស់​

 

ដោយ  Allen Myers

No comments:

Post a Comment