Monday, January 24, 2022

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក សូ រិន អតីតអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី  រួមដំណើរប្រតិភូក្រសួងព័ត៌មាន និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរមន្ទីរព័ត៌មានខេត្ត លោក យិន សាវេន អភិបាលក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សូ រិន អតីអភិបាលខេត្តកំពង់ឆ្នាំង និងជាឳពុកក្មេក លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ សំដែងនូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះបងប្អូន កូន ចៅ និងក្រុមគ្រួសារសព លោក សូ រិន ដោយសមាណចិត្តដ៏សែនក្តុកក្តួលជាទីបំផុត និងសូម ឧទ្ទិស បួងសួង ដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តម សូ រិន បានទៅកាន់ សុខកតិភពកុំបីឃ្លៀងឃ្លាតឡើយ។


លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថាៈ មរណភាពរបស់លោក    សូ រិន នាពេលនេះ គឺជាកាបាត់បង់ បិតា បិតាក្មេក ជីតា ជីតាតួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់ក្រុមគ្រួសារនៃសព ប្រកបដោយព្រហ្មវិហារធម៌ សឹង្គហធម៌ សណ្តោសប្រណី ដោយកន្លងមក លោកតែងតែយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារនិង អប់រំ ទូន្មានកូនចៅ ធ្វើអោយក្រុមគ្រួសារ រស់នៅ មានភាពរីករាយ និង សុភមង្គល។ ការបាត់បង់នាពេលនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប ដែលពេញមួយជីវិតរបស់លោក បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕






លោក អ៊ុ រាត្រី បើកយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ

 បន្ទាយមានជ័យ÷ រដ្ឋបាល ខេត្ត បន្ទាយមានជ័យ  ចុះយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ ដែលមានកូនឈើចំរុះប្រមាណជាង១៥០០ដើម រួមមានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោត។ 


ការចុះដាំនេះដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្ត ដោយ មាន ការ ចូលរួម ពី មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ទាំង៣ អង្គភាព រួមមាននគរបាល អាវុធហត្ថ និងយោធា ចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកក្នុងដែនជម្រកព្រៃពងកូន នៅប្រុងជំនញបឹងអាកាង៉ាន រវាងព្រំប្រទល់ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។


សម្រាប់កូនឈើដែលត្រូវបានយកមកដាំរួមមាន៖

១.ដើមឬស្សី ៣៥០ដើម

២.រាំងទឹក ៤០០ដើម

៣.គ្រាប់ត្នោត៧៥០គ្រាប់។


ក្នុងនោះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអរគុណចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។


លោក អ៊ុ រាត្រី បានបន្តថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវនិងថែទាំបន្ត៕