Tuesday, February 05, 2019

សល់២៦ថ្ងៃទៀត ករណីភ្នាល់រវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងដល់ពេលកំណត់នៅថ្ងៃទី៣ ខែមីនាខាងមុខ អ្នកវិភាគអះអាងថា សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនចូលស្រុកដើម្បីដេកគុក

យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឱ្យចាប់ខ្លួន»។
នៅក្នុងករណីភ្នាល់នេះអង្គភាពព័ត៌មាន Fresh News បានដើរជាតួជាអ្នកឆ្លងឆ្លើយ និងជាសាក្សីផងនេះ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅសល់រយៈពេលតែ២៦ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់មកកាន់មាតុភូមិដ៏កំសត់មួយនេះដើម្បីត្រៀមដេកគុក តាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
គួររំលឹកថា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួន ភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។
ការរំលឹកឡើងវិញនៃការភ្នាល់រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងពិធីជួបជុំអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុង Seattle សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានប្រកាសដល់ឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកថា លោកនឹងទៅកាន់ប្រទេសកម្ពុជាដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តួលរំលំរបបគ្រប់គ្រងបច្ចុប្បន្ន។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយរូបថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា ការលើកឡើងរបស់ សម រង្ស៊ី បែបនេះគឺកំពុងបង្វែរស្ថានការណ៍ ពីការភ្នាល់ដាក់ជីវិតនយោបាយ កឹម សុខា ទៅជាករណីផ្សេង ព្រោះ សម រង្ស៊ី កំពុងបង្ហាញពីភាពកំសាកញី មិនហ៊ានដើរចូលគុកដូចការសន្យាភ្នាល់នោះទេ។ ហើយការប្រកាសថាចូលមកដើម្បី ចាប់លោក ហ៊ុន សែន គឺជាពាក្យមួយគួរឱ្យអស់សំណើចយ៉ាងខ្លាំង តើចូលមកត្រូវចាប់ខ្លួនគេ ឬត្រូវគេចាប់ខ្លូនវិញ?
អ្នកវិភាគចៅចាក់ស្មុក បានព្យាករណ៍ទុកជាមុនថា សម រង្ស៊ី ដែលជាអ្នកបបួលលោក ហ៊ុន សែន ភ្នាល់ពិតជានឹងចាញ់ល្បែងភ្នាល់នេះយ៉ាងពិតប្រាកដ។ ការចាញ់ភ្នាល់គឺនឹងមានពិត ប៉ុន្តែការវិលត្រឡប់របស់ សម រង្ស៊ី មកជាប់គុកតាមការសន្យា ប្រសិនបើចាញ់ការភ្នាល់នេះនឹងមិនពិតឡើយព្រោះ សម រង្ស៊ី ជាមនុស្សកំសាកផុតលេខ គ្មានភាពក្លាហានដើម្បីមកជាប់គុកឡើយ។ តម្លៃរបស់ សម រង្ស៊ី នៅពេលនេះត្រឹមតែថា ហ៊ានមកជាប់គុក ឬមិនហ៊ានតែប៉ុណ្ណោះ គឺគ្មានតម្លៃសម្រាប់កម្ពុជាឡើយ តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ព្រោះគុក និងខ្នោះបានត្រៀមរួចជាស្រេចស្វាគមន៍ទណ្ឌិតរូបនេះ។ អ្នកវិភាគ បានលើកឡើងថា យើងនៅចាំបានថា កាលពីពាក់កណ្តាលឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០១៤ ក្រុមគាំទ្រអតីតគណបក្សសង្រ្គោះជាតិជាច្រើនពាន់នាក់ដឹកនាំដោយមេក្លោងគឺលោក សម រង្ស៊ី និងលោក កឹម សុខា បាននាំគ្នាធ្វើបាតុកម្មហឹង្សាយ៉ាងខ្លាំងក្លាពេញទីក្រុងភ្នំពេញ ឈានដល់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តែទីបំផុតនៅតែមិនបានសម្រេច និងមិនជោគជ័យឡើយ ដូច្នេះកុំថាឡើយនៅពេលនេះ ចង់អំពាវនាវឱ្យប្រជាពលរដ្ឋប្រមូលគ្នាធ្វើបាតុកម្មដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះគឺជាក្តីស្រមៃរបស់ទណ្ឌិត សម រង្ស៊ី មេបោកប្រាស់រាស្រ្តតែប៉ុណ្ណោះ។
លោក សុខ សុគន្ធ ឬ ជេម សុខ អ្នកវិភាគឯករាជ្យមួយរូប ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លើកឡើងតាមរយៈវីដេអូឡាយរបស់លោកនាពេលថ្មីៗនេះ ដោយសម្តែងការហួសចិត្តយ៉ាងខ្លាំងបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បាននាំគ្នាជឿ និងយកថវិកាប្រវត្តិរូបរបស់ខ្លួនទៅដាក់តាមការអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ដើម្បីខ្លួនបានធំដូចអភិបាលខេត្ត រដ្ឋមន្រ្តី ឬអភិបាលស្រុក..។ល។ ព្រោះក្រុមមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសនៅពេលដែលលោក សម រង្ស៊ី ត្រឡប់ទៅស្រុកខ្មែរវិញគណបក្សប្រជាជនកម្ពុជានឹងរលាយ ហើយរដ្ឋាភិបាលថ្មីសន្លាងមួយនឹងកើតឡើង ដឹកនាំដោយលោក សម រង្ស៊ី។ ត្រង់ចំណុចលោក ជេម សុខ បានថ្លែងថា «ហេតុអ្វីបងប្អូនពុកម៉ែនាំគ្នាគិតស្រួលម្ល៉េះ»៕
ប្រភព៖ Fresh News

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការយូណេស្កូប្រចាំតំបន់ និងប្រចាំកម្ពុជា

ជំនួបផ្លាស់ប្តូរយោបល់រវាងគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី និងតំណាងអង្គការ យូណេស្កូ ប្រចាំតំបន់ និងប្រចាំប្រទេសកម្ពុជា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះដែរ បានផ្តោតការពិភាក្សាលើខ្លឹមសារ បីចំណុច សំខាន់រួមមាន៖
១) កម្មវិធី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Science & Technology Program)
២) បរិស្ថាន និងការគ្រប់គ្រងទឹក (Environment and Water Management )
៣) បេតិកភណ្ឌ និងតំបន់ធម្មជាតិ (Heritage and Natural Sites)
នៅក្នុងឱកាសនោះផងដែរ អង្គប្រជុំ បានឯកភាព បន្តរក្សាទំនាក់ទំនងល្អ បន្តពិភាក្សា និងរួមសហការគ្នាក្នុងការសម្រេចគោលដៅរួមគ្នា ជាពិសេសដើម្បីនាំកម្ពុជាបន្តអភិវឌ្ឍទៅមុខ និងដើម្បីវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិ៕







ពិធីប្រកាសតែងតាំងព្រះមន្ត្រីសង្ឃក្រុង ព្រះគ្រូ ចៅអធិការ គ្រូសូត្រស្តាំសូត្រឆ្វេង ចំនួន២២អង្គក្នុងក្រុងស្វាយរៀង

ស្វាយរៀង៖ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះមេគណខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិមន្តជាអធិបតីក្នុងពិធីប្រកាស់តែងតាំងព្រះមន្ត្រីសង្ឃក្រុងព្រះគ្រូចៅអធិការគ្រូសូត្រស្តាំឆ្វេងចំនួន ២២អង្គ និមន្តមកពីវត្តចំនួន១៦ក្នុងក្រុងស្វាយរៀងដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃលោកអភិបាលរងក្រុងអនុប្រធានមន្ទីរធម្មការខេត្តក្រុងមន្ត្រីរាជការប្រជាពុទ្ធបរិស័ទប្រជាង៣០០អង្គនាក់។
ពិធីនេះរៀបចំនៅវត្តបុទុម្ពបុប្ផារាមហៅវត្តគយត្របែកស្ថិតនៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។ បន្ទាប់ពីសូត្របទសារភ័ញ្ញរួចមកព្រះមហានួនសារិទ្ធព្រះសមុហ៍គណខេត្ត អានប្រកាសនីយប័ត្រតែងតាំងព្រះគ្រូព្រហ្មវីវិយោ រឹតសំបូ អនុគណស្តីទីក្រុងស្វាយរៀងជាព្រះធម្មបាលវង្សា រឹតសំបូ ព្រះអនុគណក្រុងស្វាយរៀង និងព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការគ្រូសូត្រស្តាំគ្រូសូត្រឆ្វេងសរុប២២អង្គក្នុងក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែរព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយសព្រះមេគណខេត្តបានមានព្រះសង្ឃដីកាផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការគ្រូសូត្រស្តាំគ្រូសូត្រឆ្វេងដែលទើបប្រកាស់តែងតាំងពេញសិទ្ធិទាំង២២អង្គសូមឱ្យគោរពប្រតិបត្តិសីលសិក្ខាវិន័យឱ្យបានខ្ជាប់ខ្ជួនដឹកនាំព្រះសង្ឃក្រោមឱវាទឲ្យបានល្អ។ បង្រៀនធម៌វិន័យដល់សង្ឃឲ្យមានពុទ្ធិដើម្បីថែរក្សាសានាព្រះពុទ្ធបរមគ្រូឲ្យគង់នៅគម្រប់៥ពាន់ព្រះវស្សានិងជាទីគោរពជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទនិងជាថ្នាលបណ្តុះគុណធម៌ដល់កុលបុត្រខ្មែរ យើងឈានទៅរកឋានបរមសុខគឺព្រះនិពាន្វ។
បន្ទាប់មកពិធីប្រគេនប្រកាសនីយប័ត្រដល់ព្រះសង្ឃ២២អង្គរួច សូត្រស្វាធ្យាយផ្សាយមេត្តាធម៌ និងពិធីស្រោចសុគន្ធវារីព្រះមន្ត្រីសង្ឃ៥អង្គព្រមទាំងព្រះសង្ឃជាសិស្សគណអាជ្ញាធរប្រជាពុទ្ធបរិស័ទចូលរួមថ្វាយបង្គំស្រោចសុគន្ធវារីប្រគេនពរជ័យដល់ព្រះគ្រូព្រះធម្មបាលវង្សារឹតសំបូព្រៅចៅអធិការ និងជាព្រះអនុគណក្រុងស្វាយរៀងផងដែរ៕




អាមេរិកសូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ!

ឆ្លើយតបនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក រឿងគេចវេសមិនទទួលស្គាល់ក្នុងការគាំទ្រសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០នោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានអង្គភាពដោះមីនឈានមុខនៅកម្ពុជា បានចេញមកឆ្លើយតបទៅអាមេរិកវិញ ដោយប្រាប់ឱ្យមហាអំណាច សូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា សូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត។ ថ្មីៗមានអត្ថបទឆ្លើយឆ្លងគ្នាជាច្រើន និយាយពីរដ្ឋប្រហារឆ្នាំ១៩៧០ ការទំលាក់គ្រាប់បែក និងគ្រាប់មីនជាដើម។ ដោយមានអត្ថបទខ្លះខិតខំបោសសំអាតខ្លួនថា គ្មានភស្តុតាង ឬអ្វីៗឡើយសម្រាប់ជាការដាក់បន្ទុក តែមានភស្តុតាងសម្រាប់អ្នកគាំទ្ររបបខែ្មរក្រហម។ លោក បានលើកឡើងថា ប្រជាជនកម្ពុជាមានបញ្ញានិងសតិគ្រប់គ្រាន់ក្នុងការយល់ដឹងហេតុការណ៍ទាំងឡាយ។ សូមឱ្យមានទង្វើប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ជាមនុស្សខ្លះផងចំពោះទង្វើរបស់ខ្លួន ដើម្បីចៀសវាងការបង្កើតនូវប្រវតិ្តសាស្ត្រច្រំដែលមានមកលើប្រទេស និងប្រជាជនដ៏កំសត់មួយនេះ។
លោក ហេង រតនា បានបន្ថែមទៀតថា គ្រាប់មីនដែលបានប្រើប្រាស់ និងរកឃើញគឺមានចំរុះគ្នាមានផលិតនៅប្រទេសអឺរ៉ុបខាងកើត អឺរ៉ុបខាងលិច ចិន រុស្សី សហរដ្ឋអាមេរិក វៀតណាម ជាដើម។ ល។ មានប្រមាណជា៤-៥លានគ្រាប់។ ជាមួយនេះគ្រាប់ទម្លាក់ពីយន្តហោះគឺមានពីសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន៤៧៥,៥១៥តោន (ជិតកន្លះលានតោន) ហើយ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិតដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ដោយរួមទាំងការចំណាយផង។
លោក បានបន្តថា ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) ដែលនាំឱ្យទិន្នន័យសរុប មានចំនួនជាង២លាន ៨សែនតោនក្នុងរយៈពេលថ្ងៃទី៤ តុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ ១៥ សីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ)។
លោក ហេង រតនា បានបន្តទៀតថា ករណីលើកឡើងបញ្ហាណាមួយគប្បីគិតដល់អារម្មណ៍ការឈឺចាប់ខ្លោចផ្សារ វិនាសព្រាត់ប្រាស់ រលាយសាបសូន្យនូវអាយុជីវិតប្រជាជនកម្ពុជាខ្លះផង។ វប្បធម៌ទំលាក់កំហុសឱ្យគ្នាទៅវិញទៅមក មើលមកកូនខែ្មរ និងទឹកដីអង្គរដ៏បវរនេះគ្រាន់តែជាទីលានសាកល្បងគ្រាប់ និងលេងសើចមែនទេ? ។ ឈាម និងទឹកភ្នែកកូនខែ្មរនៅបន្តហូរនៅឡើយ ការបែកបាក់ក្រុមគ្រួសារនៅតែរកគ្នាមិនទាន់ឃើញនៅមានជាហូរហែរនៅឡើយ។
លោកអគ្គនាយក បានបញ្ជាក់ទៀតថា «សូមកុំយល់ច្រឡំថា ជាតិសាសន៍នេះល្ងង់ខ្លៅមិនដឹងខ្យល់ស្អីនោះ សូម្បីតែសង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់ក៏មិនដឹងដែរនោះ!។ យើងគួររួមគ្នាទទួលយកការពិត និងខិតខំសហការគ្នាដើម្បីព្យាបាលរបួស និងការឈឺចាប់ទាំងនោះ រក្សាសន្តិភាពនិងអនាគតរុងរឿង ព្រមទាំងចៀសវាងដាច់ខាតបង្កើតប្រវត្តិសាស្ត្រជាកំហុសច្រំដែល»។
សូមជម្រាបថា ថ្មីៗនេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឱ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។ ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, ដោយមិនរង់ចាំយូរស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA នេះបើយោងតាមការលើកឡើងតាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ «ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួន៕

















រដ្ឋបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរចំពោះ លោក ឆាយ ឈុំ ប្រធានព្រឹទ្ធសភា

កំពង់ចាម៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមទាំងមូល សូមសម្ដែងនូវក្ដីសោមនស្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតក្នុងឱកាសនៃពិធីបុណ្យចម្រើនជន្មាយុប្រកបដោយមង្គលរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា គម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
នៅក្នុងឱកាសប្រកបដោយ សិរីសួស្ដីជ័យមង្គលនាពេលនេះ យើងខ្ញុំសូមលំឱនកាយដោយក្ដីគោរព រំលឹកគុណូបការៈគុណដ៏ធំធេនរបស់ លោក ឆាយ ឈុំ ដែលបានលះបង់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា និងពេលវេលាដឹកនាំស្ថាប័នព្រឹទ្ធសភាកសាង និងអនុម័តច្បាប់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធវិស័យច្បាប់ជាមួយបណ្ដាប្រទេសនៅលើពិភពលោកធ្វើឱ្យ កម្ពុជាក្លាយជានីតិរដ្ឋដ៏រឹងមាំ។ សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការខិតខំប្រឹងប្រែងពុំចេះនឿយហត់របស់លោក ក្នុងការចូមរួមធ្វើឱ្យមាតុភូមិកម្ពុជាមានសន្តិសុខសនិ្តភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឈឈាន ឆ្ពោះទៅរក លទិ្ធប្រជាធិបតេយ្យពេញលេញជានីតិរដ្ឋពិតប្រាកជ។ ទន្ទឹមនោះលោក ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការ កសាង សមិទ្ធផលជាច្រើនលើគ្រប់វិស័យ នៅក្នុងសង្គមជាតិ ទាំងផែ្នកអាណាចក្រ និងពុទ្ធចក្រសម្រាប់ ជាប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងកូនចៅជំនាន់ក្រោយ។
ខាងក្រោមនេះជាលិខិតជូនពររបស់រដ្ឋបាលខេត្តកំពង់ចាម ៖


រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្ញើសារលិខិតជូនពរលោក សាយ ឈុំ ក្នុងឱកាសខួបកំណើតគម្រប់៧៣ឆ្នាំឈានចូល៧៤ឆ្នាំ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងគោរពជូនពរនូវសព្ទសាធុការពរ បវរសួស្តីសិរីមង្គលជូនចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រឹទ្ធសភាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។
សូមអានសារលិខិតរបស់លោក សាយ សំអាល់ ខាងក្រោម៖



គណៈកម្មាធិការគណបក្សខេត្តក្រចេះ ផ្ញើលិខិតជូនពរចំពោះ លោក ឆាយ ឈុំ ប្រធានព្រឹទ្ធសភា

ក្រចេះ៖ ក្នុងឱកាសដ៏មហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្យ នៃឱកាសខួបកំណើតគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់លោក ឆាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យើយខ្ញុំទាំងអស់គ្នាជាគណៈកម្មាធិការខេត្ត និងមន្រ្ដីគណបក្សគ្រប់ថ្នាក់ក្នុងខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខត្តក្រចេះទាំងអស់ សូមអនុញ្ញាតគោរពជូនពរបវរមហាប្រសើរដ៏ឧត្តុង្គឧត្តម ជូនចំពោះ លោក ឆាយ ឈុំ សូមទទួលបាននូវសព្ទសាធុកាពរ និង សិរីសួស្ដីប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាវាងវៃ អាយុយឺនយូរ ដើម្បីរួចចំណែកដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឈប្រកបដោយនិរន្តរ៍ភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ ។
ខាងក្រោមនេះជាលិខិតជូនពររបស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ ៖

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរមិនមានផលប៉ះពាល់ពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ

ក្រសួងបរិស្ថាន បានអះអាងថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាមានភាពល្អប្រសើរមិនមានការជះឥទ្ធិពលខ្យល់អាក្រក់ពីបណ្តាប្រទេសជិតខាងនោះឡើយ។ ក្រសួងបរិស្ថាន បានគូសបញ្ជាក់នៅលើ Facebook ថា «រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពជាមិនមានផលប៉ះពាល់ណាមួយពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ។ មន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់»។
ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នោះ៕

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានអគ្គីភ័យមួយបានកើតឡើង ដែលបង្កឡើងដោយសារឆេះភ្លើងចំបើងក្រោមផ្ទះបណ្តាលឱ្យឆេះផ្ទះទំហំ ៦X៧ ម សង់ពីឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ត៍ខូចខាតទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ របស់ឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ។
ក្នុងឱកាសនោះ លោកស្រីហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ទន្ទឹមនេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូប ទៀន ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែរក្សាទឹកទុកក្នុងពាងឬអាងឱ្យពេញ និងប្រើប្រាស់សន្សំសំចៃ។
អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះមាន អង្ករ ៥០ គីឡូក្រាម ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ៤០០,០០០ រៀល និងថវិការរបស់ក្រុមការងារចុះជួយឃុំ ២០០,០០០ រៀលផងដែរ៕



សារលិខិតអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតអំពាវ នាវជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងសារលិខិតនោះបានសង្កត់ធ្ងន់ថា ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួត​ពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ២០១៦ -២០៣០ ដោយមិនទុកចោលនរណាម្នាក់ឡើយ។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ខាងក្រោម៖



អភិបាលខេត្តកែប​ ជួបជាមួយក្រុ​មហ៊ុនវិនិយោគថៃ​ ពិភាក្សាលើការងារវិនិយោគមួយចំនួន​

នៅថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តកែប​ ដឹកនាំដោយ​ លោក កែន​ សត្ថា​ អភិបាល​ គណៈអភិបាលខេត្តកែប​ បានទទួលស្វាគមន៍ក្រុ​មហ៊ុនវិនិយោគដែលមកពីព្រះរាជាណាចក្រថៃ​ ដេីម្បីពិភាក្សាពីការងារវិនិយោគមួយចំនួន​ នៅលេីទឹកដីខេត្តកែប​ ។
លោកអភិបាលខេត្ត​ បានរៀបរាប់ពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ ដេីម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​ ។
​បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ក៏បញ្ជាក់ពីបញ្ហាប្រឈម​ផ្សេងៗ​ ដែលមាន​សម្រាប់ខេត្តទាំងមូល​ និងចំពោះអាជីវករដែលកំពុងបម្រេីរសេវាទេសចរណ៍នៅខេត្តកែប​ ថា​ភ្ញៀវដែលមកលេងខេត្តកែប​ គឺតាមរដូវកាល​ មិនមែនមកលេងកែបគ្រប់រដូវកាលនោះទេ​ នេះហេីយជាបញ្ហាប្រឈមរបស់ខេត្ត​ ជាហេតុធ្វេីអោយថ្នាក់ដឹកនាំខេត្ត​ ខិតខំបន្ថែមទៀត​ ដេីម្បីបំពេញ​ និងដោះស្រាយបញ្ហាទាំងនេះអោយអស់​ ។
បន្ទាប់ពីបានស្តាប់​ និងទស្សនាវីដេអូ​ ពីសក្កានុពលទេសចររបស់ខេត្តកែប​ រួចមកគណប្រតិភូក្រុមហ៊ុនវិនិយោគថៃ​ បានថ្លែងថា ថៃនឹងមានគម្រោងបង្កេីតតំបន់ទេសចរណ៍អោយបានទូលាយ​ និងច្រេីន​ជាងនេះ​ ដេីម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ជាពិសេសរវាងកម្ពុជា និងថៃ។
ជាចុងបញ្ចប់​លោកអភិបាលខេត្ត​ បានទទួលការសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣​ថៃ​ អំពីសក្កានុពលរបស់ខេត្តកែប​ ដេីម្បីផ្សព្វផ្សាយអោយទូលំទូលាយ​ នូវទូទាំងពិភពលោក​ បានស្គាល់ខេត្តកែប​ ៕




រាជរដ្ឋាភិបាល សម្រេចបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ជា៤តំបន់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព។ តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែកពក មានទីតាំងភូមិសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីសរុបជិត៤សែនហិកតា។
សូមអានអនុក្រឹត្យខាងក្រោម៖