បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី រួមជាមួយ លោក លី សារី លោក អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការ សាលាខេត្ត មន្ទីរ អង្គភាព ប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាស នោះផងដែរ លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែល បានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមានសទ្ធាជ្រះថ្លាប្រគេនទេយ្យវត្ថុបច្ច័យព្រះសង្ឃរួមមាន អង្ករ ១៥០ គីឡូក្រាម,មី ០៦កេស,ទឹកត្រី ០៥យួរ,ទឹកស៊ីអុីវ ០៥យួរ,ស្ករសរចំនួន ១០គីឡូក្រាម,ទឹកក្រូច០២ កេស,ទឹកផ្លែឈើ០៣កេស,ទឹកបរិសុទ្ធវីតាល់ ០៥កេស,ស្លឹកតែចំនួន០៣ កញ្ចប់ធំ ។ លោក អ៊ុំ រាត្រី និងភរិយា បានប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង ចំនួន ៣០០ដុល្លា ព្រះសង្ឃ៧២ អង្គ ក្នុង១អង្គ ២០០០០ រៀល សាលាខេត្តនិងមន្ត្រីរាជការមន្ទីរ អង្គភាព ថវិកា២ ៣០០ ០០០ រៀល ៕