Tuesday, February 05, 2019

លោក ហេង សំរិន ផ្ញើសារជូនពរលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ

ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតគោរពជូនពរ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលសារលិខិតនោះ មានខ្លឹមសារថា ក្នុងឱកាសដ៏មហាមង្គលប្រកប​ដោ​យក្ដីសោមនស្សរីករាយនៃថ្ងៃខួបកំណើត ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា និងក្នុងនាមលោកផ្ទាល់មានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរជ័យ បរវសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះលោក សាយ ឈុំ និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតសំដៅពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យដើម្បីរួមចំណែកក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាពនិងភាពសម្បូរសប្បាយរុងរឿងតរៀងទៅ។
សូមអានសារលិខិតជូនពរមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

No comments:

Post a Comment