Wednesday, August 04, 2021

សារលិខិតជូនពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ



 សារលិខិតជូនពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ

ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១





សេចក្តីណែនាំ ស្តីពី គោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ដោយអនុញ្ញាតឱ្យ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទាន ក្នុងបរិវេណទីតាំងរបស់ខ្លួនបាន។


រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុលោមតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានី ភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ជាគោលការណ៍ ត្រង់ប្រការ៥ ត្រេទី២ បានចែងថា «គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែ ត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ៖ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួល ទាននៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ»។ យ៉ាងណាមិញ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេសគណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្ដង់ដារ- អនាម័យ បានចូលរួមអនុវត្តលើការងារនេរបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការវិធានការរដ្ឋបាល នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានដែលអាចធានាបាននូវវិធាន សុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែ ចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យ បានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ។

២៖ ភោជនីយដ្ឋាន-អាហារដ្ឋានដែលត្រូវបានអនុញ្ញាតដូចក្នុងចំណុចទី១ ខាងលើនេះ៖ ដាច់ខាតមិនត្រូវលក់ គ្រឿងស្រវឹង ឬ អនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្ម នៅចន្លោះរម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) និងត្រូវអនុវត្តតាមខ្លឹមសារទាំងឡាយ ដែលបាន កំណត់ក្នុងសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ រយៈពេល ១៥ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

៣៖ គណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាននីមួយៗ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ ភ្ជុំ“ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

៤៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តា គោលដៅសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាការ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងសណ្ឋាគារ ឬ ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានណាមួយ អនុវត្តមិនបានត្រឹមត្រូវ ឬ អនុវត្តខុសពីខ្លឹមសារនៃសេចក្តី ណែនាំនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕




ក្រសួងសុខាភិបាល ប្រកាសមិនគិតថ្លៃសម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖



លោកស្រី ឱ វណ្ណឌីន ប្រាប់ច្បាស់ហើយវីរុសកូវីដ ពិសេសប្រភេទ Delta មិនឆ្លងតាមខ្យល់ទេ គឺឆ្លងតាមរបៀបទាំងនេះ

 រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា បាននាំគ្នាចែករំលែកនូវសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់ ។ យ៉ាងណាមិញតើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតបច្បាស់ៗថា វីរុសកូវីដ-១៩ ប្រភេទណាក៏ដោយ ការចម្លងនេះ មិនខុសគ្នានោះទេ ការចម្លងស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់តូចៗ ទោះបីជាប្រភេទ Alpha Beta Gama ឬ Delta នេះក្ដី ។ ការចម្លងគឺនៅពេលបុគ្គលដែលផ្ទុកវីរុសកូវីដ និយាយ ឬ ក្អក កណ្ដាស ដំណក់ទឹកមាត់តូចៗនោះនឹងខ្ទាតចេញមក ដូចនេះហើយទើបគេតម្រូវឱ្យត្រូវរក្សាគម្លាតយ៉ាងហោចមួយម៉ែត្រកន្លះពីគ្នា ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថែមថា មួយវិញទៀតការសិក្សាស្រាវជ្រាវកន្លងទៅ ដំណក់ទឹកមាត់តូចៗ ដែលមិនមានទម្ងន់ធ្ងន់ វាអាចអណ្ដែតនៅក្នុងលំហ មិនមែនក្នុងខ្យល់ទេ គឺនៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញ-ចូល ដូច្នេះនៅពេលដែលបុគ្គលដើរចូលទៅ ហើយប្រសិនបើមានមិនមានពាក់ម៉ាសទៀតនោះ វីរុសទាំងនោះ អាចឆ្លងនៅពេលដែលដកដង្ហើមចូល ។ មួយវិញទៀត ប្រសិនបើដំណក់ទឹកមាត់នោះ មានទម្ងន់ធ្ងន់ វានឹងធ្លាក់ទៅប៉ះនឹងផ្ទៃអ្វីមួយនៅក្នុងកន្លែងដែលបិទជិត កន្លែងម៉ាស៊ីនត្រជាក់ជាដើម នៅពេលដែលបុគ្គលដើរចូលទៅហើយទៅប៉ះពាល់នឹងផ្ទៃដែលមានដំណក់ទឹកមាត់តូចៗនោះនាំឱ្យមានការចម្លង ។ ដូច្នេះហើយទើបគេតម្រូវឱ្យឧស្សាហ៍លាងដៃ មុននឹងប៉ះពាល់មុខ ឬ ហូបចំណីអាហារ ។

ដូច្នេះមានន័យថា ការចម្លងវីរុសកូវីដប្រភេទណាក៏ដោយ គឺស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់នេះ ។ «វីរុសកូវីដ-១៩ មិនមែននៅក្នុងខ្យល់អាកាសនៅខាងក្រៅនោះទេ សូមកុំយល់ច្រឡំឱ្យសោះ» ។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា ដោយសារតែការចម្លងគឺ តាមរបៀបនេះហើយ ទើបបានជាគេតម្រូវថា ហេតុអ្វីបានជាគេឱ្យពាក់ម៉ាស ? ហេតុអ្វីបានជាគេមិនឱ្យទៅកន្លែងមនុស្សច្រើន? មិនឱ្យទៅកន្លែងបិទជិត? ។ នេះជាចម្លើយបញ្ជាក់យ៉ាងច្បាស់ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ ពីរបៀបដែលវីរុសកូវីដ១៩ ចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ៕

ប្រភពពី Sabay News អត្ថបទ៖ MC Chandarareth 






សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពីសុខភាពផ្លូវចិត្ត និងការគាំទ្រសង្គម

ស្វាយរៀង៖ នៅថ្ងៃទី ៣-៤ ខែ សីហា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពីសុខភាពផ្លូវចិត្ត ការគាំទ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្រោមការឧបត្ថម្ភពីគម្រោងត្រៀមបង្ការ និងឆ្លើយតបកូវីដ-១៩ គាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC) ។ 

ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្ត មកពីឃុំកំពង់ចំឡង បាសាក់ និងសង្កាត់ ស្វាយតឿ សរុបចំនួន ២០ នាក់ ស្ត្រី ៩ នាក់  ដែលពិធីនេះធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយជ្រំ ក្រោមការសម្របសម្រួលពីមន្ត្រីសាខាដែលបានបណ្តុះបណ្តាលរួច។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១  ដោយប្រើ ប្រាស់មេរៀនដែលរៀបចំដោយក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ 

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទៅលើជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ដឹងពីជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្តការផ្តល់ព័ត៌មានត្រលប់ប្រកបដោយប្រសិទ្ធិភាព ក្នុងសហគមន៍ ទាក់ទងនឹងកូវីដ-១៩៕





អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមលើផ្ទៃដីប្រមាណជាង ១២ហិកតា

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ លោក   ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្ត កំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ 

គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១២ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ គម្រោងទាំងមូលរួមមាន ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ 

ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕





អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដានិងលើកដៅប្រចាំខែសីហាឆ្នាំ២០២១

ក្រចេះ៖នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ ។ 

ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ ការចូលរួមការពារទប់ស្កាត់ បង្ការកុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក៏ដូចជានៅតាមផ្ទះ អាជ្ញាធរ ដែនដី តែងតែបានចុះក្រើនរំលឹកជំរុញ ដល់បងប្អូនឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ការពារយ៉ាងហ្មត់ចត់ ក្នុងការបង្ការខ្លួន ទប់ស្កាត់កុំឲ្យមានការឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសបច្ចុប្បន្ននេះ មានមេរោគបម្លែងថ្មី វាមានការចម្លងយ៉ាងឆាប់រហ័ស។

លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍ក្រើនរំលឹកជំរុញដល់បណ្ដាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បន្តខិតខំសហការគ្នាឲ្យយ៉ាងស្អិតរមួតក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវ វាបានឆក់យកអាយុជីវិតប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើងចំនួន១១១៩៥នាក់ហើយបើគិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ហើយក៏សូមអំពាវនាវដល់បងប្អូនគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ព្រោះថាបច្ចុប្បន្ននេះមានជំងឺកូវីដ-១៩ បំលែងខ្លួនប្រភេទថ្មីដែលមានឈ្មោះថា"ដែលតា"ដែលមានការឆ្លងរហ័សបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប្រសិនជាបុគ្គលម្នាក់ៗមិនមានការប្រុងប្រយ័ត្ននិងការពារឲបានខ្ពស់។

គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាបច្ចុប្បន្ននេះ ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤៦នាក់ អ្នកបានព្យាបាលជាសះស្បើយចំនួន២១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន១២៥នាក់ ករណីស្លាប់មានចំនួន០៨នាក់ ដោយឡែកអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងតាមមណ្ឌលវិទ្យាល័យ ស្រុកក្រុង ទូទាំងខេត្តមានចំនួន៥៦៨នាក់ ស្រីចំនួន២៧៥នាក់។ ក្នុងនោះប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តក្រចេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបមានចំនួន១២៩០៤នាក់ហើយក្នុងនោះមានស្រីចំនួន៦២៣៥៨នាក់ នៃផែនការគឺត្រូវចាក់ចំនួន២៥ម៉ឺននាក់ទូទាំងខេត្ត។

លោកអភិបាលខេត្ត បានជំរុញដល់លោក អភិបាលក្រុងក្រចេះ ត្រូវត្រៀមលក្ខណៈទីតាំង ទីទួលសុវត្ថិភាពដើម្បីជម្លៀសសត្វពាហនៈក៏ដូចជាប្រជាពលរដ្ឋ នៅពេលមានជំនន់ទឹកទន្លេបឹងឡើងមកនៅរដូវទឹកឡើងនេះ ដោយអាជ្ញាធរក្រុងត្រូវយកផ្លូវថ្មីគ្រាលគ្រួសក្រហម ដែលទើបនិងលើកខ្ពស់ហើយ ជាទីទួលសុវត្ថិភាព ជាបណ្ដោះអាសន្ន  ខណៈដែលប្រជាពលរដ្ឋ មួយចំនួននៅតំបន់នោះ មានផ្ទះសំបែងនៅទាបៗ ដូចជានៅម្ដុំខាងត្បូងវត្តប៉ាច្ឆាក្រុងក្រចេះ និងម្តុំក្រោយខាងកើតផ្សារសាមគ្គី។ 

ជាមួយគ្នានោះដែរលោកអភិបាលខេត្តក៏បានចាប់អារម្មណ៍ទៅលើបញ្ហាសត្វគោដែលកើតជំងឺដុំពកលើស្បែក ហើយបានជំរុញឲ្យខាងមន្ទីរកសិកម្ម ត្រូវមានវិធានការទប់ស្កាត់និងចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា បច្ចុប្បន្ននៅខេត្តក្រចេះ មានគោប្រជាពលរដ្ឋបានកើតជំងឺដុំពកលើស្បែកមួយចំនួនហើយ តែខាងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត បានជួយព្យាបាលជាសះស្បើយទៅវិញខ្លះហើយ៕







មេរោគ «ដែលតា» ៣៦ករណីបន្ថែមទៀតដែលក្រសួងសុខាភិបាលបានប្រកាសរកឃើញកាលពីម្សិលមិញ

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ  ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ ខែសីហា ម្សិលមិញនេះ។ ក្នុងនោះរាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ ស្ត្រី ១២៥នាក់។

ក្រសួងសុខាភិបាល បានលើកឡើងថា តាមរយៈទិន្នន័យនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩។ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំ ទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា» តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕




អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃ

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំស្ទើរទាំងស្រុងអស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនេះ គឺមិនបានធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។  យើងគ្រាន់តែធ្វើកំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕