Wednesday, June 12, 2019

ក្រុមហ៊ុន KUMATSU របស់ជប៉ុន នឹងជួយគ្រឿ ងចក្រ និងបច្ចេកទេសក្នុងការកៀរពង្រាបដីស្រែជូនប្រ ជាពល រដ្ឋដែលពុំសូវមានលទ្ធភាព

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជា មួយគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលដឹកនាំដោយលោក NAGIRA Atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KUMATSU Ltd., នៅសាលប្រជុំសា លា ខេត្តបាត់ដំបង។ ជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិ បាលខេត្តបាត់ដំបង មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ សាលាខេត្តបាត់ដំបង។
ក្នុងជួបនេះផងដែរ លោកអភិបាលខេត្ត បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានអញ្ជើញមកដល់កម្ពុជាជាពិសេសមកដល់ខេត្ត បាត់ដំបង ។
លោក SHIMOZONO Nobuyoshi ទីប្រឹក្សាគម្រោងបច្ចេកទេសអង្គការ JMAS បានធ្វើបទបង្ហាញអំពីគម្រោង (SVC) មួយចំនួនដែល JMAS បានសហការជាមួយអង្គការ CMAC បានអនុវត្តកន្លងមកក្នុងខេត្ត បាត់ដំបង ដែលចាប់តាំងពីឆ្នាំ២០០៨ ហើយគម្រោងទាំងនេះ ជាជំនួយរបស់ក្រុមហ៊ុនផលិតគ្រឿងចក្រ កុម៉ាត់ស៊ុ (KUMATSU ) ប្រទេសជប៉ុន មានដូចជា ការ បោសសម្អាតមីន កសាង និងជួសជុលផ្លូវថ្នល់ កសាងសាលារៀន ស្រះទឹក អណ្តូងទឹក ជាដើម។
បន្ទាប់មកទៀត លោក NAGIRA Atsushi អ្នកគ្រប់ គ្រងទូរទៅក្រុមហ៊ុន KUMATSU ដែលជាម្ចាស់ជំនួយផ្ទាល់ បានធ្វើបទបង្ហាញនូវគម្រោងថ្មីមួយថែមទៀត ដែលផ្តោតលើវិស័យកសិកម្ម ដោយជួយផ្តល់គ្រឿងចក្រ និងបច្ចេកទេសក្នុងការកៀពង្រាបដីឲ្យស្មើ និងគ្រឿង ចក្រសម្រាប់ឈួសឆាយដី ដោយគម្រោងនេះនឹងត្រូវអនុវត្តន៍ក្នុងខេត្តបាត់ដំបង ហើយវាក៏បានឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាកសិករ ក្នុងការធ្វើឲ្យដីរាបស្មើស្រួលធ្វើស្រែទៀតផង។ លោកក៏បានបន្តទៀតថា គម្រោ ងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៩ ដោយសហ ការជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូល ដ្ឋាន ហើយក្រៅពីនេះក៏មានជួយធ្វើប្រ ឡាយតូចៗ (ប្រឡាយជើងក្អែប) ឲ្យពលរដ្ឋផងដែរ ប៉ុន្តែគម្រោងនេះ ជួយតែកសិករណា ដែលគ្មានលទ្ធភាពជួលគេឲ្យឈូសដីតែប៉ុណ្ណោះ។
លោក NAGIRA Atsushi បានបន្ថែមថា ដើម្បីឲ្យគម្រោងនេះអនុវត្តន៍បានដោយរលូន ស្នើសុំដល់អាជ្ញាធរខេត្តរកទីតាំងដីស្រែមានសណ្ឋានខ្ពស់ទាប ដើម្បីឲ្យក្រុមហ៊ុនយកគ្រឿងចក្រទៅកៀរពង្រាបដី ប៉ុន្តែក៏ត្រូវដោះស្រាយជាមួយពលរដ្ឋ នៅពេលអនុវត្តន៍កន្លែងណាមុន និងជំរុញដល់អាជ្ញាធរខេត្តសហការជាមួយអង្គការ JMAC ដើម្បីដាក់សំណើឲ្យបានលឿនក្នុងការអនុវត្តន៍គម្រោងនេះ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន KUMATSU និងអង្គការ JMAS របស់ជ៉ុន និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ដែលវាបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិករផលិតស្រូវ ឲ្យស្របតាមផែនការក្នុងការមានស្រូវគ្រប់គ្រាន់ដើម្បីកិននាំយកទៅលក់ក្រៅប្រទេស ព្រោះការធ្វើឲ្យស្រែរាបស្មើគ្នានេះ ក៏ជាចំណុចមួយក្នុងការ ផលិតស្រូវឲ្យបានគ្រប់គ្រាន់ផងដែរ។ លោក បានបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង នឹងជំរុញដល់មន្ទីរពាក់ព័ន្ធសហការជាមួយអង្គការ JMAS រកទីតាំងស្របណាមួយដើម្បីអនុវត្តន៍គម្រោងនេះ ដោយទីតាំងនោះ ពេលអនុវត្តន៍ទៅទទួលបានលទ្ធផលល្អ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គការ JMAS ដែលមានគោលបំណងជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបងឲ្យមានភាពល្អប្រសើរឡើងនេះ។

គួរបញ្ជាក់ថា គម្រោងនាំយកគ្រឿងចក្រមកកៀរពង្រាយដីស្រែពលរដ្ឋនេះ គឺជាជំហ៊ានទី៣របស់ក្រុមហ៊ុន KUMASU ដែលបច្ចុប្បន្នក្រុមហ៊ុន បានចូលរួមជាមួយរដ្ឋាភិបាលជប៉ុន ជួយផ្ដល់ជាគ្រឿងចក្រទំនើបៗសម្រាប់ដោះមីនមកកម្ពុជា ដើម្បីធ្វើការបោសសំអាតមីន ហើយតំបន់ណាបានដោះមីនរួច ក្រុមហ៊ុនក៏បានជួយធ្វើផ្លូវ និងសាលារៀនជាបន្តបន្ទាប់ផងដែរ៕





No comments:

Post a Comment