Tuesday, February 05, 2019

ពិធីប្រកាសតែងតាំងព្រះមន្ត្រីសង្ឃក្រុង ព្រះគ្រូ ចៅអធិការ គ្រូសូត្រស្តាំសូត្រឆ្វេង ចំនួន២២អង្គក្នុងក្រុងស្វាយរៀង

ស្វាយរៀង៖ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះមេគណខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិមន្តជាអធិបតីក្នុងពិធីប្រកាស់តែងតាំងព្រះមន្ត្រីសង្ឃក្រុងព្រះគ្រូចៅអធិការគ្រូសូត្រស្តាំឆ្វេងចំនួន ២២អង្គ និមន្តមកពីវត្តចំនួន១៦ក្នុងក្រុងស្វាយរៀងដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃលោកអភិបាលរងក្រុងអនុប្រធានមន្ទីរធម្មការខេត្តក្រុងមន្ត្រីរាជការប្រជាពុទ្ធបរិស័ទប្រជាង៣០០អង្គនាក់។
ពិធីនេះរៀបចំនៅវត្តបុទុម្ពបុប្ផារាមហៅវត្តគយត្របែកស្ថិតនៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង។ បន្ទាប់ពីសូត្របទសារភ័ញ្ញរួចមកព្រះមហានួនសារិទ្ធព្រះសមុហ៍គណខេត្ត អានប្រកាសនីយប័ត្រតែងតាំងព្រះគ្រូព្រហ្មវីវិយោ រឹតសំបូ អនុគណស្តីទីក្រុងស្វាយរៀងជាព្រះធម្មបាលវង្សា រឹតសំបូ ព្រះអនុគណក្រុងស្វាយរៀង និងព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការគ្រូសូត្រស្តាំគ្រូសូត្រឆ្វេងសរុប២២អង្គក្នុងក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែរព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយសព្រះមេគណខេត្តបានមានព្រះសង្ឃដីកាផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការគ្រូសូត្រស្តាំគ្រូសូត្រឆ្វេងដែលទើបប្រកាស់តែងតាំងពេញសិទ្ធិទាំង២២អង្គសូមឱ្យគោរពប្រតិបត្តិសីលសិក្ខាវិន័យឱ្យបានខ្ជាប់ខ្ជួនដឹកនាំព្រះសង្ឃក្រោមឱវាទឲ្យបានល្អ។ បង្រៀនធម៌វិន័យដល់សង្ឃឲ្យមានពុទ្ធិដើម្បីថែរក្សាសានាព្រះពុទ្ធបរមគ្រូឲ្យគង់នៅគម្រប់៥ពាន់ព្រះវស្សានិងជាទីគោរពជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទនិងជាថ្នាលបណ្តុះគុណធម៌ដល់កុលបុត្រខ្មែរ យើងឈានទៅរកឋានបរមសុខគឺព្រះនិពាន្វ។
បន្ទាប់មកពិធីប្រគេនប្រកាសនីយប័ត្រដល់ព្រះសង្ឃ២២អង្គរួច សូត្រស្វាធ្យាយផ្សាយមេត្តាធម៌ និងពិធីស្រោចសុគន្ធវារីព្រះមន្ត្រីសង្ឃ៥អង្គព្រមទាំងព្រះសង្ឃជាសិស្សគណអាជ្ញាធរប្រជាពុទ្ធបរិស័ទចូលរួមថ្វាយបង្គំស្រោចសុគន្ធវារីប្រគេនពរជ័យដល់ព្រះគ្រូព្រះធម្មបាលវង្សារឹតសំបូព្រៅចៅអធិការ និងជាព្រះអនុគណក្រុងស្វាយរៀងផងដែរ៕




No comments:

Post a Comment