Monday, February 19, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)


 CMF:

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព
នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល

គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រលាញ់

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដ៏អធិកអធមនេះ។ ដែលស្ពាននេះ ដែលមិនមែនសំដៅសម្រាប់តែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រោយខាងកើតទៅត្រោយខាងលិចបានឆាប់រហ័ស និងសុវត្ថិភាព។

ជាការពិត ការប្រកាសបើកការដ្ឋាននៅព្រឹកនេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារបរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ គឺពិតជាត្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនេះ និងការសម្រេចបាននូវសមិទ្ធផលផ្លូវ-ស្ពាន ជាច្រើនហូរហែ តាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងការបើកការដ្ឋាន នាពេលកន្លងមក ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុក ដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ដូចដែលយើងបានឃើញជាក់ស្ដែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅខាងតំបន់ច្បារអំពៅមានសន្ទុះនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍កើតឡើងជាញឹកញាប់ ធ្វើឱ្យខាតបង់ថវិកា និងពេលវេលាជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើទោះបីជាបច្ចុប្បន្ន យើងមានស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោងក្រុងតាខ្មៅ រួមជាមួយនឹងស្ពានកោះពេជ្រ-កោះនរា ដែលយើងទើបសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ ២០២៣ កន្លងទៅក៏ដោយ ក៏មិនទាន់អាចបំពេញតម្រូវការនៃកំណើនប្រជាជន និងយានយន្តឱ្យបានទាំងស្រុងនោះទេ ហេតុដូច្នេះ យើងត្រូវរិះរកវិធីសាស្ត្រ និងមធ្យោបាយរំដោះ និងសម្រួលបញ្ហាកកស្ទះចរាចរណ៍នេះជាបន្តបន្ទាប់ ដូចជា ការសាងសង់ស្ពាននៅទីនេះជាដើម។

ជាការពិតណាស់ដូចដែលរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអម្បាញ់មិញអំពីសារៈសំខាន់នៃស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ក្រោយពីបញ្ចប់ការសាងសង់ ស្ពាននេះនឹងរួមចំណែកក្នុងការធើ្វសមាហរណកម្ម និងតភ្ជាប់ត្រើយខាងកើតនិងខាងលិចរបស់ទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងមួយចំណែករបស់ខេត្តកណ្តាល ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍ចំពោះការធ្វើដំណើរទៅមកឆ្លងកាត់ស្ពានព្រះមុនីវង្ស និងនៅតាមដងទន្លេបាសាក់ សម្រួលដល់ការធ្វើដំណើរវាងឆ្ងាយទៅដល់ស្ពានព្រែកសំរោងក្រុងតាខ្មៅ និងការទំនាក់ទំនងសេដ្ឋកិច្ចសង្គមនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតេជោ ក្រុងតាខ្មៅ ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញផងដែរ។

នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ២។ ដោយឡែក នៅត្រើយខាងកើត គឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ។

សរុបមក ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទៅប្រកបមុខរបរប្រចាំថ្ងៃ និងក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគរូបនីយកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបញ្ចប់សង្គ្រាម ថែរក្សាសន្តិភាព ធានាការរីកចំរើន

អម្បាញ់មិញខ្ញុំបានជួបអ៊ំ ពូ មីង នៅខាងនេះ សុទ្ធតែអ្នក ដង្កោ​ និងបានមកតាំងពីព្រឹក។ ស្ពាននេះភ្ជាប់ចាក់អង្រែក្រោមជាមួយនឹងព្រែកប្រានៅម្ខាងទៀត។ ប៉ុន្តែ នៅពេលធ្វើហើយ អ្នកដង្កោក៏ប្រើដែរ ជាពិសេសភ្ជាប់មកផ្លូវ ៦០ម៉ែត្រនេះ។ នៅផ្លូវ ៦០ម៉ែត្រនេះ ខ្ញុំបានមកសម្ពោធសមិទ្ធផលប៉ុន្មានដងហើយ។ យើងឃើញហើយថាពីមុនជាបឹង និងមានព្រៃខ្លះ។ ប្រជាពលរដ្ឋមករកសត្វ។ ឥឡូវក្លាយទៅទីក្រុងមួយ និងមានសរសៃឈាមខ្វាត់ខ្វែង គឺផ្លូវនេះឯង។ គោលដៅចំបងរបស់រដ្ឋាភិបាលក្នុងអាណិត្ត៧នេះ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រ​កបដោយចីរភាព បង្កើតការងារអោយបានច្រើនគ្រប់កន្លែង​ ដោយប្រែក្លាយពីបឹង ពីកន្លែងព្រៃ កន្លែងវាលស្រែ កន្លែងអត់ផ្លូវទៅជាកន្លែងការបង្កបង្កើនផលកសិកម្ម រុញភ្លើងទៅដល់មូលដ្ឋាន រុញរោងចក្រទៅដល់មូលដ្ឋាន(គ្រប់)ទីកន្លែង … គោលដៅធំគឺលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយភាពក្រីក្រ។​ នេះគឺជាគោលដៅតែមួយគត់របស់រាជរដ្ឋាភិបាល ៤០ឆ្នាំជាងនេះ …ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ(បានប្រសើឡើង) តាមរយៈការបង្កើតបរិស្ថានចាំបាច់ គឺការបញ្ចប់សង្គ្រាមនិងថែរក្សាសន្តិភាពឱ្យបាន ធានានូវភាពរីកចម្រើន។

(២) ២៥​ ឆ្នាំក្រោយបញ្ចប់សង្គ្រាម ប្រមូលធនធានមនុស្ស ថវិកា និងរំដោះដីធ្លីពីមីនដើម្បីបង្កបង្កើនផល

បើរាប់តែក្រោយពីបញ្ចប់សង្គ្រាមនៅចុងបញ្ចប់ឆ្នាំ ១៩៩៨ ដោយនយោបាយឈ្នះឈ្នះ ក្នុង ២៥ឆ្នាំនេះ យើងឃើញថាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងបានកើនឡើងលឿន … ក្នុងរវាង ១៩៧៩-១៩៩៨ យើងនៅវាយគ្នានៅឡើយ។ នៅមានតំបន់ដាច់ដោយដុំៗ មិនទាន់ប្រទាក់ក្រឡាគ្នា។ ថវិកាជាតិជាច្រើនត្រូវបានចំណាយទៅលើការទិញគ្រាប់បាញ់គ្នា។ កម្លាំងពលកម្មជាច្រើនត្រូវចូលទ័ពដើម្បីវាយគ្នាលើសមរភូមិ។ ដីច្រើនណាស់ ជាពិសេសនៅតាមព្រំដែន ដែលយើងទៅមិនរួច/ទៅមិនដល់ សុទ្ធតែមីន។ ក្រោយ(ឆ្នាំ)១៩៩៨ មកនេះ យើងអាចបញ្ឈប់រាល់ការបាត់បង់ទាំងនោះ ហើយប្រមូលកំលាំងទាំងធនធានមនុស្ស ថវិកា និងការប្រមូលរំដោះដីធ្លីមកជាការបង្កបង្កើនផល។ មុនកូវីដ-១៩ មកដល់ ប្រទេសយើងបានរីកចម្រើននៅក្នុងកម្រិតជាប្រទេសដែលមានសេដ្ឋរីកចម្រើនលឿនជាងគេមួយ (…) ដែលមានកំណើនសេដ្ឋកិច្ចជាង ៧% ប្រចាំឆ្នាំ។ ភាពក្រីក្របានថយចុះពីជាង ៥០% នៅឆ្នាំ ១៩៩៧ មកក្រោម ១០% នៅឆ្នាំ ២០១៩ និងឥឡូវដោយសារកូវីដ-១៩ ឡើងមក ១៧%។

(៣) ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ពង្រួញរយៈពេលធ្វើដំណើរ

យើងនិយាយបានថា នៅគ្រប់កន្លែងទាំងអស់គ្មានសង្គ្រាម និងគ្រប់កន្លែងទាំងអស់គ្មានការដាក់មីនបន្ថែម ឬការបាញ់គ្រាប់កាំភ្លើងធំសម្លាប់គ្នា។ ប្រែមកវិញ គឺការបង្រួមប្រទេសជាតិរបស់យើង មិនត្រឹមតែបង្រួបបង្រួមប្រ​ជា​ពលរដ្ឋនោះទេ តែបង្រួមទាំងទឹកដី … ដែលធំជាងគេបំផុតគឺតាមរយៈការតភ្ជាប់ផ្លូវនេះឯង។ ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់ស្ពាន)ធ្វើអោយទឹកដីរួម … ពីខេត្តស្ទឹងត្រែងដែលធ្លាប់ធ្វើដំណើរដេកផ្លូវនោះ ចុះមកភ្នំពេញអាចទៅមកវិលល្ងាចបាន។ ហ្នឹង(គឺ)បង្រួមដីធ្វើដំណើរ។ ដីវានៅតែរាប់រយគឺឡូដដែល ប៉ុន្តែមានហេដ្ឋារចនាសម្ព័ន្ធ មានមធ្យោបាយដឹកជញ្ជូនធ្វើឱ្យ(ការ)ធ្វើដំណើរលឿន។ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាលមុនធ្លាប់ ២ទៅ៣ម៉ោង ឥឡូវ ២ម៉ោងជាង។ អ្នកខ្លះអួតថាក្រោម ២ម៉ោង។ (អ្នកខ្លះ)១ម៉ោងកន្លះ។ កុំលឿនពេក។ ផ្លូវគេឱ្យល្បឿនលឿន តែមិនចាំបាច់លឿនពេកទេ … ការតភ្ជាប់នេះគឺបង្រួមដី កាត់បន្ថយពេលវេលាប្រជាពលរដ្ឋធ្វើដំណើរ។ ពីព្រែកប្រា មកក្រុងតាខ្មៅ ពីមុនត្រូវឆ្លងពី(ខាង)ណា? ត្រូវទៅតាមស្ពានមុនីវង្ស ស្ពានក្បាលថ្នល់ ហើយចាក់ឡើងមកវិញ។ យើងមានស្ពានព្រែកសំរោងមួយទៀត … ស្ពាន(ចាក់អង្រែ/ព្រែកប្រាន)នេះ មិនធ្វើតូចទេ។ ស្ពាននេះមាន ២គន្លងទៅ និង ២គន្លងមក ដែលនឹងកាន់តែពង្រួញចំងាយដីទៀតហើយ។

(៤) សាលាក្រុងនិងវិស័យឯកជន គប្បីសិក្សានិងពិភាក្សាលទ្ធភាពសង់ផ្លូវតពីស្ពានទៅផ្លូវជាតិលេខ១

ដីនៅប្រវែងដដែលទេ តែមានផ្លូវបន្ថែមឱ្យបងប្អូនធ្វើដំណើរ គេចការកកស្ទះ បន្ថយបានពេលវេលា និងបង្កើតជម្រើសច្រើនសម្រាប់(ការធ្វើដំណើររបស់)ប្រជាពលរដ្ឋ។ ចង់ហួសទៅត្បូងបន្តិច មានស្ពានព្រែកសំរោង។ ចង់ទៅលមានស្ពានមុនីវង្ស។ ទៅក្រោម អាច​ឆ្លងកាត់កន្លែងនេះបាន។ អ្នករត់ទូកដអស់អាជីព តែប្រជាពលរដ្ឋគឺកាន់​តែរីកចម្រើន (…) អម្បាញ់មិញបានឱ្យឯកឧត្តម ឃួង ស្រេង ពិនិត្យមើលលទ្ធភាពតើទៅពេលខាងមុខ​ ប្រ​សិនបើ​មានលទ្ធភាព អាចបើក(ផ្លូវនិងត)ភ្ជាប់ស្ពាននេះទៅដល់ផ្លូវជាតិលេខ១ បាន កាន់តែល្អប្រសើរតែម្ដង។ កាន់តែបង្រួមពេលវេលាធ្វើដំណើរ កាត់បន្ថយការកកស្ទះ។ ខ្ញុំគិតថាបើម្ចាស់ដីគាត់ព្រម។ តាមពិតដីល្អវិញទេ។ បើអត់ផ្លូវ ដីខាងក្រោយហ្នឹង (ឆ្ងាយពី)ផ្លូវជាតិលេខ១ មិនសូវត្រូវប៉ាន់ទេ។ បើបើកផ្លូវហ្នឹងបាន ការធ្វើដំណើរក៏ឆាប់ រីឯដីតាមក្រោយហ្នឹងសុទ្ធតែដីត្រូវប៉ាន់។ ដីឡើងថ្លៃទាំងអស់។ ខ្ញុំថាគួរតែជជែកជាមួយម្ចាស់ដីហ្នឹងមើល។ ប៉ុន្តែសំ​ខាន់​បានផ្លូវសាធារណៈ ចុះពីនេះទៅដល់ផ្លូវជាតិលេខ ១តែម្ដង មិនបាច់បកក្រោយមកតាមផ្លូវ(ព្រែកប្រា)នេះ ទៅក្បាលថ្នល់។ យើងគិតមើលលទ្ធភាពហ្នឹងមើល។ កិច្ចការនេះ ទុកអោយវិស័យឯកយើងពិនិត្យមើលហ្នឹង បើសិនជាអាចបាន …។

(៥) មិនមានផែនការកំណត់ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញទេ

ថ្ងៃមុន ខ្ញុំទៅសម្ពោធ(មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល នៃ)សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ នៅក្នុងបុរីប៉េងហួត។ ផែនការមេ Master Plan ធំ។ ផ្លូវហ្នឹងកាល(ពីខ្ញុំនៅ)តូច ខ្ញុំធាក់កង់ទៅកៀនស្វាយ។ នៅសង​ខាងហ្នឹងមានចំការពោត។ ទឹកឡើងលិច។ ឥឡូវវាទៅជាក្រុងមួយទៅហើយ។ កន្លែងនេះ ដូចគ្នាបើសិនជាបើកតភ្ជាប់បាន វាកាន់តែល្អ។ ខ្ញុំគិតថាជាតម្រូវការ ព្រោះប្រជាជនក្រុងភ្នំពេញអត់ថយទេ លើកលែងតែមានសង្គ្រាមត្រូវជម្លៀសចេញ។ រាជរដ្ឋាភិបាលក៏គ្មានផែនការកំណត់មិនឱ្យប្រជាពលរដ្ឋនៅភ្នំពេញឡើងលើសពីប៉ុន្មាននាក់ដែរទេ។ អម្បាញ់មិញ មានប្អូនស្រីមួយនេះ ឥឡូវមានកូន២ និងមានផែនការយកមួយទៀតឱ្យបានកូនប្រុសដូចបងអញ្ចឹង។ មានតែកើន​ …។

(៦) ថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ទាំងគ្រាបច្ចុប្បន្ន និងទៅអនាគត

ក្នុងរយៈពេល ២៥ឆ្នាំនេះ ការរីកចម្រើនដែលបានពង្រួញដីដោយការភ្ជាប់មិនមែនចៃដន្យទេ គឺដោយសារការដឹក​នាំរាជរដ្ឋាភិបាលអាណត្តិមុនៗ របស់សម្ដេចតេជោ ដែលបានដាក់ចេញជាក្របខណ្ឌនយោបាយជាក់លាក់និងច្បាស់​លាស់ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយថែរក្សាសន្តិភាពឱ្យបាន ជាមូលដ្ឋានសំ​ខាន់ណាស់សម្រាប់ធ្វើអ្វីមួយ។ ពីការបែកបាក់គ្នា ៥០០ឆ្នាំ រហូតមកដល់ការបញ្ចប់សង្គ្រាម យើងត្រូវលះបង់ច្រើនណាស់។ ដោយហេតុដូច្នោះ យើងត្រូវតែរួមគ្នាថែរក្សា(សន្តិភាព)ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ទាំងគ្រាបច្ចុប្បន្ននិងទៅអនាគត។ គ្មានប្រទេសណាមួយវាយគ្នា ហើយមានសន្តិភាពនិងអភិវឌ្ឍន៍នោះទេ។ កាលពីឆ្នាំ២០០២ ខ្ញុំធ្វើការនៅធនាគារពិភពលោក។ ខ្ញុំទៅប្រទេស កុងហ្គោ នៅទ្វីបអាហ្វ្រិក។ កាលពីទសវត្សរ៍ឆ្នាំ ៥០ទៅ៦០ គេហៅប្រទេសនេះជាទីក្រុង បែលហ្ស៊ិចនៃអាហ្រិក។ ប្រទេសហ្នឹងមានការរីកចម្រើន។ ក្រោយមកសង្គ្រាម​បានហែកហួរនិងធ្វើអោយប្រទេសនេះបែកបាក់ និងលែងមានអី្វ។ ខ្ញុំទៅឃើញតែទ័ពប្រទេសជិតខាងចូលមកដើម្បីជួយវាយគ្នាទៅវិញទៅមក។ ភាគីមួយគ្រប់គ្រងតំបន់មួយទៅ ហើយជីករ៉ែពេជ្រយកទៅទិញអាវុធមកវាយគ្នា …។

(៧) ផ្លូវនៅតែជាអាទិភាពទី២ ក្នុងចំណោមអាទិភាព ៥

គ្រាន់តែគេវាយគ្នានៅមជ្ឈិបូព៌ាប៉ះពាល់ដល់យើងរួចទៅហើយ។ កប៉ាល់ដឹកទំនិញពីស្រុកខ្មែរទៅអឺរ៉ុបត្រូវវៀងពី ៤ ទៅ ១០ ថ្ងៃ ធ្វើអោយតម្លៃដឹកជញ្ជូនត្រូវកើន ដែលវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អញ្ចឹងសង្រ្គាមកុំឲ្យកើត។ ថែរក្សាសន្តិភាពបានហើយ យើងដាក់ចេញគោលនយោបាយអាទិភាពគន្លឹះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងឥឡូវបានបន្ថែមបញ្ចកោណបច្ចេកវិទ្យា។ ប៉ុន្តែ ផ្លូវនៅតែជាអាទិភាពទី២ សម្រាប់យើង ទាំងគ្រាបច្ចុប្បន្ននិងទៅអនាគត។ ពាក្យថា ផ្លូវមិនមែនបានន័យថាសំដៅតែផ្លូវថ្នល់ទេ។ មានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងឥឡូវមួយទៀត គេហៅថាផ្លូវបច្ចេកវិទ្យា ផ្លូវ digital។ យើងគិតថាហ្នឹងជាជ្រុងចុងក្រោយចុះ។ តែផ្លូវគោកហ្នឹង វាមានផ្លូវដែក មានស្ពាន មានថ្នល់ មានផ្លូវជាតិ ផ្លូវលំ ផ្លូវមូលដ្ឋាន នៅតាមបណ្តាជនបទ។

(៨) មានផ្លូវរឹងមាំ/ផ្លូវច្រើនខ្សែ ស្មើនឹងមានជម្រើសនិងវិធីសាស្រ្តរឹងមាំនិងច្រើនក្នុងការសម្រេចក្តីសង្ឃឹម

នៅក្នុងរាជធានីភ្នំពេញ សឹង​តែអស់ផ្លូវដីទៅហើយ។ ឥឡូវប្រជាជនមិនចង់បានផ្លូវកៅស៊ូទេ គឺផ្លូវបេតុងតែម្តង ព្រោះរឹងមាំបានយូរ។ មិនមែនតែនៅរាជធានីភ្នំពេញទេ គឺនៅតាមបណ្តាខេត្តផ្សេងៗដូចគ្នា។ យើងរុញថវិកាជាតិ តាមរយៈដៃគូ តាមរយៈក្រុមការងារចុះជួយ។ ហេតុអីបានជាយើងយកផ្លូវជាគោល? សុភាសិតខ្មែរយើងតែងតែនិយាយថា “មានផ្លូវមានសង្ឃឹម”។ ទៅដណ្តឹងកូនគេ តែឪគេថាអត់ផ្លូវទេ ចប់ហើយ។ តែបើគេថាប្រឹងទៅអាចមានផ្លូវ នោះគឺមានសង្ឃឹម អាចប្រឹងទៅបាន។ តែគេថាអត់ផ្លូវគឺចប់ហើយ … ផ្លូវកំណត់សង្ឃឹម។ មានផ្លូវរឹងមាំ សង្ឃឹមកាន់តែរឹងមាំនិងវែងឆ្ងាយ។ មានផ្លូវច្រើនខ្សែ បានន័យថា​ ជម្រើសនៃក្តីសង្ឃឹមយើងកាន់តែមានច្រើន និង វិធីសាស្រ្តច្រើន ក្នុងការសម្រេចក្តីសង្ឃឹម។ នេះហើយគឺជាអត្ថន័យនៃការកសាងផ្លូវ។ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ការតភ្ជាប់ក្នុងរយៈពេល ៦ខែនេះ (តាមពិត នៅសល់ ៣ថ្ងៃទៀតបានគ្រប់ ៦ខែ, ព្រោះថ្ងៃហ្នឹង ១៩ ខែ​កុម្ភៈ រីឯរដ្ឋាភិបាលថ្មីថ្ងៃកើតថ្ងៃ ២២ ខែសីហា អញ្ចឹងសល់ ៣ ថ្ងៃទៀតគ្រប់ ៦ ខែគត់, ឬកន្លះឆ្នាំ) នេះ ខ្ញុំបានចូលរួមសម្ពោធសមិទ្ធផលច្រើននៅគ្រប់វិស័យ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ។

(៩) ផ្លូវស្ពានសម្រួលចរាចរណ៍ ការដឹកជញ្ជូន កាតយ់បន្ថយចំណាយនិងពេលវេលា បើកឱកាសប្រកបរបរ

យើងនិយាយតែធំៗទេ។ ថ្ងៃមុនយើងសម្ពោធស្ពានកោះពេជ្រ-កោះនរាកំណាត់ផ្លូវជាតិលេខ ៥។ ថ្ងៃនេះបើកការដ្ឋានសង់ស្ពានចាក់អង្រែក្រោមជាមួយនឹងព្រែកប្រា។ ថ្ងៃមុនសម្ពោធព្រលានយន្តហោះសៀមរាប ហើយឆ្នាំ ២០២៥ នេះយើងសម្ពោធព្រលានយន្តហោះ(តេជោក្រុងតាខ្មៅ)នេះមួយទៀត និងបើកការដ្ឋានបុកគ្រឹះធ្វើផែទឹកជ្រៅ។ អញ្ចឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយើងច្រើន។ យើងកំពុងចរចាដើម្បីតភ្ជាប់ផ្លូវល្បឿនលឿពីភ្នំពេញទៅបាវិត ហើយរៀបចំសិក្សរៀបចំផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត តាមសៀមរាប។ ពិនិត្យមើលលទ្ធភាពពង្រឹងផ្លូវដែកមួយកំណាត់ខាងជើង ដើម្បីធ្វើឲ្យការដឹកជញ្ជូនរបស់យើងកាន់តែល្អប្រសើរ។ ឥឡូវ យើងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលខ្ញុំថាបង្រួមដី។ ផ្លូវជាតិលេខ ៤ ធ្វើដំណើរអាចកកស្ទះ។ ឥឡូវ​យើងកែវាបាន។ អញ្ចឹង យើងមិនដកថយពីការដាក់ទិសដៅហេដ្ឋារចនាសម្ព័ន្ធនេះទេ។ ចំពោះស្ពានដូចគ្នា។ ខែមិថុនានេះ យើងទៅសម្ពោធផែនៅកំពតមួយទៀតដើម្បីតភ្ជាប់។ នេះជាកិច្ចការដែលយើងត្រូវធ្វើបន្ត ដោយ​សារ​អី? ផ្លូវជួយសម្រួលការធ្វើចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសឲ្យប្រជាពលរដ្ឋអាចប្រកបរបរបាន។ ផ្លូវដូចសសៃឈាមអញ្ចឹង។ ផ្លូវទៅដល់ណាចិញ្ចឹមសិរីរាង្គនៅទីនោះ។

(១០) មានផ្លូវដល់ទីណា សេដ្ឋកិច្ចរីកលូតលាស់និងជួយជីវិតដល់ទីនោះ

កាលពីឆ្នាំ ២០០២ ខ្ញុំជួបជជែកគ្នាជាមួយអ្នកស្រី Ngozi Okonjo-lweala កាលនោះជាតំណាងធនាគារពិភពលោកនៅកម្ពុជា។ ឥឡូជាប្រ​ធាន​អង្គការ WTO។ កាលហ្នឹងខ្ញុំនៅរៀននិងបានដាក់ពាក្យទៅធ្វើការនៅ World Bank។ គាត់បានផ្តល់ reference អោយ និងប្រាប់ថា រុញផ្លូវទៅដល់ណាសេដ្ឋកិច្ចរីកទៅដល់នោះ។ យើងរុញផ្លូវទៅដល់មូលដ្ឋាន ប្រជាពលរដ្ឋគាត់នឹងចាប់​ឱកាសខ្លួនឯង មិនចាំបាច់បង្រៀនគាត់ទេ។ យើងរុញទៅដល់កាត់វាលស្រែ ប្រជាពលរដ្ឋអាចឆ្នៃកន្លែងហ្នឹងដើម្បីបង្កើតផលិតផលលក់ដូរ ដោយបង្កើតទីផ្សារកសិផល។ រឿងនេះជាការពិត។ ផ្លូវស្ពានក៏បានជួយនៅក្នុងការកាត់បន្ថយការធ្វើដំណើរ និងជួយជីវិតច្រើនណាស់។ ខ្ញុំចាំថានៅកន្លែងខ្លះ ប្រជាពលរដ្ឋអ្នកឆ្លងទន្លេគឺអ្នកសម្រាលកូនពេលយប់ (ប្រឈមនឹងគ្រោះភ័យខ្លាំង)។ កន្លែងខ្លះ បើឆ្លងមិនទាន់ ដឹកមកពេទ្យមិនទាន់ មានការធ្លាក់ឈាមខ្លាំង ជាឧទាហរណ៍ អាចស្លាប់ទាំងម្តាយទាំងកូន។ គាត់ត្រូវចាំទូកដពេលយប់ ឬមួយចាំសាឡង់។ ឆ្លងទូកមកហើយ មកតាមផ្លូវរលាក់ទៀត។ អញ្ចឹង(ផ្លូវ)ជួយសង្រ្គោះជីវិតផងដែរ។

(១១) ហេដ្ឋារចនាសម្ព័ន្ធផ្លូវ/ស្ពាន ទឹកនិងភ្លើង នាំដល់ការបង្កើតការងារនៅមូលដ្ឋាន

អញ្ចឹង ការកសាងផ្លូវជាហេដ្ឋារចនាសម្ព័ន្ធនេះជួយច្រើនណាស់។ ជួយបង្កើនជីវភាពរស់នៅ។ មិនមែនធ្វើផ្លូវសម្រាប់តែប្រជាជនចំណាកស្រុកនោះទេ។ ផ្លូវអាចជួយរុញរោងចក្រសហគ្រាស និងការងារទៅដល់មូលដ្ឋាន។ ពេលដែលយើងធ្វើផ្លូវ រុញភ្លើង រុញទឹកទៅដល់ រោងចក្រក៏បានចេញមកជាមួយ។ ពីដំបូងឡើយយើងប្រមូលផ្តុំ(ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងរោងចក្រ)តែនៅភ្នំពេញទេ។ កាលឆ្នាំ ៩០ ជាង នៅខេត្តកំពង់ស្ពឺ ដោយសារនៅអមតាមផ្លូវជាតិលេខ ៤ មានភ្លើង។ ដល់ពេលយើងធ្វើផ្លូវជាតិ យើងធ្វើផ្លូវលំ តទឹកតភ្លើង រោងចក្រក៏បានទៅដល់។ ទាំងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងដល់កន្លែងផ្សេងៗ។ មិនមែនមានតែរោងចក្រកាត់ដេរទេ គឺមានទាំងរោងចក្រកសិឧស្សាហកម្ម រោងចក្រកែឆ្នៃកសិផល … ដោយសារមានផ្លូវដឹកជញ្ជូន ដែលជួយបង្កើតការងារនៅហ្នឹងកន្លែង។

(១២) ស្ពាន/ផ្លូវជាអាទិភាពទី២ ដែលបើកមុខនិងកែលម្អជីវភាពរបស់មនុស្សដែលជាអាទិភាពទី១

យើងនិយាយពីស្ពានក៏ដូចគ្នា។ ស្ពានក៏ជាផ្នែកមួយនៃផ្លូវគោក។ ជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតាមផ្លូវគោក។ ជាទូ​ទៅយើងធ្វើផ្លូវគឺតែងតែឆ្លងកាត់កន្លែងមុខទឹក។ យើងត្រូវធ្វើស្ពានភ្ជាប់ជាមួយ។ អញ្ចឹងវាជាផ្នែកជាមួយគ្នា។ ត្រឡប់មកវិញ ការកសាងសង់ស្ពានក៏ដូចគ្នាដែរ គឺការសាងសង់ស្ពានក៏ជួយសម្រួលឲ្យយើងបង្កើនសេដ្ឋកិច្ច ជួយជី​វិតប្រជាពលរដ្ឋ ជួយជីវភាពរស់នៅ ជួយកាត់បន្ថយការចំណាកស្រុក និងរុញការងារទៅដល់មូលដ្ឋាន។ អញ្ចឹងផ្លូវជាកត្តាសំខាន់ទី២ បន្ទាប់ពីមនុស្ស។ មនុស្សជាកត្តាទី ១ ខ្ញុំមិនបាច់លើកទេ។ ប្រទេសមួយអត់មនុស្សដែលរឹងមាំសុខភាពល្អ មិនមានចំណេះដឹង/ធ្វើ (ប្រទេសមិនអាច)ទៅមុខទេ។ អញ្ចឹងមនុស្សនៅតែជាអាទិភាពទី១ តែបន្ទាប់គឺផ្លូវហេដ្ឋារចនាសម្ព័ន្ធនេះ ដែលយើងត្រូវធ្វើដើម្បីបើកមុខឲ្យជីវភាពរស់នៅនិងជំរុញមនុស្សឲ្យមានជីវភាពល្អ។

(១៣) បានសង់និងកំពុងសង់ ស្ពាន ២៥ លើទន្លេទាំង ៤

ពីក្រោយ ១៩៧៩ មក នៅលើទន្លេទាំង ៤ហ្នឹង យើងមានស្ពានតែមួយកន្លះទេ គឺទន្លេមេគង្គលើ ទន្លេមេគង្គ​ក្រោម ទន្លេសាប ហើយទន្លេបាសាក់។ យើងមានតែស្ពានមួយកន្លះទេ ក្រោយ ១៩៧៩។ យើងមានស្ពានព្រះមុន្នីវង្សចាស់ ស្ពានជ្រោយចង្វារដាច់មួយកំណាត់ ដែលមានបទចម្រៀងស្តីពី “ជីវិតអ្នករត់ទូកដ” … ហើយពីក្មេងខ្ញុំធាក់កង់ទៅកន្លែងហ្នឹង ហើយខ្ញុំជិះទូកទៅលេងត្រើយម្ខាង កន្លែងព្រែកលាភអីហ្នឹង។ កន្លែងទាំងនោះមិនមានអីទេ។ ខ្ញុំធាក់កង់ឡើងទៅសល់ទួលផ្លូវចាស់។ ក្រៅពីហ្នឹងសុទ្ធតែស្មៅជុំវិញ ពីក្មេងទៅ គេហៅ hunter ដែរ តែឥឡូវ hunt មិនបានទេ ត្បិតមានសុទ្ធតែផ្ទះ។ អញ្ចឹង ស្ពានដែលយើងមាន និងសល់ពីមុនសង្គ្រាម មានមួយកន្លះ។ ខ្ញុំឱ្យរាប់ល្ងាចមិញ គ្រាន់តែស្ពានធំៗ ឆ្លងកាត់ទន្លេមាន ២៥ ក្នុងនោះ ១៩បានធ្វើរួច និង ៣កំពុងធ្វើ រួមទាំងស្ពាននេះ​មួយ ហើយ ៣ទៀត កំពុងសិក្សា។ ២៥ ស្ពាននេះ យើងគិតតាំងពីស្ពានឆ្លងទន្លេសេកុង ទន្លេមេគង្គលើ ស្ពានក្រចេះ ទន្លេមេគង្គ ស្ពានត្សឹបាសា ទន្លេមេគង្គក្រោម ទន្លេបាសាក់ … ស្ពានកោះអន្លង់ចិន ស្ពានកោះធំ ស្ពានព្រះមុនីវង្សមាន ២ខ្សែ ស្ពានក្បាលថ្នល់ក៏ ២ខ្សែដែរ។ យើងកំពុងរៀបចំផែនការធ្វើបន្ថែមស្ពានពីផ្សារចាស់ទៅអរិយក្សត្រ។ ស្ពានកំពុងសិក្សាធំជាងនិងវែងជាងគេ នៅកំពង់ឆ្នាំងផ្លូវ ៥០c ។ ស្ពានហ្នឹងមានប្រវែង ៣គីឡូម៉ែត្រជាង។ ឥឡូវអ្នកព្រែកឯងចង់ឆ្លងមកចាក់អង្រែក្រោមត្រូវតែទៅស្ពានមុនីវង្ស ឬមួយស្ពានព្រែកសំរោង។ បើអ្នកកំពង់ឆ្នាំងចង់មកកំពង់ធំ បើមិនមកព្រែកក្តាមទេ វាងឡើងសៀមរាបឯណោះ ឬមួយទៀតគាត់ឆ្លងទឹកដោយសាឡង់។ តែសាឡង់ក៏មិនធានា បើអាកាសធាតុពិបាក ក៏ពិបាកឆ្លងដែរ។

(១៤) ក្រៅពីជំរុញសេដ្ឋកិច្ច ស្ពានផ្លូវក៏ឆ្លុះបញ្ចាំងពីការអភិវឌ្ឍមូលដ្ឋាន

តែបើយើងធ្វើស្ពានហ្នឹងហើយ នឹងស្រាយបញ្ហាទាំងនេះបាន។ សួរថាការវិវត្តន៍នេះចប់ឬនៅ? មិនទាន់ចប់ទេ។ ឥឡូវមិនត្រឹមតែធ្វើស្ពានលើទឹកទេ យើងធ្វើស្ពានលើដីទៀត។ ស្ពានអាកាសច្រើនណាស់នៅភ្នំពេញ។ គេថាធ្លាប់តែធ្វើស្ពានលើទឹក ដល់នៅភ្នំពេញធ្វើស្ពានលើដី។ កន្លែងខ្លះស្ទះពេកត្រូវធ្វើស្ពានអាកាស ហើយទៅមុខទៀតមិនមែនស្ពានតែមួយកំណាត់ហ្នឹងទេ ប្រហែលជាយើងត្រូវធ្វើស្ពានជាខ្សែក្រវាត់ក្រុង។ ថ្ងៃក្រោយអាចនឹងមាន Monorail សម្រាប់កាត់បន្ថយ(ការកកស្ទះ)។ ស្ពានផ្លូវមិនមែនគ្រាន់តែជាកត្តាសម្រាប់ជំរុញសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋ​កិច្ច​នោះទេ ប៉ុន្តែវាក៏ជាកត្តាឆ្លុះបញ្ចាំងនៃការអភិវឌ្ឍមូលដ្ឋានដែរ។ ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង? បើសិនជាគ្មានប្រជាពលរដ្ឋច្រើនត្រូវការប្រើ អត់ចាំបាច់ធ្វើផ្លូវធំទេ។ខ្ញុំបានទៅចែកផ្ទះអតីតយុទ្ធជននៅឧត្តរមានជ័យ។ ជួប​ពូម្នាក់ជាអតីតយុទ្ធជន។ កាលពីឆ្នាំ ១៩៨០ គាត់ធ្វើទាហាននៅភ្នំពេញ។ គាត់ថាឆ្នាំ ៨០ ដេកកណ្តាលថ្នល់គ្មានឡានណាកិនទេ។ ខ្ញុំថាឥឡូវពូទៅសាកមើល មិនបាច់ចាំដេកទេ គ្រាន់តែដើរមិនស្រួលគេបុកឥឡូវហ្នឹង ព្រោះវាច្រើនពេកទៅហើយ។ ផ្លូវនៅភ្នំពេញ ត្រូវបានពង្រីកអស់លទ្ធភាពហើយ។ បើសិនជាមិនមានប្រជាជនច្រើន កកស្ទះម៉ូតូ រថយន្តច្រើន យើងក៏មិនចាំបាច់ពង្រីកផ្លូវទេ។ បើផ្លូវហ្នឹងធ្វើសម្រាប់តែម៉ូតូ កង់ មិនចាំបាច់ធ្វើ(ផ្លូវ)ក្រាស់ធ្វើអីទេ។ យើងធ្វើផ្លូវក្រាស់ ធ្វើពីបេតុងដោយសារប្រជាពលរដ្ឋមានការដឹកជញ្ជូន មានរថយន្ត មានអីត្រូវប្រើប្រាស់។ វាជាក់ស្តែងអញ្ចឹង។

(១៥) ភ្នំពេញមិនដូរទីតាំង មិនហាមការបង្កើតកូនច្រើន និងមិនហាមការទិញមធ្យោបាយដឹកជញ្ជូន

បើប្រជាជនមានតែនៅម្តុំៗ នៅកន្លែងផ្សេងទៀតអត់មានប្រជាពលរដ្ឋរស់នៅ ក៏មិនបាច់ធ្វើផ្លូវច្រើនខ្សែដែរ។ តែដោយសារប្រជាពលរដ្ឋរីកនៅច្រើនកន្លែងហ្នឹងហើយ បានជាយើងត្រូវតភ្ជាប់។ អញ្ចឹងវាបញ្ជាក់ពេលណាដែលមានតម្រូវការកសាងផ្លូវច្រើន បានន័យថា កន្លែងហ្នឹងគឺមានប្រជាពលរដ្ឋច្រើនទាំងបច្ចុប្បន្ន និងទៅអនាគត។ ជាក់ស្តែងនៅទីនេះតែម្តងដែលយើងត្រូវធ្វើបន្ថែម។

នៅភ្នំពេញ តម្រូវការត្រូវធ្វើច្រើន។ (ទីមួយ) កម្ពុជាគ្មានផែនការលើកទីក្រុងភ្នំពេញទៅណាទេ។​ ប្រទេសខ្លះគេលើក។ ឥឡូវឥណ្ឌូនេស៊ីកំពុងតែរៀបចំដូររដ្ឋធានីពីហ្សាការតាទៅកោះ Boneo កន្លែងមួយទៀត ដោយសារកន្លែងហ្នឹងមនុស្សច្រើនផងអីផង ហើយហ្សាការតាហ្នឹងគាត់ធ្វើនៅលើដីរបស់គាត់ ដែលពឹងទៅលើប្រភពទឹកពីក្រោម។ ដល់ឥឡូវប្រជាជនកាន់តែច្រើន បូមទឹកប្រើ អាទឹកក្រោមដីស្រុត ៤ម៉ែត្រ លិចច្រើន បន្តិចលិចៗ អញ្ចឹងគាត់រៀបចំថ្មីទៅ។ ឆ្នាំ ២០០៥ មីយ៉ាន់ម៉ា បានរើទីក្រុងពី យាំងហ្គនទៅ ណៃពិដោ។ ខ្ញុំថា ភ្នំពេញអត់ចាំបាច់រើទៅណាទេ។ យើងរើច្រើនហើយ តាំងពីអង្គរ មកឧត្តុង មកអី … ពេលនេះត្រូវពង្រឹងនៅហ្នឹងកន្លែង ហើយត្រូវពង្រីកនៅហ្នឹងកន្លែង។

ទីពីរ​ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាល មិនមានផែនការថាមិនឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកើតកូនច្រើននោះទេ … តែឥឡូវអ្នកភ្នំពេញអត់ចង់យកកូនផងហ្នឹង។ ឥឡូវ មធ្យមភាគយើងដូចក្រោម ២ ដូច ១កន្លះទេនៅទូទាំងប្រទេស។ ម៉េច(យក)កូន ១កន្លះ? គេយកចំនួនអ្នកកូនច្រើន ៤, ៥, ៦នាក់ បូកជាមួយគ្នាទៅ ចែកជា​មួយអ្នកកូនមួយ។ អ្នកខ្លះអត់។ អញ្ចឹងចែកជាមធ្យមភាគបាន ១កន្លះ។ មិនដែលអ្នកណាកើតកូន ១កន្លះទេ … អញ្ចឹងយើងត្រូវតែមានប្រជាពលរដ្ឋច្រើន។ ឥឡូវទាំងអ្នកក្រៅ(ប្រទេស)មានជាង ២លាននាក់។ អញ្ចឹងក្នុង ១០ ទៅ ១៥ ឆ្នាំ អាចចូល ៣ ទៅ ៤លាននាក់។

(ទីបី) យើងក៏គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យទិញម៉ូតូ ទិញកង់ ទិញឡាន ទេ។ កង់គេលែងសូវជិះ តែថ្ងៃក្រោយអាចជិះកង់វិញ។ ដូចប្រទេសមួយចំនួនឥឡូវជិះកង់វិញហើយ ដោយសារជិះម៉ូតូ ជិះឡានវាស្ទះពេក ជិះកង់លឿនជាង។ យើងមិនហាមប្រជាពលរដ្ឋមិនឱ្យទិញមធ្យោបាយដឹកជញ្ជូនទេ។ ឆ្នាំនេះ ខ្ញុំសួរប្រជាពលរដ្ឋតាមស្រុកតាមភូមិ គ្រាន់តែស្រូវឡើងថ្លៃគាត់ថាលក់ទៅទិញបានឡាន ទិញបានម៉ូតូឱ្យកូនថែមទៀត។

(១៦) ភ្នំពេញគិតពីការបង្កើនមធ្យោបាយដឹកជញ្ជូនសាធារណៈ សង់ផ្លូវក្រវាត់ក្រុងបន្ថែម និងសិក្សាមធ្យោបាយដឹកជញ្ជូនក្រោមដី និងរថភ្លើងកម្រិតស្រាល

អញ្ចឹងការដោះស្រាយបញ្ហាចរាចរណ៍នៅក្រុងភ្នំពេញ យើងត្រូវគិតគូរដូចម្តេច? អត់ចាំបាច់គិត ២០ឆ្នាំទៀតទេ គិតពីឥឡូវ។ កន្លងទៅយើងបានគិតតាំងពីអាណត្តិមុន។​ សម្តេ​ចតេជោ ឱ្យសិក្សាដូចជាច្រើនហើយ។ យើងត្រូវបន្តធ្វើទៅទៀត។ ផ្លូវយើងពង្រីកលែងបានហើយ ជាពិសេសនៅក្នុងតំបន់ក្រុងភ្នំពេញ … អស់ចិញ្ចើមផ្លូវហើយ … អញ្ចឹង ទី១ ត្រូវសិក្សាអំពីការបង្កើនសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ ធ្វើម៉េចឱ្យដើរបានច្រើន។ មធ្យោបាយសាធារណៈមានឡានក្រុង។ ឥឡូវឡានក្រុងរត់ច្រើនហើយ។ ខ្ញុំសូមអរគុណណាស់រាជធានីភ្នំពេញដឹកបានច្រើន ហើយបន្តិចទៀតជិតដល់ចូលឆ្នាំខ្មែរ។ អញ្ចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅ​ស្រុកដូចរាល់ឆ្នាំ ហើយកុំភ្លេចទឹកសុទ្ធថែមឱ្យគាត់ផង។ ទី២ ប្រហែលជាត្រូវគិតគូរផ្លូវក្រវាត់ក្រុងមួយចំនួន។ យើងធ្វើហើយផ្លូវក្រវាត់ក្រុងដើ​ម្បីចៀសចរាចរណ៍។ អាចថ្ងៃក្រោយមានរថភ្លើងអាកាស ផ្លូវអាកាសថែមទៀត។ ហ្នឹងជាការវិវត្តន៍។ បន្តិចទៀតដីក្រវាត់ក្រុងលែងទៅជាក្រវាត់ក្រុង វាទៅជាកណ្តាលក្រុងដែរហើយ។​​ ពេលហ្នឹងលែងមានដីទៀតហើយ មានតែលើអាកាសដែរស្របទៅហ្នឹង។ ទី៣ គឺមធ្យោបាយក្រោមដី ហើយ(និង)រថភ្លើងកម្រិតស្រាល។ យើងកំពុងសិក្សារថភ្លើងពីព្រលានយន្តហោះទៅភ្នំពេញ។ បន្តិចទៀតផ្លូវ ៦០ម៉ែត្រនេះក៏មិនគ្រាន់ដែរ។ ពេលដែលកន្លែងនេះរីកខ្លាំង ខេត្តកណ្តាលរីកខ្លាំង ព្រលានយន្តហោះធ្វើហើយធំ … សិក្សាផ្លូវក្រោមដី ព្រោះឥឡូវលើដីអស់ហើយ …។

(១៧) ប្រជាសាស្ត្រកើន ជីវភាពសម្បូរបែប មធ្យោបាយច្រើន មិនអាចរើទីក្រុងទេ ត្រូវរកវិធីដោះស្រាយ

ថ្ងៃមុន ទៅចិននិងទៅបារាំង ក៏មានការជជែកជាមួយក្រុមហ៊ុនមួយចំនួន។ ក្រុមហ៊ុនចិនមួយចំនួនក៏បានសិក្សាលទ្ធភាពធ្វើ(ផ្លូវ)ក្រោមដី។ នៅក្រោមដី យើងមិនមែនធ្វើតែផ្លូវទេ។ កន្លែងខ្លះគឺនៅក្រោមហ្នឹងធ្វើទាំងអូតែល ទាំងកន្លែង shopping។ នៅខាងលើជាសួនច្បារសាធារណៈ។ ចុះទៅក្រោមមានកន្លែងចតឡាននៅហ្នឹង។ រកឡានមិនឃើញទេ។ ស្រុកយើងឥឡូវពិបាកជាងគេគឺចតឡាន។ ហេតុអីបានគេចូលចិត្តទៅកោះពេជ្រ ព្រោះឡានច្រើន។ ភ្ញៀវ ១ពាន់នាក់ ឡានយ៉ាងហោចណាស់ ២០០-៣០០គ្រឿង។ អញ្ចឹងកន្លែងប្រជុំអី ថ្ងៃក្រោយត្រូវសិក្សា។ ឥឡូវមានសិក្សាខ្លះហើយ។ អញ្ចឹងបានថាប្រើឲ្យអស់លទ្ធភាព។ ប្រជាជនកាន់តែកើន ជីវភាពរស់នៅកាន់តែសម្បូរបែប មធ្យោបាយកាន់តែមានច្រើន យើងគ្មានជម្រើសលើកទីក្រុងទៅណាទេ។ នៅកន្លែងនេះគឺជាកន្លែងដែលយុទ្ធសាស្រ្ត ទន្លេ ៤ មុខ របស់យើង រីកទៅខាងកើត ខាងត្បូង និងខាងជើង តែនៅកណ្ដាលនេះគឺត្រូវតែរកវិធីដោះបន្ថែម។

(១៨) ជាមហិច្ឆិតាគឺវិស្វករកម្ពុជាមានសមត្ថភាពធ្វើផ្លូវស្ពានក្រោមដី/លើដី/ក្នុងអាកាសដោយខ្លួនឯង

សង្ឃឹមថានៅក្នុងពេលដែលខ្ញុំនៅមានជីវិតនៅឡើយ ឥឡូវទើបតែ ៤៦ឆ្នាំទេ ហើយយើងម្នាក់ៗអាចបាន ១៥០ឆ្នាំ តែកុំឲ្យយូរដល់ថ្នាក់ហ្នឹង យើងសង្ឃឹមថា(ប្រទេសយើង)នឹងមានឆាប់ៗ … ខ្ញុំធ្លាប់ទៅរៀននៅស្រុកគេឆ្នាំ១៩៩៣-១៩៩៤។ កាលនោះខ្ញុំធ្លាប់សង្ឃឹមថា នៅស្រុកខ្មែរថ្ងៃណាមួយយើងមាន shopping mall យើងមានផ្លូវល្បឿនលឿនដូចគេ។ ឥឡូវយើងមានហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ បន្តិចទៀត យើងនឹងមានសមត្ថភាព តែមិនត្រឹមតែមានសមត្ថភាព(ជាសម្ភារៈដូចប្រទេស)មានទេ តែមានសមត្ថភាពដែលកូនខ្មែរធ្វើដោយខ្លួនឯងបានទៀត … ស្ពាន ផ្លូវធំៗ ថ្ងៃក្រោយ ក្រោមដីអី គឺត្រូវតែវិស្វករកូនខ្មែរ(ចូលរួម)ធ្វើ។ ផ្គុំជាមួយ។ បានធ្វើនិងធ្វើដោយខ្លួនឯងទៀត គឺជាមហិច្ឆតារបស់កម្ពុជា។ ដើម្បីសំរេចកិច្ចការទាំងអស់នេះ យើងត្រូវធ្វើការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ … កសាងផែនការរៀបចំកសាងសមិទ្ធផលផ្សេងៗ បន្តទៀតនៅមូលដ្ឋានរាជធានីភ្នំពេញ និងទូទាំងប្រទេស ដោយជំរុញការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអាទិភាពគោលដៅផ្សេងៗ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវបន្តធ្វើ ជាពិសេសប្រព័ន្ធផ្លូវដឹកជញ្ជូនឲ្យប្រទាក់ក្រឡាគ្នា។

[ចប់សេចក្ដីអធិប្បាយ១]

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មកទល់បច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតចិនបានជួយសាងសង់ស្ពាននៅកម្ពុជាសរុបចំនួន ១៦ ហើយដែលស្ពានចាក់អង្រែក្រោម-ព្រែកប្រានេះ គឺជាស្ពានទី១៦ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ដែលក្រុមហ៊ុនចិននេះ ក៏ជាក្រុមហ៊ុនដែលបានសាងសង់ស្ពានធំៗចំនួន ១៤ ក្នុងចំណោមស្ពានទាំង១៦ ។

ពិតណាស់ថា មិត្តចិនជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ក្នុងការជួយស្តារ និងអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានទាំងនៅតាមទីប្រជុំជន តំបន់ព្រំដែន តំបន់ដាច់ស្រយាល និងតំបន់ដែលមានភាពស្មុគស្មាញ និងកកស្ទះចរាចរណ៍ ដើម្បីបម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋយើងទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេសកម្ពុជាយើង ព្រមទាំងតភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រទាំងអស់នេះ បានធ្វើឱ្យមិត្តចិន ក្លាយជាប្រទេសលំដាប់ទី១ ដែលបានផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើតាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមបណ្ដាក់ទុន វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗនៅកម្ពុជា ដូចជា គម្រោងផ្លូវល្បឿនលឿន, គម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”, គម្រោងផ្លូវរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពានសំខាន់ៗដទៃទៀតផងដែរ។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដ៏ស្មោះត្រង់បំផុតរបស់កម្ពុជា និងជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១៩) ២០២៤ ជាឆ្នាំជំរុញមិត្តភាពនិងទំនាក់ទំនងរវាងប្រជាជន កម្ពុជានិងចិន

ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំណត់យកជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនរវាងចិននិងកម្ពុជា។ ឆ្នាំទៅ គឺជាឆ្នាំនៃអាណត្តិទី៦ដែលយើងលើកកម្រិតយុទ្ធសាស្រ្តនៃទំនាក់ទំនង បូកជាមួយ​ដាក់ចេញនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងសម្ដេចតេ​ជោ និងឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង … នៅអាណត្តិទី ៧នេះ ផ្អែកលើមូលដ្ឋាននៃនិរន្តរភាព និងសង្គតិភាការដឹកនាំគោលនយោបាយក្នុងនិងក្រៅប្រទេស យើងបន្តជំរុញការងារនេះ។ ឆ្នាំនេះ យើងក៏បានដាក់​ឲ្យដំណើរការការប្រកាសឆ្នាំមិត្តភាពនេះ ដែលមានសម្ដេចពិជ័យសេនា ចូលរួមជាអធិបតីតំណាងឲ្យសម្ដេចតេជោនៅខេត្តសៀមរាប ដើម្បីយើងរុញឆ្នាំមិត្តភាពនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកម្ពុជា/ចិន បង្កើនទំនាក់ទំនងគ្រប់វិស័យ ក្នុងនោះមានការលើកកម្ពស់ទេសចរណ៍ ​និងវិស័យផ្សេង​ៗទៀតផងដែរ។

(២០) ទេសចរជួយចែកចាយព័ត៌មានពីសក្ដានុពលនិងអ្វីដែលកម្ពុជាអាចផ្ដល់ជូន

ខ្ញុំសូមអរគុណណាស់ចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋចិន នៅក្នុងគ្រប់វិស័យនៃការងារនេះ។ ជាពិសេសវិស័យទេសចរណ៍។ ដោយសារកូវីដ-១៩ យើងបានផ្អាកសកម្មភាពបន្តិច។ ឥឡូវមានការកត់សម្គាល់ពីការកើនឡើងទេសចរនៅខេត្តសៀមរាប ប៉ុន្តែនៅមិនទាន់ដល់កម្រិតមុនកូវីដ-១៩ នៅឡើយទេ។ ក្នុងរយៈពេល២ខែនេះ ប្រៀបធៀបនឹង ២ខែមុន យើងឃើញមានកំណើនខ្ទង់ ៣០% ទៅ ៤០% បន្ថែម … ការជំរុញទេសចរនេះសំ​ខាន់ណាស់ មិនមែនគ្រាន់តែជាចំណូលនៅក្នុងវិស័យទេសចរណ៍ទេ ប៉ុន្តែជាអ្នកយកព័ត៌មានមួយដែលអាចចែកចាយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ជាពិសេសអំពីអ្វីដែលកម្ពុជាអាចផ្ដល់ជូន។ ប្រទេសច្រើនណាស់ សូម្បីតែក្នុងតំបន់អាស៊ាន រាប់ទាំងកីឡាករមកពីប្រទេសអាស៊ានក្បែរៗ យើង ដែលមិនដែលមកកម្ពុជា បានគិតថាកម្ពុជាជាប្រទេសអស្ថេរភាព។ ពេលមកដល់ទើបគាត់ដឹងថា កម្ពុជាមានអ្វីសព្វគ្រប់ដែលគាត់(មិននឹកស្មាន)។ គាត់ទៅហើយហៅកូនចៅមកថែមទៀត។ ជួនកាលការផ្សព្វផ្សាយតាម internet តាមអី មិនសូវច្បាស់ទេ បើសិនជាមិត្តភក្ដិ បងប្អូនគាត់ហៅ គាត់ច្បាស់ជាង។

(២១) ពីប្រទេសក្នុងសង្គ្រាម អសន្តិសុខ មកជាប់ឆ្នោតក្នុង Travelocity ថារាក់ទាក់និងល្អជាងគេលើពិភពលោក

ក្នុង ២៥ឆ្នាំ ក្រោយពីសង្រ្គាម យើងបានខំកសាងប្រទេសពី(មហន្តរាយនៃ)សង្រ្គាម អសន្តិសុខ ទៅជាប្រទេសដែលមានស្ថិរភាព។ ពីគេមិនដែលស្គាល់អង្គរវត្ត មិនដែលស្គាល់ប្រជាពលរដ្ឋខ្មែរ គិតថានៅកម្ពុជាមានគ្រាប់មីន ១០លានគ្រាប់ ចុះមកជាន់មីន ទៅជាកន្លែង​ដែលគេបោះឆ្នោតតាម Travelocity (ជាប់ជា)ប្រជាពលរដ្ឋដែលរាក់ទាក់ជាងគេលើពិភពលោក កន្លែងដែលល្អជាងគេលើពិភពលោក។ លទ្ធផលទាំងនេះគឺដោយសារតែទេស​ចរដែលមកហើយជួយផ្សព្វផ្សាយបន្ត។ កន្លែងខ្លះទេសចរ បានមកស្គាល់ភ្នំពេញជាងខ្ញុំផង។ ខ្ញុំបានសួរមិត្តភក្ដិខ្លះដែលមកថាសំរាកនៅឯណា? គាត់ថាសម្រាកនៅក្រោយបឹងកក់។ ក្រោយបឹងកក់កន្លែងណា? ក្រោយអូតែលភ្នំពេញ។ ខ្ញុំថាកន្លែងហ្នឹងមានអី? មានតែវិហារឥស្លាម ហើយក្រៅពីហ្នឹងអត់មានអីផងហ្នឹង។ ដល់ពេលខ្ញុំចូលទៅបានដឹងថាមានផ្លូវបេតុងសុទ្ធតែ Internet Café។ គាត់មកពីអាមេរិក ស្គាល់ភ្នំពេញមុនខ្ញុំ និងជួយផ្សព្វផ្សាយ។

(២២) ករណី Tiktoker តៃវ៉ាន់ ២នាក់ ថតវីដេអូចាប់ជម្រិតដើម្បី views និងលក់ផលិតផល

កន្លងទៅនេះ ក៏មានបញ្ហាការយល់ច្រឡំមួយចំនួន។ ពិសេសប្រជាពលរដ្ឋនៅចិន មានការព្រួយបារម្ភមួយចំនួនពីរឿងសន្តិសុខនៅកម្ពុជា​ ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយ … កាលពីថ្ងៃ​១៤ (កុម្ភៈ) យើងចាប់ក្មេងៗ តៃវ៉ាន់ពីរនាក់។ ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃនៃសេចក្ដីស្រឡាញ់។ យើងមិនគួរទៅឃាត់មនុស្សទេ ប៉ុន្តែយើងអត់ជម្រើស។ ក្មេងៗតៃវ៉ាន់នេះគឺជា Tiktoker ហើយ Tiktoker នេះធ្វើអី? គាត់ជ្រើសរើស​កម្ពុជាថតរឿងចាប់ជម្រិត។ គាត់ជិះយន្តហោះពីតៃវ៉ាន់មកកម្ពុជា មកភ្នំពេញ រកទីតាំងភ្នំពេញធ្វើមិនបាន ជិះទៅកំពង់សោម។ គាត់ចូលទិញខោអាវទាហានអី។ ទៅដល់ថត Tiktok ដោយគាត់សំដែងជាអ្នកដែលត្រូវបានចាប់ជម្រិតនៅកម្ពុជា។ ថតហើយគាត់ឲ្យប្រពន្ធគាត់នៅតៃវ៉ាន់បង្ហោះ បាន views រាប់សែន ជិតរាប់លានឯណោះ ដើម្បីឲ្យគេគិតថាមិនមែនគាត់ធ្វើលេងទេ គឺធ្វើមែន គឺនៅកម្ពុជាគេ kidnap ឬចាប់ជម្រិតគាត់។ ដល់គេចាប់និងសួរទៅ ហេតុអីបានអ្នកឯងធ្វើអញ្ចឹង? គាត់ថាចាប់យក views សិន។ បន្តិចទៀតមនុស្សមើលច្រើន ខ្ញុំនឹងលក់ផលិតផលខ្ញុំ។ គាត់មកបំផ្លាញស្រុកយើង ធ្វើឲ្យមនុស្សរាប់សែនរាប់លាននាក់ដែលមើល Tiktok ហើយថាស្រុកខ្មែរអសុវត្ថិភាព ដោយសារចង់បាន views លក់ផលិតផលគាត់។

(២៣) Tiktoker តៃវ៉ាន់ បំផ្លាញរូបភាពបំផ្លាញកម្ពុជា ធ្វើឱ្យទេសចរភ័យខ្លាចមិនហ៊ានមក

តើនេះការស្រឡាញ់មកកាន់ប្រ​ជាជនកម្ពុជាឬ? យើងមិនអាចអនុញ្ញាតឲ្យអ្នកនោះធ្វើអញ្ចឹងទេ។ ឥឡូវចាប់ដាក់គុក ២ឆ្នាំ និងផាក ៤លាន។ ម្សិល​ម្ង៉ៃ មានអ្នកតវ៉ារកអន្តរាគមន៍។ ខ្ញុំថាឲ្យតាមទូរស័ព្ទ។ អ្នកអន្តរាគមន៍ថា ក្មេងៗម្ដាយឈឺនៅតៃវ៉ាន់ សុំលែងទៅ។ ខ្ញុំថាបើម្ដាយឈឺ គួរតែដាក់ឲ្យយូរ។ បើម្ដាយឈឺ មិនគួរអកតញ្ញូ គួរតែនៅតៃវ៉ាន់មើលម្ដាយ មិនគួរជិះយន្តហោះមកបំផ្លាញស្រុកគេទេ។ ទី២ អ្នកឯងបំផ្លាញរូបភាពស្រុកខ្មែរមិនឲ្យ tourist មក​ វេទនាប្រជាពលរដ្ឋយើងដែលអត់ចំណូលនោះ (យ៉ាងម៉េច?)។ គិតមើលៗ។ មិនមែនគាត់មកធ្វើលេងទេ គឺរៀបចំផែនការច្បាស់ណាស់។ អស់ពីភ្នំពេញ ទៅកំពង់សោម អស់ពីកំពង់សោមទៅធ្វើនៅសៀមរាប ហើយទៅឡាវទៀតដើម្បីបាន view។ អាត្មានិយ។ រឿងបែបនេះហើយ ដែលធ្វើឲ្យគេយល់ច្រឡំថា កម្ពុជាជាប្រទេស kidnap ធ្វើឲ្យគេមិនហ៊ានមក … បងប្អូននៅនេះគិតមើល។ អ្នកដែលរស់នៅភ្នំពេញ វិស្វករចិនដែលរស់នៅភ្នំ​ពេញ ទៅណាដែលគេចាប់ ទៅសៀមរាបដើរយប់(មិនមានបញ្ហាអ្វីទេ)។ ឥឡូវខ្លាចជាងគេតែគ្រោះថ្នាក់ចរាចរទេ ដែលប៉ូលីសចាប់។ តែរូបភាពបែបនោះ (បំភ័ន្ត)អ្នកមើល Tiktok មិនដឹង រាប់លាននាក់។ មើលគាត់សម្តែង គឺគាត់ហែកអាវហើយរត់ចេញ … ថាថៅកែឲ្យទាហានដេញចាប់ …។

ប៉ុន្មានឆ្នាំមុនមាន ២ រឿងទៀតស្រដៀងគ្នាអញ្ចឹងដែរ។ រឿងទី១ ផ្សាយពេញប្រព័ន្ធ Wechat ដែលគេហៅថាទាសករឈាម។ ម្នាក់ហ្នឹងជនជាតិបរទេសមកក្នុងស្រុកខ្មែរ។ គាត់មានជំងឺឈាមសឈាមក្រហម។ គាត់ដូរឈាមអស់លុយ គាត់និងគ្នាគាត់ ៤ នាក់ បង្កើតគំនិតនិងមានទាំងពេទ្យចូលដៃ។ គាត់ថតរឿងហ្នឹងបង្ហោះថាគេបូមឈាមគាត់លក់នៅស្រុកខ្មែរ យកគាត់ធ្វើទាសករឈាម។ ផ្សាយគេមើលរាប់លាននាក់ និងគិតថាស្រុកខ្មែរធ្វើអញ្ចឹង។ ដល់ប៉ូលីសហៅមកសួរ គាត់ថាគាត់បោកចង់បានលុយឲ្យគេ donation … មាន ២ នាក់ស្រីៗមកពីប្រទេសជិតខាងយើងនៅប៉ោយប៉ែតថតបង្ហោះ និងថាចង់បានលុយ … គាត់ថាគេចាប់គាត់យកមកដូរក្រលៀន យកមកធ្វើអាជីវកម្មដូរគ្រឿងក្នុង … ហើយបង្ហោះឱ្យគេមើលច្រឡំ។ ហើយគាត់ចេញទៅស្រុកគាត់ទៅ។ យើងបានកសាងសំណុំរឿង។ ខាងប៉ូលីសស្រុកគេឃាត់ខ្លួនសួរទៅ ថាគាត់ភូតមែន ព្រោះគាត់ចង់បានលុយដើម្បីធ្វើដំណើរទៅស្រុក … ប៉ូលីសដាក់ទោសគាត់ ៦ខែទៅ។ តែខ្ទេចស្រុកខ្មែរយើងខាងនេះ។ ប្រជាជនខ្មែរ ប្រទេសខ្មែរ ​ខំកសាងប្រទេសពីសង្គ្រាម ខំផ្សព្វផ្សាយថាស្រុកខ្មែរអត់មានសង្គ្រាមទេ មកៗ ស្រាប់តែអ្នកអស់ហ្នឹងចង់បាន view ចង់បានលុយ មកថតផ្សព្វផ្សាយឲ្យគេយល់ច្រឡំ។ នៅមានរឿងហូបអាពីងអីទៅខ្លាច។ កាលមុនមានអ្នកថាកម្ពុជាហូបអាពីងហូបអីចឹងទៅក៏ខ្លាច។ អានេះមកថតរឿងចាប់ជំរិតឲ្យគេយល់ច្រឡំស្រុកខ្មែរ ឲ្យគេលែងហ៊ានមក។ តើនេះយុត្តិធម៌សម្រាប់យើងទេ? អញ្ចឹងការអនុវត្តច្បាប់ត្រូវតែម៉ឺងម៉ាត់។ ទោះសុំ(ការយោគយល់ពីករណី)មនុស្សធម៌ ថាម្តាយឈឺ(ក៏មិនអនុគ្រោះដែរ)។ ខ្ញុំថាបើម្តាយឈឺ ម្តេចរវល់ដើរបំផ្លាញស្រុកគេ។ ដាក់ឲ្យយូរជាងហ្នឹងកាន់តែល្អ។ ជាកូនកត្តញ្ញូដើរបំផ្លាញគេឬ។ សូមព្រមានដល់អ្នកផ្សេងទៀត ដែលយកប្រទេសកម្ពុជាធ្វើជាក​ន្លែងអាជីវកម្ម ដើម្បីបាន view។ រូបភាពបែបនេះ គឺនឹងត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់។ អនុវត្តជាប់គុក ២ ឆ្នាំហើយបណ្តេញចេញពីប្រទេស និងដាក់នៅក្នុង black list ឈប់ឲ្យចូលស្រុកខ្មែរមួយជីវិត។

(២៤) ព្រមានអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តផ្តេសផ្តាសប៉ះពាល់ប្រយោជន៍/មុខមាត់កម្ពុជា

ប្រជាជនខ្មែរវេទនាណាស់ ហើយខំកសាងប្រទេស ខំធ្វើជាប្រជាជនល្អ ដើម្បីទេសចរមក។ យើងខំស្វាគមន៍ទាំងញញឹម tour guide ទាំងក្មេងៗ នៅអង្គរ។ តើគ្នាខុសអី បានអ្នកឯងចង់ចំណេញ មកធ្វើរឿងទាំងហ្នឹង ថាស្រុកខ្មែរឲ្យតែចុះមកគេចាប់ជំរិត ឬមួយបំផ្លាញកាត់គ្រឿងក្នុងកាត់អី? វាប៉ះពាល់ទៅដល់កិត្តិយសជាតិរបស់យើង … ខ្ញុំសូមបញ្ជូនសារនេះឲ្យច្បាស់។ អ្នកណាចង់យកស្រុកខ្មែរទៅធ្វើឯណាធ្វើចុះ ខ្ញុំមិនដឹងទេ តែបើមកស្រុកខ្មែរហើយ គឺថា(ចាប់កាត់ទោស)។ បើថា ២ ឆ្នាំនៅតែមានអ្នកមិនរាងទៀត ពិនិត្យមើលឲ្យវែងជាងហ្នឹងទៀត … អ្នកឯងមកថតថាស្រុកខ្មែរខ្មោចលងច្រើន … អាហ្នឹងមានទៅស្អី … តែរឿងចាប់ជំរិតនេះ គេកំពុងតែយល់ច្រឡំ … មិនមែនមនុស្ស ១០០ ឬ ២០០ នាក់មើលឯណា រាប់សែនរាប់លាននាក់។

ខ្ញុំមើល Tiktok ពីរបី ដែលបង្ហោះហ្នឹង ចូលរាប់លាននាក់មើល។ រាប់លាននាក់ហ្នឹងមិនមែនបានន័យថានៅប្រ​ទេសមួយទេ។ មកពីតៃវ៉ាន់ ប៉ុន្តែមិនមែនធ្វើនៅតៃវ៉ាន់ទេ។ គាត់ធ្វើទៅទូទាំងពិភពលោក។ អញ្ចឹងច្បាប់ត្រូវតែធ្វើ។ ទី១ អ្នកដែលប្រព្រឹត្តខុសប៉ះពាល់ដល់ផលប្រយោជន៍ មុខមាត់ជាតិកម្ពុជា ទី២ ព្រមានអ្នកផ្សេងៗទៀត កុំចេះតែហ៊ាន(ធ្វើផ្តេសផ្តាស)នៅកម្ពុជា។ ផលប្រយោជន៍ជាតិយើងត្រូវតែការពារ … បងប្អូនយើងទៅប្រទេសក្រៅ ពីប៉ុន្មានឆ្នាំមុន។ ជិះតាក់ស៊ី គេថា “ស្រុកអ្នកឯងមិនហ៊ានទៅ”។ ដោយសាររឿងបន្តិចៗអញ្ចឹង … មនុស្សមួយចំនួនមិនទទួលខុសត្រូវ ឬមួយក៏យកព័ត៌មានមិនគ្រប់ជ្រុងជ្រោយទៅបំភ្លៃធ្វើឲ្យខាត …។

(២៥) ​ទេសចរ ៤ លាននាក់ ជាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព

ការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សំដៅធ្វើឲ្យប្រជាពលរដ្ឋចិនកាន់តែច្រើនមក(ទស្សនា)កម្ពុជា ដើម្បីជួយស្តារឡើងវិញកុំឲ្យមានការយល់ច្រឡំទៅលើអ្វីដែលមិនមែនជាការពិត និងបង្កើតឡើងដោយប្រព័ន្ធសង្គមមួយចំនួន មនុស្សមួយចំនួន … ទេសចរណ៍ ៤លាននាក់បានមកដល់នេះ គឺជាប្រព័ន្ធផ្សព្វផ្សាយ ៤លានសម្លេងដ៏មានប្រសិទ្ធភាព។ គាត់ទៅវិញប្រាប់ប្រពន្ធ ប្រាប់មិត្តភក្តិ។ សួរថាវ៉ាកងទៅណា? ទៅកម្ពុជា។ លឺសូរថាកន្លែងហ្នឹងម៉េច?ខ្ញុំទៅគ្មានអីទាំងអស់។ ហ្នឹងហើយជាការផ្សាយធំណាស់។ អញ្ចឹងការជំរុញឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសជិតខាង ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកំពស់នូវសក្តានុពលរបស់កម្ពុជារបស់យើង … ជួនកាលអញ្ចេះ រឿងអាក្រក់គេមើលច្រើន រឿងផ្សព្វផ្សាយពិតមិនសូវមានអ្នកមើល។ ខាងប៉ូលីសយើងធ្វើសន្និសីទកាសែតអី ឃើញតែប៉ុន្មានពាន់នាក់មើល។ ដល់អាក្រក់បំភ្លៃចូលរាប់លាននាក់។ ឥឡូវថែមមួយទៀតឲ្យយកទៅផ្សព្វផ្សាយ។ កាសែតភាសាបរទេសនៅនេះ ជួយយកទៅឲ្យជនជាតិបរទេសនៅក្រៅបានយល់ផង ឲ្យឃើញថារឿងខ្លះវាបង្កើតពីការប្រឌិត មិនមែនការពិត … ជាពិសេស អ្នករាប់សែនរាប់លាននាក់ ដែលមើលឃើញនិងកំពុងតែជឿវីដេអូ(កុហក) បានឃើញព័ត៌មានថាអ្នក(ប្រព្រឹត្តិ)ហ្នឹងត្រូវទទួលទោស ដោយទទួលស្គាល់ថាខ្លួនឯងធ្វើខុស ធ្វើឱ្យគេយល់ត្រូវឡើងវិញ។

(២៦) សូមភាគីចិនបន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជំរុញមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ

សូមអរគុណសាជាថ្មីជូនទៅដល់ឯកឧត្តមអគ្គរដ្ឋទូត វ៉ាង វិនធៀន ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បានខិតខំជាចលករជួយពង្រឹងទំនាក់ទំនងកម្ពុជា-ចិន។ ជួយបង្កលក្ខណៈនៅក្នុងការបង្កើនទំនាក់ទំនងរបស់យើង និងធ្វើការងារពង្រឹងលើគ្រប់វិស័យ។ សូមឯកឧត្តម ពាំនាំនូវការអរគុណ ក៏ដូចជាការស្នើសុំបន្ថែមនៅក្នុងការបន្តជួយសហការពង្រឹងមិត្តភាពយើងបន្តទៅទៀត ជាពិសេសបន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាកត្តាសំខាន់នៅក្នុងការកសាងនូវខឿនសេដ្ឋកិច្ចជាតិកម្ពុជា ក៏ដូចជាជំរុញនូវការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បីយើងបង្កើតនូវមិត្តភាពរវាងប្រជាជននិងប្រជាជនរបស់យើងឱ្យកាន់តែច្រើន។

[ចប់សេចក្ដីអធិប្បាយ២]

ជាថ្មីម្ដងទៀត ខ្ញុំសូម កោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធររាជធានីភ្នំពេញ, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនសាងសង់ រួមទាំងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ ក្នុងការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលនឹងត្រូវប្រកាសនៅពេលបន្តិចទៀតនេះ។

ខ្ញុំក៏សូមធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព គុណភាពខ្ពស់ផងដែរ ។

ជាមួយគ្នានេះ ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំពិសាគ្រឿងស្រវឹងពេលបើកបរ កុំបើកបរលើសល្បឿនកំណត់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(២៧) សូមបើកបរដោយទទួលខុសត្រូវ កុំធ្វើជាឃាតករសម្លាប់អ្នកផ្សេង ឬធ្វើឱ្យខូចទ្រព្យសម្បត្តិខ្លួនឯង

ករណី(គោរពច្បាប់ចរាចរណ៍)នេះ ខ្ញុំសូមអរគុណនិងកោតសរសើរដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពបណ្ដាខេត្តជាច្រើន ដែលយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យ ជាពិសេសការ(រឹតបន្តឹង)ការបើកបរ។ កាលមុនឃើញតែបើកបុក ដោយសារតែ(គ្រឿងស្រវឹង)ចូលខ្លួន។ អញ្ចឹងសូមបន្តការងារត្រួតពិនិត្យនេះ។ សូមប្រជាពលរដ្ឋរបស់យើង(កុំបើកបរសេពគ្រឿងស្រវឹង) ទាំងការបើកបរលើសល្បឿនកំណត់។ ល្ងាចមិញ មានការផ្ញើមកឱ្យខ្ញុំមួយរឿងប៉ូលីសខេត្តកំពតប្រកាសដាក់កន្លែង(ផ្លាកសញ្ញា)មុននឹងបាញ់ល្បឿន។ គេដាក់ផ្លាកប្រាប់ថា (ទៅមុខ)បន្ដិច​ទៀមានបាញ់ល្បឿនហើយឱ្យប្រយ័ត្ន … យើងមិនមែនឱ្យប្រជាពលរដ្ឋបើកបរដោយខ្លាចប៉ូលីសចាប់នោះទេ។ រឿងប៉ូលីសចាប់ រឿងប៉ូលីសបាញ់(ល្បឿន)មិនបាញ់ យើងកុំព្រួយបារម្ភអ្វីដែលយើងគួរតែព្រួយបារម្ភ ហើយយកចិត្តទុកដាក់គឺប្រជាពលរដ្ឋមានការស្វ័យទទួលខុសត្រូវក្នុងការបើកបរ គឺបើកបរមិនលើសល្បឿន និងបើកបរដោយមិនប្រើប្រាស់គ្រឿងស្រវឹង … សួរថា ដាក់ផ្លាក(ចាប់ល្បឿន ជួយគាត់អោយ)អាចរួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវហ្នឹងភ័យរហូត។ អ្នកដែលរស់នៅកន្លែងដាក់ផ្លាកមិនសូវភ័យទេ ព្រោះឡានបន្ថយល្បឿន។ ចុះកន្លែងផ្សេង? ឡាននៅតែបុក មនុស្សនៅតែស្លាប់ដដែលទេតើ …។

នៅអាមេរិក ប៉ូលីសមួយនៅខេត្ត New Jersey ពូកែលាក់ខ្លួនណាស់។ តាម Highway ហ្នឹងមានផ្លូវកណ្ដាល។ គាត់ដាក់ឡាននៅកប់។ យើងជិះមិនដឹងទេ។ ស្រាប់តែបើកហួសល្បឿនតែបន្ដិច ងាកមើលនៅពីក្រោយយើង។ កន្លែងខ្លះ គេបង្កប់។ វាមិនមែនដើម្បីចាប់មនុស្សទេ តែធ្វើឱ្យមនុស្សប្រយ័ត្នជាប់ជាប្រចាំ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋយើងកុំគិតពីរឿងថាកន្លែងណាដាក់(បាញ់ល្បឿន) បើកកុំឱ្យប៉ូលីសចាប់ ប៉ុន្តែសូមឱ្យគិតថាបើកបរដោយទទួលខុសត្រូវ ដោយខ្លួនមិនចង់ធ្វើជាឃាតករសម្លាប់អ្នកផ្សេង ឬមួយធ្វើឱ្យខូចទ្រព្យសម្បត្តិខ្លួនឯងទេ។ ថ្ងៃមុន នៅផ្លូវល្បឿនលឿន មួយឡានទៅទាំងអស់ ព្រោះតែម្នាក់គត់ ហើយគេដាក់រូបពីរថ្ងៃមុននៅជុំគ្នាខួបកំណើតឪពុក។ អត់មានប៉ូលីសផាកមែន ប៉ុន្តែមិនធានាថា បើអត់ប៉ូលីសផាក យើងអត់បង់លុយ ហើយរួចខ្លួននោះទេ។ (ស្លាប់) ៣០០០ នាក់ក្នុងមួយឆ្នាំ … ច្រើនជាងស្លាប់ដោយសារមីន ដោយសារសង្រ្គាមទៅទៀត។​ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋស្វ័យម្ចាស់ការ កុំខ្លាចប៉ូលីសចាប់ កុំឈឺក្បាលរឿងប៉ូលីសដាក់មិនដាក់ ប៉ុន្តែទោះបីជាមិនដាក់ក៏ដោយយើងទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ព្រោះប្រជាពលរដ្ឋ។

(២៧) រថយន្តទំនើប អាចការពារអ្នកក្នុងឡានបាន តែមិនអាចការពារអ្នកនៅខាងក្រៅ

មានការផ្សាយពាណិជ្ជកម្មមួយនៅអាមេរិក។ កាលខ្ញុំនៅរៀន ២០ឆ្នាំមុន ហើយនៅចងចាំ។ ផ្សាយពាណិជ្ជកម្មហ្នឹង គេយកឡានទំនើបទៅឱ្យបុកថ្មបុកអី។ ឃើញមានប្រព័ន្ធ airbag នៅខាងក្នុង ការពារអ្នកបើកបរកុំឱ្យស្លាប់ ប៉ុន្តែបន្ទាប់មកគេបង្ហាញមនុស្សនៅខាងក្រៅថា មនុស្សយើងតាំងពីកើតរាប់លានឆ្នាំមក ឆ្អឹងនៅតែផុយដដែលទេ។ អញ្ចឹងបានន័យថា ឡានទំនើបការពារក្នុងឡាន តែបុកនៅតែបុកមនុស្សដដែលទេ។ គេចង់ឱ្យទទួលខុសត្រូវថា ពេលដែលយើងបើកឡានទំនើប ឡានហ្នឹងវាខ្លាំងម៉េចក៏ដោយ គេចប៉ូលីស មិនចាប់អស់លុយក៏ដោយ ប៉ុន្តែកុំភ្លេចថា អ្នកផ្សេងក៏នៅស្លាប់ (និង)មានគ្រួសារដែរ។ សូមប្រជាពលរដ្ឋយើងយល់អំពីច្បាប់ បើកបរដោយអនុគ្រោះ គោរពគ្នាទៅវិញទៅមក ហើយដាក់ចិត្តថា ទោះបីជាគ្មានប៉ូលីសឈរមើល ក៏ខ្ញុំបើកត្រឹមត្រូវ គោរពច្បាប់ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ។ នេះជាអ្វីដែលយើងចង់បាន។ បើសិនជាដាក់កន្លែងហ្នឹង បន្ថយតែកន្លែងហ្នឹង កន្លែងមុខទៀត ប្រជាពលរដ្ឋនៅតែភ័យព្រួយរឿងឡានបើកលឿនដដែល។ ខ្ញុំសូមបញ្ជូនសារនេះ ដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរទាំងអស់ ឡានយើងកាន់តែទំនើប ការពារខាងក្នុងកាន់តែបាន ប៉ុន្តែប្រជាពលរដ្ឋនៅខាងក្រៅ ឆ្អឹងនៅតែផុយដដែល យើងបើកធ្វេសប្រហែសបុកស្លាប់ ធ្វើឱ្យគេវេទនា ឪពុកម្ដាយវេទនា …។

[ចប់សេចក្ដីអធិប្បាយ៣]

ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជាពិសេស ខ្ញុំសូមស្នើដល់អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ សូមកុំគេចវេះពីការទទួលខុសត្រូវ និងត្រូវចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីទាំងអស់សាជាថ្មីម្ដងទៀត ធនាគារនីហរ័ណអាហរ័ណចិន ដែលបានរួមសហការជំរុញរំហូរចរន្តហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការស្តារ សាងសង់ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាននៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ហើយយើងសង្ឃឹមយ៉ាងមុតមាំថាមិត្តចិននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្ត ជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។

មុននឹងបញ្ចប់ ខ្ញុំក៏សូមស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេស ឱ្យត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់នេះនៅចំណុចក្បាលស្ពានទាំងសងខាង និងផ្លូវតភ្ជាប់ផងដែរ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនដល់ឯកឧត្តមឯកអគ្គរាជទូតចិនប្រចាំកម្ពុជា សហការី និងអ្នកជំនាញការចិនទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមជូនសាលាខណ្ឌមានជ័យថវិកា ២លានរៀល។ មណ្ឌលសុខភាពចាក់អង្រែក្រោមថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំកម្មវិធីថវិកា ៣លានរៀល។ និងជូនក្រុមតន្រ្តីសម័យ ៥លានរៀលផងដែរ។ សូមអរគុណ!

[ចប់សេចក្ដីអធិប្បាយ៤]



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the groundbreaking ceremony to build the bridge across the Bassac River (between Chak Angre Krom and Prek Pra)

[Unofficial and translations]

CMF:

[1]

(1) The RGC’s main goal is to end the war, keep the peace and ensure progress

(This area of the) 60-meter width road […] has become an urban area with many roads connecting to it. The main goal of the government in this seventh legislative term, as in the previous term, is to promote sustainable economic growth, and create jobs everywhere […] the main goal is to improve the living standards of the people by reducing poverty. The only goal of the Royal Government for more than 40 years […] is to improve the lives of the people through the creation of the necessary environment, which is ending the war and the maintaining peace and ensuring progress […]

To count just after the end of the war at the end of 1998 through the implementation of the win-win politics, in the last 25 years, we see that the living standards of our people have increased rapidly […] it is worth noted that between 1979-1998 there were still fighting going on and there were still disconnected areas, while much of the national budget was spent on bullets, many full-labor-force people had to join the army to fight on the battlefield, and a lot of land, especially along the border, were inaccessible for mines. After (the war ended in 1998) we have been able to stop those losses, mobilize human resources and budget, and liberate land grow crops […]

(2) Road/bridge infrastructure shorten travel time

Before the arrival of Covid-19, our country grew to the level of one of the fastest growing economies […] with an annual economic growth rate of over 7%. Poverty dropped from more than 50% in 1997 to less than 10% in 2019, and back to 17% dues to Covid-19 […] it is worth understanding that national unification not only unites the people but also the territory […] most of all, through this road connection itself. Infrastructure (roads, bridges) shrinks the time needed (in traveling from A to B) […]

(3) Phnom Penh City Hall and the private sector should study the possibility of building a road from the bridge to National Road No. 1

I just had a moment with (the city Mayor) HE Khuong Sreng and I asked him to figure out the possibility in the future, if it is possible, to build (a road) to connect this bridge to National Road No. 1. This will reduce travel time and congestion. I think that the landowners along the projected road could see that it would be good for them too […] should building this road be possible, traveling would be faster, and the land along it would see a better pricing […] this is left to the private sector to see if it is possible […] I think the population of Phnom Penh will not decrease unless there is a war […] the Royal Government has no plan to limit the number of people to reside in Phnom Penh […]

(4) Maintain peace at all costs at present and in the future

In the last 25 years, the progress we made in improving connectivity and therefore shorten the time needed for traveling is not accidental. It is possible thanks to the leadership of the previous governments led by Samdech Techo, who set a clear political framework, from the Triangle Strategy to the Rectangular Strategy, to maintain peace as the very important basis for accomplishing anything else. During the 500 years of divisions until the end of the war, we had made so unspeakable sacrifices. Therefore, we must now work together to maintain (peace) at all costs, both at present and into the future […]

(5) Roads remain the second of the top five priorities

That they waged wars in the Middle East is already affecting us. The cargo ship from Cambodia to Europe takes 4 to 10 days longer […] so, we pray that no war should take place. Once peace is kept, we put in place the key priorities policies focusing on – people, roads, water, electricity and now technology. However, the road is still a second priority for us both at present and into the future. The word road does not just refer to roads on land. We have land roads, waterways, airways and now the so-called technology roads or digital roads […]

(6) Many firm roads mean more choices and strong methods to achieve hope

Road determines hope. Where there is firm road, there will be stronger and farther hope. Having multiple paths means that we have more choices of hope and more ways to achieve hope. This is the meaning of road construction. For the first six months (to count in three more days) of the establishment of the Royal Government of the 7th legislative term of the National Assembly […] I have participated in inaugurating many achievements in all areas, especially infrastructure […] we shall not withdraw from setting our targets in building road/ bridge infrastructure […] why? It is because roads facilitate traffic, reduce costs and open opportunities for people to work. Roads are like blood vessels to feed the organs wherever it goes […]

(7) Where the road reaches, it grows economy and saves lives

In 2002, I met with Ngozi Okonjo-lweala, then the World Bank Representative in Cambodia and now the Director General of the WTO. At that time, I was still a student and applied to work at the World Bank. She provided me a reference and said that wherever the roads reach, the economy will too. We have built roads to reach the local people, and people will seize the opportunity themselves. There is no need to teach them. We build roads through the rice fields, and people can make their places a production line of some kind and create an agricultural market out of it. Roads and bridges also helped in reducing travel time and saving a lot of lives […]

(8) Roads/ bridges infrastructure, water and electricity lead to local job creation

Initially, we concentrated (infrastructure, such as roads and factories) only in Phnom Penh […] when we built national roads, community roads, and provided water and electricity to the local community/provinces, factories are relocated there […] not only garment, but also agro-industrial factories, agricultural processing plants […] the construction of bridges also helps us lift up the economy, save people’s lives, help improve livelihoods, reduce migration and provide jobs to the grassroots […] on this note, people are still the first priority, and the next priority after the road is the infrastructure that we need to make sure they open the chance for people’s livelihood and improve people’s life […]

(9) In addition to boosting the economy, bridges and roads also reflect local development

Asked if this evolution is over? It’s not over yet. Now, we not only build bridges over water, we also build bridges over land (overpass or flyovers). There are many flyovers in Phnom Penh […] some places are too congested so we needed to build flyovers. In the time to come, we may have to build more bridges along the city belt roads. There may also be a monorail too that would help reducing (congestion). Road/bridges are not only a factor for economic development, but also a factor that reflects the local development […]

(10) Phnom Penh changes no location, prohibits no multiple births and does not prohibit more means of transportation

[…] As the population grows in many places, we need to connect […] Phnom Penh needs to do more. Phnom Penh authorities as well as the government (1) do not have a plan to move Phnom Penh to another place […] now is the time for us to strengthen and expand the city […] second, do not have a plan to prevent people in Phnom Penh from having many children, […] as of present, Phnom Penh people do not want to have many children, […] and thirdly, do not have the plan to prohibit people from buying motorcycles, buying bicycles, buying cars […]

(11) Think about increasing public transportation, building more ring roads and studying subways and light rail

What should we think to solve the traffic problem in Phnom Penh? […] Samdech Techo had ordered several studies and we needed to keep doing that […] firstly, we need to learn about increasing the capacity of public transport – mainly buses […] on the occasion of the upcoming Khmer New Year, the city hall must be ready to provide transport means from Phnom Penh to their districts/provinces as we have been doing every year, […] secondly, we need to consider more ring roads and there may be more sky trains. Soon the ring road will no longer be the ring road since they will be at the center of the city […] and thirdly, we need to think of the means of underground transportation/subway (and) light rail. We are currently studying the rail construction from the new airport into Phnom Penh […]

(12) Population growth, high living standard, more means … find an urban solution

The more people we have, the richer the living standard, and with the more means (of transportation,) moving the city elsewhere is not the choice. The location of this city where the four rivers meet is a strategic location. We may expand the city to the east, the south and the north, but in the middle part, we have to find ways to deal with the urban challenges […] soon we will have the ability, not only to just possess (things/material as other rich countries) but also the ability that the Cambodians can do/build on their own […] infrastructural marvels such as bridges, highways, and subway, whatnot, must involve the Cambodian engineers […] being able to fulfil these by yourself is the ambition of Cambodia […]

[2]

(13) 2024 is to promote friendly relations between the peoples of Cambodia and China

This year is what we define as the year of people-to-people exchanges between China and Cambodia […] in the sixth legislative term, last year, we raised our relations to the strategic level, plus the launch of the diamond cooperation between Samdech Techo and President Xi Jinping […] and in this seventh legislative term, on the basis of sustainability and consistency in our domestic and international policy leadership, we continue to drive this work. This year, we also launched the declaration of the Year of Friendship, presided over by Samdech Pich Sena on behalf of Samdech Techo in Siem Reap, so that we can promote the year of friendship people-to-people relationship between Cambodia and China, increase relations in all fields, which include the promotion of tourism and other sectors […]

(14) From a country torn by war and insecurity to be elected in Travelocity as the friendliest and best in the world

In the 25 years since the war ended, we have tried to build a country from a (catastrophic) war and insecurity to become a stable one. From the time that no one knows of Angkor Wat, of the Cambodian people, and thought of Cambodia as a country of 10 million mines, (Cambodia has) become the place – where tourists in the world voted, according to Travelocity – where the people are the friendliest and the best place in the world. These results are due to the tourists who came and helped spread the word. In some places, tourists came to know Phnom Penh even better than I do […]

(15) The case of two Taiwanese TikTokers filming a kidnapping video for views and selling products

In the past, there have been some misunderstandings, particularly, the people of China have some concerns about security in Cambodia because they saw incomprehensive information provided by some media outlets […] on the 14th (February), we arrested two Taiwanese Tiktoker (in the province of Sihanoukville) […] who acted as being kidnapped In Cambodia. They filmed and sent the footage to their spouses in Taiwan to post and receive hundreds of thousands or even millions of views […] making viewers think that in Cambodia he was kidnapped. Once arrested and asked why did they do that? The TikTokers said they need to capture the views first. Soon more people see the footage, they will sell their products. They came to destroy our country, making hundreds of millions of people watch Tiktok and think that Cambodia is unsafe just because they wanted to sell products […]

Is this the sort of (valentine) love for the Cambodian people? We cannot allow such person to do that. They are now sentenced to two years in prison and subjected to a fine of 4 million. Yesterday, there were attempts to intervene […] interveners say they have sick mothers in Taiwan and have asked to be released. I said if their mother is sick, we should even keep them for a long time. If the mother is sick, they have been so ungrateful. They should be in Taiwan, and should not fly to destroy another country. Secondly, they destroyed the image of Cambodia that tourists may not dare to come to Cambodia and that would afflict income of our people […] I warn others who use Cambodia as a place of business to get views on social media that such an act will be met by strict law enforcement measure. Besides imprisonment and deportation, the person will be blacklisted, and will not allow to enter Cambodia for life […]./.


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់


នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាល C អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សា អនុប្រធាន សមាជិក សមាជិកបម្រុង និងជំនួយការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

 ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈនិង គោលការណ៍ច្បាប់ និងគុណភាពការងារតាមរយៈការពង្រឹងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងលើកកម្ពស់គុណភាពនៃការផ្តល់យោបល់ ដើម្បីរួមចំណែកដល់ការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។ លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង និងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ 

សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២  សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។ 

ក្នុងចំណោមការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់៕





































ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការគ្របគ្រង ល្បែង ផ្សង សំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា


រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការគ្របគ្រង ល្បែង ផ្សង សំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 
សេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលរាជធានីខេត្តឱ្យពិនិត្យឡើងវិញទីតាំងល្បែងផ្សងសំណាង បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី និងអាចឈានទៅដកអាជ្ញាប័ណ្ណទូទាំងប្រទេស។

 





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រាន់តែស្ពានធំៗឆ្លងកាត់ទន្លេមាន២៥ ក្នុងនោះ ១៩សាងសង់រួច ៣កំពុងធ្វើ និង៣ទៀតកំពុងសិក្សា



ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែស្ពានធំៗឆ្លងកាត់ទន្លេមានចំនួន២៥ ក្នុងនោះ ១៩សាងសង់រួច ៣កំពុងធ្វើ និង៣ទៀតកំពុងសិក្សា ដែលកាលពីជំនាន់ឆ្នាំ១៩៧៩ យើងមានស្ពានតែ១កន្លះទេ គឺស្ពានព្រះមុនីវង្ស និងស្ពានជ្រោយចង្វារមួយកំណាត់ ដែលបានដាច់ដោយសារសង្រ្គាម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងតែសិក្សាធ្វើស្ពានដែលវែងជាងគេនៅខេត្តកំពង់ឆ្នាំង ស្ថិតនៅផ្លូវ50C ដែលមានប្រវែងជាង៣គីឡូម៉ែត្រ សម្រាប់ឆ្លងកាត់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងកសាងស្ពាន មិនទាន់បញ្ចប់នៅឡើយទេ ក្រៅពីធ្វើស្ពានលើទឹក យើងក៏ធ្វើស្ពាននៅលើដី ពោលគឺស្ពានអាកាសជាច្រើនកន្លែងទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនផងដែរ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាល

 


ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្រោងសិក្សាលើលទ្ធភាព សាងសង់ផ្លូវក្រោមដី និងផ្លូវរថភ្លើងកម្រិតស្រាលដោយសារតម្រូវការប្រើប្រាស់ផ្លូវថ្នល់ និងអត្រាប្រជាជនមានការកើនឡើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងតែសិក្សាគម្រោងរថភ្លើងពីព្រលានយន្តហោះអន្តរជាតិតេជោ ទៅភ្នំពេញ ដោយសារបន្តិចទៀតនេះ ផ្លូវ៦០ម៉ែត្រ ក៏មានការកកស្ទះផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានបញ្ហាធំបំផុតនៅត្រង់ចំណតរថយន្ត ព្រោះចំនួនរថយន្តចេះតែកើនឡើង ដែលចំណុចនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវថ្នល់ប្រៀបបាននឹងសរសៃឈាម ផ្លូវទៅដល់ទីណាអាចចិញ្ចឹមសិរីរាង្គនៅទីនោះបាន



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវកំណត់ក្ដីសង្ឃឹម មានផ្លូវរឹងមាំ មានសង្ឃឹមកាន់តែរឹងមាំវែងឆ្ងាយ មានផ្លូវច្រើនខ្សែមានន័យថា ជម្រើសនៃក្តីសង្ឃឹមក៏កាន់តែមានច្រើន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា ការដាក់ទិសដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺមិនរាថយនោះទេ។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងធ្វើការងារនេះ ព្រោះផ្លូវបានជួយសម្រួលចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសអោយប្រជាពលរដ្ឋអាចប្រកបរបរបាន ពោលគឺផ្លូវប្រៀបដូចសរសៃឈាម ផ្លូវទៅដល់ណា អាចចចិញ្ចឹមសិរីរាង្គនៅទីនោះបាន។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ» នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវហេដ្ឋារចនាសម្ព័ន្ធគឺជួយបានច្រើនណាស់ រួមទាំងជួយបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋទៀតផង។ ផ្លូវមិនមែនរុញសម្រាប់តែប្រជាជនចំណាកស្រុកនោះទេ ប៉ុន្តែផ្លូវអាចជួយរុញរោងចក្រសហគ្រាស និងការងារទៅដល់មូលដ្ឋាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ កុំឱ្យក្លាយខ្លួនជាឃាតករនៅលើដងផ្លូវ



ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ កុំឱ្យក្លាយខ្លួនជាឃាតករនៅលើដងផ្លូវ ដោយមិនត្រូវបើកបរឱ្យលើសល្បឿន និងមិនត្រូវផឹកគ្រឿងស្រវឹងជាដាច់ខាត។


សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យអ្នកបើកបរខ្លាចប៉ូលិសចរាចរណ៍ ប៉ុន្តែត្រូវគោរពច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ ពីព្រោះថា ការជិះរថយន្តទំនើបអាចការពារអាយុជីវិតអ្នកបើកបរបាន ប៉ុន្តែបើសិនអ្នកបើកបរមានការធ្វេសប្រហែស នោះនៅតែអាចបង្កគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅកម្ពុជា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងស្លាប់ដោយសារសង្រ្គាម ឬដោយសារគ្រាប់មីនទៅទៀត ដែលចំណុចនេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ត្រូវសាងសង់ប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់





សម្តេចធិបតី បានថ្លែងថា ជាការពិតការប្រកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅព្រឹកនេះ គឺមានការសហការល្អ និងការត្រៀមលក្ខណៈបានប្រសើររវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ដែលបានខិតខំជំរុញល្បឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារៈបរិក្ខា និងគ្រឿងចក្រគ្រប់គ្រាន់។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ។ 


សម្តេចធិបតី បានថ្លែងបន្តថា ការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ គឺពិតជាមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ តាមផែនការ។ ជាមួយកិច្ចខិតខំប្រឹងប្រែងដ៏សកម្មនេះ និងការសម្រេចបានសមិទ្ធផលផ្លូវស្ពានជាច្រើនហូរហែរ តាមរយៈការដាក់ឱ្យដំណើរការប្រកាសសម្ពោធការបើកការដ្ឋាននៅថ្ងៃនេះ ជាការតភ្ជាប់ការដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រជាពលរដ្ឋពីតំបន់មួយទៅកាន់តំបន់មួយ បានល្អប្រសើរ៕