Tuesday, February 05, 2019

អភិបាលខេត្តកែប​ ជួបជាមួយក្រុ​មហ៊ុនវិនិយោគថៃ​ ពិភាក្សាលើការងារវិនិយោគមួយចំនួន​

នៅថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តកែប​ ដឹកនាំដោយ​ លោក កែន​ សត្ថា​ អភិបាល​ គណៈអភិបាលខេត្តកែប​ បានទទួលស្វាគមន៍ក្រុ​មហ៊ុនវិនិយោគដែលមកពីព្រះរាជាណាចក្រថៃ​ ដេីម្បីពិភាក្សាពីការងារវិនិយោគមួយចំនួន​ នៅលេីទឹកដីខេត្តកែប​ ។
លោកអភិបាលខេត្ត​ បានរៀបរាប់ពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ ដេីម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​ ។
​បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ក៏បញ្ជាក់ពីបញ្ហាប្រឈម​ផ្សេងៗ​ ដែលមាន​សម្រាប់ខេត្តទាំងមូល​ និងចំពោះអាជីវករដែលកំពុងបម្រេីរសេវាទេសចរណ៍នៅខេត្តកែប​ ថា​ភ្ញៀវដែលមកលេងខេត្តកែប​ គឺតាមរដូវកាល​ មិនមែនមកលេងកែបគ្រប់រដូវកាលនោះទេ​ នេះហេីយជាបញ្ហាប្រឈមរបស់ខេត្ត​ ជាហេតុធ្វេីអោយថ្នាក់ដឹកនាំខេត្ត​ ខិតខំបន្ថែមទៀត​ ដេីម្បីបំពេញ​ និងដោះស្រាយបញ្ហាទាំងនេះអោយអស់​ ។
បន្ទាប់ពីបានស្តាប់​ និងទស្សនាវីដេអូ​ ពីសក្កានុពលទេសចររបស់ខេត្តកែប​ រួចមកគណប្រតិភូក្រុមហ៊ុនវិនិយោគថៃ​ បានថ្លែងថា ថៃនឹងមានគម្រោងបង្កេីតតំបន់ទេសចរណ៍អោយបានទូលាយ​ និងច្រេីន​ជាងនេះ​ ដេីម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ជាពិសេសរវាងកម្ពុជា និងថៃ។
ជាចុងបញ្ចប់​លោកអភិបាលខេត្ត​ បានទទួលការសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣​ថៃ​ អំពីសក្កានុពលរបស់ខេត្តកែប​ ដេីម្បីផ្សព្វផ្សាយអោយទូលំទូលាយ​ នូវទូទាំងពិភពលោក​ បានស្គាល់ខេត្តកែប​ ៕




No comments:

Post a Comment