Wednesday, June 12, 2019

ឧបនាយករដ្ឋមន្រ្ដី ស ខេង អញ្ជើញប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមានលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា អមដោយសមាជិកចំនួន២៦រូប។ ពិធីនេះត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លទ្ធផលផ្លូវការ ដែលប្រកាដោយ គ.ជ.ប នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ។
លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

ជារួមមក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ ៕





ក្រុមហ៊ុន KUMATSU របស់ជប៉ុន នឹងជួយគ្រឿ ងចក្រ និងបច្ចេកទេសក្នុងការកៀរពង្រាបដីស្រែជូនប្រ ជាពល រដ្ឋដែលពុំសូវមានលទ្ធភាព

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជា មួយគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលដឹកនាំដោយលោក NAGIRA Atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KUMATSU Ltd., នៅសាលប្រជុំសា លា ខេត្តបាត់ដំបង។ ជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិ បាលខេត្តបាត់ដំបង មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ សាលាខេត្តបាត់ដំបង។
ក្នុងជួបនេះផងដែរ លោកអភិបាលខេត្ត បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានអញ្ជើញមកដល់កម្ពុជាជាពិសេសមកដល់ខេត្ត បាត់ដំបង ។
លោក SHIMOZONO Nobuyoshi ទីប្រឹក្សាគម្រោងបច្ចេកទេសអង្គការ JMAS បានធ្វើបទបង្ហាញអំពីគម្រោង (SVC) មួយចំនួនដែល JMAS បានសហការជាមួយអង្គការ CMAC បានអនុវត្តកន្លងមកក្នុងខេត្ត បាត់ដំបង ដែលចាប់តាំងពីឆ្នាំ២០០៨ ហើយគម្រោងទាំងនេះ ជាជំនួយរបស់ក្រុមហ៊ុនផលិតគ្រឿងចក្រ កុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន មានដូចជា ការ បោសសម្អាតមីន កសាង និងជួសជុលផ្លូវថ្នល់ កសាងសាលារៀន ស្រះទឹក អណ្តូងទឹក ជាដើម។
បន្ទាប់មកទៀត លោក NAGIRA Atsushi អ្នកគ្រប់ គ្រងទូរទៅក្រុមហ៊ុន KUMATSU ដែលជាម្ចាស់ជំនួយផ្ទាល់ បានធ្វើបទបង្ហាញនូវគម្រោងថ្មីមួយថែមទៀត ដែលផ្តោតលើវិស័យកសិកម្ម ដោយជួយផ្តល់គ្រឿងចក្រ និងបច្ចេកទេសក្នុងការកៀពង្រាបដីឲ្យស្មើ និងគ្រឿង ចក្រសម្រាប់ឈួសឆាយដី ដោយគម្រោងនេះនឹងត្រូវអនុវត្តន៍ក្នុងខេត្តបាត់ដំបង ហើយវាក៏បានឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាកសិករ ក្នុងការធ្វើឲ្យដីរាបស្មើស្រួលធ្វើស្រែទៀតផង។ លោកក៏បានបន្តទៀតថា គម្រោ ងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៩ ដោយសហ ការជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូល ដ្ឋាន ហើយក្រៅពីនេះក៏មានជួយធ្វើប្រ ឡាយតូចៗ (ប្រឡាយជើងក្អែប) ឲ្យពលរដ្ឋផងដែរ ប៉ុន្តែគម្រោងនេះ ជួយតែកសិករណា ដែលគ្មានលទ្ធភាពជួលគេឲ្យឈូសដីតែប៉ុណ្ណោះ។
លោក NAGIRA Atsushi បានបន្ថែមថា ដើម្បីឲ្យគម្រោងនេះអនុវត្តន៍បានដោយរលូន ស្នើសុំដល់អាជ្ញាធរខេត្តរកទីតាំងដីស្រែមានសណ្ឋានខ្ពស់ទាប ដើម្បីឲ្យក្រុមហ៊ុនយកគ្រឿងចក្រទៅកៀរពង្រាបដី ប៉ុន្តែក៏ត្រូវដោះស្រាយជាមួយពលរដ្ឋ នៅពេលអនុវត្តន៍កន្លែងណាមុន និងជំរុញដល់អាជ្ញាធរខេត្តសហការជាមួយអង្គការ JMAC ដើម្បីដាក់សំណើឲ្យបានលឿនក្នុងការអនុវត្តន៍គម្រោងនេះ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន KUMATSU និងអង្គការ JMAS របស់ជ៉ុន និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ដែលវាបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិករផលិតស្រូវ ឲ្យស្របតាមផែនការក្នុងការមានស្រូវគ្រប់គ្រាន់ដើម្បីកិននាំយកទៅលក់ក្រៅប្រទេស ព្រោះការធ្វើឲ្យស្រែរាបស្មើគ្នានេះ ក៏ជាចំណុចមួយក្នុងការ ផលិតស្រូវឲ្យបានគ្រប់គ្រាន់ផងដែរ។ លោក បានបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង នឹងជំរុញដល់មន្ទីរពាក់ព័ន្ធសហការជាមួយអង្គការ JMAS រកទីតាំងស្របណាមួយដើម្បីអនុវត្តន៍គម្រោងនេះ ដោយទីតាំងនោះ ពេលអនុវត្តន៍ទៅទទួលបានលទ្ធផលល្អ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គការ JMAS ដែលមានគោលបំណងជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបងឲ្យមានភាពល្អប្រសើរឡើងនេះ។

គួរបញ្ជាក់ថា គម្រោងនាំយកគ្រឿងចក្រមកកៀរពង្រាយដីស្រែពលរដ្ឋនេះ គឺជាជំហ៊ានទី៣របស់ក្រុមហ៊ុន KUMASU ដែលបច្ចុប្បន្នក្រុមហ៊ុន បានចូលរួមជាមួយរដ្ឋាភិបាលជប៉ុន ជួយផ្ដល់ជាគ្រឿងចក្រទំនើបៗសម្រាប់ដោះមីនមកកម្ពុជា ដើម្បីធ្វើការបោសសំអាតមីន ហើយតំបន់ណាបានដោះមីនរួច ក្រុមហ៊ុនក៏បានជួយធ្វើផ្លូវ និងសាលារៀនជាបន្តបន្ទាប់ផងដែរ៕





ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦

លោកនាយករដ្ឋមន្រ្តីអញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦


នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»
សន្និសីទថ្ងៃនេះ នឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត រជាតិប្រមាណ៥០០នាក់ មកពីបណ្ដា ប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភព លោក។
សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។
គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីសណ្ឋាគារសុខា ខេត្តសៀមរាប៕